ដោយ លោក ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦
http://vodhotnews.com

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា កាលពីកន្លងទៅ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអះអាងក្រសួងយុត្តិធម៌មិនដែលប្រើអំណាចអធិបញ្ជាគាបសង្កត់ការសម្រេចរបស់ចៅក្រម ផ្ទុយពីការចែងរបស់ច្បាប់នោះទេ។
លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា បានថ្លែងបែបនេះនៅក្នុងសម័យប្រជុំសភានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលមានការចូលរួមតែពីតំណាងរាស្រ្តបក្សប្រជាជនកម្ពុជា ដោយអវត្តមានតំណាងរាស្រ្តបក្សប្រឆាំងទាំង៥៥រូប។
តំណាងរាស្រ្តបក្សប្រឆាំងចំនួន១៦រូបបានដាក់លិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្នើឲ្យកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យចូលបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភាលើបញ្ហាមួយចំនួន រួមមានគោលការណ៍ច្បាប់និងគោលនយោបាយព្រហ្មទណ្ឌរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន(គោលការណ៍និងការអនុវត្តជាក់ស្តែងនិងអធិការកិច្ចការឃុំខ្លួន)និងការប្តឹងបរិហារនិងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ គណបក្សសង្រ្គោះជាតិប្រកាសថាខ្លួនធ្វើពហិការមិនចូលរួមប្រជុំសភា ខណៈលោក កឹម សុខា ប្រឈមនឹងការចាប់ខ្លួន។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថាអវត្តមាននេះជាការមិនទទួលខុសត្រូវ មិនឲ្យតម្លៃលើខ្លួនឯង និងមិនគោរពរដ្ឋសភា។ ទាក់ទងនឹងអំណាចអធិបញ្ជា រដ្ឋមន្រ្តីបញ្ជាក់ថាក្រសួងមិនដែលប្រើអំណាចអធិបញ្ជានេះដើម្បីគាបសង្កត់ការសម្រេចរបស់ចៅក្រម។ លោកមានប្រសាសន៍ថា៖ “ជាការកត់សម្គាល់ចាប់តាំងពីការអនុវត្តក្រមព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ក៏មិនដែលប្រើប្រាស់អំណាចនេះម្តងឡើយ បើទោះបីមានការស្នើសុំជាច្រើនពីភាគីនានា តាមរយៈបណ្តឹងអន្តរាគមន៍នានាពីក្រសួងយុត្តិធម៌ក៏ដោយ”។ លោកបន្ថែមថាការធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មិនត្រូវប៉ះពាល់ដល់សម្រេចរបស់ចៅក្រមនៃសាលាជម្រះក្តីនោះឡើយ។
បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ការធ្វើអធិបញ្ជាទៅកាន់អគ្គព្រះរាជអាជ្ញាគឺដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ដើម្បីបន្តនីតិវិធីស្វែងរកការពិត ប៉ុន្តែលោកថាក្រសួងយុត្តិធម៌មិនអាចធ្វើអធិបញ្ជាមិនតម្កល់រឿងឥតចាត់ការបានឡើយ។ លោកបន្តថាការធ្វើអធិបញ្ជានេះត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជាដាច់ខាតមិនមែនផ្ទាល់នោះទេ នៅពេលរដ្ឋមន្រ្តីយល់ថាមានការខ្វះចន្លោះក្នុងការអនុវត្តនិងបទល្មើសប៉ះពាល់ដល់សន្តិសុខជាតិ។
ក្រោយពីបញ្ចប់ការថ្លែងតាមឯកសារអស់រយៈពេលប្រមាណ២៥នាទី មិនមានតំណាងរាស្រ្តបក្សកាន់អំណាចចោទជាសំណួរទៅកាន់លោក អង្គ វង្ស វឌ្ឍានា នោះទេ។ ទោះជាយ៉ាងណា តំណាងរាស្រ្តពីររូបគឺលោក ឈាង វុន និងលោក ជាម យៀប បានលើកឡើងពីករណីលោក កឹម សុខា និងបានរិះគន់តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ។ តំណាងរាស្រ្តទាំងពីររូបថារដ្ឋសភាមិនអាចការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តបក្សប្រឆាំងនោះទេ។
គួររំឭកថា កាលពីថ្ងៃទី១៤ ខែមីនា លោក ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តកំពង់ស្ពឺអន្តរាគមន៍ទៅតុលាការជួយឲ្យមានការដោះលែងស្រ្តី២នាក់ដែលត្រូវបានចាប់ខ្លួនទាក់ទងនឹងជម្លោះដីធ្លី។ លោកក៏បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យករណីនេះជាបន្ទាន់។ ភ្លាមៗនោះ ពលរដ្ឋទាំងពីរនាក់ត្រូវបានដោះលែង។ លោក ហ៊ុន សែន បានបញ្ជាក់ថាការបញ្ជានេះមិនបង្ហាញថាតុលាការស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលនោះទេ។
តុលាការកម្ពុជាត្រូវបានសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនរិះគន់ថាមិនឯករាជ្យ ដោយស្ថិតនៅក្រោមរដ្ឋាភិបាលនិងអ្នកមានអំណាច៕
are you sure Mr minister of plastic……… can you swear to GOD?? sorry it is no need to swear because you just about to face GOD justice. do not forget you are the one who involving in the case that make a lot of devastation to the whole country.
បើពួកតាចៅក្រមពុករលួយឯងមិនធ្វើឆ្កែរួមគំនិតអាក្រក់ជាមួយមេចោរ ហ៊ុន សែននោះ
ពួកចៅក្រមពុករលួយក្រុមតាឯងអា ហ៊ុន សែនចាប់ដាក់គុកគ្មានថ្ងៃចេញយូរណាស់មកហើយ ។
$$$$$$$
ចាស់ហើយតាអើយល្មមទៅវត្តហើយរកធម៌៍នឹងគេទៅ,កំនៅឱយក្មេងៗនិយាយពាក្យមិនគប្បីឱយ៕?