ដោយ ប្រាជ្ញ ចេវ
2016-08-05
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបពាក់វ៉ែនតាខ្មៅ) ពេលចុះជួបសួរសុខទុក្ខពលរដ្ឋនៅផ្សារក្ដាម ក្នុងខេត្តកែប កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ Photo: Prime Minister Hun Sen’s Facebook
![]()
បច្ចុប្បន្ននេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេលចុះមូលដ្ឋានជួបពលរដ្ឋនៅតាមបណ្ដាខេត្តនានា និងថ្លែងជាសាធារណៈដោយសង្ឃឹមថា ពលរដ្ឋបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនលោកបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល។ សកម្មភាព និងសម្ដីរបស់លោកទាំងនោះ ត្រូវអ្នកធ្វើការងារទាក់ទងការបោះឆ្នោតថា លោក ហ៊ុន សែន ធ្វើសកម្មភាពឃោសនាបោះឆ្នោត។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការ និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ថា សកម្មភាពរបស់លោក ហ៊ុន សែន ចុះជួបពលរដ្ឋមុនរដូវកាលឃោសនាបោះឆ្នោត ជាការប្រកួតប្រជែងគ្មានតម្លាភាព។ លោកថា គណបក្សនយោបាយដែលជួបបញ្ហាប្រឈមជាងគេគឺគណបក្សទើបបង្កើតថ្មី៖ «»។
អ្នកធ្វើការងារទាក់ទងការបោះឆ្នោតដដែលយល់ថា ដើម្បីបង្ហាញតម្លាភាពនៃការប្រកួត នៅពេលលោក ហ៊ុន សែន ចុះជួបពលរដ្ឋគួរតែថ្លែងត្រឹមតែជានាយករដ្ឋមន្ត្រី ដែលជាការថ្លែងមិនស្នើសុំសន្លឹកឆ្នោត។
កាលពីខែកក្កដា លោក ហ៊ុន សែន បានប្រកាសធ្វើយុទ្ធនាការជួបពលរដ្ឋ-មន្ត្រីរាជការទូទាំង ២៥ រាជធានី ខេត្ត ក្រុង។ លោកបានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកកាលពីថ្ងៃ២០ ខែកក្កដា ថា ក្នុងយុទ្ធនាការនេះលោកបានជ្រើសរើសខេត្តបាត់ដំបង ជាខេត្តគោលដៅទីមួយរបស់លោក។ លោកបញ្ជាក់ទៀតថា នេះជាឱកាសដែលលោកត្រូវតែចុះសួរសុខទុក្ខមន្ត្រីរាជការប្រជាពលរដ្ឋ ព្រមទាំងពិនិត្យអំពីសមិទ្ធផលនៅតាមបណ្ដាខេត្ត និងបញ្ហាប្រឈមនានា។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ប្រសិនបើលោក ហ៊ុន សែន ចុះជួបពលរដ្ឋ ឬសម្ពោធសមិទ្ធផលអ្វីមួយដើម្បីផលប្រយោជន៍ប្រទេសជាតិ គឺជាការងារនាយករដ្ឋមន្ត្រី ហើយក៏មិនខុសទាស់អ្វីដែរ។ ប៉ុន្តែប្រសិនបើការចុះមូលដ្ឋានជាការឆ្លៀតឱកាសទាញប្រជាប្រិយភាព ឬស្នើសុំសន្លឹកឆ្នោត នោះជាសកម្មភាពខុសច្បាប់បោះឆ្នោត៖ «»។
ច្បាប់បោះឆ្នោតថ្មីអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមុនការបោះឆ្នោតតែ ១៥ថ្ងៃប៉ុណ្ណោះ មុនថ្ងៃបោះឆ្នោតមួយថ្ងៃ ហាមមិនឲ្យគណបក្សនយោបាយធ្វើសកម្មភាពឃោសនាឡើយ។
លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៤៤ កាលពីព្រឹកថ្ងៃទី២ ខែសីហា នៅខេត្តកំពង់ស្ពឺ ក្រៅពីអះអាងថា សមិទ្ធផលនានាដែលកើតមាន ព្រោះលោកធ្វើជានាយករដ្ឋមន្ត្រី លោកក៏បង្ហាញក្ដីសង្ឃឹមថា ពលរដ្ឋបន្តបោះឆ្នោតឲ្យលោកដឹកនាំប្រទេសបន្តទៀត៖ «»។
