មនុស្ស​រាប់សែន​នាក់​ចូលរួម​ហែរ​សព​អ្នក​វិភាគ​នយោបាយ​ខ្មែរ លោក កែម ឡី

វីដេអូ​​ខ្មែរ


25 កក្កដា 2016
វីអូអេខ្មែរ

នៅ​ថ្ងៃ​អាទិត្យ​ទី ២៤ ខែកក្កដា ឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាន​ចូលរួម​ដង្ហែ​សព​របស់​អ្នករិះគន់​រដ្ឋាភិបាល​ដ៏​សំខាន់​ម្នាក់ ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពី​ដើម​ខែ​នេះ ដែល​ឃាតកម្ម​នេះ​បាន​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​អំពី​អំពើ​ហិង្សា​នយោបាយ​នៅ​ក្នុង​ការបោះឆ្នោត​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។ លោក ហ៊ុល រស្មី ជូន​សេចក្តី​រាយការណ៍​នេះ ពី​ខេត្តតាកែវ​នៃ​ប្រទេស​កម្ពុជា ហើយ​នាង ហុង ចិន្តា ជូន​សេចក្តី​អត្ថាធិប្បាយ៕


កម្ពុជា

ប្រជាពលរដ្ឋខ្មែរចូលរូមក្នុងពិធីបុណ្យសពអ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋខ្មែរចូលរូមក្នុងពិធីបុណ្យសពអ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។


មនុស្ស​រាប់សែន​នាក់​ចូលរួម​ហែរ​សព​អ្នក​វិភាគ​នយោបាយ​ខ្មែរ លោក កែម ឡី

24 កក្កដា 2016
VOA News
វីអូអេខ្មែរ

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាន​ចូលរួម​ដង្ហែរ​សព​របស់​អ្នករិះគន់​រដ្ឋាភិបាល​ដ៏​សំខាន់​ម្នាក់ ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពី​ដើម​ខែ​នេះ ដែល​ឃាតកម្ម​នេះ​បាន​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​អំពី​អំពើ​ហិង្សា​នយោបាយ​នៅ​ក្នុង​ការបោះឆ្នោត​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។

លោក កែម ឡី ដែល​ជា​អ្នកវិភាគ​នយោបាយ​ដែល​ទទួល​បាន​ការកោតសរសើរ​យ៉ាង​ខ្លាំង ត្រូវ​បាន​គេ​សម្លាប់ ខណៈ​ពេល​ដែល​លោក​ពិសារ​កាហ្វេ​ពេលព្រឹក​នៅ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​ដែល​ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​២​សប្តាហ៍​មុន ដែល​បាន​ធ្វើ​ឲ្យ​សាធារណជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ការសោកសៅ សោកស្តាយ និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​។

លោក កែម ឡី គឺ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ដ៏​មាន​សក្តានុពល ដែល​អាច​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ តាមរយៈ​ការវិភាគ​នយោបាយ​របស់​លោក​តាម​វិទ្យុ​ជា​ប្រចាំ។ លោក​បាន​ជួយ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​កាន់​តំណែង​ផ្លូវការ​អ្វី​នៅ​ក្នុង​គណបក្ស​នេះ​នោះ​ទេ បន្ទាប់​ពី​គណបក្ស​នេះ​បាន​បង្កើត​ឡើង។ ​

ជនជាប់​ចោទ​ឈ្មោះ អឿត អាង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឃាតកម្ម​ពាក់ព័ន្ធ​នឹង​ការសម្លាប់​នេះ។ ជនជាប់ចោទ​រូប​នេះ បាន​អះអាង​ថា ការបាញ់ប្រហារ​នេះ​គឺ​ដោយសារ​តែ លោក កែម ឡី មិន​ព្រម​សង​បំណុល ដែល​ជា​ការអះអាង​ដែល​គ្មាន​អ្នកណា​ជឿ សូម្បី​តែ​ភរិយា​និង​ម្តាយ​របស់​ជន​នេះ​ក៏​មិន​ជឿ​ដែរ។ ​

ក៏​ប៉ុន្តែ​នៅ​តែ​មាន​ការសង្ស័យ​ដែល​ថា ការបាញ់ប្រហារ​នេះ​គឺ​កើតឡើង​ដោយ​សារ​តែ​សកម្មភាព​ខ្លាំង​ក្លា​របស់​លោក កែម ឡី និង​ការនិយាយ​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ក្តោបក្តាប់​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ។ ​

