ដោយ សូត សុខប្រាថ្នា
2016-06-07
RFA

អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ (ស្ដាំ) ឆ្លើយសំណួរអ្នកកាសែត ក្រោយចេញពីបន្ទប់សាកសួររបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។ RFA/Phann Yasy
![]()
មន្ត្រីសិទ្ធិមនុស្សនៅខេត្តកំពង់ចាម សម្ដែងក្តីងឿងឆ្ងល់ចំពោះការបាត់ដំណឹងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ នៅមួយរយៈពេលចុងក្រោយ ដែលជាតួអង្គសំខាន់ធ្វើឲ្យមនុស្សជាច្រើននាក់ជាប់ឃុំ និងជាប់បណ្ដឹង។ ការបាត់ដំណឹងនេះ ក្រោយពេលមានការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្សជាបន្តបន្ទាប់ និងស្របពេលដំណើរការក្តីនៅមិនទាន់បញ្ចប់នៅឡើយ។ ចំណែកក្រុមគ្រួសារអ្នកនាង ស្រីមុំ ផ្ទាល់ ក៏មិនដែលបានទទួលដំណឹងពីកូនដូចគ្នា។
ក្រោយពេលចាប់ខ្លួនមេឃុំស្រក មកពីគណបក្សប្រឆាំងនៅខេត្តកំពង់ចាម និងមន្ត្រីសង្គមស៊ីវិល ព្រមទាំងមន្ត្រី គ.ជ.ប ពាក់ព័ន្ធនឹងរឿងរ៉ាវក្តីក្ដាំរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ជាបន្តបន្ទាប់មក ដំណឹងរបស់នាងត្រូវបានបាត់សូន្យ។
ប្រជាពលរដ្ឋនៅក្នុងស្រុក–ភូមិរបស់នាង និងក្រុមគ្រួសារ ស្រីមុំ ព្រមទាំងមន្ត្រីសង្គមស៊ីវិលដែលបានតាមដានរឿងនេះ មិនបានដឹងឡើយពីវត្តមានរបស់នាង។ ពលរដ្ឋខ្លះនៅក្នុងឃុំស្រក ហាក់ខ្លាចរអាចំពោះការនិយាយអំពីរឿង ស្រីមុំ បើទោះបីជាពួកគាត់បានដឹងរឿងនោះក៏ដោយ។
ពលរដ្ឋនៅក្នុងភូមិល្ពាក ឃុំស្រក អ្នកស្រី ឈុន យ៉េង ឲ្យដឹងថា មុនពេលមានការចាប់ខ្លួនមេឃុំ ស៊ាង ចែត អ្នកភូមិធ្លាប់ឃើញនាង ស្រីមុំ មកលេងផ្ទះម្តងម្កាល ប៉ុន្តែបន្ទាប់ពីមានការចាប់ខ្លួនមេឃុំ និងមន្ត្រីការពារសិទ្ធិមនុស្សជាបន្តបន្ទាប់មកនោះ គឺអ្នកស្រីមិនដែលឃើញនាង ស្រីមុំ មកលេងផ្ទះទៀតទេ។ អ្នកស្រីយល់ថា នាងអាចរស់នៅភ្នំពេញច្រើនជាង ព្រោះនាងធ្លាប់បានចេញទៅរកការងារធ្វើនៅភ្នំពេញកាលពីពេលកន្លងមក៖ «គេអត់ដែលមកផ្ទះផង មិនដឹងថាគេនៅភ្នំពេញ ឬគេនៅណា មិនដែលបាននិយាយគ្នាផង»។
អ្នកស្រីបន្តថា អ្នកភូមិភាគច្រើនគេអាណិតលោកមេឃុំ ស៊ាង ចែត ដ្បិតពួកគេយល់ថា ការចាប់ខ្លួនមេឃុំ គឺជារឿងអយុត្តិធម៌។ ចំណែក ស្រីមុំ វិញ អ្នកភូមិជាច្រើនមិនសូវមានក្តីអាណិតប៉ុន្មានទេ។
មិនខុសគ្នានេះ ពលរដ្ឋមួយរូបទៀត អ្នកស្រី ប៉ិច អៀ និយាយថា ដ្បិតតែអ្នកស្រីរស់នៅក្បែរខាងគ្នាក៏ដោយ ប៉ុន្តែអ្នកស្រីមិនធ្លាប់ឃើញនាង ស្រីមុំ មកលេងផ្ទះទៀតឡើយ៖ «មិនដឹងគេយកទៅណាៗ អត់ដឹងផង បើគេអត់ដែលមកផ្ទះផង»។
អ្នកនាង ខុម ចាន់តារាទី មានអាយុ ២៥ឆ្នាំ រៀនបានថ្នាក់ទី៤ ធ្លាប់រៀបអាពាហ៍ពិពាហ៍ម្តងកាលពីឆ្នាំ២០១៤ ហើយរួមរស់ជាមួយស្វាមីបានមួយរយៈពេលខ្លី ក្រោយមកក៏បែកបាក់គ្នាទៅវិញ។ ក្រោយពេលផ្ទុះរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សំឡេង ដែលគេសង្ស័យថាជាសំឡេងរបស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នាងធ្លាប់បម្រើការងារនៅហាងកាត់សក់មួយនៅរាជធានីភ្នំពេញ។ ម្ដាយនាង ស្រីមុំ ត្រូវជាជីទួតមួយជាមួយក្រុមគ្រួសារលោកមេឃុំ ស៊ាង ចែត គឺជាប់សាច់ឈាមខាងប្រពន្ធ។
