ដោយ ម៉ម មុនីរតន៍
2016-10-19
RFA

មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ពេលបញ្ជូនមកដល់តុលាការកំពូល នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
នៅព្រឹកថ្ងៃទី១៩ ខែតុលា តុលាការកំពូលសម្រេចលើកយកសំណុំរឿងលោក មាជ សុវណ្ណារ៉ា មកជំនុំជម្រះ។ ក្រុមមេធាវីដែលការពារក្ដីឲ្យប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានដាក់បណ្ដឹងសុំឲ្យតុលាការកំពូល ទម្លាក់ចោលសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលចោទថា លោក មាជ សុវណ្ណារ៉ា ធ្លាប់ស្នើសុំឲ្យតុលាការដោះលែងដើម្បីបានទៅក្រៅប្រទេសព្យាបាលជំងឺដែលបណ្ដាលពីរបួសចាស់។
មេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា យល់ឃើញថា សាលក្រមមុនអង្គសេចក្ដីដែលចេញដោយចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៥ គឺជាសាលក្រមដែលតុលាការចេញទាំងបំពាន និងធ្វើឡើងដោយចិត្តខ្លួនឯង។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល អ្នកស្រី គឹម សុថាវី សម្រេចលើកពេលប្រកាសសាលដីកានៅថ្ងៃទី២៦ ខែតុលា ជុំវិញការទាមទារឲ្យតុលាការទម្លាក់ចោលសាលក្រមហាមឃាត់មិនឲ្យលោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេសទទួលការព្យាបាលតាមការណាត់របស់វេជ្ជបណ្ឌិត ក្រោយការជំនុំជម្រះយ៉ាងស្វិតស្វាញរៀងៗខ្លួនកាលពីព្រឹកថ្ងៃទី១៩ ខែតុលា។
ក្រោយចេញពីបន្ទប់សវនាការភ្លាម ដោយដៃជាប់ខ្នោះផង លោក មាជ សុវណ្ណារ៉ា ប្រតិកម្មដោយចាត់ទុកថា សំណុំរឿងរបស់លោក គឺជាបញ្ហានយោបាយ ហេតុនេះបើចង់ដោះស្រាយ លុះត្រាត្រូវដោះស្រាយតាមបែបនយោបាយវិញទើបអាចមានសង្ឃឹម៖ «»។
លោក មាជ សុវណ្ណារ៉ា ត្រូវបានចៅក្រមជំនុំជម្រះលោក លឹម មករន្ទ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងពេលតែមួយសកម្មជន ១០នាក់ផ្សេងទៀត ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ៧ឆ្នាំ។ ក៏ប៉ុន្តែអ្វីដែលលោក មាជ សុវណ្ណារ៉ា និងក្រុមមេធាវីការពារក្ដីរបស់លោកដាក់បណ្ដឹងជំទាស់សាលក្រមជាហូរហែមកនេះ គឺជំទាស់សាលក្រមមុនអង្គសេចក្ដី។ សាលក្រមនេះ បានបិទផ្លូវមិនឲ្យលោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេសដើម្បីទទួលការព្យាបាលមុខរបួសក្រោយលោកជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។
មេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា គឺលោក ជូង ជូងី យល់ឃើញថា ទាំងលោក និងលោក មាជ សុវណ្ណារ៉ា ពុំដែលបានស្នើសុំទៅតុលាការដើម្បីសុំសិទ្ធិទៅព្យាបាលស្នាមរបួសនៅក្រៅប្រទេសម្ដងណាឡើយ។ ជាងនេះទៀត មូលហេតុដែលតុលាការចេញសាលក្រមហាមឃាត់នេះ គឺជាការរំលោភសិទ្ធិបុគ្គល និងប៉ះពាល់ដល់ភាពស្អាតស្អំចំពោះលោក មាជ សុវណ្ណារ៉ា ។ ម្យ៉ាងទៀត សាលក្រមនេះ ធ្វើឡើងមុនការផ្ដន្ទាទោសរបស់តុលាការ ហើយសាលក្រមនេះនៅពុំទាន់ចូលជាស្ថាពរថែមទៀតផង៖ «»។
នៅក្នុងបន្ទប់សវនាការកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ទាំងមេធាវីការពារក្ដីរបស់លោក មាជ សុវណ្ណារ៉ា តំណាងអយ្យការលោក ឈួន ចន្ថា និងប្រធានក្រុមប្រឹក្សាជំនុំជម្រះ អ្នកស្រី គឹម សុថាវី បានបន្តខ្វែងគំនិតគ្នាលើនីតិវិធីមួយចំនួនក្នុងពេលដំណើរការជំនុំជម្រះ។
