លោក កែវ រ៉េមី ថា​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​យ៉ាង​ខ្ជាប់ខ្ជួន

ដោយ ហង្ស សាវយុត
2016-10-18
RFA

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក កែវ រ៉េមី (ឈរ) ថ្លែង​ក្នុង​បទ​បង្ហាញ​ស្ដីពី​សិទ្ធិ និង​ការ​អនុវត្ត​ច្បាប់ នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hang Savyouth
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក កែវ រ៉េមី (ឈរ) ថ្លែង​ក្នុង​បទ​បង្ហាញ​ស្ដីពី​សិទ្ធិ និង​ការ​អនុវត្ត​ច្បាប់ នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hang Savyouth


មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​គណបក្ស​នយោបាយ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​តែង​រិះគន់​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​មិន​មាន​យុត្តិធម៌​ត្រឹមត្រូវ។

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ លើក​ឡើង​ក្នុង​បទ​បង្ហាញ​មួយ​ស្ដីពី​សិទ្ធិ និង​ការ​អនុវត្ត​ច្បាប់​ទៅ​កាន់​មន្ត្រី​រាជការ កម្លាំង​ប្រដាប់​អាវុធ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ព្រម​ទាំង​យុវជន​ចំនួន​ជិត ២០០​នាក់​នៅ​ឯ​ខេត្ត​សៀមរាប។

មន្ត្រី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល​ថ្លែង​ថា ស្ថានភាព​លើក​ស្ទួយ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បច្ចុប្បន្ន គឺ​មាន​ភាព​ពេញលេញ​មិន​ដូចជា​គណបក្ស​នយោបាយ អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​ប្រជាពលរដ្ឋ​ខ្លះ​ដែល​មាន​និន្នាការ​ប្រឆាំង លាប​ពណ៌​ដើម្បី​បង្ហាញ​ទៅ​កាន់​ពិភពលោក​ឲ្យ​ឃើញ​ភាព​ខ្មៅ​ងងឹត​របស់​កម្ពុជា នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក កែវ រ៉េមី។ លោក​បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​យុវជន​ប្រមាណ​ជិត ២០០​នាក់​នៅ​ក្នុង​បទ​បង្ហាញ​ស្ដីពី​សិទ្ធិ និង​ការ​អនុវត្ត​ច្បាប់​នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ថា​រដ្ឋាភិបាល​បច្ចុប្បន្ន បាន​លើក​ស្ទួយ និង​គោរព​សិទ្ធិ​មនុស្ស​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ទាំងឡាយ​យ៉ាង​ខ្ជាប់ខ្ជួន។ ស្ថានភាព​លើក​ស្ទួយ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​សម្បូរ​បែប និង​សេរីភាព​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ព្រម​ទាំង​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក។

លោក កែវ រ៉េមី បញ្ជាក់​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី ពហុ​បក្ស កំពុង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ព្រម​ទាំង​សេរីភាព​គ្រប់​យ៉ាង​សម្រាប់​សង្គម និង​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​ប្រទេស​ជិត​ខាង​ខ្លះ​នៅ​ក្នុង​តំបន់ មិន​មាន​ការ​បោះឆ្នោត​ដោយ​សេរី មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ព្រម​ទាំង​សិទ្ធិ​សេរីភាព​ខាង​សារព័ត៌មាន​ផង​នោះ៖ «ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក ជំនាន់ ប៉ុល ពត សិទ្ធិ​មនុស្ស​ស្មើ​សូន្យ។ សម្ដេច ហ៊ុន សែន លោក​បាន​ចូលរួម​រំដោះ​មនុស្ស​ឲ្យ​រស់​រាន​មាន​ជីវិត គឺ​ស្មើ​នឹងការ​លើក​ស្ទួយសិទ្ធិ​មនុស្ស»

លោក កែវ រ៉េមី បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន រដ្ឋាភិបាល​បាន​បើក​ចំហ​គ្រប់​យ៉ាង​ទាំង​សិទ្ធិ​នយោបាយ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង គឺ​សម្បូរ​បែប​យ៉ាង​ខ្លាំង ប្រៀប​ដូច​ឋានសួគ៌​នៃ​សេរីភាព។

ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​លើក​ស្ទួយ និង​គោរព​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ចុង​សប្ដាហ៍​មុន អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចង់​ឃើញ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ និង​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព​គ្នា​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​រូប។

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ព្រម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ។