ម្តាយអ្នកនាង ស្រីមុំ អ្នកស្រី ស៊ាន លន មានប្រសាសន៍នៅថ្ងៃទី៦ មិថុនា ថា មកទល់ពេលនេះ ក្រុមគ្រួសារអ្នកស្រីមិនដែលទទួលបានដំណឹងពីកូនស្រីឡើយ ព្រោះមិនដែលបានទាក់ទងគ្នា។ អ្នកស្រីបញ្ជាក់ថា មិនដឹងថានាងនៅទីណា? ហើយក៏មិនបានដឹងថា នាងរស់នៅមានសុវត្ថិភាពដែរឬអត់ទេ?៖ «អត់អីទេ! បើគេថាកុំឲ្យព្រួយបារម្ភអីផង។ ប៉ុន្តែដល់ពេលនេះទៅ គេលែងឲ្យទាក់ទង លែងនិយាយតបមក គេថាមិនបាច់ព្រួយបារម្ភពីគេទេ»។
កាលពីខែឧសភា អ្នកស្រីធ្លាប់រៀបរាប់ថា ក្រោយពេលកូនស្រីមានរឿងរ៉ាវមក គាត់មានជំងឺពិសាបាយមិនបាន សម្រាន្តមិនលក់ ព្រោះចេះតែបារម្ភពីសុខទុក្ខកូនស្រីរហូត ប៉ុន្តែបញ្ហាទាំងនោះ អ្នកស្រីបញ្ជាក់ម្តងទៀតថា អ្នកស្រីបានជាសះស្បើយហើយ ព្រោះគាត់ឈប់គិតគូររឿងកូនស្រីទៀតហើយ គិតតែរឿងសុខភាព និងទុកពេលសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតវិញ។
សំណុំរឿង ស្រីមុំ បានធ្វើឲ្យមេឃុំស្រក ព្រមទាំងមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប មួយរូប ត្រូវជាប់ឃុំនៅពន្ធនាគារ ក្រោយពេលមានការបញ្ចេញលិខិតចំហសរសេររៀបរាប់លម្អិតអំពីដំណើររឿងរបស់នាង។ ក្នុងលិខិតនោះ អះអាងថា ជាលិខិតរបស់នាង ស្រីមុំ ស្របពេលកន្លងមក នាងធ្លាប់បានលើកឡើងថា នាងមិនសូវចេះអក្សរខ្មែរផងនោះ។ បច្ចុប្បន្នអ្នកទាំងនោះ ត្រូវជាប់ឃុំដោយរង់ចាំថ្ងៃជំនុំជម្រះ ក្រោមបទចោទសូកប៉ាន់សាក្សី និងរួមគំនិតសូកប៉ាន់សាក្សី។
សំណុំរឿងកំពុងបន្តតាមនីតិវិធីមិនទាន់បញ្ចប់ផង ប៉ុន្តែគេមិនដែលឃើញវត្តមានអ្នកនាង ស្រីមុំ បង្ហាញមុខនៅតុលាការ ឬនៅទីសាធារណៈទៀតឡើយ បន្ទាប់ពីមានការចាប់ខ្លួនមនុស្សទាំង ៦នាក់នោះមក។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ចាប់តាំងពីមានការចាប់ខ្លួនមន្ត្រីមូលដ្ឋានគណបក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប ផង ដំណឹងរបស់អ្នកនាង ខុម ចាន់តារាទី ត្រូវបានបាត់សូន្យ។ បញ្ហានេះ លោកបារម្ភថា ដំណើរការស្វែងរកការពិតអាចនឹងមានភាពស្រអាប់ ឬមានភាពមិនត្រឹមត្រូវជាដើម៖ «ក្នុងរឿងក្តីនីមួយៗ បើបាត់ភាគីណាមួយ អ៊ីចឹងធ្វើឲ្យដំណើរក្តីទៅមុខដូចគ្នាហ្នឹង ព្រោះគេអាចកាត់កំបាំងមុខកាត់អីបាន ទោះបីចុងចម្លើយក៏ដោយ ដើមបណ្ដឹងក៏ដោយ គេអាចកាត់កំបាំងមុខបាន។ ប៉ុន្តែធ្វើឲ្យដូចខ្ញុំលើកឡើងខាងដើមថា ភាពស្រអាប់នៃយុត្តិធម៌ វាធ្វើឲ្យមតិជាតិ និងអន្តរជាតិពិបាកទទួលយក»។
លោកបន្ថែមថា ដើម្បីធានាបាននូវយុត្តិធម៌ទាំងសងខាង ដំណើររឿងក្តីទាំងមូលត្រូវមានវត្តមានទាំងដើមចោទ និងចុងចោទ ពុំមែនធ្វើឡើងដោយគ្មានវត្តមានដើមបណ្ដឹង ឬជនរងគ្រោះនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃទី៦ មិថុនា។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីការពារក្តីឲ្យមេឃុំ ស៊ាង ចែត លោក សំ សុគង់ ឲ្យដឹងថា កាលពីពាក់កណ្ដាលខែឧសភា លោកបានដាក់លិខិតស្នើសុំទៅចៅក្រមស៊ើបសួរ ដើម្បីអញ្ជើញនាង ស្រីមុំ មកសាកសួរបន្ថែមនៅតុលាការ ប៉ុន្តែលោកមិនបានដឹងថា នាងមកកាន់តុលាការ ឬមិនមកនោះទេ។ លោកបន្តថា ដោយសារខាងក្រុមមេធាវីលោកការពារក្តីឲ្យជនត្រូវចោទ ដូច្នេះលោកមិនបានដឹងដំណឹងអំពីនាង ស្រីមុំ ឬភាគីជនរងគ្រោះឡើយ។ លោកយល់ថា សំណុំរឿងនេះ តួអង្គសំខាន់ គឺដើមបណ្ដឹង ឬជនរងគ្រោះ ហើយប្រសិនគ្មានវត្តមាននាង ស្រីមុំ ដំណើរការក្តី គឺមិនមានន័យអ្វីទេ៖ «អ៊ីចឹងខ្ញុំគិតថា បើសិនជាអវត្តមាន ឬមិនឃើញជនរងគ្រោះនៅពេលនីតិវិធីតុលាការទេ ខ្ញុំគិតថាការដែលដំណើរការនីតិវិធីទៅហ្នឹង គឺមិនមានន័យអីទេ ដោយសារតែជនរងគ្រោះហ្នឹង គាត់មិនបានធ្វើជាសាក្សីសំខាន់នៅក្នុងរឿងហ្នឹង»។
ទោះបីយ៉ាងណា មេធាវីការពារក្តីឲ្យមេឃុំ ស៊ាង ចែត ដដែលអះអាងថា ប្រសិននៅក្នុងដំណាក់កាលជំនុំជម្រះលើអង្គសេចក្តីនៅតែមិនមានវត្តមានដើមបណ្ដឹង ឬជនរងគ្រោះ ក្រុមមេធាវីលោក នឹងដាក់លិខិតស្នើទៅតុលាការបន្ថែមទៀត ធ្វើយ៉ាងណាត្រូវកោះហៅនាង ស្រីមុំ មកសាកសួរនៅមុខអង្គជំនុំជម្រះ ដើម្បីស្វែងរកយុត្តិធម៌ជូនអ្នកជាប់ឃុំទាំងអស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក កឹម សុខា ប្រកាសជំហរជាថ្មីថាបក្សខ្លួននៅតែប្រកាន់គោលការណ៍អហិង្សា
- ACU បដិសេធមិនចាត់ការបណ្ដឹងថ្មីដែលប្ដឹងលោក កឹម សុខា និងមន្ត្រីគ.ជ.ប ៤រូប
- អ្នកគាំទ្រគណបក្សប្រឆាំងនៅតែបន្តប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការបក្សនៅចាក់អង្រែលើ
- ACU នឹងបើកកិច្ចប្រជុំលើបណ្ដឹងរបស់ស្ត្រីម្នាក់ដែលធ្លាប់អះអាងថាជាស្រីស្នេហ៍លោក កឹម សុខា
- លោក កឹម សុខា បន្តបដិសេធមិនចូលបំភ្លឺតាមដីការបស់តុលាការក្រុងភ្នំពេញ
- ដីកាថ្មីមួយទៀតរបស់តុលាការបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនបំភ្លឺនៅថ្ងៃទី១៤ មិថុនា
- អ្នកគាំទ្រគណបក្សសង្គ្រោះជាតិបន្តប្រមូលផ្ដុំនិងផ្ដិតមេដៃនៅទីស្នាក់ការកណ្ដាលបក្ស
- រដ្ឋាភិបាលថាករណីកោះហៅលោក កឹម សុខា និងករណីមន្ត្រីបក្សប្រជាជន៦រូបមិនដូចគ្នាទេ
- រដ្ឋាភិបាលថាបរទេសរិះគន់រឿងធ្វើទុក្ខបុកម្នេញបក្សប្រឆាំងគឺមិនយល់ពីច្បាប់របស់កម្ពុជា
- ក្រសួងការបរទេសកម្ពុជាសោកស្ដាយចំពោះការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីសហភាពអឺរ៉ុប

ចេតរ៉ូយបាត់ហើយទេដឹង
CPP “បក្សប្រជាជន”កំពុងលាក់ខ្លួនស្រីមុំព្រោះខ្លាចបែកការណ៍រឿងលិខិត្តចំហរដែលស្រីមុំបានសសេរចម្លងតាមអ្វីដែលCPPចង់បានហើយផ្ដិតមេដៃរួចប្រគល់ទៅអោយ ឱម យុិនទៀង ‘ចាត់ការណ៍’នេះគឺ ជារឿងពិតដែលពួកCPPខ្លាចបែកការណ៍ព្រោះអ្វីៗគេរៀបចំទាំងអស់សម្រាប់ស្រីមុំ។អាក្រក់ជាទីបំផុតពួកcpp!!!សូមបញ្ជាក់ថាស្រីមុំមិនអាចសសេរបាននៅអ្វីដែលរៀបរាបក្នុងលិខិត្តចំហរនុះទេបើគ្មានការ ចម្លងតាម ។
to fine justice it should be two side defendant and plaintiff but in this case it is a political case that HUN SEN used to destroy his opponent. the disappearing of plaintiff it make the nation wonder. a group that used to murder innocent Cambodian they are not hesitate to take her life to make another case for defendant. in this love story case it is not a criminal case any where in the world the law said the love between two a dual if both of them love each other no law will punishing them. but when the man force her to have sex that mean going to a rap case law that can punish the person who did that. in KIM SOKHA case it is a political case that a man used to do for his political embitter just to hole his dictatorial leadership. another case may appearing in the near future I have no though about it. Cambodian never reach their wish of having a democracy whit peace in their own country. a group of dictator leadership will never let them free. a powers hunger man can let them go even those he put his nation under the risk of losing identity.
to fine justice it should be two side defendant and plaintiff but in this case it is a political case that HUN SEN used to destroy his opponent. the disappearing of plaintiff it make the nation wonder. a group that used to murder innocent Cambodian they are not hesitate to take her life to make another case for defendant. in this love story case it is not a criminal case any where in the world the law said the love between two a dual if both of them love each other no law will punishing them. but when the man force her to have sex that mean going to a rap case law that can punish the person who did that. in KIM SOKHA case it is a political case that a man used to do for his political embitter just to hole his dictatorial leadership. another case may appearing in the near future I have no though about it. Cambodian never reach their wish of having a democracy whit peace in their own country. a group of dictator leadership will never let them free. a powers hunger man can not let them go even those he put his nation under the risk of losing identity.
សែន សម្បូរ, traitor, don’t even think of trying to separate CNRP; it’s not going to work. Kem Sokha may not perfect leader, but Million times better than hun sen( traitor, Youn slave, serves Youn interest and commits other millions crimes a against his own country and people.
.. ………………… សង្ស័យ គេ ខ្វៃ បាត់ហើយ ទេ ដឹង ! ……………………… ..
កុំជោរអានួនបាត់ខ្លួនមីមុំ!!!!
Maybe become the food of crocodile in toul krar sang’