ដោយ វិទ្យុអាស៊ីសេរី
2016-07-24
វិទ្យុអាស៊ីសេរី

សពលោកបណ្ឌិត កែម ឡី ពេលតម្កល់នៅក្នុងវត្តពោធិយារាម ហៅវត្តចាស់។ រូបថតថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ RFA/Rann Samang
![]()
សពបណ្ឌិត កែម ឡី នឹងត្រូវពន្យារបញ្ចុះ ហើយតម្កល់នៅស្រុកកំណើតលោក នាខេត្តតាកែវ បន្តទៀត ដោយមិនទាន់សម្រេចថា នឹងបញ្ចុះនៅថ្ងៃណានោះទេ។
គម្រោងថា នឹងបញ្ចុះនៅថ្ងៃទី២៥ កក្កដា នឹងត្រូវពន្យារនេះ ត្រូវបានក្រុមគ្រួសារលោក កែម ឡី បញ្ជាក់ថា ពួកគេនៅរង់ចាំគណៈកម្មការបុណ្យ ហែក្បួនមកដល់គេហដ្ឋាន និងពិគ្រោះគ្នាសិន ថាតើគុណភាពសពអាចនឹងរក្សាទុកបានយូរប៉ុណ្ណាទៀត ដោយមិនមានសភាពស្អុយ និងធុំក្លិនជាដើម។
ចំពោះពលរដ្ឋនៅក្នុងភូមិស្រុកបណ្ឌិត កែម ឡី រួមនឹងពលរដ្ឋមកពីខេត្តដទៃទៀតមួយចំនួន ដែលកំពុងរង់ចាំទទួលសពលោក នៅគេហដ្ឋាននាខេត្តតាកែវនោះ អ្នកខ្លះស្នើចង់ឲ្យមានការរក្សាទុកសពលោក កែម ឡី ជារៀងរហូត គ្រាន់ឲ្យពួកគេបានមកឃើញមុខ ដូចសពព្រះតេជព្រះគុណ សំ ប៊ុនធឿន ដែលបច្ចុប្បន្នសពលោកត្រូវបានតម្កល់នៅវត្ត ក្បែរភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ដូច្នោះឯង។
សពលោក កែម ឡី បានតម្កល់នៅក្នុងវត្តពោធិយារាម ហៅវត្តចាស់ ចំនួន១៥ថ្ងៃហើយ ក្រោយពីឃាតកបាញ់សម្លាប់លោក កាលពីថ្ងៃទី១០ កក្កដា មក។
ទើបនៅថ្ងៃទី២៤ កក្កដា នេះ គណៈកម្មការបុណ្យសព និងក្រុមគ្រួសារលោក កែម ឡី សម្រេចហែមកកាន់ស្រុកកំណើតរបស់ខ្លួន នៅក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមទាំងនៅរាជធានីភ្នំពេញ ទាំងតាមដងផ្លូវដែលដង្ហែ និងពលរដ្ឋមកពីខេត្តដទៃទៀត រាប់សែននាក់។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទស្សនៈអ្នកចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ទៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ
- លោក កឹម សុខា ប្ដេជ្ញាយកអនុសាសន៍បណ្ឌិត កែម ឡី ទៅអនុវត្តបើខ្លួនដឹកនាំប្រទេស
- ជនជាតិដើមភាគតិចខេត្តរតនគិរីចាត់ទុកបណ្ឌិត កែម ឡី ថាជាអ្នកស្នេហាជាតិស្រឡាញ់ទឹកដី
- ពលរដ្ឋខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី
- សពបណ្ឌិត កែម ឡី ត្រូវបានដង្ហែដល់ខេត្តតាកែវហើយខណៈមានអ្នកចូលរួមប្រមាណ២លាននាក់
- មតិពលរដ្ឋខេត្តស្ទឹងត្រែងជុំវិញពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ទៅខេត្តតាកែវ
- ក្បួនដង្ហែសពបណ្ឌិត កែម ឡី ត្រូវបានជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ច
- ពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញចែកទឹកសុទ្ធដល់អ្នកហែសពបណ្ឌិត កែម ឡី
- ស្ថានីយប្រេងឥន្ធនៈមួយតាមដងផ្លូវបិទទ្វារនៅថ្ងៃដង្ហែសពបណ្ឌិត កែម ឡី
- មនុស្សរាប់សែននាក់ចូលរួមដង្ហែសពបណ្ឌិត កែម ឡី ទៅខេត្តតាកែវ
Suggest to have an inscription which will includes important quotes by Dr. Kem Ley. The inscription should be installed at his graveyard.
លោកពូ កែម ឡី ស្លាប់ទៅមានកិត្តិយសយាងនេះ មានមនុស្សជាទូទៅ មកពីគ្រប់មជ្ឍាន ទាំងបរទសទាំងខ្មែរ មកគោរពសព្វ ដោយស្មាក់ចិត្ត នឹងហ៊ានលះបង់ពេលវេលារ ទ្រពធនផ្ទាល់ខ្លួនពំុស្ដាយ ព្រមទាំងមានការតស៊ូរទៀតផង នៅសល់តែទូតយួននឹងកញ្ជះវាពំុឃើញមក
បើសិនជាហ៊ុនសែននឹងក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន ស្លាប់វិញ កំុឨយតែវាកែនឬជួលគេទៅ ខ្ញំុថាគ្មាន នណាគេទៅទេ ព្រោៈពួកវាជាក្រុុមក្បត់ជាតិ កេរ៏ឈ្មោៈឣាក្រក់ សាងបាបកម្មច្រើន ម៉្យាងវិញទៀត ក្រុុមវានេះ ឣាចងាប់តាមរបៀបតៃហោង ដោយហ្វូងមហាជនដួចកាដាហ្វី ដូចច្នេះមិនស្មើនឹងខ្មោចឆ្កែផង មានតែគេទៅជុះនោមដាក់ ហើយ ប្រជាជាតិខ្មែរទាំងមូលនឹងធ្វើរបុណ្ណ ៧យប់ ដើម្បី ឣបឣរ ក្រុុមគ្រួួសារ បក្បពួកហ៊ុនសែន វិនាសឣន្តរធាន