ដោយ លោក លី បេឡា | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦ | ម៉ោង 6:21 PM
http://vodhotnews.com

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះអ្នកនយោបាយនិងមន្រ្តីសិទ្ធិមនុស្សមួយចំនួនត្រូវបានតុលាការឃុំខ្លួនជាបន្ទាប់។ ជាក់ស្ដែងកាលពីដើមខែឧសភា មន្រ្តី គ.ជ.ប លោក នី ចរិយា និងមន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤នាក់ត្រូវបានតុលាការឃុំខ្លួន ដោយចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងស្នេហាដែលគេចោទថាពាក់ព័ន្ធលោក កឹម សុខា។
អង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លីបានហៅការចាប់ខ្លួនអ្នកទាំង៥នោះថាជាការគំរាមកំហែងរំលោភសិទ្ធិមនុស្ស ហើយពួកគេចាប់ផ្ដើមធ្វើយុទ្ធនាការស្លៀកខ្មៅរៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទាឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះ។
ក្នុងយុទ្ធនាការនៅពីថ្ងៃទី២០ខែមិថុនា សកម្មជនអាវខ្មៅបានអះអាងថាមន្រ្តីសិទ្ធិមនុស្សទាំងនោះត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ហើយពួកគេថានឹងប្ដេជ្ញាធ្វើការតវ៉ារហូតដល់មានការដោះលែង បើទោះបីជាការតវ៉ាកន្លងមកមានការរារាំងគំរាមកំហែងពីអាជ្ញាធរនិងចាប់ខ្លួនជាបន្តបន្ទាប់ក៏ដោយ។
អ្នកស្រី បូ ឆវី ជាសកម្មជនដីធ្លីតំបន់បឹងកក់បានកាន់ឧឃោសនៈសព្ទនិយាយទៅកាន់អ្នកចូលរួមក្នុងយុទ្ធនាការអាវខ្មៅកាលពីយប់ថ្ងៃចន្ទថា អ្នកដែលជាប់ឃុំទាំងនោះសុទ្ធតែជាអ្នកទោសមនសិកា ដូច្នេះពួកគេជំរុញឲ្យមានការដោះលែងជាបន្ទាន់។ អ្នកស្រីបន្តថាសកម្មជនដីធ្លីមិនបោះបង់នូវយុទ្ធនាការអាវខ្មៅនេះទេ បើទោះបីជាមានការគំរាមកំហែងពីអាជ្ញាធរមិនឲ្យសង្គមស៊ីវិលផ្សេងៗចូលរួមសកម្មភាពនេះក៏ដោយ។
អ្នកស្រីលើកឡើងថា៖ “យើងក៏សូមផ្ញើសារទៅដល់រដ្ឋាភិបាលដែរថាប្រជាពលរដ្ឋអត់បញ្ឈប់យុទ្ធនាការអាវខ្មៅទេ បើទោះបីជាមានការគាបសង្កត់និងបំបិទសិទ្ធិសេរីភាពមិនឲ្យមានការប្រមូលផ្ដុំ មិនឲ្យមានការដើរហើរ ឬមួយបញ្ចេញមតិផ្សេងៗពាក់ព័ន្ធនឹងភាពអយុត្តិធម៌ក្នុងសង្គមក៏ពួកយើងនៅតែធ្វើដែរ ចុះត្រាណាតែរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស បញ្ឈប់ការគាបសង្កត់បង្កភាពអយុត្តិធម៌ក្នុងប្រទេសកម្ពុជាទៀត។ ជាពិសេសឲ្យមានការដោះលែងអ្នកទាំង២៩នាក់និងអង្គឲ្យមានសេរីភាពឡើងវិញនោះពួកយើងនឹងមិនបញ្ឈប់ការតស៊ូមតិទាមទារយុត្តិធម៌ក្នុងប្រទេសកម្ពុជាបន្តទៀត”។
សកម្មជនរងគ្រោះដីធ្លីក្នុងតំបន់បឹងកក់ប្រមាណជាង៣០នាក់បានធ្វើយុទ្ធនាការបួងសួងតាមបែបសាសនារួមមានរៀបផ្កាឈូក អុជធូប និងអុជទៀនចេញជារាងតួអក្សដែលមានខ្លឹមសារទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប ឲ្យមានសេរីភាពវិញ។
សកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី លើកឡើងថាសកម្មជនដីធ្លីទាំងអស់នឹងបន្តធ្វើយុទ្ធនាការអាវខ្មៅនេះគ្រប់រូបភាព និងគ្រប់ទីកន្លែង ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំ។ អ្នកស្រីបន្តថា៖ “ពួកយើងត្រូវការពួកគាត់ឲ្យមានសេរីភាពនិងយុត្តិធម៌ឡើងវិញ។ អ្នកដែលយើងមិនត្រូវការគឺអ្នកដែលប្រព្រឹត្តអំពើពុករលួយដើរប្លន់ដីប្លន់ផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់នឹងរងទឹកភ្នែកដោយអយុត្តិធម៌ពេញប្រទេសជាពិសេសអាជ្ញាធរនិងអ្នកមានលុយមានអំណាចដែលមិនបំពេញកាតព្វកិច្ចការការងាររបស់ខ្លួនបំពានច្បាប់និងបង្កភាពអយុត្តិធម៌ដល់ប្រជាពលរដ្ឋ អ្នកទាំងអស់នោះទើបសមតែជាប់គុក”។
ដៃកាន់ផ្កាឈូក ធូប និងទៀន តំណាងសហគមន៍បឹងកក់ម្នាក់ទៀតអ្នកស្រី ប៊ូវ សោភា លើកឡើងថាការធ្វើយុទ្ធនាការនេះមិនមានការជ្រោមជ្រែងពីស្ថាប័នណាទេ គឺកើតចេញពីទឹកចិត្តពលរដ្ឋដែលគាត់មើលឃើញពីការរំលោភបំពានសិទ្ធិមនុស្ស។ អ្នកស្រីបន្តថាទោះមានការគំរាមកំហែងចោទថាពលរដ្ឋធ្វើបដិវត្តន៍ពណ៌ចង់រលំរដ្ឋាភិបាល ក៏ពលរដ្ឋនៅតែបន្តធ្វើការតវ៉ានេះ។
អ្នកស្រីបន្តថា៖ “យុទ្ធនាការពណ៌ខ្មៅនេះគឺពួកគាត់ធ្វើដោយឆន្ទៈទាំងអស់ សូម្បីតែធូប ទាន ផ្កាឈូកគឺពួកគាត់ចូលលុយគ្នាម្នាក់២០០០រៀល ម្នាក់៥០០០ ដើម្បីឲ្យមានយុទ្ធនាការនេះឡើង។ គឺពួកគាត់នៅតែមានឆន្ទៈធ្វើឲ្យមានការគោរពសិទ្ធិមនុស្ស ជាពិសេសឲ្យមានការដោះលែងសង្គមស៊ីវិលទាំងរូបនោះតែម្ដង”។
អ្នកស្រីបន្តថាកន្លងមកអាជ្ញាធរតែងតែប្រើប្រាស់នូវវិធីសាស្រ្តដដែលៗក្នុងការបំបិទសិទ្ធិរបស់ប្រជាពលរដ្ឋដែលតវ៉ា ហើយអ្នកស្រីថាពួកគេមិនភ័យខ្លាចនឹងការគំរាមកំហែងនោះទេ។
ជាមួយគ្នានេះកាលពីព្រឹកថ្ងៃចន្ទសហគមន៍ថ្មគោលក៏បានធ្វើយុទ្ធនាការអាវខ្មៅហែរក្បួនដែរ ហើយពួកគេប្តេជ្ញាថានឹងបញ្ឈប់យុទ្ធនាការនេះវិញលុះត្រាតែអ្នកជាប់ឃុំទាំងនោះត្រូវបានដោះលែង។
ទោះបីជាយ៉ាងណាក្នុងយុទ្ធនាការនោះអាជ្ញាធរបានចាប់ខ្លួនសកម្មជន៤នាក់ ដើម្បីយកទៅសួរនាំនៅសាលាសង្កាត់ការកាប ខណ្ឌពោធ៍សែនជ័យ ខណៈតំណាងសកម្មជនដីធ្លីថ្មគោលអ្នកស្រី ច្រាយ នីម និងសកម្មជន៣នាក់ទៀតដើរហែរក្បួននិង លើកបដាក្នុងសហគមន៍។ សកម្មជនទាំងនោះបានទ្រហោយំហើយស្រែកថា «អយុត្តិធម៌ណាស់»។
ពួកគេបានលើកឡើង ខណៈសមត្ថកិច្ចចាប់ខ្លួនថា៖ “គ្រាន់តែសុំឲ្យសម្ដេចដោះលែងមន្រ្តីអង្គការសង្គមស៊ីវិល។ ចាប់ពួកខ្ញុំធ្វើអី អយុត្តិធម៌ណាស់”។
គួររំលឹកថានេះជាយុទ្ធនាការអាវខ្មៅលើទី៧ហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី៩ខែឧសភាមក។ ការធ្វើយុទ្ធនាការទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំកន្លងមក ស្រ្តីសកម្មជនដីធ្លីទាំងនោះត្រូវបានអាជ្ញាធររារាំងនិងចាប់ខ្លួនជាបន្តបន្ទាប់ ហើយពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។
