សិទ្ធិមនុស្ស
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃចង្អុល ខណៈពេលដែលលោកត្រៀមថតរូបរួមគ្នាជាមួយនឹងមេដឹកនាំប្រទេសផ្សេងៗ ដែលចូលរួមកិច្ចប្រជុំអាស៊ីអ៊ឺរ៉ុបលើកទី១១ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (AP Photo/Mark Schiefelbein)
04 សីហា 2016
កាន់ វិច្ឆិកា
វីអូអេខ្មែរ
កាលពីខែមុន អង្គការ Global Witness បានចេញរបាយការណ៍មួយហៅថា«ការក្ដោបក្ដាប់តាមបែបប្រទូសរ៉ាយ»។ របាយការណ៍នោះបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។
អង្គការ Global Witness បានស្នើឲ្យលោកនាយករដ្ឋមន្រ្ តី ហ៊ុន សែន ធានាលើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រួមទាំងអ្នកវិភាគ និងអ្នករិះគន់ ដោយគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ បន្ទាប់ពីមានការសម្លាប់លោក កែម ឡី អ្នកវិភាគឯករាជ្យ។
កាលពីខែមុន អង្គការ Global Witness បានចេញរបាយការណ៍មួយហៅថា «ការក្ដោបក្ដាប់តាមបែបប្រទូសរ៉ាយ»។ របាយការណ៍នោះបង្ហាញពីទ្រព្យសម្បត្តិរបស់គ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុលា្លរ។

រូបភាពគម្របរបាយការណ៍«ការក្តោបក្តាប់តាមបែបប្រទូសរ៉ាយ» ឬនិយាយជាភាសាអង់គ្លេសថា Hostile Takeover របស់អង្គការ Global Witness (screenshot from Global Witness)
របាយការណ៍នោះក៏បានរកឃើញថា ក្រុមគ្រួសាររបស់លោក ហ៊ុន សែន ទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនចំនួន១១៤នៅស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដែលមានចាប់ពីវិស័យជីករ៉ែ វិស័យកសិកម្ម អគ្គិសនីរហូតដល់ប្រព័ន្ធផ្សព្វផ្សាយ វិស័យកាត់ដេរ ព្រៃឈើ និងវិស័យដឹកជញ្ជូនជាដើម។
លោក កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា នៅក្នុងរាជធានីភ្នំពេញ។ ការបាញ់សម្លាប់លោកកែម ឡីកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍នោះ។
តាមរយៈលិខិតចំហចេញថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ផ្ញើជូនលោក ហ៊ុន សែន លោក ផាទ្រីក អាឡេយយ៍ (Patrick Alley) ស្ថាបនិក និងជានាយកអង្គការ Global Witness សរសេរថា រយៈពេលជិតមួយខែក្រោយពីមានការបាញ់សម្លាប់លោក កែម ឡី មិត្តភក្តិ និងអ្នករួមការងាររបស់លោកកែម ឡីរងការគំរាមកំហែង និងបំភិតបំភ័យ។ លោកបន្តថា សកម្មជនពីររូបគឺ ជុំ ហួរ និង ជុំ ហួត ត្រូវបានរាយការណ៍ថា បានភៀសខ្លួនទៅប្រទេសថៃដើម្បីការពារជីវិតឲ្យរួចផុតគ្រោះភ័យ។
លោក Patrick Alley បន្តក្នុងលិខិតនោះថា៖
«នេះជាភារកិច្ចរបស់រដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យដែលការពារសិទ្ធិ និងសន្តិសុខរបស់ប្រជាពលរដ្ឋខ្លួន រួមទាំងអ្នករិះគន់ផងដែរ។ ក្នុងនាមជាហត្ថលេខីលើសន្ធិសញ្ញាសិទ្ធិមនុស្សជាច្រើន រួមទាំងកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសិទ្ធិជនស៊ីវិល និងសិទ្ធិនយោបាយផងនោះ យើងខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលរបស់សម្តេចធ្វើការធានាលើសុវត្ថិភាពរបស់បុគ្គលទាំងនេះ និងអ្នកដែលគាំទ្រពួកគេ ហើយគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ»។
នាយកអង្គការ Global Witness បន្ថែមថា ឃាតកម្មលើលោកកែម ឡីជាព្រឹត្តិការណ៍ថ្មីបំផុតនៃបណ្តាអំពើហិង្សានានា និងអំពើប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង សកម្មជន និងអ្នកសារព័ត៌មាន។
លោកលើកឡើងថា រដ្ឋាភិបាលមិនបានធ្វើអ្វីទាល់តែសោះដើម្បីកាត់បន្ថយការភ័យខ្លាច ហើយលោកថា ការស៊ើបអង្កេតនេះនឹងត្រូវបរាជ័យក្នុងការស្វែងរកអ្នកបញ្ជាពីក្រោយ ដូចបទឧក្រិដ្ឋមុនៗដែរ។
អង្គការ Global Witness បានស្នើឲ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ និងឯករាជ្យជាបន្ទាន់ចំពោះករណីឃាតកម្មលោកកែម ឡី។
ក្នុងការឆ្លើយតបនឹងលិខិតរបស់អង្គការ Global Witness លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេតលើរឿងនេះ។
លោកមានប្រសាសន៍បន្ថែមថា៖
«រដ្ឋាភិបាលក៏ដូចជាក្រសួងមានសមត្ថកិច្ច និងតុលាការកំពុងដំណើរការស៊ើបអង្កេតរឿងនេះដើម្បីឲ្យឆាប់ចប់ ដើម្បីបិទសំណុំរឿងនេះ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះកំពុងដំណើរការ»។
លោក សម រង្ស៊ី នៅល្ងាចថ្ងៃអង្គារម្សិលមិញ បានប្រាប់ VOA ថា លោកមានជំនឿថា រដ្ឋាភិបាលកម្ពុជាជាអ្នកនៅពីក្រោយឃាតកម្មលើលោក កែម ឡី បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី កាលពីថ្ងៃច័ន្ទចំពោះការលើកឡើងនេះយ៉ាងណាក៏ដោយ។
លោក សម រង្ស៊ី បញ្ជាក់តាមរយៈសារអេឡិចត្រូនិចតាមន័យដើមថា៖
«ខ្ញុំជឿថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតករដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដូចក្នុងករណីការគប់គ្រាប់បែកក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៦នាក់ និងដូចក្នុងករណីឃាតកម្មលើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងករណីឃាតកម្មលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អញ្ចឹងដែរ។ ទាំងអស់នេះគឺជាអំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច»។
មួយសប្តាហ៍ ក្រោយពីមានការបាញ់សម្លាប់លោក កែម ឡី លោកហ៊ុន សែនបានអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់ និងមិនឲ្យយកឃាតកម្មលើលោកកែម ឡីធ្វើជាការកេងចំណេញនយោបាយ៕
ដល់ថ្ងៃអន្សាហើយ អស់ខ្មោចស្តេចស៊ីហនុជួយទៀតហើយ ខ្មោចស្តេចពាលទៅចាំអាស្តេចបាតផ្សារនៅស្ថាននរកអាវចីរហូតដល់៥០០០ឆ្នាំទើបមានកំណើតស្គាល់ពន្លឺថ្ងៃម្តងទៀត!!!!
That is right; we can not afford to tolerate traitor, puppet, dictator, power abuse and nepotism of Hun Sen CPP to go on in Cambodia. We are the world; we effort to spend lots of money to bring Cambodia peace, democracy and justice for all Cambodia, but Hun Sen has destroyed all of these. We must not reward and encourage these crimes of Hun Sen CPP any more. It’s shame of international community to stand and allow these things to happen
Global Witness is not father or dad of Hun Sen as he said to Viet Nam recently. Sic.
no matter what you said to this pagoda kid that use to eat food left over from the monk. instate this evil have killed the monk and murder a lot of people. it is true he spoke like an evil and also his look is totally evil. we will do some thing to get this evil out of the world in the near future just be patient
គ្មាន! គ្រូ បា អាចារ្យ ណាៗៗៗៗៗៗៗ—– ប្រដៅព្រះអង្គ បានឡើយ!!!!!!!។
Politician must do whatever to persuade Hun Sen body guards, national police and military to be with the people; they must serve their own Cambodian people rather than to serve individual family tree nepotism, dictator, traitor, youn puppet who serve Youn interest. Don’t die for Youn puppet. Hun Sen Family tree empire control all the nation economy. They live their lives higher standard than king and give you little to eat; so why serve them?? . They make people starve to death. They kill people who protest their right because Hun Sen family tree empire own all business. They use national military for their own personal business. Those military get their salary from the people. So please all body guards and national police and military turn your gun to Hun Sen traitor and dictator and protect the people and Cambodian democracy.
ពូកែណាស់ចង្អុលគេ! ចុះបើគេយកម្រាមដៃចង្អុលខ្លួនវិញ! តើមានអារម្មណ៏យ៉ាងណា? អាងអី សម្លុត គម្រាម គំហេង វាយខ្នៅ ចាប់ដាក់គុក និងសម្លាប់! លទ្ឋផលនិងស្នាដៃជាង៣០ឆ្នាំកន្លងមក មានអ្វីដែលជាការផ្លាស់ប្តូរនោះ? “ដូច ព្រេតអាដាំថានោះមិនខុសទេ – មិនមានភាពនឹងនរ ឬហៅថាឡប់ របៀបដឹកនាំតាមកំហឹង…….
Global Witness argues that natural resources can be, and have been, exploited to fund armies and militias who murder, rape, and commit other human rights abuses against civilians. It says that “natural resources can potentially be used to negotiate and maintain peace”