លោក អំ សំអាត ដែល​ទើប​តែ​ត្រូវ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ដំ​លើ​រូប​កាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ទទួល​ស្គាល់​ថា ជាច្រើន​ឆ្នាំ​មក​នេះ ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ដែល​បាន​ផ្ដល់​សច្ចាប័ន និង​ហត្ថលេខី​ទៅ​លើ​បទដ្ឋាន​អន្តរជាតិ សេចក្តី​ប្រកាស​ជា​សកល កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស សង្គម និង​វប្បធម៌ ច្រើន​ជាង​គេ​មែន​នៅ​ក្នុង​តំបន់ ហើយ​ក៏​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​គោរព​សិទ្ធិ​មនុស្ស​ទៅ​លើ​បទដ្ឋាន​មួយ​ចំនួន​ទេ៖ «បច្ចុប្បន្ន យើង​ឃើញ​ថា​សិទ្ធិ​សេរីភាព ការ​ជួប​ជុំ ការ​ប្រមូល​ផ្ដុំ ការ​បញ្ចេញ​មតិ កំពុង​មានការ​ធ្លាក់​ខ្លាំង ហើយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ការពារ​បរិស្ថាន និង​សកម្មជន​ធ្វើ​ការ​សង្គម​ខ្លះ​ទៀត កំពុង​ទទួល​រងការ​គំរាម​កំហែង»

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បង្ហាញ​ប្រតិកម្ម​ថា ប្រសិន​បើ​អ្នក​ណា​មួយ​ដែល​រិះគន់​ថា​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន មិន​គោរព​សិទ្ធិ​មនុស្ស គេ​គួរ​តែ​សម្លឹង​មើល​ទៅ​សហរដ្ឋ​អាមេរិក ដែល​គេ​តែងតែ​ចាត់​ទុក​ថា ជា​បិតា​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ពិភពលោក ថា​តើ​បច្ចុប្បន្ន អាមេរិក មាន​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ពេញលេញ​ហើយ ឬ​ក៏​យ៉ាង​ណា? នៅ​ពេល​ដែល​អាមេរិក លូក​ដៃ​ចូល​ជ្រៀតជ្រែក​ទៅ​ក្នុង​ប្រទេស​ខ្លះ​ឲ្យ​កើត​សង្គ្រាម បណ្ដាល​ឲ្យ​មាន​ជន​ភៀស​ខ្លួន​ជាច្រើន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "លោក កែវ រ៉េមី ថា​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​យ៉ាង​ខ្ជាប់ខ្ជួន"

  1. Preah Bat Hun Tean says:

    Is that right Mr.Human Tights in Cambodia not Human Rights.Stupid comment where do you come from ? Jungle,mountain or no school at all .The entire country,the whole world they know that you and all of your CPP did not,do not and will not know.Go back to where you came from young man.

  2. ?? says:

    shut up you wealth searching addition at this moment you are lying to yourself. can you swear to GOD that every thing you speak is true if not your whole families put in GOD hand . can you do that Mr smart ass . I see even though Cambodia did not have a real war fighting each other white gun. but the gun fire was only one side just to kill who ever again white you. in an other hand the war of word, human right violation, land crabbing , the main thing was the war white no job for the people and the Cambodian run away from the country. it will not that long HUN SEN families will come and take over this whole country. peace for KEO REMY only.

  3. UN WOMEN says:

    ស្តាប់កែវ រ៉េមី ដែលជាឆ្កែក្បត់៣ម្ចាស់ ថារដ្ឋាភិបាលគោរពសិទ្ធិមនុស្សទៅតាមបទដ្ឋានអន្តរជាតិយ៉ាង ខ្ជាប់ខ្ជួន!!! សិទ្ធិកាប៉េទេ គីង្គកលក់ថ្នាំស្រែង សិទ្ធិមនុស្សកប់ៗមាត់​តែបំពានសិទិ្ធពលរដ្ឋរាល់ថ្ងៃសោះ៕

  4. people says:

    He is the puppet of veitcong dog’ he can lie only a few people but the whole world&cambodian people knew that ‘this government is real communist but wearing democracy shirt to cheat international’ .Veitcong germs and veitcong dictator are bad ‘they care only money,power,family ‘ never care about the nation or people ‘ .This guy have a sting mouth to the world’.GOD bless all cambodian people’

  5. ដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    អាមួយនេះវាសាកសមជាឆ្កែមែន ព្រោះវាពូកែព្រុសតាមម្ចាស់បង្អៅ!!!!