ដោយ ខែ សុណង
2016-08-03
RFA

ពលរដ្ឋហែសពបណ្ឌិត កែម ឡី ទៅបញ្ចុះនៅស្រុកកំណើតរបស់លោក ឋិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ RFA/Chuop Sereyroth
![]()
អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានសរសេរលិខិតចំហមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ភាសាខ្មែរ | ភាសាអង់គ្លេស)។ លិខិតចំហនោះបានបង្ហាញថា ក្នុងរយៈពេលជិតមួយខែដែលបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ មានមិត្តភ័ក្ដិ និងអ្នករួមការងាររបស់គាត់រងការគំរាមកំហែង និងការបំភិតបំភ័យជាបន្តបន្ទាប់។
អង្គការឃ្លាំមើលពិភពលោក (Global Witness) បានស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ឲ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ និងឯករាជ្យជាបន្ទាន់ ចំពោះករណីឃាតកម្មលោកបណ្ឌិត កែម ឡី។
សហស្ថាបនិក និងនាយកអង្គការឃ្លាំមើលពិភពលោក លោក ផាទ្រីក អាឡេយ៍ (Patrick Alley) បានផ្ញើលិខិតចំហជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ សីហា បានរៀបរាប់ថា ឃាតកម្មសម្លាប់លោក កែម ឡី គឺជាព្រឹត្តិការណ៍ថ្មីបំផុតនៃបណ្ដាអំពើហិង្សានានាប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង សកម្មជន និងអ្នកសារព័ត៌មាន ហើយកំពុងធ្វើឲ្យអាប់ឱនដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ លិខិតនេះបានចាត់ទុកថា ដំណាក់កាលដំបូងនៃការស៊ើបអង្កេតលើឃាតកម្មលោក កែម ឡី មិនបានធ្វើអ្វីទាល់តែសោះ ដើម្បីកាត់បន្ថយការភ័យខ្លាចដែលថា ការស៊ើបអង្កេតនេះនឹងត្រូវបរាជ័យដោយមិនអាចកំណត់រក ឬផ្ដន្ទាទោសអ្នកដែលបញ្ជាលើបទឧក្រិដ្ឋបានដូចលើកមុនៗដែរ។
អង្គការឃ្លាំមើលពិភពលោក (Global Witness) បានសរសេរទៀតថា នេះជាភារកិច្ចរបស់រដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យដែលការពារសិទ្ធិ និងសន្តិសុខរបស់ប្រជាពលរដ្ឋខ្លួន រួមទាំងអ្នករិះគន់ផង និងក្នុងនាមជាហត្ថលេខីលើសន្ធិសញ្ញាសិទ្ធិមនុស្សជាច្រើន រួមទាំងកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផង។ អង្គការឃ្លាំមើលពិភពលោក បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ធ្វើការធានាលើសុវត្ថិភាពរបស់បុគ្គលទាំងនេះ និងអ្នកដែលគាំទ្រពួកគេ ហើយគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ។
ទោះបីជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មិនចាប់អារម្មណ៍ចំពោះលិខិតចំហនេះទេ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនឲ្យតម្លៃទាល់តែសោះចំពោះអង្គការឃ្លាំមើលពិភពលោក (Global Witness)។ លោកថា អ្វីជាការលើកឡើង គឺជានិន្នាការនយោបាយក្នុងការប្រឆាំងដោយផ្ទាល់ខ្លួន ជាមួយនឹងនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ៖ «គាត់មិនដែលគោរពអ្វីទៅថារដ្ឋធម្មនុញ្ញកម្ពុជា អ្វីទៅជាច្បាប់កម្ពុជា ដែលចែងយ៉ាងច្បាស់ណាស់ថា ដំណើរការស្វែងរកភស្តុតាង ឬដំណើរការស្វែងរកអ្នកនៅពីក្រោយខ្នងការសម្លាប់លោក កែម ឡី គឺស្ថិតនៅក្នុងផលប្រយោជន៍របស់តុលាការខ្មែរ ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយគ្មានស្ថាប័នណាលូកលាន់នៅក្នុងសាច់រឿងនេះទេ។ នេះបានចែងនៅក្នុងច្បាប់កម្ពុជា ច្បាស់លាស់ណាស់។ អ្វីដែលគាត់លើកឡើងនោះ គឺហាក់ដូចជាគាត់មកបង្គាប់បញ្ជារដ្ឋាភិបាល ដែលយើងច្រានចោល ហើយយើងមិនឲ្យតម្លៃទាល់តែសោះ»។
ចំណែកមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៩ កក្កដា ថា វីដេអូភស្តុតាងនៅក្នុងហាងកាហ្វេស្ដារម៉ាត (Star Mart) ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) បូកគោ អាជ្ញាធរនឹងបញ្ចេញជាសាធារណៈនៅក្នុងពេលឆាប់ៗនេះ។ លោកថា ឃាតកដែលបាញ់សម្លាប់លោក កែម ឡី គឺជាជនសង្ស័យឈ្មោះ ជួប សម្លាប់ នោះហើយ មិនមែនជាឃាតកសិប្បនិមិត្តនោះទេ។ ឯស្ថាប័នជំនាញ ត្រូវការពេលវេលាដើម្បីដំណើរការស៊ើបអង្កេត។
ក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពីរថ្ងៃ ក្រុមអង្គការសង្គមស៊ីវិល សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតជាបណ្ដុំអង្គការក្នុងស្រុកចំនួន ១១ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួម ទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតប្រកបដោយឯករាជ្យ តម្លាភាព ដើម្បីស្វែងរកយុត្តិធម៌ពិតដល់លោក កែម ឡី និងក្រុមគ្រួសារផង ជម្រះមន្ទិលសង្ស័យនានា ព្រមទាំងអាចបន្ធូរស្ថានការណ៍តានតឹង និងបញ្ចប់និទ្ទណ្ឌភាព។
