ស្ថាបនិកអង្គការ PSE ទទួលមរណភាពក្នុងជន្មាយុ៨២ឆ្នាំ

ដោយ លោក មាស រតនៈវិទូ​​ | ថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦​ | ម៉ោង 10:02 PM
|

ការអប់រំ | សន្ដិសុខ

លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (រូបអង្គុយកណ្តាល – ប្រភពពីហ្វេសប៊ុក)


ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ ឬ ហៅកាត់ថា PSE លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) បានទទួលមរណភាពនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ក្នុងជន្មានយុ៨២ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការឲ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការ អង្គការ PSE ។

បើតាមទំព័រហ្វេសប៊ុកអង្គការ PSE សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ នឹងត្រូវដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានអសយដ្ឋានផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរផ្សាសឡា)។

លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលគេស្គាល់តាមរយៈឈ្មោះហៅក្រៅថាលោកតា Papi គឺជាជនជាតិបារាំង ដែលបានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ PSE ជាមួយភរិយា លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ តាំងពីឆ្នាំ១៩៩៥។

តាមរយៈបេសកម្មនិងកម្មវិធីមនុស្សធម៌របស់អង្គការ PSE លោក គ្រីស្យង់ ហ្គោកឺឡាំង បានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងជួយកុមារទាំងនោះឲ្យទទួលបានការសិក្សា ការផ្តល់អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង៕

សរសេរមកកាន់ លោក មាស រតនៈវិទូ តាមរយៈ vitou@vodhotnews.com

What Next?

Recent Articles

3 Responses to "ស្ថាបនិកអង្គការ PSE ទទួលមរណភាពក្នុងជន្មាយុ៨២ឆ្នាំ"

  1. Anonymous says:

    Les khmers ont perdu un GRAND monsieur ! RIP !

  2. Anonymous says:

    Very sorry !!! papi

  3. CountryStudent says:

    I cry and feel so sorry for this lost; he is my saviour and a teacher. I have reached to where I’m today is because of him; he raised me. Rest in Peace my saviour and i hope you still watch me and other from haven .