ដោយ ជុន ច័ន្ទបុត្រ
2016-07-18
RFA

ព្រះសង្ឃចូលរួមដង្ហែសពលោក កែម ឡី យកទៅតម្កល់នៅវត្តចាស់ ឋិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ RFA/Rann Samnang
![]()
គណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី បានប្រកាសពីផែនការដង្ហែសពលោក កែម ឡី ជាថ្មីម្ដងទៀតហើយ គឺនឹងដង្ហែសពទៅកាន់ខេត្តតាកែវ នៅថ្ងៃទី២៤ កក្កដា ខាងមុខនេះ។
ទន្ទឹមនឹងនេះ គណៈកម្មការបុណ្យសពក៏កំពុងស្វែងរកឡាន និងក្រុមគ្រូពេទ្យដើម្បីមកជួយក្នុងកម្មវិធីដង្ហែសពនេះដែរ។ តើការរៀបចំដង្ហែសពលោកបណ្ឌិត កែម ឡី នឹងប្រព្រឹត្តទៅដូចម្ដេចខ្លះ?
តំណាងគណៈកម្មការបុណ្យសព ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកា នៅថ្ងៃទី១៨ កក្កដា ថា ការដង្ហែនេះនឹងចេញដំណើរពីម៉ោង ៧ព្រឹក ទៅកាន់គេហដ្ឋានរបស់លោក កែម ឡី ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្ឃឹមថា នឹងមានពលរដ្ឋជាច្រើនកុះករចូលរួមដង្ហែនេះ ដោយព្រះអង្គអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យចំណាយសមាជិកគ្រួសារម្នាក់ក្នុងគ្រួសារខ្លួន ដើម្បីចូលរួមដង្ហែ៖ «មកដល់ម៉ោងនេះ យើង (គណៈកម្មការ) មិនទាន់ដឹងថា មានអ្នកចូលរួមចំនួនច្រើន ឬតិចទេ ពីព្រោះអ្នកមកគោរពវិញ្ញាណក្ខន្ធរបស់លោក (កែម ឡី) មានចំនួនច្រើនលើសលប់ហើយ។ ដូច្នេះយើងនៅមិនទាន់មានជំនឿ ១០០ភាគរយថា ថ្ងៃដង្ហែសពគេនឹងមកម្ដងទៀត ឬយ៉ាងណាទេ?»។
បន្ថែមពីនេះព្រះតេជព្រះគុណ អំពាវនាវដល់ពលរដ្ឋដែលអាចមានមធ្យោបាយផ្ទាល់ខ្លួនធ្វើដំណើរដោយខ្លួនឯង បើទោះបីជាគណៈកម្មការរៀបចំរថយន្តមួយចំនួនក្ដី។ លើសពីនេះទៀត ព្រះតេជព្រះគុណ បញ្ជាក់ថា អ្នកចូលរួមមិនចាំបាច់កាន់ធូបទៀន ផ្កាភ្ញីអ្វីទេ ដោយងាកមកកាន់ជាទង់ជាតិ ចំណែកព្រះសង្ឃកាន់ទង់សាសនា ក្នុងពេលដង្ហែសពនោះ និងអាចរក្សាទុកទង់នោះជាអនុស្សាវរីយ៍សម្រាប់ការដង្ហែសពបណ្ឌិត កែម ឡី។
កាលពីថ្ងៃទី១៦ កក្កដា ភរិយាលោកបណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា បានប្រកាសពន្យារពេល មិនដង្ហែសពប្ដីលោកស្រី ទៅកាន់ខេត្តតាកែវ នៅថ្ងៃទី១៧ ខែកក្កដា ដោយលោកស្រីទទួលយកសេចក្ដីសម្រេចទាំងស្រុងពីគណៈកម្មការបុណ្យ ក្រោយមានការស្នើសុំពីពលរដ្ឋឲ្យរក្សាសពនៅវត្តចាស់ បន្តទៀត។
លោក កែម ឡី ជាអ្នកវិភាគនយោបាយ និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានឃាតកបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បទសំភាសន៍អំពីកម្មវិធីដង្ហែរសពលោកបណ្ឌិត កែម ឡី
2016-07-18
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- ជនជាតិដើមភាគតិចខេត្តស្ទឹងត្រែងប្រតិកម្មនឹងអាជ្ញាធររឹតត្បិតសេរីភាពធ្វើបុណ្យក្នុងសហគមន៍
- ពលរដ្ឋនិងអាជីវករនៅកោះរ៉ុងនិងក្រុងព្រះសីហនុសោកស្ដាយការបាត់បង់បណ្ឌិត កែម ឡី
- បទសម្ភាសន៍៖ ការចាប់អារម្មណ៍របស់ពលករពីប្រទេសកូរ៉េចំពោះបណ្ឌិត កែម ឡី
- ក្រុមយុវជននិងអាជីវករនៅក្រុងប៉ោយប៉ែតធ្វើបុណ្យឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី
- ពលរដ្ឋជាង១០០នាក់នៅក្រុងសំរោងធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក កែម ឡី
- ពលរដ្ឋមកពីគ្រប់ទិសទីបន្តចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅថ្ងៃបុណ្យទី៨
- ជនពិការចូលរួមគោរពវិញ្ញាណក្ខន្ធសពបណ្ឌិត កែម ឡី
- លោក កឹម សុខា គ្មានគម្រោងទៅគោរពសពលោក កែម ឡី ទេ
- ក្រុមអ្នកវិភាគវ័យក្មេងរបស់លោកបណ្ឌិត កែម ឡី ប្រកាសមិនចូលបក្សនយោបាយ
- មន្ត្រីនិងសកម្មជនបក្សប្រឆាំងជាប់ឃុំ១៥នាក់កោរសក់កាន់ទុក្ខចំពោះមរណភាពលោកកែម ឡី
លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន
នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែនទេ មានតែយួនហែកកាឌួយ មី សាមហៀងចុយបុក បុកចុយ ញាប់ដូចឆ្កែ មី សាមហៀងហៀរទឹកកាឌួយមាធុង សេរមី សាមហៀងជាំខ្មៅប៉ិ ឣេឣាយក្សភ្នែេកមួយ ឣញនឹងខ្មែរមួយប្រទេសនឹងក្រៅប្រទេស ព្រមទាំងឣន្ដះជាតិ ស្ដីថា មើលងាយហែងរ៉ាល់ថ្ងៃ តែហែងភ្លើពំុយល់់