ព្រះមហាក្សត្រ​និង​ព្រះ​មហាក្សត្រី​យាង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រ​ថៃ

ដោយ ស៊ុន ហេង
2016-10-18
RFA

ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej) នា​​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។ Photo courtesy of Royal Thai Embassy, Phnom Penh

ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា បាន​យាង​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej) នា​​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា។

ព្រះមហាក្សត្រ​ថៃ សោយទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា នៅ​ទីក្រុង​បាងកក ក្នុង​ព្រះជន្ម ៨៨​ព្រះវស្សា។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត​ថៃ​ប្រចាំកម្ពុជា បាន​បញ្ជាក់​ថា ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា លោក នូថាវុធ ប៉ូធីសារ៉ូ (Nuttavudh Photisaro) បាន​ចេញ​មក​ទទួល​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ ក្នុង​ពេល​ព្រះអង្គ​យាង​គោរព​វិញ្ញាណក្ខន្ធ និង​ដាក់​កម្រង​ផ្កា​នៅ​ស្ថានទូត​ថៃ នា​រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ប្រជាពលរដ្ឋ​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ព្រះមហាក្សត្រ​និង​ព្រះ​មហាក្សត្រី​យាង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រ​ថៃ"

  1. A kok says:

    បាត់ស្តេចមួយទៀតអត់ឃើញទៅ ស្តេចភ្នែក១។