ដោយ លោក មាស រតនៈវិទូ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០១៧ | ម៉ោង 12:02 AM
http://vodhotnews.com

លោក ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
គណបក្សប្រជាជន គ្រោងប្តឹងទៅតុលាការ ក្នុងករណីគណបក្សសង្គ្រោះជាតិ មិនព្រមកែខ្លឹមសារគោលនយោបាយរបស់ខ្លួន ដែលនិយាយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។
ការស្នើឲ្យគណបក្សប្រឆាំង កែសម្រួលខ្លឹមសារនយោបាយនេះ ធ្វើឡើងមិនដល់មួយសប្តាហ៍ ពោលគឺក្រោយគណបក្សសង្គ្រោះជាតិ បានដាក់ចេញគោនយោបាយអាទិភាព៥ចំណុចកាលពីថ្ងៃទី២មីនា សម្រាប់ការបោះឆ្នោតខែមិថុនា។
នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្លៃទី៦ខែមីនានេះ អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកែតម្រូវជាបន្ទាន់នូវខ្លឹមសារឃោសនានយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដោយថាខ្លឹមសារនេះ មានចរិកញុះញុង បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន ដែលបានខិតខំបម្រើរាស្ត្រ។
បើតាមសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកថា ការទាមឲ្យបក្សប្រឆាំងកែតម្រូវនេះ គឺដើម្បីរក្សាបរិយាកាសនយោបាយឲ្យល្អ និងសុខសន្តិភាពប្រទេសជាតិ។
នៅក្នុងពិធីចែកសញ្ញាបត្រនៅរសៀលថ្ងៃចន្ទនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរិះគន់ចំៗពាក់ព័ន្ធនឹងសារនយោបាយគណបក្សសង្គ្រោះជាតិនេះដែរ។
លោកមានប្រសាសន៍ថា៖ « […] មិនទាន់ដឹងអីផង បង្អាប់គេទៅហើយ ស្អីអាហ្នឹង ភាសាហ្នឹង ភាសាវាយគេ។ ដកមេឃុំ ដូរមេឃុំ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ! អាមេឃុំបម្រើបក្សរាល់ថ្ងៃហ្នឹង គ្រាន់គណបក្សប្រជាជន […] »។
គណបក្សសង្គ្រោះជាតិ នៅមិនទាន់ប្រតិកម្ម ឬឆ្លើយតបជាផ្លូវការណ៍ណាមួយនៅឡើយទេ ចំពោះការទាមទាររបស់បក្សកាន់អំណាច ដែលថាឲ្យដូរសារនយោបាយនេះ។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានពីលទ្ធផលប្រជុំគណៈកម្មការអចិន្ត្រៃយ៍ចេញផ្សាយនៅរសៀលថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាខ្លួនបានកំណត់ផែនការសកម្មភាព ដើម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាព៥ចំណុចសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់៕
ឆ្គួតមែនទែនហើយ!!!!!
កែរដាក់ថា មេឃុំឈាមខ្មែរបំរើរាស្ត្រ ទៅបានហើយ កុំចាំទៅជ្រលក់មាត់
ជាមួយពពួកឈាមឈ្លើងធ្វើអី
this sick dog is getting worse and worse from day to day. every minute this ugly evil is thinking to bite every one who again white him. I do not know how long this guy will last he can be getting heard attack at any time. come on HUN SEN every one that you have been murder are waiting for you at GOD court of justice. after that GOD will fine out where to keep you . GOD bless all Cambodia people but not you Mr HUN SEN
នេះជាសម្តីមានលក្ខណៈផ្តាច់ការជ្រុលនិយម ហ៊ានមកបង្គាប់បញ្ជាបក្សប្រឈមឲ្យកែតម្រូវតាមនយោបាយរបស់ខ្លួនចង់បានទៅវិញ។ បើអញ្ចឹងបក្សប្រឈមចាំបាច់មានកម្មវិធីនយោបាយរបស់ខ្លួនធ្វើអ្វី ? បើបក្សប្រឈមធ្វើតាមចិត្តចង់បានរបស់បក្សកាន់អំណាចមែន នោះប្រជាជននឹងឈប់គាំទ្របក្សប្រឈម។ ពេលនេះមេបក្សដែលដឹកនាំប្រទេសមើល ឃើញ ភាពខ្សោយរបស់ខ្លួន ដែលបក្សរបស់គាត់គឺមុខលុយ គ្មានភាពស្មោះត្រង់ពិតប្រាកដក្នុងការបម្រើរាស្ត្រដោយគិតតែបម្រើបក្សធំជាង។ ទង្វើមិនមែនជាអ្នកប្រជាធិប្បតេយ្យរបស់គាត់គឺពិតជាសែនខូច សែនកំសាក សែនអាក្រក់មែន។
Cpp getting mad everyday ‘ and scaring even word change ‘change ‘ that so funny ‘all these mafia groups’.Every night they might could not sleep ‘ because they think what happen in the future?? people really hate cpp ‘ people know everything about the crimes they committed ‘ .Like gadafee before he been topple ‘he never sleep ‘ he been worry every night ‘ till the day of people judge ‘ so hun-sen and his cpp will get the same fate in the future’ .KARMA mr dictator’.GOD bless all cambodian people’
Well, guys I understand your feelings and thoughts. However, in reality when will that happen? That is the problem. We are all waiting since 1993.