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ទទួល​មរណភាព លោក កែម ឡី វ័យ​៤៦​ឆ្នាំ បាន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ច្រើន​ទៅ​លើ​របាយការណ៍​មួយ ដែល​និយាយ​លម្អិត​អំពី​ទ្រព្យសម្បត្តិ​ដែល​លោក​នាយករដ្ឋមន្ត្រី​និង​ក្រុមគ្រួសារ​របស់​លោក​បាន​ក្តោបក្តាប់។ ​

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ធ្វើ​ការស៊ើបអង្កេត​ទៅ​លើ​ឃាតកម្ម​លោក កែម ឡី ដែល​អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​ក្នុង​អំឡុងពេល​ដែល​មាន​ភាពតានតឹង​នយោបាយ​រវាង​លោក​នាយករដ្ឋមន្ត្រី និង​គណបក្ស​ប្រឆាំង​ដែល​ជា​ឧបសគ្គ​នៃ​ការកាន់កាប់​អំណាច​រយៈពេល​វែង​របស់​លោក​នាយករដ្ឋមន្ត្រី នៅ​ក្នុង​ការបោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​និង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

សាកសព​របស់​លោក កែម ឡី ត្រូវ​បាន​ដាក់​ក្នុង​ក្តារមឈូស​កញ្ចក់​រយៈពេល​២​សប្តាហ៍​នៅ​ក្នុង​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​សាធារណជន​អាច​ចូល​គោរព​វិញ្ញាណក្ខន្ធ​បាន។

លោក John Coughlan អ្នកស្រាវជ្រាវ​នៃ​អង្គការ Amnesty International បាន​មាន​ប្រសាសន៍​ថា «ការសម្លាប់​លោក កែម ឡី គឺ​ជា​ការសោកស្តាយ​ដែល​បញ្ជាក់​ជា​ថ្មី​ឡើងវិញ​នូវ​ហិង្សា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។»

ក្បួន​ដង្ហែរ​សព​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​ចាប់​ផ្តើម​តាំង​ពី​ព្រឹក​ព្រហាម ធ្វើ​ដំណើរ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្រុក​កំណើត​របស់​លោក កែម ឡី ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត តាកែវ។ ក្បួន​ដង្ហែរសព​នេះ​មាន​អ្នកខ្លះ​ដើរ អ្នកខ្លះ​ជិះ​ម៉ូតូ រថយន្ត និង​អ្នកខ្លះ​ទៀត​ជិះ​រម៉ក ហើយ​ក្បួន​ដង្ហែរ​សព​នេះ​ក៏​មាន​អ្នកឈរ​អម​តាម​ដង​ផ្លូវ​ជា​ច្រើន​សែន​នាក់​ផង​ដែរ។ ​

កងកម្លាំង​ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​នឹង​ការវាយឆ្មក់​ត្រូវ​បាន​ដាក់​បញ្ឈរ​ជើង​នៅ​តាម​ដងផ្លូវ ដែល​អ្នកហែរ​សព​រាប់សែន​នាក់​ឆ្លង​កាត់។

អ្នកហែរសព​ជាច្រើន​ពាក់អាវ​យឺត​ពណ៌​ស​ដែល​មាន​រូប​លោក កែម ឡី។ អាវយឺត​មួយ​ចំនួន​មាន​សរសេរ​ពាក្យ​សោ្លក​ថា «ជូន​ទឹក​ភ្នែក​របស់​អ្នក ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។»

បុណ្យសព​របស់​លោក កែម ឡី នឹង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ៕

What Next?

Recent Articles

3 Responses to "មនុស្ស​រាប់សែន​នាក់​ចូលរួម​ហែរ​សព​អ្នក​វិភាគ​នយោបាយ​ខ្មែរ លោក កែម ឡី"

  1. Lethycheat says:

    Suggest to have an inscription which will includes important quotes by Dr. Kem Ley. The inscription should be installed at his graveyard.

  2. Bopha says:

    ខ្មោចពត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយថា អ្នកទៅចូលរួមដង្ហែរសព បណ្ឌិត កែម ឡី មានតែពី ពីរ ទៅ បីរយនាក់ប៉ុណ្ណោះ! សូមយកកែវពង្រីកមកពាក់នឹងភ្នែកមើលទៅ តើតួលេខដូចពួកលិទពងឯងថាមែន?

  3. CountryStudent says:

    លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
    បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន