ផ្អើល ឌុច លីដា បាន​សម្តែង​រួម​តារា​ល្បី​ថៃ​នាង អាំ ផាត់ឆា​រ៉ា​ផា

កញ្ញា​ ឌុច លីដា និងតួថៃ​នាង អាំ​។ ហ្វេសប៊ុក

កញ្ញា​ ឌុច លីដា និងតួថៃ​នាង អាំ​។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ទន្ទឹមនឹង​ការ​ផ្ទុះ​ឡើង​កក្រើក​ក្នុងបណ្តាញ​សង្គម​ជាមួយ​រូបថត​តារា​សម្តែង​ខ្មែរ​សម្បុរ​ស្រអែម​កញ្ញា ឌុច លីដា មកផ្ទឹម​នឹង​ទម្រង់​មុខ​កំពូល​តារា​សម្តែង​ល្បី​របស់ថៃ​ប្រចាំ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​លេខ ៧ នាង អាំ ផាត់​ឆារ៉ាផា និង​ថា​អ្នកទាំង​ពីរមាន​មុខ​មាត់​ដូចបង​ប្អូន​នឹង​គ្នានោះ ក៏មាន​ការ​សរសេរ​អក្សរ​បន្ថែមបញ្ចប់​ដោយ​​សញ្ញា​សួរចុង​ក្រោយថា​ «ឌុ​ច លីដា ល្បីថា​ផលិតករ​ថៃ​អញ្ជើញ​ឲ្យសម្តែង​រួមជា​មួយ​តារា​ថៃ នាង អាំ ផាត់ឆារ៉ាផា?»។

ព័ត៌មាន​ដែល​ភ្ជាប់​នឹង​រូបថត​នាង ឌុច លីដា ឈរ​ពត់​ខ្លួន​ទម្លាក់​សក់​ទឹកមុខ​បែប​ស្រពាប់​ស្រពោន​ តែ​ ដែល​បង្កប់ដោយ​អារម្មណ៍​សិចស៊ី​ បង្អួត​គ្នានឹង​កំពូល​តារា​សម្តែង​ថៃ នាង អាំ ផាត់​ឆារ៉ាផា ​បន្ថែម​ភាពភ្ញាក់​ផ្អើល​ក៏មាន​ការ​ផ្គូផ្គង​ផងដែរ​ថា៖ «លីដា​ ស្អាត​បែប​​ខ្មែរ សម្រស់​ធម្មជាតិ សម្បុរ​ស្រអែម រាង​ខ្ពស់ និយាយ​ឲ្យខ្លី សម្រស់​ លីដា ​អំណោយ​ផល អ្វីដែល​សំខាន់​ការសម្ដែង​របស់គាត់​គឺ មិន​អន់​នោះទេ អ៊ីចឹង​ហើយ​ផលិតករ​ថៃយក លីដា ពិតជា​មិន​ខកបំណង​ឡើយ។អបអរ​លីដា។ ពិត​ជាល្អ​ណាស់​មុខ​សិច​ស៊ី​ដូចគ្នា ចែ​ចូលចិត្ត ស៊ូៗស្រី​ស្អាត ពីរនាក់​ហ្នឹងបើ​សម្តែង​តួ​បងប្អូន​នឹងគ្នា​ លីដា ពិត​ជាសម​គ្នា​ណាស់ ថា មិនបាន​គេថា លីដា និង ផាត់​ឆារ៉ាផា ជាបងប្អូន​បង្កើត​នឹងគ្នា​មិន​ដឹង?»។

ប៉ុន្តែ​យ៉ាងណា​ទន្ទឹម​ការ​លើក​សរសើរ​ពី​ឱកាស​នាង​ ឌុច លីដា ជាមួយ​ព័ត៌មាន​ល្បី​ថា នាង​ត្រូវបាន​ផលិតករថៃ​ហៅថត​ជាមួយ​តួគេ​ល្បី​លំដាប់​លេខ ១ នោះ នៅ​ក្នុងបណ្តាញ​សង្គម​ហ្វេស​ប៊ុកក៏​មាន​ការ​ចំអក​ឡកឡាយ​ឲ្យតារា​សម្ដែង​កញ្ញា ឌុច លីដា កប់ៗ​មាត់​វិញ​ដែរ ដោយ​ពួកគេ​ថា៖ «ចេះ​តែ​សរសេរ​ហ្មង។ ម៉េច ថៃ​ខ្វះ​តារា​មែន ទើប​យក​ខ្មែរ​ទៅ​សម្តែង? ទាល់​យូរ​ទើបអូន​ អាំ សម្តែង​ជាមួយ មុខ​គេមិន​មើល​ផង។ ​ជាការ​ពិត មិន​មែន​តម្កើង​តារាគេ​ទេ តែ​សម្តែង​រឿង​ខ្មែរ​ឲ្យ​គ្រាន់​ជាង​ហ្នឹង​សិន​ទៅ?»។

គួររំឭក​ដែរថា នាង អាំ ផាត់ឆារ៉ាផា នៅ​ប្រទេស​ថៃ​ជាតារា​សម្តែង​លំដាប់​លេខ ១ ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៧ ថៃ ដែល​មាន​ប្រជា​ប្រិយ​ភាពមិន​ចាញ់នាង ឈុំភូ អារីយ៉ា ឡើយ។

ដោយឡែក ​ស្រី​ស្រស់​សម្បុរ​ស្រអែម​​បែប​​ខ្មែរអង្គរ​ប្រជាប្រិយ​ភាព​សម្តែង​សិល្បៈដែល​ស្ទុះ​ឡើង​ខ្លាំង​ ក្រោយហ៊ាន​ថត​សម្តែង​ដោះ​អាវ​ក្នុងរឿង​ ស្បែកគង់ នាង ឌុច លីដា ក៏លាន់​មាត់​ខ្លួន​ឯងថា មិន​ហ៊ាន​ប្រៀបខ្លួន​ទៅប្រជែង​នឹង​តារា​ៗល្បី​នៅ​ប្រទេស​ជិត​ខាង​នោះ​ទេ ខណៈ​ដែល​នាងក៏​លើក​ឡើង​ទៀត​ថា៖ «ចេះ​តែមាន​ហ្មងបង ខ្ញុំក៏​ភ្ញាក់​ផ្អើល​ខ្លួន​ឯងដែរ នៅក្នុង​បណ្តាញ​សង្គម​ដែល​ឃើញ​មាន​រូបខ្ញុំ​ គេផុស​ប្រៀប​ផ្ទឹម​នឹងតារា​ថៃ នាង អាំ ផាត់​ឆារ៉ាផា នោះ និង​ថា ខ្ញុំនេះ​ត្រូវបាន​ផលិតករ​ថៃ​អញ្ជើញ​ឲ្យ​សម្តែង​ជាមួយ​តារា​ថៃម្នាក់​នោះ»។

នាង​ក៏បន្ទរ​ថា៖ «បើ​ជាការពិត​វាមិន​អីទេ តែ​បើវា​មិនមែន​ជាការពិ​តអ្នក​ខ្លះ​គាត់មិន​យល់ថា ខ្ញុំហ្នឹង​ចេះតែ​អួត​តម្កើង​ខ្លួន​ក៏​ថា​បាន»។

នាង​ក៏បដិសេធ​​ថា៖​ «វាមិន​មាន​អ្វីដូច​ដែលគេធ្វើ​ឲ្យល្បី​ក្នុង​ហ្វេសប៊ុក​នោះទេ ហើយក្នុង​ហ្វេសប៊ុក​ក៏មិន​បាន​សរសេរថា ខ្ញុំគេ​ហៅថត​ដែរ គេ​ដាក់​ជា​សញ្ញាសួរ​នៅ​ចុងក្រោយ​ដែរ។ ប៉ុន្តែខ្ញុំ​បញ្ជាក់ថា រឿង​នោះ​វាមិន​មែនជា​ការពិត​ទេ»។

តារាស្រី​ខ្មែរ​ដំបូង​ដែល​ហ៊ានថត​សម្តែង​​ដោះ​អាវ​កក្រើក​វិថី​សិល្បៈខ្មែរ​នាទសវត្សរ៍​ថ្មី​ នាង​ ឌុច លីដា បន្ថែម​ថា៖ «ការពិត​វាមិន​មានដូច​គេ​ល្បីទេ ហើយបើ​មាន​មែន​នោះ ក៏​មិនប្រាកដ​ថា​ខ្ញុំទទួល​ឬយ៉ាងណា​ដែរ ព្រោះ​ថា វាអា​ស្រ័យ​ទាំង​ពេល​វេលា​ដែរ​ តែរឿង​សម្តែង​វាមិន​ពិបាកទេ សម្តែង​ជាមួយ​តារាល្បីៗថៃ ឬក៏​តារា​ហូលីវូដ​នោះវា​អាស្រ័យ​នឹង​អ្នក​ដឹក​នាំរឿង​ទេ»៕ ​

What Next?

Recent Articles

3 Responses to "ផ្អើល ឌុច លីដា បាន​សម្តែង​រួម​តារា​ល្បី​ថៃ​នាង អាំ ផាត់ឆា​រ៉ា​ផា"

  1. ? says:

    មិនដឹងជាអាចម៍អីទេ ការពិតភាពយន្តសៀមមើលតែមួយរឿងអាចយល់គ្រប់រឿងទាំងអស់
    របៀបសំដែងតែមួយហ្នឹង អ្នកមានមើលងាយអ្នកក្រ ពួកតួប្រុសកូនអ្នកមានវាយឫកខ្ពស់ហួសមាឌ
    ការពិតកុនសៀមវាធម្មតាទេ ប៉ុន្តែសូមសរសើរអ្នកបញ្ចូលសម្លេងខ្មែរនិយាយពិរោះស្ដាប់ ។
    ការពិតកុនខ្មែរក៍អាចសំដែងល្អបានដូចសៀមដែរ ប៉ុន្តែមកពីពួកអាអ្នកថតវាល្ហន់ចង់លក់ពេក
    មិនចេះថតបណ្ដែតតាមពេលវេលាអោយត្រឹមត្រូវ ហើយនិយាយស្ដីពិបាកស្ដាប់ណាស់ ដូចជាមិនស៊ីគ្នា
    ជាមួយនិងសាច់រឿងសោះហ្មង់ ។

  2. ? says:

    សុំបន្ថែមបន្តិចទៀតចុះ ពួកអ្នកដឹកនាំរឿងរៀបចំកម្មវិធីថតកុនខ្មែរល្មមចេះកែទម្លាប់ហើយ
    ការពិតមកពីអ្នកដឹកនាំរៀបចំក្មវិធីថត ឬអ្នករៀបចំឆាកហ្នឹងខ្វះសម្ថភាព បានជាអ្នកសំដែង
    និយាយចេញមកអោយខ្ជាំងៗ ឫកពារបើថាកាចវិញកាចរៀងដាច់ក្បាលដាច់កន្ទុយ បើថាស្លូតវិញ
    ស្លូតល្ហេមល្ហាម ហេតុអីកុនល្ខោនខ្មែរភាគច្រើនចូលចិត្តសំដែងតែរឿងវេទនាយំរហេមរហាម មិនដូច
    កុនសាសន៍ដទៃ គេយំដែរ មិនតែគេមិនយំំល្ហេល្ហាមដូចកុនខ្មែរពេកទេ ដល់យំល្ហេមល្ហាមខ្លាំងពេក
    គ្មាននណាចង់មើលទេ ហើយតួស្រីអ្នកក្រល្មមឈប់ប្រើឈ្នួតក្រមាឈ្នួតខ្វែងលើក្បាលទៅអាក្រក់មើលណាស់ ខ្ញុំនិយាយការពិតទេ បើកូនចៅមីអាយះកណ្ដួយណាខឹងក៍ខឹងទៅ ទំនៀមទម្លាប់អាក្រក់ខ្លះ
    ស្លៀកពាក់សារុងអណ្ដេរ អណ្ដាយ ឈ្នួតក្រម៉ាខ្វែងលើក្បាល ជឿថាគ្មានបរទេសណាគេចង់មើលទេ
    ពួកសៀមវាឆ្លាតណាស់ វាថតកុនតួស្រីៗច្រើនស្លៀកខោទៅតាមការនិយមរបស់ពិភពលោក មានតែខ្មែរ
    និងសាសន៍ភូមាទេ ស្លៀកសារុងអាយ៉េអាយ៉ៃ តាមរបៀបខ្លួននិយម បរទេសម៉ែអាណាគេចង់មើល។

  3. people says:

    You are right 100% above comment ‘
    some time a bit wrong ‘talking so fast and act like rich people living in the big house like palace but drive a cheap car ‘ that not mach at all ‘can’t compare to seam movie’.