
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថត សហការី
Fri, 10 June 2016
Shaun Turton
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សម្ពាធពីសំណាក់សហគមន៍អន្ដរជាតិនៅតែបន្តដាក់មកលើរដ្ឋាភិបាលកម្ពុជាដោយសមាជិកសភាអឺរ៉ុបកាលពីយប់មិញបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការ «យាយីតាមផ្លូវតុលាការ» ទៅលើសមាជិកគណបក្សប្រឆាំង សង្គមស៊ីវិល និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការបំភិតបំភ័យ និងការយាយីទៅលើតួអង្គសំខាន់ៗដែលកាន់តែមានការរីករាលដាលនេះ។
ញត្តិមួយដែលប្រើពាក្យខ្លាំងៗដែលគាំទ្រដោយសមាជិកនៃអង្គនីតិប្បញ្ញត្តិរបស់សភាអឺរ៉ុបបានធ្វើឡើងកាលពីយប់មិញបន្ទាប់ពីអង្គការសហប្រជាជាតិបានចេញផ្សាយសេចក្តីសង្ខេបនៃការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសលោក ប្រាក់ សុខុន និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ដែលលោកអគ្គលេខាធិការបានសម្តែងនូវការព្រួយបារម្ភអំពី «ការបំភិតបំភ័យ និងការយាយីជាទូទៅ» ប្រាប់ប្រមុខការទូតកម្ពុជា។
ញត្តិនេះក៏បានធ្វើឡើងផងដែរបន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមមួយដែលចេញដោយអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិចំនួន ៤១ អង្គការដែលបានអំពាវនាវឲ្យរដ្ឋាភិបាលគោរពនូវកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ញត្តិសហភាពអឺរ៉ុបដែលជាញត្តិទី ៤ ដែលថ្កោលទោសលើរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវ «ការយាយីតាមផ្លូវតុលាការ» មកលើសមាជិកគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះញត្តិនោះបានបន្តថាជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបឲ្យកម្ពុជាគួរតែពឹងផ្អែកលើការលើកកម្ពស់នូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសនេះ។
សហភាពអឺរ៉ុបគ្រោងនឹងចំណាយប្រាក់ប្រមាណ ៦៦ លានដុល្លារឲ្យស្ថាប័នរដ្ឋផ្សេងៗរបស់កម្ពុជានៅឆ្នាំនេះហើយសហភាពអឺរ៉ុបក៏បានសន្យាផ្តល់ប្រាក់ ១០ លានអឺរ៉ូដើម្បីឧបត្ថម្ភដល់ការរៀបចំការបោះឆ្នោតផងដែរ។
ញត្តិនេះស្នើឲ្យរដ្ឋសមាជិកសហភាពអឺរ៉ុបអ្នកតំណាងខ្ពង់ខ្ពស់នៃសហភាពដើម្បីកិច្ចការបរទេស និងនគរបាលផ្នែកសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប និងគណៈកម្មការអឺរ៉ុបកំណត់ «មូលដ្ឋានច្បាស់លាស់» សម្រាប់កម្ពុជាឲ្យបំពេញសម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលស្របនឹងច្បាប់អន្តរជាតិស្តីពីសេរីភាពក្នុងការបញ្ចេញមតិ និងប្រមូលផ្តុំ។
នៅពេលសួរកាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បាននិយាយថាលោកពុំមានអ្វី «ដើម្បីអត្ថាធិប្បាយទេនៅពេលនេះប៉ុន្តែលោកបានបង្វែរអ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ទៅសេចក្តីប្រកាសកាលពីថ្ងៃទី ២ ខែមិថុនាដែលចេញដោយក្រសួងដែលបានច្រានចោលនូវការព្រួយបារម្ភស្រដៀងគ្នាដែលបានសម្តែងចេញដោយស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាហើយលោកបានបន្តថារដ្ឋាភិបាលបានកំពុងតែគោរពច្បាប់ប្រទេស។ លោក សុន្ទរី បានបដិសេធធ្វើអត្ថាធិប្បាយអំពីការសន្ទនាតាមទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គាររវាងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់អង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងនូវការព្រួយបារម្ភអំពីរបាយការណ៍អំពី «ការបំភិតបំភ័យការយាយី និងការចាប់ខ្លួនលើតួអង្គសង្គមស៊ីវិលបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណបក្សប្រឆាំង»។ សេចក្តីថ្លែងនោះបានបន្ថែមថា៖ «លោកអគ្គលេខាធិការបានសម្តែងនូវក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាគោរពសិទ្ធិមនុស្សឲ្យបានពេញលេញរួមទាំងសេរីភាពបញ្ចេញមតិ និងប្រមូលផ្តុំ»។ លោកក៏បានអំពាវនាវឲ្យបន្តនូវវប្បធម៌សន្ទនារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ»។
