ដោយ តាំង សារ៉ាដា
2016-06-21
RFA

ពលរដ្ឋខ្មែរក្នុងរដ្ឋជចារ (Georgia) សហរដ្ឋអាមេរិក លើកបដាទីក្រុងខ្មែរ។ RFA/Taing Sarada
សហគមន៍ខ្មែរនៅក្រុងអាឡាន់តា (Atlanta) នៃរដ្ឋចចា (Georgia) សហរដ្ឋអាមេរិក កំពុងរៀបចំក្បួនព្យុហយាត្រាលើកទីមួយដើម្បីអបអរការទទួលស្គាល់ជាផ្លូវការនៃការបង្កើតទីក្រុងខ្មែរ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។
សភាតំណាងរាស្ត្រនៃរដ្ឋចចា បានទទួលស្គាល់ឲ្យមានការបង្កើតទីក្រុងខ្មែរនៅទីនោះកាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ។ យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរជាង ១ម៉ឺននាក់រស់នៅក្នុងរដ្ឋនេះ។ ពលរដ្ឋខ្មែរនៅទីនោះបានកសាងវត្តប្រាំ បង្កើតសមាគមខ្មែរ៤ និងមានហាងលក់ទំនិញជាច្រើនទៀត។
ស្ថាបនិកទីក្រុងខ្មែរម្នាក់ លោក ណែម ឈើង អំពាវនាវឲ្យពលរដ្ឋខ្មែរយកទង់ជាតិ និងរបស់របរដែលបង្ហាញពីអត្តសញ្ញាណខ្មែរ រួមមានឧបករណ៍ភ្លេង រូបចម្លាក់ ក្រមា ឬរូបគំនូរផ្សេងជាដើម ដើម្បីដាក់ចូលរួមនៅថ្ងៃដើរព្យុហយាត្រានោះ។ ជាងនេះទៅទៀត លោក ណែម ឈើង ក៏បានជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងរដ្ឋនេះចេះសាមគ្គីគ្នាជាធ្លុងមួយដើម្បីធ្វើឲ្យសហគមន៍របស់ខ្លួនកាន់តែមានភាពរីកចម្រើន៖ «ខ្ញុំសូមឲ្យខ្មែរយើងគិតអំពីការរួបរួមគ្នានៅក្នុងសហគមន៍ ហើយគិតថា នេះគឺជាការកសាងផ្ទះសម្រាប់កូន សម្រាប់ចៅយើង។ ម្ល៉ោះហើយការមកចូលរួមនេះជាការបង្ហាញនូវភាពសាមគ្គីមួយដែលយើងកសាងគ្រឹះសម្រាប់កូន សម្រាប់ចៅយើងទៅថ្ងៃក្រោយ ហើយជាកន្លែងមួយដែលយើងមានមោទនភាពក្នុងការបង្ហាញទៅដល់រដ្ឋាភិបាលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក នេះថា យើងគឺជាជនជាតិមួយដែលរស់នៅក្នុងទីក្រុងអាឡាន់តា នៃរដ្ឋចចា នេះ ក៏មានមុខមានមាត់មានអរិយធម៌ មានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួនក្នុងការបង្ហាញទៅពិភពលោកផងដែរ»។
ក្បួនព្យុហយាត្រានៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះនឹងមានការចូលរួមពីសំណាក់សមាជិករដ្ឋសភាសមាជិកព្រឹទ្ធសភា និងអាជ្ញាធរដែនដីប្រចាំទីក្រុងអាឡាន់តា ហើយ អាចនឹងមានមនុស្សប្រមាណពី៣០០ ទៅ ៥០០នាក់ចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កងកម្លាំងរក្សាសន្តិភាពកម្ពុជា៣៩០នាក់ត្រឡប់ពីបំពេញបេសកកម្មនៅទ្វីបអាហ្វ្រិក
