ដោយ សុ ជីវី
2016-08-03
RFA

កុំព្យូទ័រដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានពីសហគមន៍អឺរ៉ុប និងពីប្រទេសជប៉ុន នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ RFA/Rann Samnang
![]()
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលកុំព្យូទ័រចំនួន ២.៤០០គ្រឿងពីសហគមន៍អឺរ៉ុប និងពីប្រទេសជប៉ុន នៅរសៀលថ្ងៃទី៣ ខែសីហា។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា កុំព្យូទ័រជាង ២ពាន់គ្រឿងនេះជាសម្ភារៈចុងក្រោយហើយដែល គ.ជ.ប ទទួលបានសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត។ លោក ហង្ស ពុទ្ធា បន្តថា អ្នកជំនាញនឹងជួយបញ្ចូលកម្មវិធីសម្រាប់ការចុះឈ្មោះទៅក្នុងកុំព្យូទ័រទាំងនោះ៖ «បន្ទាប់ពីបានទទួលហើយ គ.ជ.ប នឹងបញ្ចូលកម្មវិធីសម្រាប់បម្រើការចុះឈ្មោះហ្នឹងនៅគ្រប់កុំព្យូទ័រទាំងអស់ ហើយបន្ទាប់មក នឹងបញ្ជូនកុំព្យូទ័រហ្នឹងឯងទៅថ្នាក់បណ្ដុះបណ្ដាលមន្ត្រីនៃក្រុមចុះឈ្មោះបោះឆ្នោត ហើយបន្តទៅការចុះឈ្មោះបោះឆ្នោតតែម្ដង»។
មកដល់ពេលនេះ គ.ជ.ប កំពុងបណ្ដុះបណ្ដាលគ្រូបង្គោលនៅថ្នាក់ស្រុក ដែលជាបុគ្គលិកជាប់កិច្ចសន្យា។ ស្របគ្នានេះ គ.ជ.ប ក៏កំពុងប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួនជាង ៦ពាន់នាក់ (៦.១០៣នាក់) ឬស្មើនឹងជាង ១ពាន់ក្រុម (១.៦៣៣ក្រុម) ដើម្បីបម្រើការងារនៅតាមឃុំ–សង្កាត់ក្នុងការចុះឈ្មោះរៀបចំបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៦។
ក្រុមគ្រូបង្គោលថ្នាក់ស្រុក នឹងបណ្ដុះបណ្ដាលបន្តទៅអ្នកធ្វើការនៅថ្នាក់ឃុំ–សង្កាត់។ នៅក្រោយពេលការបណ្ដុះបណ្ដាល និងការអនុវត្តបញ្ចប់ សម្ភារៈដែល គ.ជ.ប ទទួលបាននៅពេលនេះ នឹងត្រូវនាំទៅប្រើប្រាស់ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ដែលចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញា ហើយបញ្ចប់ទៅវិញនៅចុងខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.ប កំពុងពិចារណាលើសំណើសុំឲ្យបន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌសម្រាប់កម្មករ
- គ.ជ.ប នឹងបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពីការចុះឈ្មោះបោះឆ្នោត
- គ.ជ.បនឹងពិចារណាសំណើទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតរបស់ពលករ
- រំឭកឡើងវិញអំពីសកម្មភាពរបស់ប្រជាការពារក្នុងថ្ងៃបោះឆ្នោត
- ក្រុមអង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យអន្តរជាតិចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា
- មន្ត្រី គ.ជ.ប អះអាងថាដំណើរការចុះឈ្មោះបោះឆ្នោតឃុំសង្កាត់នឹងប្រព្រឹត្តទៅដោយរលូន
- គ.ជ.ប មិនអាចរៀបចំឲ្យពលករខ្មែរបោះឆ្នោតនៅបរទេសតាមសំណើបក្សប្រឆាំងទេ
- ជនពិការខកចិត្តចំពោះគ.ជ.បដែលបដិសេធមិនដាក់ប្រភេទពិការភាពក្នុងបញ្ជីបោះឆ្នោតថ្មី
- បក្សប្រឆាំងគ្រោងដាក់លិខិតស្នើឲ្យរដ្ឋាភិបាលបំភ្លឺរឿងការងារបោះឆ្នោត
- គ.ជ.ប នឹងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែកញ្ញា
Be -careful, Hun Sen sends his people to work for NEC as computer operator to change the data in computer. They change data in computer on number of voters and cheat the ballots from lose to win