ផ្ទុយពីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពគ្រប់ពេល គ្រប់ទីកន្លែង ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនអាចវិលចូលស្រុកធ្វើសកម្មភាពនយោបាយបានទេ ព្រោះកំពុងរងបណ្ដឹងពីតុលាការជាច្រើនករណី។
ចំណែកលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវឃុំខ្លួនឯងនៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ក្រោយតុលាការចេញដីកាជាបន្តបន្ទាប់ជុំវិញសំណុំរឿងស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ និងមានសារព្រមានចាប់ខ្លួនពីសំណាក់លោក ហ៊ុន សែន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការប្រកួតប្រជែងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានតម្លាភាព ឬគ្មានតម្លាភាព មិនមែនមកពីគណបក្សប្រជាជនកម្ពុជាទេ តែដោយសារលោក សម រង្ស៊ី និងលោក កឹម សុខា បង្កើតបញ្ហាផ្លូវដោយខ្លួនឯង។ លោកបញ្ជាក់ថា ការចុះមូលដ្ឋាន ឬសម្ពោធសមិទ្ធផលរបស់លោក ហ៊ុន សែន ទាំងក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដូច្នេះ តែងតែចង់ឲ្យពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា៖ «»។
ក្នុងយុទ្ធនាការលោក ហ៊ុន សែន តែងជួបអាជីវករ សិស្សសាលា មន្ត្រីរាជការ និងពលរដ្ឋទូទៅ ពេលខ្លះលោកអង្គុយពិសាគុយទាវដូចពលរដ្ឋសាមញ្ញផ្សេងទៀតដែរ៖ «»។
ពេលចុះជួបពលរដ្ឋម្ដងៗ លោកនាយករដ្ឋមន្ត្រីតែងតែផ្ដល់លុយកាក់យ៉ាងច្រើនដល់ពលរដ្ឋខ្លះដែលបានជួបលោក។ ប៉ុន្តែទោះយ៉ាងណា គេកម្រឃើញពលរដ្ឋជួបបញ្ហាដែលត្រូវការអន្តរាគមន៍ពីលោក ងាយស្រួលបានជួបលោកណាស់ ខណៈជុំវិញរូបលោកត្រូវកងអង្គរក្សឈរការពារយ៉ាងប្រុងប្រយ័ត្ន។
កាលពីថ្ងៃទី២០ ខែកក្កដា លោក ហ៊ុន សែន បានទៅខេត្តបាត់ដំបង ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងជួបពលរដ្ឋនៅទីនោះ ប៉ុន្តែមុនដល់បាត់ដំបង លោកបានធ្វើឲ្យអាជីវករក្នុងខេត្តពោធិ៍សាត់ ភ្ញាក់ផ្អើល ព្រោះលោកចូលពិសាគុយទាវនៅក្នុងផ្សារសាមគ្គី ក្រគរ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ម្ដងនេះ ក៏មិនខុសកាលពីលោកពិសានំបញ្ចុកនៅខាងមុខព្រះបរមរាជវាំងដែរ អ្នកលក់គុយទាវបានទទួលថវិកាមួយកញ្ចប់ធំពីលោក បន្ទាប់មកទៀត ជាទម្លាប់របស់លោកក្នុងពេលជួបពលរដ្ឋនោះ គឺថតសែលហ្វី (Selfie) ជាមួយអ្នកនៅក្បែរៗនោះមុនចាកចេញ។
ក្រោយសម្ពោធសមិទ្ធផលនៅខេត្តបាត់ដំបង លោក ហ៊ុន សែន បានបន្តដំណើរទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា លោកបានដោះស្រាយបញ្ហារ៉ាំរ៉ៃមួយ គឺរក្សាចំណតរថយន្តក្រុងសិរីសោភ័ណ ដោយមិនត្រូវផ្លាស់ប្ដូរទៅទីតាំងថ្មីទេដើម្បីអ្នករត់ឡាន និងពលរដ្ឋលក់ដូរមួយចំនួនបានប្រកបការងារជាធម្មតានៅទីនោះ។