នៅនាទីចុងក្រោយ លោក មាជ សុវណ្ណារ៉ា បានជំទាស់ទៅនឹងការសន្និដ្ឋានរបស់តំណាងអយ្យការ លោក ជួន ចន្ថា ដែលយល់ឃើញថា សាលក្រមមុនអង្គសេចក្ដីរបស់ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ ដែលបង្គាប់មិនឲ្យលោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេសនោះ គឺជារឿងត្រឹមត្រូវ។ រំពេចនោះ អ្នករិះគន់ដែលមិនសំចៃមាត់គឺលោក មាជ សុវណ្ណារ៉ា បានប្រតិកម្មដោយព្រមានថា លោកមានសំណុំរឿងប្រមាណ ៣០០ករណីនៅក្នុងដៃរួចជាស្រេច ហើយដែលអាចនឹងបញ្ចេញនៅពេលណាមួយ ក្រោយលោកមានសេរីភាពវិញ។ បញ្ហាទាំងនេះ ដោយសារការអនុវត្តច្បាប់មិនត្រឹមត្រូវរបស់តុលាការ ជាពិសេសព្រះរាជអាជ្ញាបានប្រព្រឹត្តអំពើពុករលួយ ជាមូលហេតុចម្បងនាំឲ្យមានអំពើអយុត្តិធម៌សង្គមកាន់តែខ្លាំង។ ក្រៅពីនេះ នៅមានយុវជនដែលជាបញ្ញវន្តប្រមាណ ១០០នាក់ទៀត ត្រូវរងគ្រោះពីការជំនុំជម្រះដែលមិនផ្អែកលើគោលការណ៍ច្បាប់នេះថែមទៀតផង។
ទាក់ទិនរឿងនេះ ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ការអនុវត្តផ្ទុយពីនីតិវិធីនេះ ស្ទើរតែក្លាយទៅជាវប្បធម៌មួយទៅហើយសម្រាប់សង្គមកម្ពុជា។ បន្ថែមពីលើនេះ រាល់សំណុំរឿងលាយឡំនឹងនយោបាយ កម្រឃើញថា តុលាការផ្ដល់ភាពត្រឹមត្រូវ និងយុត្តិធម៌ដែលផ្អែកលើអង្គហេតុ និងភស្តុតាងដោះបន្ទុករបស់ជនរងគ្រោះណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
តំណាងរាស្ត្របក្សប្រឆាំងនឹងទៅសួរសុខទុក្ខលោក អ៊ុំ សំអាន និងសកម្មជនជាប់ឃុំនៅព្រៃស
-
លោក មាជ សុវណ្ណារ៉ា ត្រូវបានអនុរក្សពន្ធនាគារព្រៃសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី
-
មេធាវីសកម្មជនបក្សប្រឆាំងគ្រោងប្ដឹងសាទុក្ខទៅតុលាការកំពូលពាក់ព័ន្ធសំណុំរឿងនៅស្ពាននាគ
-
សាលាឧទ្ធរណ៍សម្រេចបំបែកសំណុំរឿងសកម្មជនបក្សប្រឆាំង១១នាក់ទៅជាពីរករណីផ្សេងគ្នា
-
សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលោក អ៊ុក ពេជ្រសំណាង នៅថ្ងៃទី២០កក្កដា
-
មន្ត្រីពន្ធនាគារបដិសេធការចោទថាបិទសិទ្ធិសេរីភាពមន្ត្រីបក្សប្រឆាំងជួបគ្នាក្នុងគុក
-
មេធាវីរបស់លោក មាជ សុវណ្ណារ៉ា ថានឹងប្ដឹងទៅតុលាការកំពូលប្រឆាំងសាលក្រមសាលាដំបូង
-
“សកម្មជនបក្សប្រឆាំង១៥នាក់នៅពុំទាន់មានពន្លឺបាននៅក្រៅឃុំ”
-
សាលាឧទ្ធរណ៍បដិសេធមិនឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំដើម្បីព្យាបាលជំងឺ
-
តំណាងរាស្ត្របក្សប្រឆាំងរំពឹងថាសកម្មជនទាំង១៥នាក់អាចនឹងបាននៅក្រៅឃុំ
I have no hop for MEACH SOVANNARA to go out from this cage . as we already have known this former killer can not let his prey going away that easy. we keep our eyes on you do not worry one day you will be free. GOD is the witness he knew who was good people and who was evil
Sadly, Mr. Meach has become a political instrument for CPP to avoid more widespread of hidden failing policies of border management and corruption.
Holding him responsible for past demonstration is absurd.