ដោយ ម៉ម មុនីរតន៍
2017-03-04
RFA

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតែងតាំងថ្មី ថ្លែងក្នុងសមាជវិសាមញ្ញគណបក្ស នាទីស្នាក់ការគណបក្សសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ RFA/Sorn Chanratha
![]()
គណបក្សសង្គ្រោះជាតិ រិះគន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយមិនសំដៅចំឈ្មោះថា អត្ថបទដែលបានចុះផ្សាយពីសារសម្ងាត់អំពីគណបក្សប្រឆាំង គឺភាគច្រើនជាការមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះ។ ជំហររបស់គណបក្សប្រឆាំងនៅពេលនេះ ធ្វើឡើងក្រោយពីឯកសារបែកធ្លាយដែលគេចាត់ទុកថា អាចជាសាររបស់លោក កឹម សុខា ហើយត្រូវបានកាសែតក្នុងស្រុកចុះផ្សាយអំពីគម្រោងដណ្ដើមកៅអីជាប្រធានបក្សពីលោក សម រង្ស៊ី តាមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន។ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ យល់ឃើញថា ការពិតកាសែតដែលអាជីពត្រូវប្រកាន់គោលការណ៍ក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានខ្ពស់ ហើយការចុះផ្សាយអត្ថបទដែលពុំផ្អែកលើភាពពិត វានឹងនាំឲ្យស្ថាប័ន ឬអង្គភាពនោះ ត្រូវចុះខ្សោយ និងបាត់បង់តម្លៃរបស់ខ្លួនទៅវិញទេ។
នេះអាចចាត់ទុកថា ជាប្រតិកម្មលើកទី១ហើយរបស់គណបក្សសង្គ្រោះជាតិ នៅពេលដែលមានឯកសារនៃរឿងអាស្រូវបែកធ្លាយជាហូរហែក្នុងដំណាក់កាលចុងក្រោយនេះ ហើយត្រូវបានកាសែតក្នុងស្រុកចុះផ្សាយព្រោងព្រាត អំពីភាពចម្រូងចម្រាស និងភាពប្រេះឆាផ្ទៃក្នុងរបស់បក្សប្រឆាំងនៅពេលនេះ។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែមីនា របស់គណបក្សសង្គ្រោះជាតិ បានសរសេរថា មានប្រព័ន្ធព័ត៌មានក្នុងស្រុកមួយចំនួនតែងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ឯកសារប្រឌិត និងមួលបង្កាច់គណបក្សប្រឆាំង ក្នុងបំណងបន្តុះបង្អាប់ ឆ្កឹះឆ្កៀល និងបំបែកបំបាក់។
ប្រតិកម្មរបស់គណបក្សប្រឆាំងនៅពេលនេះ ក្រោយពីមានឯកសារបែកធ្លាយមួយច្បាប់ចុងក្រោយរវាងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ។ ឯកសារដែលត្រូវបានកាសែតក្នុងស្រុកចុះផ្សាយ តាមរយៈហ្វេសប៊ុក (Facebook) ឈ្មោះ សីហា ហើយត្រូវគេចាត់ទុកថា ជាការសន្ទនាសម្ងាត់ នេះ បានបរិយាយពីអំពើក្បត់ឆន្ទៈថ្នាក់ដឹកនាំកំពូល និងភាពរង្គោះរង្គើផ្ទៃក្នុងបក្សប្រឆាំង។
ឯកសារដែលត្រូវបានអង្គភាពហ្វ្រេសញូវ (Fresh News) ដែលជាស្ថាប័នព័ត៌មានស្និតនឹងរដ្ឋាភិបាលយកចេញពីហ្វេសប៊ុក ឈ្មោះ សីហា បានទម្លាយពីការសន្ទនារវាងតំណាងរាស្ត្រលោក ម៉ៅ មុនីវណ្ណ ជាមួយខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីភ្ជាប់ទំនាក់ទំនងទៅលោក កឹម សុខា។ សារសន្ទនាដែលត្រូវគេយកចេញពីប្រព័ន្ធទំនាក់ទំនងសង្គមវាត់ស្អាប់ (WhatsApp) គឺបានលើកឡើងពីគម្រោងច្បាម ឬដណ្ដើមមុខតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ពីលោក សម រង្ស៊ី ដើម្បីដាក់ឲ្យលោក កឹម សុខា វិញ។
សារសន្ទនាដែលកាសែតចុះផ្សាយថា វាជាឯកសារសន្ទនាដ៏សម្ងាត់ និងការពិតនេះ បានបង្ហាញពីការពេញចិត្តពេញថ្លើមរបស់លោក កឹម សុខា និងលោក ម៉ៅ មុនីវណ្ណ ក្នុងការអនុវត្តតាមគម្រោងគ្របគ្រងបក្សពីលោក ហ៊ុន សែន។
ទាក់ទិនរឿងនេះ មន្ត្រីនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បដិសេធក្នុងការអធិប្បាយដោយបញ្ជាក់យ៉ាងខ្លីថា ប្រតិកម្មចំពោះការចោទប្រកាន់នេះមាននៅក្នុងសេចក្ដីប្រកាសព័ត៌មានបក្សរួចទៅហើយ។ ស្របពេលឯកសារនេះបានផ្ទុះឡើង គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ភ្លាមដែរ ដោយអំពាវនាវដល់សមាជិកនៅក្នុងបក្សប្រុងប្រយ័ត្នចៀសវាងការភ័ន្តច្រឡំ និងចាញ់បោកការផ្សព្វផ្សាយព័ត៌មានប្រឌិត និងក្លែងក្លាយទាំងនេះ។
ដោយឡែកមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ ស្នើសុំមិនបកស្រាយអ្វីឡើយចំពោះឯកសារសម្ងាត់នេះ ដោយលោកថ្លែងថា ពុំបានដឹងការពិតទេ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបង្វែរសំណួរនេះទៅខុទ្ទកាល័យរបស់លោក ហ៊ុន សែន វិញ៖ «រឿងហ្នឹងទាល់តែសួរឯកឧត្ដមខុទ្ទកាល័យបានដឹង។ ខ្ញុំអត់បានដឹងរឿងហ្នឹងទេ។ ខ្ញុំឃើញតែក្នុងហ្វេសប៊ុកដែរ ដល់បើកមកវាអត់ចេញជាខ្លឹមសារ»។
អាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានភ្លាមៗទេ ជុំវិញឯកសារបែកធ្លាយនេះ នៅថ្ងៃទី៤ ខែមីនា។
បើទោះជាបែបណា លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថា គេពិតជាពិបាកសន្និដ្ឋានណាស់ថា តើវាជាការសន្ទនាពិតប្រាកដ ឬបែបណានោះឡើយ។ លោកបន្តថា ការចុះផ្សាយក្នុងពេលកន្លងទៅរបស់ស្ថាប័នព័ត៌មាន ដែលស្និទ្ធនឹងរដ្ឋាភិបាលនេះ តែងផ្អែកលើនិន្នាការទៅរករដ្ឋាភិបាល និងផលប្រយោជន៍នយោបាយច្រើនជាង៖ «វាគ្រាន់តែស្ដាប់ៗទៅ ប៉ុន្តែដូចការផ្សព្វផ្សាយមុនៗ មកពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ហ្នឹងខុសនឹងការពិត ហើយមានកន្លែងក្លែងក្លាយទៀតផង»។
នេះពុំមែនជារឿងថ្មីឡើយ ការបែកធ្លាយសារឯកជនដែលត្រូវបានបណ្ដាញទំនាក់ទំនងសង្គម ដែលគេជឿថា ស្និទ្ធនឹងរដ្ឋាភិបាលបញ្ចេញ រួចបន្ទាប់មកទៀតកាសែតក្នុងស្រុកចុះផ្សាយយ៉ាងព្រោងព្រាត។ សំឡេងសន្ទនា និងសារឆ្លើយឆ្លងជាឯកជន ជាពិសេសពីខាងបក្សប្រឆាំង ត្រូវបានគេបញ្ចេញជាហូរហែ។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ មើលឃើញថា សេនារីយោនេះអាចជាវិធីធ្វើឲ្យបក្សប្រឆាំងត្រូវចុះខ្សោយ ឬបាត់បង់ប្រជាប្រិយភាពមែន។ ក៏ប៉ុន្តែមធ្យោបាយនេះ មិនត្រឹមតែជំរុញឲ្យបក្សប្រឆាំងក្លាយជាអ្នករងគ្រោះ ហើយគួរឲ្យអាណិតប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យបក្សប្រឆាំងខ្លាំងជាងមុនថែមទៀតទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
លោក កឹម សុខា ជួបពិភាក្សាពីការវិវឌ្ឍន៍នយោបាយចុងក្រោយជាមួយមន្ត្រីទូតសំខាន់ៗ
-
លោក កឹម សុខា ណែនាំឲ្យសមាជិកផ្ដោតលើគោលដៅបក្សដើម្បីដោះស្រាយបញ្ហាជាតិ
-
លោក ហ៊ុន សែន ខឹងលោក កឹម សុខា ដែលមិនធ្វើតាមកិច្ចសន្យាសម្ងាត់
-
រដ្ឋសភានឹងបើកកិច្ចប្រជុំធ្វើវិសោធនកម្មលុបចោលប្រធានភាគតិចនៅថ្ងៃទី៣១មករា
-
លោក កឹម សុខា មិនទាន់មានគម្រោងចុះមូលដ្ឋានក្រោយចេញពីការឃុំខ្លួនឯង
-
បទសម្ភាសន៍៖ “សមត្ថកិច្ចមិនស៊ើបអង្កេតករណីគំរាមសម្លាប់លោក កឹម សុខា ជារឿងខុសច្បាប់”
-
ហ្វេសប៊ុកមានរូបកញ្ញា ធី សុវណ្ណថា បង្ហាញសារព្រមានលោក កឹម សុខា
-
ឯកអគ្គរដ្ឋទូតអាមេរិកស្វាគមន៍ចំពោះការលើកលែងទោសលោក កឹម សុខា
Cambodian should take a serous thinking who can be good to lead the nation. HUN SEN have been leading this country for many decade . all Cambodian should understand how good or bad he is. if they knew HUN SEN driven this poor nation to hell why will they vote for him again . in democracy country no one should ask any one who you vote for . or no one force you to vote for him. your vote is very important for yourself and your family as well as your nation. no one should buy or sell that is what we call people powers. Cambodian should understand any one that become a leader is working for them . he or she can not use the power that people give to hurt them. they only can use this powers to connecting whit world powers to bring good economy for the people. if the leader who is smart people will know by seeing peace stability not having too much problem in their nation. if some one get the powers by forcing people too vote for him is not always good. in the past four decade I see this poor nation having too many problem. that came from some one who have not enough knowledge to lead the nation. I knew what was happen when some one staying in powers for too long. those guy have to have military in his hand to threatening people to be their slave. please be yourself that piece of paper can deciding your future. GOD bless all Cambodian
កូនចៀមគិតតែឆ្លើញ”បាហ៍ បាហ៍ៗៗ” យករួចខ្លួនៅមុខឪខ្លា។