រដ្ឋាភិបាល​ឲ្យ​ទូរទស្សន៍​ទាំងអស់​ឈប់​ចាក់​ផ្សាយ​រូបភាព​និង​ខ្លឹមសារ​ទាក់ទង​ឃាតកម្ម

សមាជិក​គ្រួសារ​មួយ​កំពុ​ងតែ​មើល​ទូរទស្សន៍​នៅ​គេហដ្ឋានបស់​ខ្លួន។ ផា លីណា

សមាជិក​គ្រួសារ​មួយ​កំពុ​ងតែ​មើល​ទូរទស្សន៍​នៅ​គេហដ្ឋានបស់​ខ្លួន។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ៖ មួយ​ថ្ងៃ​ មុន​ពេល​ក្បួន​ដង្ហែ​សព​ដ៏​អធិកអធម​របស់​ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ដែល​ត្រូវ​បាន​គេ​ធ្វើឃាត រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់​មិន​ឲ្យ​ចាក់​ផ្សាយ​ពី​ «រូបភាព និង​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ឃាតកម្ម»។

នៅ​ក្នុង​ ក្រុម​នៃ​កម្មវិធី App ​ផ្ញើ​រ​សារ​​​លើ​ទូរស័ព្ទ​ដៃ លោក ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​​សរសេរ​ថា៖ «សូម​គ្រប់​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ និង និង​ឯកជន​ទាំង​អស់​បញ្ឈប់​ចាប់​ពី​ពេល​នេះ​តទៅ នូវការ «ការ​​ផ្សាយ​ ឬ ​ចាក់​ផ្សាយ» ទាំង​រូបភាព និង​ខ្លឹមសារ​ដែល​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​ដែល​កើត​ឬ​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ព្រះ​រាជាណាចក្រ​យើង។ សូម​ឯកឧត្តម និង​អស់​លោក​នៅតាម​គ្រប់​ស្ថានីយ៍ សហការ​អនុវត្តនូវ​បទ​បញ្ជា​ដ៏​ហ្មឹងម៉ាត់​បំផុត​នេះ»។

លោក ថៃ សុធា ​អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍ទូរទស្សន៍​មួយ​រូប បាន​ធ្វើការ​រិះគន់​បទបញ្ជា​នេះ​នៅ​លើ​បណ្តាញ​សង្គម​ Facebook។ ​

លោក​បានសរសេរជា​ភាសាអង់គ្លេស​នៅ​លើ​គណនី​របស់​លោក​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ទស្សនិកជន​កោត​សរសើរអ្នក​យ៉ាង​ដូចម្តេច នៅពេល​ដែល​អ្នក​ធ្វើ​បាន​តែ​បន្តិចបន្តួច ឬមិនធ្វើ​អ្វី​សោះ​នៅ​ក្នុង​ការ​ដង្ហែរ​ក្បួនសព​របស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គោរពស្រលាញ់​យ៉ាង​ខ្លាំង​ដោយ​មនុស្ស​រាប់​លាន​នាក់​នៅទូទាំង​ប្រទេស?»

ក្បួន​ដង្ហែរ ដែល​បាន​ទាក់ទាញ​អ្នក​កាន់ទុក្ខ​សព​លោក​ កែម ឡី​ រាប់ពាន់​នាក់​ត្រូវ​បាន​ផ្សាយ និង​ចាក់​ផ្សាយ​យ៉ាង​ព្រោង​ព្រៀត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​នានា។ ​

ក៏​ប៉ុន្តែ លោក ផៃ ​​ស៊ីផាន ​មន្រ្តី​នាំ​ពាក្យ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​ឲ្យ​ដឹង​ថា សារ​របស់​លោក​ ស្វាយ ស៊ីថា នេះ​ គ្រាន់​តែ​មាន​បំណង​បញ្ឈប់​ការ​ចុះផ្សាយ ឬបង្ហាញ​រូបភាព​នៃ​ការ​ស្លាប់​សាហាវ បើ​ទោះ​បី​ជា​អត្ថន័យ​របស់​សារ​នោះ​មិន​បាន​លើក​ឡើង​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​អត្តឃាត​យ៉ាង​ណា​ក្តី។

លោក​ថា៖​ «យើង​គួរ​តែ​សិក្សា​ពី​ឃាតកម្ម​ កាល​ពី​មុនៗ… ហើយ​ប្រសិនជា​យើង​មិន​បង្ហាញ​រូបភាព​ហិង្សា​ទាំង​នោះ​ទេ ឃាតកម្ម​ទាំង​នោះ​និង​ស្ថិត​នៅឆ្ងាយ​ពី​អារម្មណ៍​របស់​ប្រជាជន​កម្ពុជា។

លោក ស៊ីផាន ​​បញ្ជាក់ថា វា​គឺ​បេសកកម្ម​រយៈពេល​វែង​របស់​ក្រសួង​ព័ត៌មាន ហើយ​ការ​ចូល​មក​ដល់​របស់​ក្បួន​ហែរ​សព​លោក កែម ឡី គ្រាន់​តែ​ជា​រឿង​ចៃដន្យ​តែ​ប៉ុណ្ណោះ។

លោក​​បន្ថែម​ទៀត​ថា ខណៈ​ដែល​ប្រពន្ធ​ផ្សព្វផ្សាយ​មាន​សិទ្ធិ​​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ការ​តម្រូវ​ចិត្ត​សាធារណជន​ ​ត្រូវ​គួរ​តែ​​ដាក់​លក្ខខណ្ឌថា រូបភាព​ណា​ខ្លះ​ត្រូវ​ផ្សាយ​ឬចាក់ផ្សា​យ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរតែ «លើក​ស្ទួយ​សន្តិភាព» មិន​មែន «ធ្វើ​ឲ្យ​មាន​ការ​បែង​ចែក​គ្នា​ក្នុង​ចំណោម​សាធារណជន​ឡើយ»។