លិខិតចំហរបស់អង្គការឃ្លាំមើលពិភពលោក ក៏បានរំលេចដែរថា មានប្រជាពលរដ្ឋកម្ពុជា រាប់សែននាក់ ចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដោយមានការថ្កោលទោសជាអន្តរជាតិផងនោះ សបញ្ជាក់យ៉ាងច្បាស់ថា វាជាការទាមទារឲ្យមានការស៊ើបអង្កេតករណីឃាតកម្មនេះដោយឯករាជ្យមួយ ដើម្បីទទួលបានការជឿទុកចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អង្គការឃ្លាំមើលពិភពលោកស្នើលោក ហ៊ុន សែន ស៊ើបអង្កេតជាបន្ទាន់ករណីឃាតកម្មបណ្ឌិត
2016-08-03
វីដេអូ វិទ្យុអាស៊ីសេរី
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី នៅតែប្រកាន់ជំហរថារដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី
- គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រកាសយកថ្ងៃទី១០កក្កដាជាទិវាសេរីភាពបញ្ចេញមតិ
- ពលរដ្ឋនៅខេត្តបាត់ដំបងបន្តអុជធូបឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី
- ឃាតកម្មនិងការសម្លាប់មនុស្សក្រៅច្បាប់កើតមានលើសពី១០០ករណីរយៈពេល២៣ឆ្នាំ
- ភស្តុតាងថ្មីបង្ហាញបុរសជិះម៉ូតូស្លាកលេខប៉ូលិសជាប់ពាក់ព័ន្ធជនសង្ស័យសម្លាប់បណ្ឌិត កែម ឡី
- តើឈ្មោះ ជួប សម្លាប់ ជាឃាតកសម្លាប់បណ្ឌិត កែម ឡី ពិតមែនឬទេ?
- ពលរដ្ឋបន្តទៅគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅខេត្តតាកែវ
- កូនភ្លោះជាសកម្មជនបរិស្ថានទទួលបានសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសទី៣
- ក្រុមអ្នករៀបចំបុណ្យសពបណ្ឌិត កែម ឡី កំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន
- ក្រុមគ្រួសារព្រះសង្ឃ ប៊ុត ប៊ុនតិញ កំពុងបារម្ភពីសន្តិសុខផ្ទាល់ខ្លួន
That is right; we can not afford to tolerate traitor, puppet, dictator, power abuse and nepotism of Hun Sen CPP to go on in Cambodia. We are the world; we effort to spend lots of money to bring Cambodia peace, democracy and justice for all Cambodia, but Hun Sen has destroyed all of these. We must not reward and encourage these crimes of Hun Sen CPP any more. It’s shame of international community to stand and allow these things to happen
do that investigation first AH KUK be for you try to kill more people. if that worse come to worse the drone will solve those problem peacefully without blood shite.
Politician must do whatever to persuade Hun Sen body guards, national police and military to be with the people; they must serve their own Cambodian people rather than to serve individual family tree nepotism, dictator, traitor, youn puppet who serve Youn interest. Don’t die for Youn puppet. Hun Sen Family tree empire control all the nation economy. They live their lives higher standard than king and give you little to eat; so why serve them?? . They make people starve to death. They kill people who protest their right because Hun Sen family tree empire own all business. They use national military for their own personal business. Those military get their salary from the people. So please all body guards and national police and military turn your gun to Hun Sen traitor and dictator and protect the people and Cambodian democracy.
Asking dictator to get the killer?? that so funny’ why ask the killer to look for the killer?? no way ” that funny’ the world and people in srok khmer knew the killer is’ why ask him for ?? he the one order to killed mr kim-ley ” if hun-sen still here ‘it no way to catch the real killer’ wait till pig can fly ” unless the big drone like mr ?? said ‘can solve the problem ‘ .As long as mr dictator still here don’t think about justice’ .GOD bless all cambodian people’