គណបក្សប្រជាជនត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនចោទប្រកាន់ថាបានប្រើប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញទៅលើសមាជិកគណបក្សសង្គ្រោះជាតិសង្គមស៊ីវិល និងសមាជិក គ.ជ.ប ជាមួយនឹងរឿងក្តីនយោបាយដែលជាមធ្យោបាយមួយដើម្បីបន្សាបឥទ្ធិពលរបស់គណបក្សប្រឆាំងនៅមុនការបោះឆ្នោតខាងមុខនេះ។
ទាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានបានប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌខណៈសមាជិកព្រឹទ្ធសភាម្នាក់ និងតំណាងរាស្ត្រម្នាក់ត្រូវបានចាប់ឃុំខ្លួនទាំងនៅមានអភ័យឯកសិទ្ធិ។ ថ្មីៗនេះក៏មានការចាប់ឃុំខ្លួនមន្ត្រីសង្គមស៊ីវិល ៤ រូប និងមន្ត្រី គជប ១ រូបផងដែរ។
លោក កឹម សុខា កំពុងស្នាក់នៅទីស្នាក់ការគណបក្សចំណែកឯលោក សម រង្ស៊ី កាលពីឆ្នាំមុនបានភៀសខ្លួនទៅបរទេស។ ចាប់ពីពេលនោះមកលោក សម រង្ស៊ី បានប្រើទីតាំងរបស់លោកដែលនៅជិតទីក្រុងប៊្រុចសែលដែលជាទីស្នាក់ការសហភាពអឺរ៉ុបដើម្បីជំរុញញត្តិផ្សេងៗទៅអង្គនីតិប្បញ្ញត្តិរបស់អឺរ៉ុបនេះ។
ទន្ទឹមនឹងនេះដែរក្រុមចម្រុះអង្គការមិនមែនរដ្ឋាភិបាលចំនួន ៤១ អង្គការក្នុងនោះរួមមានអង្គការ Action Aid អង្គការ Act Alliance អង្គការ Oxfam និងអង្គការ Henrich Boll Stiftung កាលពីថ្ងៃពុធបានចូលរួមជាមួយនឹងក្រុមអង្គការដែលចោទសួរពីមូលហេតុនៅពីក្រោយរឿងក្តីជាច្រើននេះ។
ក្នុងលិខិតផ្ញើទៅលោករដ្ឋមន្រ្តីការបរទេសរបស់ប្រទេសកម្ពុជាក្រុមនេះបានបញ្ជាក់ថា៖ «វាហាក់បីដូចជាអង្គការសង្គមស៊ីវិលមួយចំនួនដែលជំរុញឲ្យមានគណនេយ្យភាព និងតម្លាភាពត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាការគំរាមកំហែងចំពោះស្ថិរភាពកម្ពុជា»។ ពួកគេបានស្នើសុំអាជ្ញាធរធានាថា៖ «គ្មានការយាយីតាមផ្លូវតុលាការមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការដើម្បីការពារសិទ្ធិរបស់ពលរដ្ឋ»៕ TK
Contact author: Shaun Turton
Thank you ! your highness BAN KIM MOON your word is mean full to correct Khmer Government.
Congratulation for your concern about democracy & human right in Cambodia, Welcome EU & Mr.Ban Ki moon,Anyway must put strong pressure on this regime otherwise it will destroy all the fundamental of democracy and lead this country to the dictatorship or totalitarianism.
សាកគិតមើលបន្តិចទៅ តើ UN និងតំណាងសភាអ៊ឺរ៉ុបគេចាំបាច់ចំណាយពេលវេលាធ្វើអ្វី ដើម្បីចេញលិខិតមករដ្ឋាភិបាលប្តេចការ ហ៊ុនសែន? ទាំងនេះប្រហែលគេមិនអាចបិទច្រមុះ ទល់ត្របកភ្នែក មើលការរំលោភសិទ្ឋិរបស់រដ្ឋាភិបាលនេះតទៅទៀតបានទេ។ ទាំងនេះជាសារ និងចំណាត់ការទី១ ចាំមើលចំណាត់ការបន្តបន្ទាប់ទៀត ទាំងអស់គ្នា…..
លោកសុខ ឥសានថ្លែងថា លោក បានគីមូន មានចន្លោះប្រហោង និងឆកល្វែង មើលមិនឃើញការរំលោភ សិទី្ធមនុស្ស «ការយាយីតាមផ្លូវតុលាការ» ទៅលើសមាជិកគណបក្សប្រឆាំង សង្គមស៊ីវិល និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា។ វាគ្រាន់តែជាការចាប់អារម្មណ៍ផ្ទាល់របស់លោកបាន គីមូន ប៉ុណ្ណោះ គាត់មើលឃើញតថភាពអន់ជាងលោកសុខ ឥសានផង៕
កម្ពុជាមិនមែនជាប្រទេសដែលនៅឯកកោឬអាឋ៌កំបាំងពីពិភពលោកដែលមិនអាចឲ្យគេមើលឃើញ ពីទង្វើរបស់រដ្ឋាភិបាលកម្ពុជាកំពុងតែរំលោភសិទ្ធិមនុស្សម្តងហើយម្តងទៀតជាប្រពន្ធ័ដូចនេះបាន នោះទេ គេត្រូវតែជួយកំចាត់ពួកធ្វើទុក្ខបុម្មេញពលរដ្ឋខ្លួនឲ្យអស់ចេញពិពភលោក។ អំពើរអាក្រក់ មិនអាចធានាអំណាចបានយូរអង្វែងនោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលអាក្រក់ទាំងនោះតែងតែវិនាស ម្តងមួយៗបាត់ចេញពីពិភពលោក ដូចពួកបជ្ឈិមបូពា៌អញ្ចឹង។
Congratulations the EU and the UN’s statements concerning about systematic human right abuses in Cambodia. We all Cambodian victims need you help because we are powerless people could not stand for protecting our rights from being abused by our own govt. We need your stronger actions to intervene victims in Cambodia as soon as.