លោក ហ៊ុយ វណ្ណៈ ​ការីនិពន្ធ​ព័ត៌មាននៃ​ប៉ុស្តិ៍ទូរទស្សន៍ CNC បាន​ឲ្យ​ដឹង​ថា លោក​សុំ​ស្វាគមន៍​បទបញ្ជា​នេះ ព្រម​ទាំង​បាន​សម្រេច​រួច​មក​ហើយ ឲ្យ​ចាក់​ផ្សាយ​រូបភាព​របស់​ជនរងគ្រោះ​ក្នុ​ងអំពើ​ឃាតកម្ម​ពេល​ដែល​ពួក​គេ​នៅ​រស់ ជៀស​វាង​ការ​ចាក់​ផ្សាយ​រូបភាព​សាកសព​របស់​ពួក​គេ។​

លោក​​និយាយ​ថា៖​ «នៅពេល​ដែល​យើង​មិន​គោរពក្រម​សីលធម៌​វិជ្ជា​ជីវៈ មាន​ន័យ​ថា យើង​បាន​សម្លាប់​ពួក​គាត់​ ២ ដង»។

ទោះបី​ជា​បាន​គាំទ្រ​ក្រម​សីលធម៌ដែល​ហាម​ឃាត់​អ្នកសារព័ត៌មាន​មិន​ឲ្យ​បំពាន​លើសេចក្តី​ថ្លៃ​ថ្នូររបស់ជនរងគ្រោះ ​នេះ លោក មឿង ឈានណារិទ្ធ ជា​នាយក​វិទ្យស្ថាន​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ចោទ​ជា​សំណួរ​ទៅ​លើ​ពេល​វេលា​ដែល​វា​ត្រូវ​បាន​ចេញ។ ​

លោក​បាន​និយាយ​ថា៖​«ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វីបាន​ជា​ពួក​គេ (រដ្ឋាភិបាល) ចេញ​បទ​បញ្ជា​នេះ​នៅ​ពេល​ហ្នឹង។ ខ្ញុំ​គិត​ថា វា​ត្រូវ​តែ​មាន​ទាក់ទង​នឹង​ប្រជា​ប្រិយភាព​របស់​លោក កែម ឡី។ ឃាតកម្ម​លើ​លោក កែម ឡី គឺជា ឃាតកម្ម​លើ​បុគ្គល​ល្បី​ឈ្មោះ​មួយ​រូប។ វា​ទទួល​បាន​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ពី​សាធារណជន ដូច្នេះ​ហើយ​ បើ​ទោះ​បី​ជាក្រម​សីលធម៌​​សារព័ត៌មាន​ហាម អ្នក​យក​ព័ត៌មាន​មិន​ឲ្យ​បង្ហាញ​ពី​រូបភាព​របស់​ជនរងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម ឬ​រំលោភ​ក៏​ដោយ​ក្តី… ជួន​កាល​យើង​នៅតែ​អាច​ល្មើស​ដើម្បី​បម្រើ​ប្រយោជន៍​មហាជន»៕ TN


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

6 Responses to "រដ្ឋាភិបាល​ឲ្យ​ទូរទស្សន៍​ទាំងអស់​ឈប់​ចាក់​ផ្សាយ​រូបភាព​និង​ខ្លឹមសារ​ទាក់ទង​ឃាតកម្ម"

  1. Anonymous says:

    វា​ទទួល​បាន​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ពី​សាធារណជន ដូច្នេះ​ហើយ​ បើ​ទោះ​បី​ជាក្រម​សីលធម៌​​សារព័ត៌មាន​ហាម អ្នក​យក​ព័ត៌មាន​មិន​ឲ្យ​បង្ហាញ​ពី​រូបភាព​របស់​ជនរងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម ឬ​រំលោភ​ក៏​ដោយ​ក្តី… ជួន​កាល​យើង​នៅតែ​អាច​ល្មើស​ដើម្បី​បម្រើ​ប្រយោជន៍​មហាជន»

  2. VengSreng(chorngAhkheit) says:

    នៅលើលោកនេះអត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែនទេ មានតែយួនហែកកាឌួយ មី សាមហៀងចុយបុក បុកចុយ ញាប់ដូចឆ្កែ មី សាមហៀងហៀរទឹកកាឌួយមាធុង សេរមី សាមហៀងជាំខ្មៅប៉ិ ឣេឣាយក្សភ្នែេកមួយ ឣញនឹងខ្មែរមួយប្រទេសនឹងក្រៅប្រទេស ព្រមទាំងឣន្ដះជាតិ ស្ដីថា មើលងាយហែងរ៉ាល់ថ្ងៃ តែហែងភ្លើពំុយល់់

  3. ⛵ ☀ says:

    រដ្ឋាភិឆ្កែអាខ្វាក់ ហ៊ុន សែនភ័យខ្លាចបាត់បង់ប្រជាប្រិយរហូតដល់ថ្នាក់ហាមទូរទស្សន៍​ទាំងអស់​ឈប់​ចាក់​ផ្សាយ​រូបភាព​និង​ខ្លឹមសារ​ទាក់ទង​ឃាតកម្ម ថោកទាបណាស់ពួកអាចោថោកទាបមន្រ្តីCPP.

  4. Boramey preah vihear says:

    Khiev kagnarith est un ivrogne !

  5. Anonymous says:

    ឆ្កែ ស្វាយ ស៊ីថា . ឆ្កែ ផៃ ស៊ីផាន ចេញមកព្រុះ អោយប្រជាពលរដ្ឋ អ្នកពត៏មានទូរទស្សន៍ ស្អប់ !

  6. CountryStudent says:

    លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
    បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន