លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ការពារ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ

ដោយ យ៉ង ចាន់តារា
2016-06-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នា​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev


ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើក​ឡើង​ថា មិន​មាន​វិបត្តិ​អ្វី​មួយ​កើត​ឡើង​នៅ​កម្ពុជា បច្ចុប្បន្ន​នេះ​ទេ។ លោក​បញ្ជាក់​ថា ហេតុការណ៍​ផ្សេងៗ​ដែល​កំពុង​កើត​មាន គឺ​ជា​បញ្ហា​បុគ្គល ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ឡើយ។ លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រុមហ៊ុន​វិនិយោគ​ចំនួន​១០០ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ចិន ស្ថិត​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​វិនិយោគិន​បរទេស មន្ត្រី​រាជការ និង​កម្មករ​ជាច្រើន​ពាន់​នាក់​ថា លោក​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​វិបត្តិ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា នោះ​ទេ ពីព្រោះ​វា​ជា​រឿង​បុគ្គល។ លោក​មាន​ប្រសាសន៍​ថា លោក​ទទួល​ខុស​ត្រូវ​តែ​ទៅ​លើ​ការ​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សង្គម និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​តែ​ប៉ុណ្ណោះ៖ «សម័យ​នេះ​គេ​សប្បាយ​ណាស់។ កាល​ពី​សម័យ​ខ្ញុំ ទើប​វា​ពិបាក អាយុ ៨​ឆ្នាំ សង្គ្រាម​កើត​ឡើង ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ទាហាន របួស ៥​ដង ខូច​ភ្នែក​ម្តង។ ត្រង់​ហ្នឹង​ហើយ​ដែល​ខ្ញុំ​មិន​បណ្តោយ​ឲ្យ​ជន​ណា​ក៏ដោយ ទោះ​បី​អាសិរពិស​ប៉ុនណា​ក៏ដោយ បំផ្លាញ​នូវ​សន្តិភាព​ដែល​យើង​រក​បាន​ទាំង​លំបាក។ អត់​អនុញ្ញាត​ទេ។ តម្លៃ​ណា​ក៏ដោយ​ដែល​ត្រូវ​បង់ គឺ​បង់​ថ្លៃ​ដើម្បី​ការពារ​សន្តិភាព បង់​ថ្លៃ​ដើម្បី​ការ​អភិវឌ្ឍ បង់​ថ្លៃ​ដើម្បី​ការ​រីក​ចម្រើន​នៃ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់ៗ​រូប»

នៅ​ក្នុង​សុន្ទរកថា លោក ហ៊ុន សែន បាន​រំលេច​នូវ​សារ​នយោបាយ​មួយ​ដែល​ទំនង​ជា​ការ​ឃោសនា​ឲ្យ​កម្មករ​ទាំងឡាយ និង​សាធារណជន បន្ត​បោះឆ្នោត​ឲ្យ​រូប​លោក​ត​ទៅ​ទៀត។ នោះ​គឺ​ជា​ការ​សន្យា​អភិវឌ្ឍ​កម្ពុជា ឲ្យ​មាន​ការ​រីក​ចម្រើន​ជាង​ពេល​បច្ចុប្បន្ន៖ «ខ្ញុំ​សង្ឃឹម​ថា​កម្មករ​កម្មការិនី និង​ជន​រួម​ជាតិ​របស់​យើង នឹង​បន្ត​គាំទ្រ​សម្រាប់​ការ​អភិវឌ្ឍ​បែប​នេះ​ត​ទៅ​ទៀត ជា​ជាង​មាន​ភាព​ចលាចល​កើត​ឡើង»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា វិបត្តិ​សង្គម និង​នយោបាយ​ដែល​កំពុង​ឡើង​កម្តៅ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​បង្ក​ឡើង​ដោយ​អ្នក​នយោបាយ​គណបក្ស​កាន់​អំណាច ដែល​បាន​ប្រើប្រាស់​ស្ថាប័ន​ជាតិ ទាញ​រឿង​បុគ្គល និង​រឿង​ផ្សេង​ទៀត ដើម្បី​វាយ​បំបាក់​សំឡេង​គណបក្ស​ប្រឆាំង។ លោក សុន ឆ័យ គិត​ថា ការ​លើក​យក​បញ្ហា​ជាតិ​មក​ជជែក​គ្នា​រក​ដំណោះស្រាយ គឺ​ជា​រឿង​ដែល​អ្នក​ដឹក​នាំ​នយោបាយ​ត្រូវ​ធ្វើ ដែល​មិន​មែន​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ៖ «សង្គម​នយោបាយ​ត្រូវ​មាន​សុឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ ហើយ​មិន​ត្រូវ​យក​រឿង ឬ​ក៏​យក​លេស​នៃ​រឿង​ណា​មួយ ព្រម​ទាំង​រឿង​បុគ្គល​ហ្នឹង​ឲ្យ​ទៅ​ជា​រឿង​បង្ក​ការ​ស្មុគស្មាញ​រវាង​គណបក្ស​នយោបាយ»

នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​អំពី​បញ្ហា​សន្តិភាព និង​ស្ថិរភាព​នយោបាយ។ មេ​ដឹក​នាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​តំបន់​អាស៊ី​រូប​នេះ តែង​រំឭក​អំពី​អស្ថិរភាព​សង្គម​ជា​ញឹកញាប់ ហើយ​ម្តងម្កាល​លោក​ថែម​ទាំង​បាន​ប្រកាស​ថា បើ​សិន​ជា​គណបក្ស​លោក​ចាញ់​ឆ្នោត នឹង​អាច​កើត​មាន​សង្គ្រាម​ទៀត​ផង។ ក្រៅ​ពី​នេះ ស្ថាប័ន​ជាតិ​សំខាន់ៗ​ខ្លះ ពិសេស​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ បាន​ចេញ​មុខ​ប្ដេជ្ញា​ដើរ​តាម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ជា​បន្ត​ទៀត ក្រោម​ស្លាក​រក្សា​សន្តិភាព​ក្នុង​សង្គម។

ទោះ​បី​ជា​យ៉ាង​ណា សន្តិភាព​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន​នេះ ហាក់​មាន​ភាព​មិន​នឹងនរ​នោះ​ទេ ក្រោយ​ពេល​តំណាង​រាស្ត្រ និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ជាដើម ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់ និង​កំពុង​ប៉ុនប៉ង​ចាប់​ខ្លួន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សឹងតែ​បង្ក​ឲ្យ​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ស្ថិត​ក្នុង​បរិបទ​បែប​នេះ អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន យល់​ឃើញ​ថា មូលដ្ឋាន​នៃ​សន្តិភាព គឺ​យុត្តិធម៌​សង្គម។ លោក​បញ្ជាក់​ថា សន្តិភាព​មិន​មាន​ជីវិត​យូរ​ឡើយ ដរាប​ណា​យុត្តិធម៌​មិន​ត្រូវ​បាន​ផ្តល់​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បន្ត​ថា ការ​រីក​ចម្រើន​របស់​ប្រទេស គឺ​ត្រូវ​ការ​សន្តិភាព ប៉ុន្តែ​មិន​មែន​ជា​សន្តិភាព​ដែល​បាន​មក​ពី​ការ​ប្រើប្រាស់​អំណាច និង​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខបុកម្នេញ រឹតត្បិត គំរាម​កំហែង​ដល់​សេរីភាព និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ឬ​ដៃគូ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ៖ «សន្តិភាព​សំខាន់​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​សំខាន់​ជាង​សន្តិភាព​ទៀត។ ប្រសិន​បើ​យើង​ចង់​បាន​សន្តិភាព ដោយ​យក​សន្តិភាព​ជា​ថ្នូរ​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ តើ​ការ​កសាង​សន្តិភាព​នេះ​ឯង​ដើម្បី​អ្នក​ណា? ហើយ​មាន​ប្រយោជន៍​អ្វី? បើ​សិន​ជា​ប្រទេស​មួយ​មាន​ភាព​ស្ងប់​សុខ ក៏ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​កំពុង​ទទួល​រង​ការ​ឈឺ​ចាប់»

លោក ឡុង គឹមឃន អះអាង​ថា កម្ពុជា បច្ចុប្បន្ន​ស្ថិត​ក្នុង​វិបត្តិ​សង្គម និង​នយោបាយ​ដែល​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​មិន​គួរ​មើល​រំលង។ លោក​កត់​សម្គាល់​ថា ស្ថាប័ន​នយោបាយ​កំពូល​របស់​រដ្ឋ​រអិល​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​អន្លង់​នយោបាយ​បក្ស ដែល​ធ្វើ​ឲ្យ​ពួក​គេ​លែង​អាច​បំពេញ​ភារកិច្ច និង​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ទៀត​បាន។ រាជការ​បាត់បង់​នូវ​ជំនឿ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន ហើយ​ស្ថាប័ន​រាជការ បាន​ចាប់​ផ្ដើម​មាន​សភាព​លែង​ស្រប​ច្បាប់ ពីព្រោះ​មិន​តំណាង​ឲ្យ​ឆន្ទៈ​ពលរដ្ឋ​ទូទៅ តែ​បំពេញ​តែ​បំណង​នយោបាយ​របស់​គណបក្ស​ទៅ​វិញ។

លោក ឡុង គឹមឃន កត់​សម្គាល់​ទៀត​ថា អ្នក​នយោបាយ​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ជាច្រើន​ដង ប៉ុន្តែ​ក្រុមប្រឹក្សាធម្មនុញ្ញ មិន​បាន​ចេញ​មុខ​ការពារ​តម្លៃ​កំពូល​របស់​រដ្ឋធម្មនុញ្ញ​ឡើយ។ លើស​ពី​នេះ អំណាច​នីតិប្រតិបត្តិ ហាក់​ដូចជា​រំលោភ​ទៅ​លើ​ស្ថាប័ន​មហាក្សត្រ ដែល​ធ្វើ​ឲ្យ​រដ្ឋ​ទាំង​មូល​មាន​ស្ថានភាព​ផុយ​ស្រួយ​ងាយ​បែក​បាក់៖ «បើ​យើង​ធ្វើ​ការ​បូក​សរុប​ទៅ ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ភាព​ផុយ​ស្រួយ​ជាង​ពេល​រាល់​ដង ពីព្រោះ​ថា ស្ថាប័ន​រដ្ឋ​ទាំងអស់​ហ្នឹង​ហាក់​ដូចជា​បាត់បង់​ភាព​ស្រប​ច្បាប់ ហើយ​និង​មាន​ភាព​លម្អៀង​ច្រើន​ជា​នយោបាយ ដោយ​បាត់បង់​នូវ​តួនាទី និង​កាតព្វកិច្ច​ដែល​ជា​បច្ចេកទេស ជា​ច្បាប់​សម្រាប់​បម្រើ​សេវា​ប្រជាពលរដ្ឋ​បាន​ពិត​ប្រាកដ»

លោក ឡុង គឹមឃន ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​សង្គម​កម្ពុជា មាន​សន្តិភាព​ពិត​ប្រាកដ។ អនុសាសន៍​ទាំង​នោះ​រួម​មាន ធានា​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ កសាង​ស្ថាប័ន​ប្រជាធិបតេយ្យ និង​នយោបាយ​នៅ​ក្នុង​ប្រទេស​ឲ្យ​រឹងមាំ ហើយ​គោរព​ច្បាប់ ព្រម​ទាំង​បើក​ចំហ​ព័ត៌មាន និង​ទទួល​យក​ពហុ​គំនិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



លោក ​ហ៊ុន សែន ​ព្រមាន​ចាត់​វិធាន​ការ​ការ​បង្ក​អស្ថិរភាព​សង្គម

2016-06-07
វីដេអូ វិទ្យុអាស៊ីសេរី


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

17 Responses to "លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ការពារ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ"

  1. CountryStudent says:

    Hun Sen: I Will betray my county and do every thing for my Boss (Vietnam) in exchange for my own benefit . I have been doing it for nearly 40 years

  2. CountryStudent says:

    Hun Sen, you Knows yourself that you will lose the up coming election, and you plan not to transfer power to the winner peacefully; and you will do every thing ( ex. kill and destroy every thing)to continue to stay in power. That is what you means; but it’s too bad; Cambodia is every Cambodian county; and you are just a small group who lose the national election; and want to oppose the whole nation; you guys will be dead meat. Ha ha…..

  3. CountryStudent says:

    Khmer Rough, killer, traitor, Youn puppet, Youn slave, serves Youn interest, dictator, biggest corruption, steal state properties, stupid and commit million crimes. Who want to support you?????? Even dogs don’t want to support you!!!!!!! Every body except your crony and nepotism, want to over thrown you. I hate you so much traitor. I want to see you get behead and or die like Saddam Hussein and Qaddafi

  4. xxx says:

    សន្តិភាពនៅកម្ពុជាបច្ចុប្បន្នគឺមានសំរាប់តែគណៈបក្សកាន់អំណាច និងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ ឯប្រជាជនក្រីក្រវិញ
    ស្រែកទ្រហូយុំស្ទើរាល់ថ្ងៃដោយសារបាត់ដីធ្លី ផ្ទះសម្បែង និងរត់ទៅធ្វើកញ្ជះគេនៅបរទេសសឹងតែអស់ពីក្នុងប្រទេសទៅហើយ។ ប្រជាពលរដ្ឋរាប់លាននាក់អត់ការងារធ្វើ ត្រូវបង្ខំចិត្តចោលឪពុក ម្ដាយ បងប្អូន និងប្រទេសជាតិទៅសុំការងារធ្វើ
    នៅតាមប្រទេសគេដើម្បីបានស៊ី ប៉ុណ្ណឹងហើយនៅតែអួតថាសន្តិភាព សម្បូរសប្បាយ រុងរឿងទៀត។

  5. Judge says:

    ការគ្រប់គ្រង គឺ ការព្យាយាមបំពេញ សេចក្តីសុខ ផ្លូវកាយ និងផ្លូ វចិត្ត។
    ព្រះពុទ្ធសំដែងថា គ្មានសុខឯណា ??? ដរាបណាមានសុខផ្នែកផ្លូវចិត្ត។
    តើរាស្ត្រ ខ្មែរបានសុខហើយឬនៅ?????
    ការលាបពណ៌ ផ្តល់អន្តរាយច្រើនណាស់ ដល់សង្គមខ្មែរ ទាំងអតីតកាល ក៏ដូចជា បច្ចុប្បន្នកាល។
    សំនៀង

  6. Anonymous says:

    និយាយឱ្យចំគឺកាពារអំណាចខ្លួនឯងខ្លាចពេលធ្លាក់ទៅ មិនដឹងរត់ទៅពួននៅឯណា

  7. namrequire says:

    Maintain Peace is the pretext of keepeping himself longer in power.
    In another word, Hun Sen will do everything including war if he loses power.

  8. Sessor says:

    What ? protect peace and stability or protect your self and crony ?
    actually for more than 3decades to retain your power you committed many many crimes for this country and its people, then you are afraid your own shadow,
    One should remember that nothing is existence forever in this world.

  9. Anonymous says:

    ធ្វើ អ្វីៗ គ្រប់យ៉ាង អោយតែ អញ ក្តោប កៅអី ទាល់តែស្លាប់ នៅលើ កៅអី ទោះជា

    បំផ្លាញទ្រព្យសម្បត្តិជាតិ ទឹកដី ក៏ ដោយ !

  10. ?? says:

    now you know what I mean in along time ago. I said if HUN SEN lost the election it will be bloody. now his word is already telling all Cambodian . he rather die if he lost powers.. let pushing him go hell soon . I toll him not to saying any thing in the media if he stay out of media this country seem to be having peace.

  11. UNស្រីៗ says:

    លោក ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ការពារ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ!?? ការពារអំណាចរបស់គាត់ទើបត្រូវជាង៕

  12. កាដុងជី says:

    ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ការពារ​យួននិងបក្សអញអំណាចអញ!!!!

  13. people says:

    The ugly face dictator veitcong never wanted khmer people live in happy’ because he the communist veitcong and learn anything from Youn-veitcong and never know the democracy or the law’ .He and his mafia group cpp are the traitors ‘ take all profit to veitcong and their family and gave TRAL ISLAND to Youn veitcong robber’ .His boss are the animal in this planet so is he. GOD bless all cambodian people’

  14. King David says:

    លោកនឹងមិន៊ងមិនអាចធ្វើអ្វីៗបានទៀតទេ ព្រោះបន្លានៅព័ទ្ធលោកជុំវិញហើយ មានបន្លាយួនបង្កប់ខ្លួនចាំតែដោតចុងដង្ហើមរបស់លោកបើលោកប្រែខ្លួននោះ​ មានសមាជិកលោកកំពុងតែក្រវែលរកឱកាសផ្តួលលោក និងមានបន្លាពញរះអាទិត្យទៀត តើលោកអាចធ្វើអ្វីបាន?

  15. ? says:

    ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ការពារ​សន្តិភាព​និង​ស្ថិរភាព​ចោរពុករលួយមន្រ្តីគណបក្សប្រជាជន ការពារ​សន្តិភាព​និង​ស្ថិរភាពពួកចោរក្បត់ជាតិកាត់ទឹកដីអោយយួន ការពារ​សន្តិភាព​និង​ស្ថិរភាពពួកមន្រ្តីមេទាហាន មេអង្គរក្សឃាតកបំរើ ហ៊ុន សែននិងគ្រួសារ ហ៊ុន សែន ការពារ​សន្តិភាព​និង​ស្ថិរភាពតុលាការអាយ៉ងរបស់គណបក្សប្រជាជន និងការពារ​សន្តិភាពស្ថិរភាពឧកញ្ញ៉ារកស៊ីខុសច្បាប់និងពួកឈ្មួញរំលោភយកដីធ្លីប្រជាជនខ្មែរជាដើម។ល។
    សព្វថ្ងៃនេះ​សន្តិភាព​និង​ស្ថិរភាពមានសម្រាប់តែគ្រួសារបនក្បត់ជាតិ ហ៊ុន សែន និងមន្រ្តីក្បត់បក្សប្រជាជនដែលធ្វើជាកញ្ជះជួយ ហ៊ុន សែនដណ្ដើមអំណាចតែប៉ុណ្ណោះ ចំណែកប្រជាជននិងមន្រ្តីក្រៅពីគណបក្សប្រជាជនទទួលគ្រោះថ្នាក់និងរងទុក្ខគ្រោះជាដរាប សូមបងប្អូនជនជាតិខ្មែរទាំងអស់បោះឆ្នោត
    បណ្ដេញ ហ៊ុន សែនចេញពីអំណាចទើបប្រជាជនខ្មែរមានពន្លឺរស្មីនៃជីវិត ។

  16. Pa Oum says:

    You are only protect and defend but you are stirred the world.

  17. Anonymous says:

    ខ្សែជីវិត ឬ យីអ៊ុន ចុះ !!!! លោក ហ៊ុន សែន នៅសល់ត្រឹម ហ៊ុន សេន( ១ ហ៊ុន = ១ សេន)
    ព្រះប្រោសលែងរួច ឯ ព្រាយ ក៏លែងកាន់ មិនជាខ្សែជីវិត ក្លាយជាបែបណាទេ???????