មន្រ្តីរដ្ឋាភិបាលធ្លាប់ហៅយុទ្ធនាការអាវខ្មៅនេះថាជាបដិវត្តពណ៌ក្នុងបំណងផ្ដួលរលំរដ្ឋាភិបាល ហើយអាជ្ញាធរក៏បានព្យាយាមទប់ស្កាត់សកម្មភាពនេះជាហូរហែផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថាសកម្មជនដីធ្លីទាំងនោះចង់ធ្វើការតវ៉ាដល់ពេលណាក៏ធ្វើទៅ កុំឲ្យតែប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ លោកបន្ថែមថាការពាក់អាវខ្មៅមិនមែនខុសច្បាប់នោះទេ តែសកម្មភាពហែក្បួនស្រែកឡូឡាគឺខុសច្បាប់។
លោកបន្ថែមថា៖ “នាំគ្នាដើរទៅកក្រេកកក្រោសវាប៉ះពាល់ ពេលហ្នឹងមានច្បាប់មួយ ច្បាប់បាតុកម្មដោយសន្តិវិធី។ ដើរទៅស្រែកក្រោស ដើរទៅស្រែកជេរគេជេរឯងឯណាណី លើកបដាលើកអីអាហ្នឹងនៅក្នុងច្បាប់បាតុកម្ម ហើយបើចង់ធ្វើចឹងមើលច្បាប់បាតុកម្មឲ្យមែនទែនធ្វើម៉េចខ្លះហ្នឹងហើយ។ គេចាប់ គេចាប់រឿងហ្នឹង គាត់ស្ថិតក្រោមច្បាប់ហ្នឹង”។
លោក ខៀវ សុភ័គ បន្ថែមថាការដោះលែងឬមិនដោះលែងវាជាដែនសមត្ថកិច្ចរបស់តុលាការ មិនមែនការតវ៉ារបស់គាត់អាចមានឥទ្ធិពលជំរុញឲ្យមានការដោះលែងនោះទេ។
គួរបញ្ជាក់ថាមន្ត្រីការពារសិទ្ធិមនុស្សទាំង៤រូបនោះ មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់ដា និងលោកស្រី លឹម មុន្នី និងមន្ត្រី គ.ជ.ប. លោក នី ចរិយា ត្រូវបានតុលាការរាជធានីភ្នំពេញបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារក្រោមការចោទប្រកាន់ថាបានសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាសរបស់កញ្ញា ខុម ចាន់តារ៉ាទី ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា៕
ឣាខ្វាក់ហ៊ុនសែន មានកូនស្រីមួយនាក់ជាមួយ ហ៊ឹមសីុវន បើហែងប្រកែក ហ៊ាន DNA ទេ? ឣាក្បត់ជាតិ??
————–
ឣាខ្វាក់ហ៊ុនសែន ជាមេចោរលួចប្លន់ប្រពន្ធ ពូខៃប្រសិទ្ធ មីងពិសិទ្ធ ពលិកា រួចបណ្ដោយឨយមីងៀន ទីតឺសម្លាប់ ឣាឃាតុករក្បត់ជាតិហ៊ុនសែនមិនហ៊ានផ្ដឹងកាសែតបារាំងទេ ព្រោៈមានភស្ដុតាងគ្រប់គ្រាន់ ពេលវារំលោភ មីងពិសិទ្ធពលិកា វាបានយក កន្សែងដៃ មីងពិសិទ្ធពលិកាជូតទឹកក្ដដ៏ឣប្បលក័របស់វា ទឹកក្ដវាដិតដាមពេញកន្សែងនោៈ ឣីឡូវទឹកក្ដឣាខ្វាក់ហ៊ុនសែននេះវាស្ងួតមែនពិត តែគេនៅតែឣាចប្រើសំរាប់ធ្វើរតេសថាជារបស់ឣ្នកណាបាន
ដោយគ្រាន់តែត្រូវការទឹកក្ដឣាខ្វាក់ដើម្បីព្រាបធាបតែបុណ្ណោៈ ពេលឡើងតុលាកាឣន្ដរះជាតិ គេនឹងឨយវាសាប់ក្ដខ្លួនវាយកទឹកក្ដដ៏ស្មោភរោគរបស់វាដើម្បីព្រាបធាប ពេលវាសាប់ក្ដ គេដាក់កាមេរ៉ាយាមយ់ាង ប្រុងប្រយត្ន័ព្រោៈខ្លាចវាបន្លំទឹកក្ដឣ្នកដ៏ទៃ បើវាសាប់មិនចេញទេគេនឹងឨយវាមើលរឿងសិចក្នុងវីឌីឣូ រួច ឨយចុយជាមួយកាដួយជរ័ បើនៅតែមិនចេញទៀត គេនឹងចាប់មីទីតឺមកបៀមវា រួចខ្ជាក់ដាក់កែវឨយពេទ្យយកទៅមន្ទីពិសោធ៏
——————-
ឣាញ់ស្ឣប់ ពួកឣាខ្វាក់់ ល្ងង់ ក្បត់ជាតិ ថោកទាប ហ៊ុនសែន និងឆ្កែៗរបស់វាដូចជាឣាបៅសេរម៉ែវាឣាso socheath ឣីចឹង