សមមុសហើយពួកផ្តាច់ការ
I do not believe that Cambodia is the country that I was born facing a major problem whit international community. HUN SEN have to take a great responsibility for the whole nation. this situation may getting worse then ever if HUN SEN can not work alongside whit international community. what will happen if world community not recognize HUN SEN’s leadership. I see world community will withdraw all their organization and support from this poor nation what can it be wrong after that. can this nation be isolate from the world ???yes I think it will if HUN SEN still acting his evil action. Cambodia should be a place of joy after the sadness . white world community helping this poor nation should be much better than this. I do not think HUN SEN will give up and then the consequent will be on all Cambodian. please try to solve this problem peacefully I do not want to see this poor nation in bloody situation again
UN គាត់និយាយ អោយ ព្រាយបីសាច ខ្វាក់ភ្នែក សុខ ឥសាន ម៉េចនឹងចេះ ស្តាប់ ទៅ !
Kem Sokha may have girl, but not second wife or another wife. Hun Sen has many wives example, Him SiVorn, Pisith Peleka. Hun Sen allowed Nuyen Tyter to kill Pisith Peleka.
Almost all CPP men have an affair, example Hun Sen, Om Yintieng, Khiev kanharith, and Svay Sitha etc..; no body sue them because all institutions are under control of Hun Sen CPP. Hun Sen CPP is afraid of losing the up coming election; they made up story to separate and destroy CNRP. They threaten and paid Srey Mom and Thy Sovanntha to make an allegation and accuse Mr. Kem SoKha.
The most and largest corruption(amount Trillion Dollar) taken place in Hun Sen CPP nepotism for nearly 40 years; since before I was born; they are not Civil workers, Human Right workers, UN worker who are corrupted people. Two- Three Hundred Dollar was used for humanitarian aid for the victim and such amount was too small compared to the amount Trillion Dollar of Hun Sen CPP nepotism corrupted money. They steal form Cambodian people
ឣាខ្វាក់ហ៊ុនសែន ជាមេចោរលួចប្លន់ប្រពន្ធ ពូខៃប្រសិទ្ធ មីងពិសិទ្ធ ពលិកា រួចបណ្ដោយឨយមីងៀន ទីតឺសម្លាប់ ឣាឃាតុករក្បត់ជាតិហ៊ុនសែនមិនហ៊ានផ្ដឹងកាសែតបារាំងទេ ព្រោៈមានភស្ដុតាងគ្រប់គ្រាន់ ពេលវារំលោភ មីងពិសិទ្ធពលិកា វាបានយក កន្សែងដៃ មីងពិសិទ្ធពលិកាជូតទឹកក្ដដ៏ឣប្បលក័របស់វា ទឹកក្ដវាដិតដាមពេញកន្សែងនោៈ ឣីឡូវទឹកក្ដឣាខ្វាក់ហ៊ុនសែននេះវាស្ងួតមែនពិត តែគេនៅតែឣាចប្រើសំរាប់ធ្វើរតេសថាជារបស់ឣ្នកណាបាន
ដោយគ្រាន់តែត្រូវការទឹកក្ដឣាខ្វាក់ដើម្បីព្រាបធាបតែបុណ្ណោៈ ពេលឡើងតុលាកាឣន្ដរះជាតិ គេនឹងឨយវាសាប់ក្ដខ្លួនវាយកទឹកក្ដដ៏ស្មោភរោគរបស់វាដើម្បីព្រាបធាប ពេលវាសាប់ក្ដ គេដាក់កាមេរ៉ាយាមយ់ាង ប្រុងប្រយត្ន័ព្រោៈខ្លាចវាបន្លំទឹកក្ដឣ្នកដ៏ទៃ បើវាសាប់មិនចេញទេគេនឹងឨយវាមើលរឿងសិចក្នុងវីឌីឣូ រួច ឨយចុយជាមួយកាដួយជរ័ បើនៅតែមិនចេញទៀត គេនឹងចាប់មីទីតឺមកបៀមវា រួចខ្ជាក់ដាក់កែវឨយពេទ្យយកទៅមន្ទីពិសោធ៏