ដោយ លោក ស៊ុន ណារិន | ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦ | ម៉ោង 1:40 PM
http://vodhotnews.com

អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថារដ្ឋាភិបាលមិនខ្វល់នឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដោយចាត់ទុកថានោះមិនមែនជាការចាប់បង្ខំឲ្យអនុវត្តតាម តែរិះគន់សេចក្តីសម្រេចរបស់សភាអឺរ៉ុបថាមិនឆ្លុះបញ្ចាំងពីតថភាពនៅប្រទេសកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយបានអំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ ក្នុងសេចក្តីសម្រេចមួយដែលធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គមួយនៅក្នុងប្រទេសបារាំង សភាអឺរ៉ុបបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ីនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះថា៖ “ការសម្តែងមតិតាមញត្តិរបស់សមាជិកសភាសហគមអឺរ៉ុបដែលហៅថាResolutionគឺមិនមែនជាច្បាប់ចាប់បង្ខំឲ្យរដ្ឋាភិបាលនៃប្រជាជាតិជាសមាជិកអនុវត្តប្រឆាំងនោះឡើយ”។ លោកបានបញ្ជាក់ថា៖ “ស្មារតីសម្តែងមតិរបស់សមាជិកសភាអឺរ៉ុបមួយក្រុមនេះគ្រាន់តែជាសំណូមពរឲ្យរដ្ឋាភិបាលប្រទេសជាសមាជិករបស់គេគាំទ្រនូការយល់ឃើញរបស់ក្រុមគេប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យសាធារណមតិមានការភ្ញាក់ផ្អើលនោះ ក្រៅពីការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគឺសមាជិកសភាអឺរ៉ុបនោះបង្គាប់ឲ្យកម្ពុជាជាប្រទេសអធិបតេយ្យមួយបោះបង់ភាពជានីតិរដ្ឋ បោះបង់តុលាការឲ្យទៅគោរពបុគ្គលជាទីសក្ការៈ ដែលមិនឋិតនៅក្នុងរង្វង់ច្បាប់។ នេះជាភាពអាម៉ាស់មួយ ! … “។
ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានបង្ហោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍។ លោក ផៃ ស៊ីផាន លើកឡើងថា៖ “ឯកឧត្តម សម រង្ស៊ី ជាប្រធាន គណបក្សប្រឆាំងមិនត្រឹមតែបោកប្រជាពលរដ្ឋខ្មែរនោះទេ ក៏ប៉ុន្តែអ្នកនយោបាយបរទេសមួយចំនួនក៏ធ្លាក់ទៅក្នុងអន្ទាក់ដ៏អាក្រក់នោះដែរ ដែលបានយកជំហរចេញជាញត្តិឬResolutionដើម្បីទាញអារម្មណ៍រដ្ឋាភិបាលរបស់គេធ្វើការដាក់សម្ពាធមកលើកម្ពុជាដោយពុំមានជោគជ័យក្នុងរយៈកន្លងមក ដោយការពិតឋិតនៅជាការពិតដដែល…”។
កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តីគ.ជ.បពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដានិងលោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។
បើតាមសេចក្តីសម្រេចរបស់សភាអឺរ៉ុប អ្នកនយោបាយនិងសកម្មជនសិទ្ធិមនុស្ស គួរតែត្រូវបានអនុញ្ញាតឲ្យធ្វើការដោយសេរី ដោយគ្មានការចាប់ចងនិងការកាត់ទោស។ សភាអឺរ៉ុបបានបន្ថែមថា៖ “ដោយសារសហភាពអឺរ៉ុបជាដៃគូដែលផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេនៅកម្ពុជា ជាមួយការផ្តល់ជំនួយ៤១០លានអឺរ៉ូ(ជាង៤៦៣លានដុល្លារអាមេរិក)ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០, សភាអឺរ៉ុបអំពាវនាវឲ្យក្រុមការងារទទួលបន្ទុកផ្តល់សេវាសកម្មភាពខាងក្រៅសហភាពអឺរ៉ុប(EEAS) ផ្តល់ជំនួយជាថវិការបស់សហភាពអឺរ៉ុប អាស្រ័យលើភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស”។ សភាអឺរ៉ុបឲ្យដឹងទៀតថាភាគីពាក់ព័ន្ធនិងគណៈកម្មការសហភាពអឺរ៉ុបគួរតែចាប់ផ្តើមនូវស្តង់ដារគុណភាពមួយសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងម៉េចឲ្យស្របតាមច្បាប់អន្តរជាតិនៃគោលការណ៍សេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។
នៅក្នុងសេចក្តីសម្រេចនោះ សភាអឺរ៉ុបក៏បានអំពាវនាវឲ្យរដ្ឋាភិបាលធានានូវការស៊ើបអង្កេតពេញលេញនិងមិនលម្អៀងដោយមានការចូលរួមពីអង្គការសហប្រជាជាតិ ទៅលើករណីវាយតំណាងរាស្រ្តបក្សប្រឆាំងកាលពីខែតុលា ឆ្នាំ២០១៥។ សហអឺរ៉ុបក៏បានអំពាវនាវឲ្យទម្លាក់បទចោទលើលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពនិងជាសមាជិកស្ថាប័នគ.ជ.ប។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បដិសេធមិនឆ្លើយតបនឹងតបសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដោយថាក្រសួងនឹងចេញសេចក្តីថ្លែងការណ៍។ រដ្ឋាភិបាលបានបញ្ជាក់ជំហរថាករណីទាំងនេះជារឿងតុលាការ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការសម្រេចរបស់សភាអឺរ៉ុប ជាការមិនយល់ពីស្ថានការណ៍នៅកម្ពុជា ដោយលោកបញ្ជាក់ថានៅកម្ពុជាពុំមានការគាបសង្កត់លើគណបក្សប្រឆាំងនោះទេ។ លោកបន្តថារដ្ឋាភិបាលមិនបារម្ភពីរឿងផ្តាច់ជំនួយនោះទេ ដោយថានោះគ្រាន់តែជាការលើកឡើងរបស់សមាជិកសភាអឺរ៉ុបចំនួនតិចតិចនោះទេ។
ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុប ត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ ដោយការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង៤ពាន់លានអឺរ៉ូ(ប្រមាណ៤៥២០លានដុល្លារអាមេរិក)ក្នុងឆ្នាំ២០១៥។
កាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។ លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕
នៅកម្ពុជាមនុស្សដែលមានគំនិតផ្ទុយពីរដ្ធាភិបាលមិនអាចប៉ះ
ពាល់បានទេទៅះពួកគេធ្វើអ្វីកដោយខុសច្បាប់រឺត្រូវច្បាប់
ផៃ ស៊ីផាន និងសុខ ឥសាន ប្រហែលជាឡប់សតិទេដឹង? សគមន៍អ៊ឺរ៉ុប និង អង្គការសហប្រជាជាតិមុនចេញសេចក្តីថ្លែងការណ៍មួយៗ គេពិនិត្យ និងវិភាគស្ថានការណ៍ច្បាស់លាស់ណាស់ គេមិនចេះតែព្រុសដូចឆ្កែដំបៅក្បាល ដូចសេក សារិកា នៅក្នុងទ្រុងថាតាមតែម្ចាស់បង្ហាត់ឲ្យនិយាយាតាម ទើបចំណីនោះទេ៕
Cambodia the country of dictatorship is getting worse and worse from day to day. HUN SEN the powerful guy in this small hole can not work along side white international community. he acting as a GOD saving this nation from extinction . in the history of this nation Cambodian should know themselves about political interference from neighboring country. without PARIS peace agreement this nation may not exist up to this date. just example a giant tiger in INDOCHEN was acting in their UNITED ENDOCHEN policy just to hurt their predator. without Cambodian nationalist holding Cambodia flag until PARIS peace talk this nation is over. that was intention of VEITCONG white a group of Cambodian brain wash this poor nation is still in a great dangerous situation. at this moment this puppet leader of this poor nation is fitting again world community. human right is the main problem world wide that international community watching very carefully . HUN SEN never admitted that he don any thing wrong. of cause he is the one who great a lot of CHAO in this nation. now world community is pressing hart on HUN SEN if he will not change the consequent is not just only him it may hurt our people harder then you can imagine . please think about that
មន្រ្តីរដ្ឋាភិបាលខួរឆ្កែគណបក្សប្រជាជន និយាយចេញមកគឺពិបាកស្ដាប់ណាស់
ឆ្កួតដូចមេរបស់វាអញ្ចឹង ។
ម៉េច នឹង ខ្វល់ បើ ជនអគតិ ខ្វាក់ភ្នែក ជំុ សុន្ទរី . សុខ ឥសាន វា មាន ផ្ទះ ម៉ាស៊ីនត្រជាក់
ដេកស្រួល ជិតង៉ាប់ ទៅហើយ នោះ !
Please listen and watch this video…..
https://www.youtube.com/watch?v=D_2ELMjYiMs
រដ្ឋាភិបាលពូជឆ្កែមុខក្រាស់គណបក្សប្រជាជនមិនខ្វល់នឹងសេចក្តីសម្រេចរបស់សភាអឺរ៉ុបលើបញ្ហាសិទ្ធិមនុស្ស ព្រោះពូជឆ្កែមុខក្រាស់គ្មានការអៀនខ្មាស់តាំងនេះ ជាពូជឆ្កែថោកទាបអស់លេខ តាមមើលពួកកូនចៅមីកាដួយស្អុយង៉ោងមន្រ្តីបក្សប្រជាជនវាកើតចេញតាមរន្ធអាចម៍ម៉ែវាហើយ ពួកអាចុយម៉ាយថោកទាបអសលេខដាក់អស់ហ្នឹង ។
UN, EU and USA don’t interfere the internal issue or internal affairs of Royal Government of Cambodia as the sovereignty and independence state. As a strong man of Cambodia never afraid of freezing the aid or donation to Cambodian Government ! don’t care !