ដោយ លោក ស៊ុន ណារិន | ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦ | ម៉ោង 2:17 PM
http://vodhotnews.com

សភាអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីសម្រេចមួយ ដោយបានអំពាវនាវឲ្យមានការពិចារណាលើការផ្តល់ជំនួយមកកម្ពុជាទៅតាមភាពល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្ស ដោយលើកឡើងពីការព្រួយបារម្ភពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។
ក្នុងសេចក្តីសម្រេចមួយដែលធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គមួយនៅក្នុងប្រទេសបារាំង សភាអឺរ៉ុបបានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ីនិងដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។ សភាអឺរ៉ុបបានបញ្ជាក់ថា៖ “អ្នកនយោបាយទាំងអស់ សកម្មជននិងសកម្មជនសិទ្ធិមនុស្ស គួរតែត្រូវបានអនុញ្ញាតឲ្យធ្វើការដោយសេរី ដោយគ្មានការចាប់ចងនិងការកាត់ទោស”។ សភាអឺរ៉ុបបានបន្ថែមថា៖ “ដោយសារសហភាពអឺរ៉ុបជាដៃគូដែលផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេនៅកម្ពុជា ជាមួយការផ្តល់ជំនួយ៤១០លានអឺរ៉ូ(ជាង៤៦៣លានដុល្លារអាមេរិក)ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០, សភាអឺរ៉ុបអំពាវនាវឲ្យក្រុមការងារទទួលបន្ទុកផ្តល់សេវាសកម្មភាពខាងក្រៅសហភាពអឺរ៉ុប(EEAS) ផ្តល់ជំនួយជាថវិការបស់សហភាពអឺរ៉ុប អាស្រ័យលើភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស”។ ពួកគេបន្តថាភាគីពាក់ព័ន្ធនិងគណៈកម្មការសហភាពអឺរ៉ុបគួរតែចាប់ផ្តើមនូវស្តង់ដារគុណភាពមួយសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងម៉េចឲ្យស្របតាមច្បាប់អន្តរជាតិនៃគោលការណ៍សេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។
នៅក្នុងសេចក្តីសម្រេចនោះ សភាអឺរ៉ុបក៏បានអំពាវនាវឲ្យរដ្ឋាភិបាលធានានូវការស៊ើបអង្កេតពេញលេញនិងមិនលម្អៀងដោយមានការចូលរួមពីអង្គការសហប្រជាជាតិ ទៅលើករណីវាយតំណាងរាស្រ្តបក្សប្រឆាំងកាលពីខែតុលា ឆ្នាំ២០១៥។ សហអឺរ៉ុបក៏បានអំពាវនាវឲ្យទម្លាក់បទចោទលើលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពនិងជាសមាជិកស្ថាប័នគ.ជ.ប។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បដិសេធមិនឆ្លើយតបនឹងតបសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដោយថាក្រសួងនឹងចេញសេចក្តីថ្លែងការណ៍។ រដ្ឋាភិបាលបានបញ្ជាក់ជំហរថាករណីទាំងនេះជារឿងតុលាការ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាការសម្រេចរបស់សភាអឺរ៉ុប ជាការមិនយល់ពីស្ថានការណ៍នៅកម្ពុជា ដោយលោកបញ្ជាក់ថានៅកម្ពុជាពុំមានការគាបសង្កត់លើគណបក្សប្រឆាំងនោះទេ។ លោកបន្តថារដ្ឋាភិបាលមិនបារម្ភពីរឿងផ្តាច់ជំនួយនោះទេ ដោយថានោះគ្រាន់តែជាការលើកឡើងរបស់សមាជិកសភាអឺរ៉ុបចំនួនតិចតិចនោះទេ។
ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុប ត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ ដោយការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង៤ពាន់លានអឺរ៉ូ(ប្រមាណ៤៥២០លានដុល្លារអាមេរិក)ក្នុងឆ្នាំ២០១៥។
កាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។ លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ ដោយបានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។
ចំណែកមេបក្សប្រឆាំង លោក សម រង្ស៊ី កំពុងតែប្រឈមមុខនឹងការចាប់ខ្លួន ខណៈអ្នកនយោបាយបក្សប្រឆាំងមួយចំនួនទៀតត្រូវបានតុលាការចោទប្រកាន់ រួមមានលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ ចំណែកអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា កំពុងប្រឈមមុខនឹងការចាប់ខ្លួន ដោយសារមិនបានចូលទៅតុលាការតាមការកោះហៅ៕ ដោយ ស៊ុន ណារិន និងទូច សុខា
អាក្អូន សុខ ឥសាន បានផ្តល់បទសម្ភាសន័ឆ្លើយតបនឹងការដែល CNRP អំពាវនាវឱ្យ អ.ស.ប កោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះថាវានឹងពុំមានការយកចិត្តទុកដាក់ ឬក៏ថានឹងគ្មានការកោះប្រជុំអីទេ! គាត់ថាត្រូវ អត់កោះប្រជុំមែន!! បានត្រឹមតែថា បាន គីមូន ហៅទូរស័ព្ទមក រដ្ឋមន្ត្រីការបរទេសកម្ពុជា បានត្រឹមតែ សហភាពអឺរ៉ុប ពិចារណារឿងបន្តក់ជំនួយឱ្យបុណ្ណឹង! អ្នកនាំពាក្យម្នាក់នេះ ពិតជាទាយត្រូវដូចគគ្រូតាយនៅវត្តភ្នំមែន! ចាំមើលមានពាក្យអីអួតទៀតអាក្អូន!
អាក្អូន សុខ ឥសាន បានផ្តល់បទសម្ភាសន៍ឆ្លើយតបនឹងការដែល CNRP អំពាវនាវឱ្យ អ.ស.ប កោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះថាវានឹងពុំមានការយកចិត្តទុកដាក់ ឬក៏ថានឹងគ្មានការកោះប្រជុំអីទេ! គាត់ថាត្រូវ អត់កោះប្រជុំមែន!! បានត្រឹមតែថា បាន គីមូន ហៅទូរស័ព្ទមក រដ្ឋមន្ត្រីការបរទេសកម្ពុជា បានត្រឹមតែ សហភាពអឺរ៉ុប ពិចារណារឿងបន្តក់ជំនួយឱ្យបុណ្ណឹង! អ្នកនាំពាក្យម្នាក់នេះ ពិតជាទាយត្រូវដូចគ្រូទាយនៅវត្តភ្នំមែន! ចាំមើលមានពាក្យអីអួតទៀតអាក្អូន! មានទាយអីទៀតអត់អាក្អូន!!
មិនយល់ មានសភាប៉ុន្មានប្រជុំមិនមែនប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះទេ។អ.ស.ប មិនអាចធ្វើអ្វីបានច្រើនទេ៕២០១៦ទៅហើយនៅមានប្រទេសជាច្រើនមានសង្គ្រាម។នៅអឹរ់ុបកំពុងពិ បាករឿងជនភាសខ្លូន វិបត្តសេដ្ធកិច្ច ភេវកម្ម។មនុស្សស្លាប់់រាប់រយរាប់មឺនដោយសាសង្គ្រាម លិចទូក ជម្ងឺ លនឹងល។
ផ្តាច់ ជំនួយ អី ផ្តាច់ ទៅ បើ សត្វ អគតិ គឹតប្រយោជន៍ផ្ទាល់ ខ្លួន សុខ ឥសាន មានលុយចាយ
មិនអស់ មានផ្ទះ ម៉ាស៊ីនត្រជាក់ ដេកស្រួល ជិតង៉ាប់ ទៅហើយ នឹង !
The way he talk just like his boss these guys newer think about country or their own people.
They only think about their family I do no know why
People still vote for CPP.