ដោយ ប្រាជ្ញ ចេវ
2016-08-05
RFA

លោក ហេង សំរិន ប្រធានរដ្ឋសភា ថ្លែងក្នុងសិក្ខាសាលាស្ដីពីសេចក្ដីព្រាងច្បាប់សហជីព នាវិមានរដ្ឋសភា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
មេធាវីការពារក្ដីអោយលោក ហេង សំរិន ប្រធានសភា គឺលោក គី តិច ប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនបានពិន័យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ទៅតាមការទាមទាររបស់កូនក្ដីលោក។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែសីហា លោក គី តិច អោយដឹងថា កូនក្តីរបស់លោកបានប្ដឹងទាមទារប្រាក់ចំនួន ៣០០លានរៀលពីលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។ លោកថា ការសម្រេចពិន័យប្រាក់ចំនួន ១៥០លានរៀលពីលោក សម រង្ស៊ី គឺមិនសមរម្យនៅឡើយ ទើបកូនក្ដីរបស់លោកសម្រេចប្ដឹងទាស់ទៅឧទ្ធរណ៍។
លោក គី តិច៖ «ខ្ញុំបានចូលទៅពិភាក្សាជាមួយសម្ដេច (ហេង សំរិន) កាលពីម្សិលមិញ (៤ សីហា) សម្តេចថា មិនសុខចិត្តទេ នឹងប្ដឹងឧទ្ធរណ៍តវ៉ាទៅលើរឿងហ្នឹងដែរ គឺដោយសារក្នុងរបបក្រោយឆ្នាំ១៩៧៩ សម្ដេចមានតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស ហើយបច្ចុប្បន្ននេះក៏ជាថ្នាក់ដឹកនាំរបស់ប្រទេសដែរ។ ដូច្នេះការដែលតុលាការពិន័យត្រឹមតែ ១៥០លាន គឺមិនសក្ដិសមនឹងអំពើដែលលោក សម រង្ស៊ី បានបង្កាច់បង្ខូចទម្លាក់កំហុសលើសម្ដេចដែលធ្វើអោយប៉ះពាល់កិត្តិយសសម្តេច»។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា បាន សម្រេចដោយកំបាំងមុខពិន័យប្រាក់ពីលោក សម រង្ស៊ី ចំនួន ១០លានរៀលចូលថវិការដ្ឋ និងសំណងជំងឺចិត្តដល់លោក ហេង សំរិន ១៥០លានរៀល។
លោក គី តិច មេធាវីលោក ហេង សំរិន ប្រធានរដ្ឋសភា បានប្ដឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ក្រោយពេលដែលប្រធានបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ២០១៥ ថា របបកើតឡើងក្រោយថ្ងៃ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេកាត់ទោសប្រហារជីវិតសម្ដេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សម រង្ស៊ី គ្រោងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ក្នុងសំណុំរឿងបរិហារកេរ្តិ៍
- កម្មកររោងចក្រជុងហ្វៃទាមទារឲ្យតុលាការចេញដីកាការពារទ្រព្យសម្បត្តិក្នុងរោងចក្រ
- សាលាដំបូងរាជធានីភ្នំពេញបើកសវនាការរឿងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ
- តុលាការនឹងបើកសវនាការសំណុំរឿងចោទលោក នី ចរិយា បទបរិហារកេរ្តិ៍នៅថ្ងៃ១៨ កក្កដា
- លោក សម រង្ស៊ី ថាតុលាការបារាំងសម្រេចឲ្យលោកឈ្នះក្ដីលោក ហោ ណាំហុងជាថ្មីទៀត
- សាលាឧទ្ធរណ៍លើកពេលជំនុំជម្រះលើករណីហិង្សានៅមុខរោងចក្រយ៉ាកជីន
- តុលាការគ្រោងបើកសវនាការករណីឆបោករបស់អតីតឯកអគ្គរាជទូតអាមេរិកនៅអ.ស.ប
- តុលាការខេត្តរតនគិរីកោះហៅសហគមន៍៨នាក់មកសាកសួរអំពីការកាប់បំផ្លាញដំណាំ
- មន្ត្រីបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងប្ដឹងករណីគំរាមសម្លាប់ទៅតុលាការ
- កញ្ញា ធី សុវណ្ណថា ប្ដឹងម្ចាស់គណនីហ្វេសប៊ុក២រូបពីបទបរិហារកេរ្តិ៍
Mr heng sam ring used to be cow smuggler’ and most of his life only followed youn-veitcong and serve youn and make profit for youn’ so this guy born in srok khmer but destroy khmer life a lot since civil war then after war he killed lon-nol soldiers and now keep destroy khmer people ‘why his brain so dumb and so stupid?? since 1979 till now Youn-veitcong earn from cambodia hundred billion dollars but this dumb stupid clown never know anything and keep serve animal veit’ ‘wish he go to hell soon’and never born agan’.GOD bless all cambodian people’
Ky Tech you are represent thug only in CAMBODIA.
please be understand all dictatorship in the world their first intention is to have military powers. when they have military in their hand they continuous to grab all kind of asset to stably their dictator regime . this kind of cases mostly happen to the poor nation because most dictators did not require any knowledge or any kind of education at all . for example whit this dictator in Cambodia that having AH KUK and Mr ABCDEFG guy in this pitcher . all these guy they rather die if their nation not let them to walk on the red carpet. they worked so hart to have this day by killed their prays and stool the asset from this nation. I think they are not give up that easy any change will be bloody if Cambodian do it without international community. I already have known that this worse situation in Cambodia have to be finding a peaceful solution from world community. in two years we will see what going on it can be good or it can be worse . believing me it is not going to be a happy ending
បក្សប្រជាជនពូកែខាងប្តឹងហើយចាប់ដាក់គុកនឹងសម្លាប់។ចំពោះខ្លួនឯងវិញលួចលុយជាតិ សម្លាប់មនុស្សជេរប្រមាថគេ ត្រូវរហូត ។