លោក ហ៊ុន សែន នឹងទទួលបាន​ពាន​រង្វាន់អ្នក​កាន់​ដំណែង​យូរ​បំផុត​នៅ​អាស៊ាន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦​
http://vodhotnews.com

អភិបាលកិច្ចល្អ

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសឡាវនៅចុងសប្តាហ៍នេះ ដើម្បីចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ និងទទួលពានរង្វាន់សមិទ្ធិផលអមតៈដែលជាពានរង្វាន់សម្រាប់ប្រមុខរដ្ឋដែលបានបំរើការងារយូរជាងគេនៅអាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងសេចក្តីប្រកាសដដែលឲ្យដឹងថាកិច្ចប្រជុំនោះចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧សីហានេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ការអញ្ជើញទៅរបស់លោក ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ីលោក តាន់ស្រ៊ី ម៉ៃឃិលយ៉ូស។

បើតាមសេចក្តីប្រកាសព័ត៌មាននេះលោកនាយករដ្ឋមន្រ្តីកម្ពុជាជាមនុស្សទី៤ហើយដែលនឹងត្រូវទទួលបានពានរង្វាន់នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ និងព្រះអង្គម្ចាស់ស៊ុលតង់ ណាសរិនសាហ៍ នៃរដ្ឋបារ៉ាករបស់ប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថាលោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ចាត់ចំណាត់ថ្នាក់ជាមេដឹកនាំកាន់អំណាចដ៏យូរក្នុងចំណោមមេដឹកនាំ២៣រូបទៀតក្នុងពិភពលោក។ លោកបានកាន់អំណាចជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាចាប់ពីខែមករាឆ្នាំ១៩៨៥មក រហូតមកដល់ពេលនេះលោកកាន់តំណែងនេះជាង៣១ឆ្នាំហើយ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

7 Responses to "លោក ហ៊ុន សែន នឹងទទួលបាន​ពាន​រង្វាន់អ្នក​កាន់​ដំណែង​យូរ​បំផុត​នៅ​អាស៊ាន"

  1. ដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    ទទួលពានជាជនផ្តាច់ការនិងអគតិដេញនាំប្រទេសតាំងពិមានរហូតដល់ក្រជំពាក់បំណុលរុំកោះ???

  2. Tor says:

    ចង់ក្អួត!

  3. Judge says:

    សម្តេចអញ្ជើញ ទៅទទួលពានរង្វាន់ អំណាចផ្តាច់ការ នៅអាស៊ាន តាមការអញ្ជើញនៃប្រទេស ឡាវមែនឬ???? សូមអបអរសាទរ។
    តើការទទួលពាន ក្រោមការ ឧបត្ថម្ភ របស់ វៀតណាម មែនទេ?????
    ថៅកែ តែមួយ លើកស្ទួយ តាមយុទ្ធសាស្រ្ បំពាក់ជំហរ ទៀតហើយៗៗៗៗ។

  4. people says:

    Dictator in cambodia get reward from communist boss ” that funny’ is cambodia country or place of mafia?? i think cambodia is belong to hun-sen and his mafia-veitcong ‘ because this country no border inspection and no properly tax ,all big business must share with hun-sen and when hun-sen wanted to kill any body he ask his men to make happen and no real criminals in jail . Who ever talking about border he catch and send to jail ‘who ever criticise him ‘he killed so this dirty place is belong to hun-sen ‘he can do anything he wanted’ he can warn super power like U S or U N so he not control this king dom of veitcong slave but he control the world too ha ah ‘no body can do anything ‘ he real world dictator ‘ who dare to challenge hun=sen??? the world scaring of hun-sen”’ like robert magabee in sambawee ‘ .GOD bless all cambodian people

  5. ?? says:

    HAS…………….. wait and see what will happen to this dump evil man . I have my firm believe that this AH KUK will be dead more painfully than the other dictator in the world. the worse dictator regime in the 21st century is happening in Cambodia. if AH KUK /HUN SEN can not top down by the world this nation will be end . two more years we will see what will going on it can be the worse of all. GOD bless Cambodian……………………..

  6. CountryStudent says:

    Together ,Vietnamese and Hun Sen are playing game to fool Khmer and make Khmer think that Hun Sen is no longer a Vietnamese slave. So Khmer will vote for Hun Sen. Vietnam pretended to say that Hun Sen betray Vietnam and post that message in face book; and then Hun Sen pretended to say I’m not your slave any more, you are not my father, you are not my king, and I didn’t have to be honest with you. In fact these are big liar. Vietnam never want to let Cambodian goes from their hands and Hun Sen never dare to say such word without Vietnam’s permission

  7. Hen Sun says:

    One is not good enough for him that was in power for 31 years.I think one for each year and will be 31 for all.Let him put all over his body to show all people and a leader of the world.