ដោយ ប្រាជ្ញ ចេវ
2016-08-05
RFA

អ្នកស្រី ថាក់ ឡានី (ឆ្វេង) សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងលោក សម រង្ស៊ី (ស្ដាំ) ប្រធានគណបក្សសង្គ្រោះជាតិ។ Photo supplied
![]()
មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅតុលាការឲ្យកោះហៅសាក្សីសំខាន់ៗ ដែលបានឋិតនៅកន្លែងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ថ្លែងចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ លោក សម រង្ស៊ី ប្រធានបក្សសង្គ្រោះជាតិ ក៏ជាប់ពាក្យបណ្ដឹងដូចគ្នានេះដែរ។ ចំណែកមេធាវីការពារក្ដីឲ្យភាគីបក្សប្រឆាំង ថាពួកគេកំពុងសិក្សាផ្លូវច្បាប់ និងប្រមូលភស្តុតាងត្រៀមដោះបន្ទុក។
តាមរយៈមេធាវីរបស់ខ្លួន លោក ហ៊ុន សែន សង្ឃឹមតុលាការផ្ដន្ទាទោសលោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ដែលបានចោទប្រកាន់លោក និងរដ្ឋាភិបាលរបស់លោកថាជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
គេមិនទាន់ដឹងថា លោក ហ៊ុន សែន បានប្ដឹងលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី ពីបទចោទអ្វីនោះទេ ប៉ុន្តែមេធាវីការពារក្តីរបស់លោក ហ៊ុន សែន បញ្ជាក់ថា សំណុំរឿងនេះមិនមែនបទបរិហារកេរ្តិ៍នោះទេ។
លោកមេធាវី គី តិច ថ្លែងថា អ្នកស្រី ឡាក់ ឡានី ដែលចោទថា លោក ហ៊ុន សែន ជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺមានចេតនាពិតប្រាកដ ព្រោះជាការថ្លែងក្នុងវេទិកាសាធារណៈ មានគម្រោងគិតទុកជាមុន ជាការឆ្លៀតឱកាសឃើញសាធារណជនចាប់អារម្មណ៍លើករណីបាញ់សម្លាប់លោក កែម ឡី ដើម្បីទម្លាក់កំហុសដាក់នាយករដ្ឋមន្ត្រី៖ «»។
លោកមេធាវី គី តិច ថ្លែងដូចនេះ បន្ទាប់ពីលោកបានផ្ដល់ចម្លើយបន្ថែមដល់ព្រះរាជអាជ្ញាសាលាដំបូងរាជធានី នៅថ្ងៃទី៥ ខែសីហា។
ចំណែកពាក្យបណ្ដឹងប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន ត្រូវបានលោកមេធាវីរបស់លោក ហ៊ុន សែន ចោទប្រកាន់ថា ជាការឆ្លៀតឱកាសបំភ្លៃការពិត ដែលបានសរសេរនៅបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ខ្លួនថា ការបាញ់សម្លាប់លោក កែម ឡី ជាការរៀបចំដោយរដ្ឋអំណាច។ លោកមេធាវីរបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា ពាក្យថា “រដ្ឋអំណាច” គឺជារដ្ឋាភិបាល៖ «»។
កាលពីថ្ងៃទី២៩ ខែកក្កដា មានការបង្ហោះវីដេអូឃ្លិបមួយដែលមានរយៈពេលជិត ២នាទី ក្នុងវីដេអូនោះ អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបាញ់សម្លាប់លោក កែម ឡី។ ប៉ុន្តែអ្នកស្រី ថាក់ ឡានី បានបដិសេធតាមរយៈអាស៊ីសេរី កាលពីថ្ងៃទី៣០ ខែកក្កដា ថា វីដេអូឃ្លិប ដែលត្រូវបានគេបង្ហោះនោះ គឺជាការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រី។
ចំណែកលោក សម រង្ស៊ី ក្រោយពីមានការបាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា លោកបានសរសេរនៅសង្គមហ្វេសប៊ុក (Facebook) របស់លោកថា ការបាញ់សម្លាប់លោក កែម ឡី ជាអំពើភេរវកម្មដែលរៀបចំដោយរដ្ឋអំណាច។
ទាក់ទងការតតាំងតាមផ្លូវច្បាប់របស់គណបក្សប្រឆាំង លោកមេធាវី សំ សុគង់ ជាមេធាវីតំណាងឲ្យលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី ឲ្យដឹងថា លោកមានភស្តុតាងជាសំឡេងដើមទាំងស្រុងរបស់អ្នកស្រី ថាក់ ឡានី ដែលបានថ្លែងកាលពីថ្ងៃទី២៩ ខែកក្កដា នៅខេត្តរតនគិរី ដើម្បីឲ្យតុលាការពិនិត្យ។ ក្រៅពីនេះ លោកថា លោកក៏មានសាក្សីផងដែរ៖ «»។
លោកមេធាវីមិនអាចបញ្ជាក់បានពីខ្លឹមសារសំឡេងដើមរបស់អ្នកស្រី ថាក់ ឡានី នៅឡើយទេ។
សាលាដំបូងរាជធានីភ្នំពេញ បាន កោះហៅអ្នកស្រី ថាក់ ឡានី ឲ្យមកបំភ្លឺនៅរសៀលថ្ងៃទី៨ សីហា និងលោក សម រង្ស៊ី នៅព្រឹកថ្ងៃទី១៩ សីហា ខាងមុខ។
លោកមេធាវី សំ សុគង់ ថា នៅថ្ងៃទី៨ ខែសីហា លោកមិនអាចទៅបំភ្លឺសាលាដំបូងជំនួសកូនក្តីបានទេ ព្រោះត្រូវទៅការពារក្តីរឿងផ្សេងមួយទៀតនៅសាលាឧទ្ធរណ៍។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឡាក់ ឡានី បានទេ នៅថ្ងៃទី៥ ខែសីហា។
ដោយឡែកព្រះរាជអាជ្ញាកាន់សំណុំរឿងនេះ និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា សរសេរនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) របស់លោកថា ក្រោយពីបានស្ដាប់ចម្លើយរបស់លោក គី តិច ជាមេធាវីដើម្បីបណ្ដឹង និងបានពិនិត្យភស្តុតាងដែលជាប្រយោជន៍សម្រាប់អយ្យការ។ លោកថា លោកនឹងបន្តស៊ើបអង្កេតរឿងនេះ។
លោក ហ៊ុន សែន ប្ដឹងសុំឲ្យតុលាការផ្ដន្ទាទោសលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តក្នុងម្នាក់ចំនួន ១០០រៀល។ ចំណែកលោក សម រង្ស៊ី កាលពីថ្ងៃទី៣ ខែសីហា នៅតែប្រកាន់ជំហរថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកម្មលើបណ្ឌិត កែម ឡី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មេធាវីលោក ហ៊ុន សែន ស្នើតុលាការឲ្យសាក្សីមកបំភ្លឺទាក់ទងសម្ដីរបស់អ្នកស្រី ថាក់ ឡា
2016-08-05
វីដេអូ វិទ្យុអាស៊ីសេរី

who ever this guy is I do not know you but if you just doing for the money is un fair to this nation. your judgment is very important if your plaintiff found guilty it goes as well as you are this is not a normal cases a life and dead for a nation . remember that Mr we won forgive you
នេះ ឬ មុខ មេធាវី ធ្វើការ បំរើ តែ អ្នកមានអំណាច , ខំឡើង លោក មេធាវី គី តិច …………………….