លោក ឈាង វុន ថា​លោក កឹម សុខា បង្ក​ចលាចល​ក្នុង​សង្គម​​​

ដោយ លោក ទូច សុខា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦​
http://vodhotnews.com

នយោបាយ | សិទ្ធិមនុស្ស

តំណាងរាស្រ្តបក្សកាន់អំណាច លោក ឈាង វុន ថ្លែង​នៅក្នុង​រដ្ឋសភា​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ


តំណាងរាស្រ្តគណបក្សកាន់អំណាច លោក ឈាង វុន បានថ្លែងថារដ្ឋសភាមិនអាចការពារអភ័យឯកសិទ្ធិរបស់លោក កឹម សុខា បាននោះទេ ដោយថាលោក កឹម សុខា បានបង្កចលាចលក្នុងសង្គម ករណីចោទប្រកាន់រឿងស្រីកំណាន់និងករណីគេចពីការចាប់ខ្លួន។

ក្នុងសម័យប្រជុំសភាដែលមានតំណាងរាស្រ្តបក្សកាន់អំណាចចំនួន៥៩រូបក្នុងចំណោម៦៨រូបចូលរួម តែមិនមានវត្តមានតំណាងរាស្រ្តបក្សប្រឆាំង លោក ឈាង វុន បានថ្លែងថាលោក កឹម សុខា បានបង្កចលាចលក្នុងសង្គម ករណីនៃការចោទប្រកាន់ថាមានស្រីកំណាន់។ លោកមានប្រសាសន៍ថា៖ “ហើយយើងពិតជាមិនអាចការពារអភ័យឯសិទ្ធិរបស់បុគ្គលម្នាក់ដោយយកទៅរំលោភច្បាប់បានទេ មិនត្រឹមតែរំលោភច្បាប់ធម្មតាទេរំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិសេរីភាពរបស់នារី រំលោភសិទ្ធិក្មេងស្រី ដើម្បីតែបម្រើតណ្ហារបស់ខ្លួន ទាំងអស់នេះយើងត្រូវធ្វើយ៉ាងណាក៏ដោយ យើងត្រូវរួមគ្នាកំចាត់អំពើអស់នេះឲ្យអស់ឲ្យបានទើបសង្គមរបស់យើងបានសុខទៅថ្ងៃក្រោយ ហើយដាច់ខាតយើងមិនអាចយកអភ័យសិទ្ធិរបស់យើងទៅរំលោភទេ”

លោកបញ្ជាក់បន្ថែមថា៖ “ប្រុសម្នាក់ធ្វើការធំប៉ុណ្ណឹង ដើរមានស្រីក្មេង ដឹកដៃគ្នាទៅដេករហូតដល់បាងកក នាំគ្នាទៅសប្បាយ បង្កចលាចលដល់សង្គម ហើយកៀងគរគេឲ្យមកការពារអំពើអាស្រូវរបស់ខ្លួន ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កៀងគរមនុស្សមកពេញនៅមុខស្នាក់ការបក្ស”

រហូតមកដល់ពេលនេះ លោក កឹម សុខា មិនបានចេញមុខបកស្រាយរឿងទម្លាយខ្សែអាត់សំឡេងសន្ទនាដែលគេចោទថាជាការសន្ទនារវាងលោកនិងស្រីកំណាន់ឈ្មោះនាង ខុម ចាន់តារ៉ាទី។ បក្សប្រឆាំងចាត់ទុកថានេះជារឿងនយោបាយ។

លោក កឹម សុខា ប្រឈមមុខនឹងការចាប់ខ្លួន ដោយសារលោកមិនបានចូលបំភ្លឺក្នុងនាមជាសាក្សីចំនួនពីរលើកតាមការកោះហៅរបស់តុលាការ។ លោកបានស្នាក់នៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ក្រោយពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនរូបលោក។ លោកត្រូវបានតុលាការឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ខែមិថុនា ខាងមុខនេះ។ គណបក្សប្រឆាំងប្រកាសថាខ្លួននឹងតស៊ូមតិមិនឲ្យមានការចាប់ខ្លួន លោក កឹម សុខា និងព្រមានធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើមានការចាប់ខ្លួន។

គណបក្សសង្រ្គោះជាតិបានដាក់ញត្តិរបស់តំណាងរាស្រ្តទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីចុងខែឧសភា ដោយស្នើសុំឲ្យចាត់វិធានការបន្ទាន់ការពារអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី លោក អ៊ុំ សំអាន លោក កឹម សុខា និងលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ នៅក្នុងញត្តិនោះ តំណាងរាស្រ្តបានលើកឡើងថាស្ថាប័នជាតិមួយចំនួនកំពុងធ្វើសកម្មភាពរំលោភលើអភ័យឯកសិទ្ធិរបស់សមាជិកសភានិងព្រឹទ្ធសភា។ បន្ទាប់មក រដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាខ្លួនមិនអាចការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដោយថាពួកគេបានប្រព្រឹត្តបទល្មើសជាក់ស្តែង។ រដ្ឋសភាបានបញ្ជាក់ថា៖ សមាជិករដ្ឋសភាបានយល់ឃើញថាឯកឧត្តមទាំងពីររូប(លោក អ៊ុំ សំអាននិងលោក កឹម សុខា)សុទ្ធតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែងពិតមែន ដូច្នេះរដ្ឋសភាត្រូវតែអនុម័តឲ្យតុលាការបន្តនីតិវិធីជាបន្តទៀត

សរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles

16 Responses to "លោក ឈាង វុន ថា​លោក កឹម សុខា បង្ក​ចលាចល​ក្នុង​សង្គម​​​"

  1. sros says:

    អាមុខ យួន បបូមាត់ វៀតណាម

  2. ​rayuth says:

    នៅក្នុងប្រទេសកម្ពុជា​និងលើពិភពលោកនេះ គ្មាននរណាល្អជាងលោក ឈាង វុនទេ ។ គាត់គឺជាអ្នកនយោបាយម្នាក់ ដែលនិយាយគ្មានដឹងអី ។

  3. 2យប់10ដងៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗទើបជាវិរះបុរស

  4. UNស្រីៗ says:

    ឈុន ង្វៀង!ពូកែព្រុសណាស់ កាលសម័យលន់ ណុល ជួយព្រុសលន់ ណន់ ដល់សម័យនេះបានស័ក្តយស លាភ​សក្ការះ ចំណីឆ្ងាយ ព្រុសរឹតតែលឺ!

  5. Anonymous says:

    កោតតែ ហាមាត់ទៅរួច!!!
    រៀនសាលា ហាណូយ ឬយ៉ាងណា????

  6. ?? says:

    I agree this guy was a hero of Cambodian . he is too good to be one of the dump person in Cambodia government sector. sorry he just a dump dog of the dump dog leader

  7. ? says:

    អាចុយម្រ៉ាយ ឈាង វុននេះឆ្កួតចុយម្រ៉ាយវាមែន
    អាចុយម្រ៉ាយ ហ៊ុន សែននិងបក្ខពួកកុនមីសំផឹងមន្រ្តីបក្សប្រជាជនតើ
    ដែលបញ្ជាអង្គរក្សទាំងហ្វូងដូចឆ្កែដើរអុកឡុកសង្គមតាមចាប់ កឹម សុខា
    មន្រ្តីពួកកូនមីចោរគេចុយកូនអាត្រូវគ្រាប់បែកបក្សប្រជាជនរបស់អា ចុយម្រ៉ាយ
    ហ៊ុន សែនមួយណាក៍ដោយនិយាយល្ងីល្ងើមែនកូនមីសំផឹង កូនអាឆ្កែចុយម្រ៉ាយ ។

  8. អ្នកលួចអាត់សម្លេងទូរស័ព្ទដៃរបស់រដ្ឋាភិបាលខ្លួនឯងទេតើ ជាអ្នកដើមហេតុ

    បង្កឲ្យកើតជាជម្លោះចលាចលនៅក្នុងសង្គម។ កុំស្មានថាគ្មានអ្នកស្គាល់ទីតាំង

    ដាក់ឧបករណ៏ស៊ើបការណ៏ទាំងនោះ ប្រយ័ត្នបែកធ្លាយ ហើយមិនទទួលបាននូវ

    សេចក្ដីសុខពិបាកនឹងរុះរើទូលកញ្ជើរត់ចល័តទីកន្លែងអត់ឈប់តែខ្លួនឯង៕

  9. ??សែន​ សម្បូរ says:

    ត្រូវហើយឯកឧត្តម​ ឈាង​ វុន​ និយាយមិនខុសទេ​ លោកអនុបក្សសង្គ្រោះជាតិ​ កិម​ សុខា​ ដើរដេកលែងស្រីក្នុងស្រុកផងនៅថៃផង​ ដល់រឿងអាស្រូវបែកធ្លាយត្រូវពួកតំណាងរាស្ត្រនឹងពួកផ្កាប់មុខបក្សសង្គ្រោះជាតិខំនាំគ្នាទាញករណីបុគ្គលឲទៅជារឿងនយោបាយរកឡេះចោទរដ្ឋាភិបាលនៅពីក្រោយ? អញ្ចឹងពេលដែល​ កិម​ សុខា​ ដើរសប្បាយបោកក្មេងស្រីៗឲឡើងលើគ្រេជាមួយខ្លួនតើជារឿងនយោបាយដែរខ្លួនជាជនកំហូចល្មោភតណ្ហាតែខ្លួលឯងសោះរួចហើយទម្លាក់កំហុសលើគេ? សួរថាតើរដ្ឋាភិបាលបញ្ជាឲ​ កិម​ សុខា​ ទៅដេកជាមួយស្រី?

  10. Anonymous says:

    ឆ្កែ ព្រុះ ឈាង វុន មិនបាច់ ក្រឡៃ ស្ថានការណ៍ បោកប្រជាពលរដ្ឋ ទៀតទៅ ប្រជាពលរដ្ឋ ដឹង ក្រយ៉ៅ

    ឆ្កែ អស់ ហើយ !

  11. ពួកអាដំរីក៏ខ្វាក់អាទ្រមាក់ក៏ឆ្គួត says:

    Chien von!

  12. Anonymous says:

    SEN OR SOKHA

  13. Boramey preah vihear says:

    Chien vun tête à claque !

  14. Anonymous says:

    វាង ឈាង វុន ពូកែ បង្វាង និង បង្វិល ដែលជា ឯកទេស សមស្រប(ស្របនឹងបំណងរដ្ឋាភិបាល)។

  15. Pa Oum says:

    Stop bark like a dog Mr. Vun.

  16. Battambang says:

    Chheang Vun Stole 4 Land Cruisers from the UN in the 90s. I am wondering if he could explain his action or why he stole those cars. What would Chheang Vun say to Svay Sitha about Tat Marina issue? Tat Marina was 16 years old at the time so she was still under age.