ដោយ ម៉ម មុនីរតន៍
2016-08-05
RFA
![]()
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ (ស្ដាំ) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ RFA/Cheu Sideth
![]()
ក្រសួងមហាផ្ទៃ រកឃើញថា ស្នាមមេដៃដែលបក្សប្រឆាំងថ្វាយព្រះមហាក្សត្រមានភាពមិនប្រក្រតីជាច្រើនសំណុំរឿង។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកស្នាមមេដៃនេះថា ជាការប្រមាថដល់អង្គព្រះមហាក្សត្រ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្ដីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៥ សីហា ថា បញ្ហាមិនប្រក្រតីចំពោះស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ ថ្វាយព្រះមហាក្សត្រនោះ រួមមានករណីមនុស្ស ៤៣នាក់ បានផ្ដិតមេដៃក្នុងម្នាក់ ១០ដង ខ្លះទៀតឈ្មោះម្នាក់ផ្ដិតមេដៃរហូត ៨៨ដង ដោយឡែកឈ្មោះមនុស្សជាង ១ម៉ឺន (១០.៣១៣) នាក់ គ្មានក្នុងអាសយដ្ឋានមូលដ្ឋាននោះជាដើម។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍ ដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សកម្មជនបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំចោទមេប៉ុស្តិ៍ថាប្រឌិតរឿងឲ្យពលរដ្ឋប្ដឹងរូបគាត់
- គណបក្សសង្គ្រោះជាតិនឹងចូលគាល់ព្រះមហាក្សត្រថ្វាយញត្តិស្នាមមេដៃដោយមិនហែក្បួន
- អធិការរងស្រុកសាលាក្រៅខេត្តប៉ៃលិនរងការចោទថាគំរាមពលរដ្ឋមិនឲ្យផ្ដិតមេដៃឲ្យបក្សប្រឆាំង
- សកម្មជនបក្សប្រឆាំងនៅខេត្តស្ទឹងត្រែងចោទសមត្ថកិច្ចថាគំរាមចាប់ខ្លួនរឿងប្រមូលស្នាមមេដៃ
- មន្ត្រីបក្សសង្គ្រោះជាតិខេត្តពោធិ៍សាត់ចោទអាជ្ញាធរថាបន្តគំរាមកំហែងរឿងផ្ដិតមេដៃ
- ក្រុមជំនាញរកឃើញបញ្ហាមួយចំនួននៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ
- អាជ្ញាធរស្រុកសេសានរងការចោទថាគំរាមចាប់អ្នកផ្ដិតមេដៃឲ្យបក្សប្រឆាំងដាក់គុក
- សមត្ថកិច្ចខែត្រស្ទឹងត្រែងឃាត់ខ្លួនសកម្មជនបក្សប្រឆាំង៧នាក់ទាក់ទិនប្រមូលស្នាមមេដៃ
- អាជ្ញាធរខេត្តរតនគិរីនិងមណ្ឌលគិរីបន្តរឹតបន្តឹងចលនាដើរផ្ដិតមេដៃអ្នកគាំទ្រញត្តិបក្សប្រឆាំង
- ពលរដ្ឋមួយចំនួននៅខេត្តកំពង់ចាមមិនហ៊ានផ្តល់ស្នាមមេដៃដល់គណបក្សសង្គ្រោះជាតិ
មានកិច្ចការចាំបាច់សំរាប់ប្រទេសជាតិជាច្រើន ដែលត្រូវធ្វើ ហេតុអីមិនធ្វើ រវល់តែរករឿងអ្នកនេះអ្នកនោះ មិនចេះចប់ យ៉ា់ប់ណាស់ពួកអស់លោកអើយ
This is the strategy to destroy opposition party’ they don’t care about mr kem=ley case ‘they only used every dirty tricks to destroy opposition ‘ why?? because they are veitcong germs” they sever veitcong only not khmer people ‘ why they keep camera or memory card without telling people?? so people must thinking in the future never vote for cpp’it won’t get justice for khmer people’.GOD bless all cambodian people’
ដើម្បីចៀសវាង ការចោទប្រកាន់ និងចាប់ថ្នាក់ រវាង កំហុស ក្រោម១ ភាគរយ នោះ ក្រសួងមហាផ្ទៃ គួរអនុញ្ញាត្តិ អោយ ធ្វើប្រជាមតិ ដោយ មកផ្តិតស្នាមមេដៃ នៅមុខព្រះអង្គដងកើ ឬ បរមរាជវ័ង នោះជាការស្រេច។
៣០ ឆ្នាំក្នងអំណាច កាចបានតែខ្មែរគ្នាឯង។ តើអស់លោក ចាត់ទុកថារាស្ត្រ ផ្តិតស្នាម មេដៃ ជា ” ខ្មាំង ” ឬ?????????។
យើងខ្មែរ ហួសផុតពីសម័យសង្គ្រាម ក៏ដូចជាផុតពី សម័យខ្មែរក្រហម ដែលតែងតែ ចោទរាស្ត្រ ថា ជាខ្មាំង ឆ្ងាយណាស់មកហើយ អស់លោក!!!!។
កើតមកដើម្បីស្លាប់សោះ ហេតុអ្វី ក៏ចិញ្ចឹមចិត្ត ជាខ្មាំង នឹងខ្មែរគ្នាឯង!!!!!។
សំនៀង