ប្រមុខ​រដ្ឋាភិបាល​ទៅ​ទទួល​រង្វាន់​អាស៊ាន​មួយ​ជីវិត​នៅ​ឡាវ​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦​ | ម៉ោង 10:20 AM
http://vodhotnews.com

អភិបាលកិច្ចល្អ

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)


ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍នេះ បានធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីទទួលពានរង្វាន់អាស៊ានមួយជីវិត និងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅទីនោះ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីចូលរួមកម្មវិធីទទួលពានរង្វាន់ លោកគ្រោងនឹងជួបជាមួយមេដឹកនាំឡាវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឡាវ ព្រមទាំងកិច្ចការអាស៊ានផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី០៣ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំអាស៊ានទី ៤ ដែលទទួលបានពានរង្វាន់អាស៊ានមួយជីវិត បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ និងព្រះអង្គម្ចាស់ស៊ុលតង់ ណាសរិនសាហ៍ របស់រដ្ឋបារ៉ាក ប្រទេសម៉ាឡេស៊ី៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles

2 Responses to "ប្រមុខ​រដ្ឋាភិបាល​ទៅ​ទទួល​រង្វាន់​អាស៊ាន​មួយ​ជីវិត​នៅ​ឡាវ​"

  1. Sok An says:

    What kind of medal ?Asian for life.Yes this life he is a Khmer,but yuon brain,next life will be yuon and yuon brain again.So he will be still in Asian forever.

  2. Anonymous says:

    នៅប្រទេស ខ្មែរ តាចាស់ ហ៊ុន សែន ដឹកនាំ យូរ ប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ជីវភាព ក្រ ជាង គេ !

    ខុសពី ប្រទេស សឹង្ហបុរី លោក លី ក្វាន់យូ ដឹកនាំ យូរ ប្រជាពលរដ្ឋសឹង្ហបុរី មានជីវភាព ធូរធារ មាន

    ទាំងអស់ គ្នា !

    តាចាស់ ហ៊ុន សែន ត្រូវដឹងខ្លួនអែងផង កុំអួត ក្អេងក្អាង អោយ ប្រជាពលរដ្ឋ ប្រទេស ជឿនលឿន

    គេលួចសើច ក្នុង ចិត្ត !