នៅថ្ងៃទី២១ ខែកក្កដា ដដែល លោក ហ៊ុន សែន បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសិស្សានុសិស្ស ហើយផ្ដល់អគារសិក្សាចំនួន ១ខ្នង ២ជាន់ មាន ១២បន្ទប់ដល់វិទ្យាល័យក្រឡាញ់ ក្នុងខេត្តសៀមរាប។ នៅថ្ងៃទី២២ ខែកក្កដា នៅខេត្តសៀមរាប ដដែល លោក ហ៊ុន សែន បានសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តសៀមរាប។
នៅថ្ងៃទី២៣ ខែកក្កដា លោក ហ៊ុន សែន បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយអាជីវករផ្សារស្ទឹងសែន នៅទីរួមខេត្តកំពង់ធំ។ លោក ហ៊ុន សែន បញ្ជាក់ថា អាជីវករផ្សារស្ទឹងសែន ទាំងអស់អាចលក់ដូរអស់មួយជីវិតមិនមានកំណត់អាណត្តិ។
លោក ហ៊ុន សែន បញ្ជាមិនអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឈប់ផ្ដល់ដីតំបន់ទន្លេសាបឲ្យក្រុមហ៊ុន ហើយត្រូវទុកដីធ្លីទាំងនោះអោយប្រជាពលរដ្ឋធ្វើស្រែវិញ។
ថ្ងៃទី២៦ ខែកក្កដា លោក ហ៊ុន សែន ចុះជួបពលរដ្ឋ សិស្សសាលា និងព្រះសង្ឃនៅខេត្តក្រចេះ។ លោក ហ៊ុន សែន និងក្រុមការងារបានសម្រេចផ្ដល់អគារសិក្សាមួយខ្នង និងទទួលសាងសង់ផ្សារ និងតូបលក់ដូរជូនអាជីវករនៅផ្សារខេត្តក្រចេះ។
ចេញពីខេត្តក្រចេះ លោក ហ៊ុន សែន ទៅជួបពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តស្ទឹងត្រែង។ នៅខេត្តស្ទឹងត្រែង ដដែល ថ្ងៃទី២៧ ខែកក្កដា លោក ហ៊ុន សែន ចុះជួបប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅថ្មីនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន បន្ទាប់ពីពួកគេត្រូវបានផ្លាស់ប្ដូរទីលំនៅពីតំបន់ដែលត្រូវបានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង នេះ។
ចេញពីខេត្តភាគឦសាន លោក ហ៊ុន សែន បានផ្ដល់ពានរង្វាន់ “ខ្ញុំជាយុវជនគំរូកម្ពុជា” នៅវិមានសន្តិភាពក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដែលជាកម្មវិធីលោក ហ៊ុន សែន បង្កើតឡើងទាក់ទងការបង្ហាញស្នាដៃលើបណ្ដាញសង្គមហ្វេសប៊ុក។
យុទ្ធនាការជួបពលរដ្ឋ-មន្ត្រីរាជការទូទាំង ២៥រាជធានី ខេត្ត ក្រុងដដែល នៅទី២ ខែសីហា នៅកំពត លោក ហ៊ុន សែន ប្រាប់ឲ្យអភិបាលខេត្តរៀបចំជួសជុលស្ពានឥន្ទធនូចាស់ ដែលបានកសាងនៅជំនាន់បារាំង ដើម្បីដាក់អោយប្រើប្រាស់ឡើងវិញដោយឲ្យថ្មើរជើង កង់ និងម៉ូតូ ប៉ុន្តែមិនអនុញ្ញាតឲ្យរថយន្តឆ្លងកាត់។
ថ្ងៃទី៣ ខែសីហា លោកនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប និងអនុវិទ្យាល័យសង្គមរាស្ត្រនិយម ក្រុងកែប។ លោក ហ៊ុន សែន ក៏បានផ្ដល់ថវិកាសាងសង់អគារបន្ថែមទៀត។
នៅល្ងាចថ្ងៃទី៣ ខែសីហា ដដែល លោក ហ៊ុន សែន បន្តដំណើរទៅខេត្តព្រះសីហនុ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីមិនបង្ហាញសកម្មភាពជួបពលរដ្ឋ ឬថតសែលហ្វី នោះទេ ខណៈពលរដ្ឋនៅខេត្តនេះជាង ១៩សហគមន៍ ដែលមានគ្នាប្រមាណ ៣០០នាក់ ឈរទាមទារសុំអន្តរាគមន៍លោករឿងដីធ្លី។ ប៉ុន្តែពួកគេមិនបានជួបមុខលោកនាយករដ្ឋមន្ត្រីទេ បើទោះជាត្រូវបានអភិបាលខេត្តចេញមកសម្រួលឲ្យតំណាងពលរដ្ឋទៅជួបលោក ហ៊ុន សែន នៅក្នុងសាលាក្រុងក្ដី។
ដោយឡែកនៅខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែសីហា លោក ហ៊ុន សែន បានបដិសេធថា គឺគ្មានការធ្វើអាកាសយានដ្ឋាននៅខេត្តកំពង់ស្ពឺទេ។ លោក ហ៊ុន សែន បន្តថា ចំពោះបេនឡានចាស់គឺទុកនៅដដែល និរាករណ៍ចោលទាំងអស់នូវលិខិតស្នាមពាក់ព័ន្ធបេនឡានចាស់នេះ។
នៅពេលធ្វើដំណើរមកដល់រាជធានីភ្នំពេញ ថ្ងៃទី៤ ខែសីហា វិញ លោក ហ៊ុន សែន សរសេរនៅលើគេហទំព័ររបស់លោកថា លោកនឹងបន្តចុះទៅខេត្តផ្សេងៗទៀត ដើម្បីពិនិត្យបញ្ហាប្រឈមនៅសេសសល់។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ បន្ទាប់ពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម។ លោក កែម ឡី កាលនៅមានជីវិត លោកក៏ធ្វើយុទ្ធនាការចុះដល់មូលដ្ឋានជួបពលរដ្ឋ ដែលយុទ្ធនាការនោះមានឈ្មោះថា ១០០រាត្រីនៃគ្រួសារខ្មែរ។ ប្រសិនបើគ្មានការបាញ់សម្លាប់ទេនោះ តាមគម្រោង លោក កែម ឡី នឹងចុះជួបពលរដ្ឋខ្មែរ ៣០គ្រួសារ នៅបណ្ដាប្រទេសនៃប៉ែកអឺរ៉ុប។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា យុទ្ធសាស្ត្រគណបក្សប្រជាជនកម្ពុជា កំពុងធ្វើនេះ គឺយុទ្ធសាស្ត្របិទទ្វារវាយឆ្កែ។ លោកបន្តថា អ្វីដែលកើតឡើងលើគណបក្សប្រឆាំងតាំងពីដើមរហូតមកទល់ពេលនេះ ព្រោះគណបក្សកាន់អំណាចរៀបចំយុទ្ធសាស្ត្រមិនឲ្យគណបក្សប្រឆាំង និងក្បាលម៉ាស៊ីនបក្សធ្វើសកម្មភាពបានងាយស្រួល៖ «»។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បន្ថែមថា ទោះលោក ហ៊ុន សែន ឬគណបក្សប្រជាជនកម្ពុជា ប្រឹងចុះមូលដ្ឋានយ៉ាងណា ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាសង្គមដែលកំពុងកើតឡើង និងមិនអាចវែកមុខអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោក កែម ឡី ទេ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនអាចស្តារប្រជាប្រិយភាពរបស់ខ្លួនបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈកម្មាធិការមួយនៅកាណាដាទាមទារឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោត
- សម្ភាសអ្នកនាំពាក្យ គ.ជ.ប អំពីការត្រៀមរៀបចំការចុះឈ្មោះបោះឆ្នោត
- គ.ជ.ប កំពុងពិចារណាលើសំណើសុំឲ្យបន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌសម្រាប់កម្មករ
- គ.ជ.ប ទទួលកុំព្យូទ័រ២.៤០០គ្រឿងពីអឺរ៉ុបនិងប្រទេសជប៉ុនសម្រាប់ចុះឈ្មោះបោះឆ្នោត
- គ.ជ.ប នឹងបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពីការចុះឈ្មោះបោះឆ្នោត
- លោក ហ៊ុន សែន ព្រមានចាប់ខ្លួនសមាជិកព្រឹទ្ធសភាបក្សប្រឆាំងបើហ៊ានឆ្លងដែន
- លោក ហ៊ុន សែន ថាវៀតណាមមិនមែនជាចៅហ្វាយរបស់គាត់ឡើយ
- គ.ជ.បនឹងពិចារណាសំណើទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតរបស់ពលករ
- រំឭកឡើងវិញអំពីសកម្មភាពរបស់ប្រជាការពារក្នុងថ្ងៃបោះឆ្នោត
- ក្រុមអង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យអន្តរជាតិចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា
អាគុក!
Cambodian should think twit about choosing their leader. AH KUK .HUN SEN is having more then enough of being a nation traitor. one more term for this evil that will be the end of this poor nation . it all up to the people inside the country to make their important judgment . this time is more important then ever it is life and dead situation . I understood for century Cambodian was only the tool for the leader to stay in powers and did all kind of un faire treatment to them. my recommendation to all Cambodian they should get this evil out he will not doing any thing good for the nation . he come to see you and talking sweet when he need you to vote for him but soon after he back in powers all those Cambodian crying out for help they will never see him. they may see his gangsters come to hurt them not to speaking out . what this nation gone through was so embarrassing to the world by having this uneducated person HUN SEN being Cambodia’s GOD. PLEASE take a look what was this country gain and what this nation lost make your comparison be for you made a final disillusion . please try not to be that evil slavery for too long he will be not good for you and the world community. your vote is very important your vote is your weapon please remember that .
I will vote for you go to ICC soon or ICU in Hanoi hospital not for a prime minister.I am a congressman that vote for you last election,but this time sorry sir.You are did very bad to Khmer people.
កាលពីអាណត្តិមុនប្រព្ទនហ៊ុនសែនបានចែកអីវ៉ាន់បន្តិចបន្តួចដល់អ្នកស្រុក បន្ទាប់ពីបោះឆ្នោតហើយក៏អស់សកម្មភាព ហើយយួនហូរចូលដូចទឹក។ឥឡូវនេះដល់វេនប្តីម្តង ម្តងនេះបើហ៊ុន សែនឈ្នះប្រាកដជាយួនពេញស្រុក។ខ្មែរអើយបើអ្នកបោះឆ្នោតឲ្យគណបក្សខឹម វាសនាក៏ដូចបោះឲ្យហ៊ុន សែនអញ្ចឹង ពីព្រោះជាគណបក្សបំបែកសំឡេងរបស់គណបក្សប្រជាជន។សន្លឹកឆ្នោតអ្នកមានតម្លៃណាស់សម្រាប់កូនចៅតំណរក្រោយរបស់អ្នក។
This time if you vote for Hun Sen again you are a dummy,stupid and know nothing about Khmer people that were suffering too much under this regime.It is time to change if not you will be a minority people in your own country.
យួននឹង ហ៊ុនសែន ព្រមទាំងក្រុុមគ្រួសារ បក្បពួកហ៊ុនសែន ជាឣ្នក សំលាបប់ពូ កែមឡី