- មន្ត្រីស៊ីម៉ាក់ប្រមាណ១០០នាក់នឹងបញ្ចប់គម្រោងរាវរកយុទ្ធភណ្ឌតាមបណ្ដោយផ្លូវជាតិលេខ៥
- អ្នកបើកឡានដឹកខ្សាច់ថាទាហានយកឡានអង្គភាពមកបម្រើប្រយោជន៍បុគ្គល
- ពលរដ្ឋនៅពោធិ៍សាត់ខ្លះមិនពេញនឹងការអភិវឌ្ឍស្ពានកសាងក្នុងរបបប៉ុលពត
- អាជ្ញាធរខេត្តកំពង់ចាមជំរុញឱ្យពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណក្នុងពេលចូលឆ្នាំ
- អាជ្ញាធរនៅពោធិ៍សាត់គ្រោងរៀបចំកន្លែងសម្រាប់អាជីវករលក់ដូរដែលគ្មានសណ្ដាប់ធ្នាប់
- ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានដែលផ្សាយថាកូរ៉េខាងជើងឲ្យជម្លៀសពលរដ្ឋខ្មែរ
- អាជីវករផ្សារឆ្នាំងបារម្ភខ្លាចអាជ្ញាធរដេញចេញពីផ្សារឲ្យទៅលក់នៅកន្លែងថ្មី
- “ការផ្ដល់សេវាមិនបានល្អធ្វើឱ្យពលរដ្ឋខ្លះសម្រេចចិត្តមិនធ្វើអត្តសញ្ញាណប័ណ្ណ”
- សង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរខេត្តកំពង់ធំពង្រឹងយន្តការដោះស្រាយបញ្ហាជូនពលរដ្ឋ
Congrate to Khmer Atlanta Georgia United States for their accomplishment creating of Khmer Town
Well done guy! Keep on with your good work!
សហគមន៍ខ្មែរនៅក្រុងអាឡាន់តា (Atlanta) នៃរដ្ឋចចា (Georgia) សហរដ្ឋអាមេរិក កំពុងរៀបចំក្បួនព្យុហយាត្រា អាមោឃមេយូកូងទី២ ហ៊ុន ម៉ានិតជាប់រវល់ពួនក្បាលលាក់កន្ទុយ លែងហ៊ានទៅអុកទៀតហើយ អាមេយូកូង ហ៊ុន សែនគួរចេញដំណើរទៅអុកឡុកនៅ(Atlanta) នៃរដ្ឋចចា (Georgia) ជំនួសកូន
ម្ដងទៅ ហើយវាយគេវាយឯងអោយខ្លាំងបន្តិច ស្រួលជាប់គុកចុយម្រ៉ាយហែងនៅអាមេរិកអស់មួយជីវិត
មិនបាច់មកស្រុកខ្មែរវិញទេ ទៅ !បើចិត្តសឿងកើតពីរន្ធឆ្កែយួនមែន អាហូជីម៉ិិញនៅចាំជួយហែងទីនោះហើយ ។
ច្រឡំ គឺអាមោឃមេយូកូងទី២ ហ៊ុន ម៉ាណែតទេ
សហគមន៍ខ្មែរនៅក្រុងអាឡាន់តា (Atlanta) នៃរដ្ឋចចា (Georgia) សហរដ្ឋអាមេរិក កំពុងរៀបចំក្បួនព្យុហយាត្រា អាមោឃមេយូកូងទី២ ហ៊ុន ម៉ាណែតជាប់រវល់ពួនក្បាលលាក់កន្ទុយ លែងហ៊ានទៅអុកទៀតហើយ អាមេយូកូង ហ៊ុន សែនគួរចេញដំណើរទៅអុកឡុកនៅ(Atlanta) នៃរដ្ឋចចា (Georgia) ជំនួសកូន
ម្ដងទៅ ហើយវាយគេវាយឯងអោយខ្លាំងបន្តិច ស្រួលជាប់គុកចុយម្រ៉ាយហែងនៅអាមេរិកអស់មួយជីវិត
មិនបាច់មកស្រុកខ្មែរវិញទេ ទៅ !បើចិត្តសឿងកើតពីរន្ធឆ្កែយួនមែន អាហូជីម៉ិិញនៅចាំជួយហែងទីនោះហើយ ។