ប្រធាន​​​ព្រឹទ្ធ​​​សភានឹង​​​ចុះហត្ថលេខា​​​លើ​​​វិសោធកម្ម​​​ថ្មី​​​ ខណៈព្រះមហាក្សត្រ​​​យាង​​​ទៅក្រៅប្រទេស​​​

ខេមបូឌា ដេលី

ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅក្រៅប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាជាយូរមកហើយគ្រោងចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ជាចំណាត់ការចុងក្រោយក្នុងអ្វីដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាការវាយប្រហារចុងក្រោយដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នមានទំនាក់ទំនងជាមួយមន្ត្រីដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាបានសម្រេចកាលពីថ្ងៃសុក្រថា វិសោធនកម្មដែលផ្តល់អំណាចដ៏ទូលំទូលាយថ្មីដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងតុលាការនៅក្នុងការផ្អាកសកម្មភាព ឬរម្លាយគណបក្សនយោបាយចោលនោះ អនុវត្តតាមច្បាប់កំពូលរបស់ប្រទេសកម្ពុជា។

ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ ឡើងយន្តហោះយាងទៅពិនិត្យព្រះរាជសុខភាពនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រ។
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ ឡើងយន្តហោះយាងទៅពិនិត្យព្រះរាជសុខភាពនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រ។

ក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួនថា “ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថា ច្បាប់ស្តីពីគណបក្សនយោបាយដែលបោះឆ្នោតអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាត្រូវប្រកាសស្របតាមរដ្ឋធម្មនុញ្ញ”។

វិសោធនកម្មនេះជាធម្មតាត្រូវដាក់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្តលេខាមុនពេលចូលជាធរមាន។ ប៉ុន្តែ ព្រះមហាក្សត្របានយាងទៅប្រទេសចិនកាលពីថ្ងៃសុក្រ ដើម្បីពិនិត្យព្រះរាជសុខភាពក្នុងរយៈពេលជាច្រើនសប្តាហ៍ ហើយតួនាទីទាំងនោះត្រូវធ្លាក់ទៅលើបន្ទុករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា “សម្តេច សាយ ឈុំ នឹងចុះហត្ថលេខាក្នុងនាមជាប្រមុខរដ្ឋស្តីទី”។លោកបានមានប្រសាសន៍បន្តថា “វាអាចពីថ្ងៃច័ន្ទទៅរហូតដល់ចុងអាទិត្យហ្នឹង។វាគឺជាកិច្ចការរបស់ព្រះបរមរាជវាំង”។

លោក ម៉ម ប៊ុននាង បានលើកឡើងទៀតថា លោកមិនដឹងឡើយថា តើហេតុអ្វីបានជាការចុះហត្ថលេខាមិនអាចរង់ចាំដល់ពេលព្រះមហាក្សត្រយាងត្រឡប់មកវិញ។

លោក អ៊ុំ តារាវុធ ទីប្រឹក្សាព្រះមហាក្សត្រ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ។

ព្រះបិតាដែលយាងចូលទិវង្គតទៅហើយ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី គឺព្រះបរមរតនកោដិ នរោត្តម សីហនុ ធ្លាប់ជាព្រះមហាក្សត្រដែលយាងចេញពីប្រទេសម្តងម្កាលជាពិសេសដើម្បីគេចពីការឡាយព្រះហស្តលេខាលើច្បាប់ដែលព្រះអង្គមិនឯកភាព។ទោះបីជាព្រះអង្គមិនអាចរារាំងច្បាប់ដែលព្រះអង្គមិនឯកភាពក៏ដោយ ក៏ព្រះអង្គបានសំដែងឲ្យសាធារណជនដឹងអំពីទស្សនៈនយោបាយរបស់ព្រះអង្គតាមរយៈការសម្រេចមិនគង់នៅក្នុងប្រទេសដើម្បីឡាយព្រះហស្តលេខាឲ្យចូលជាធរមានដែរ។

cam-photo-law-folo-md-490x800ចាប់តាំងពីឡើងគ្រងរាជសម្បត្តិនៅក្នុងឆ្នាំ២០០៤មក បុត្រារបស់ព្រះអង្គ ទ្រង់មិនដែលបង្ហាញឲ្យឃើញពីការចូលចិត្តផ្នែកនយោបាយដូចបិតារបស់ព្រះអង្គនោះឡើយ ហើយព្រះអង្គតែងតែធ្វើតាមរាល់ការស្នើជាផ្លូវការពីគណបក្សប្រជាជនកម្ពុជា។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិបានលើកឡើងថា ព្រះអង្គជឿថា លើកហ្នឹងមិនខុសអីពីសព្វមួយដងទេ។

ព្រះអង្គមានបន្ទូលថា ព្រះមហាក្សត្រយាងទៅប្រទេសចិន២ដងក្នុងមួយឆ្នាំដើម្បីពិនិត្យព្រះរាជសុខភាព ហើយថា ពេលវេលា ដែលព្រះអង្គយ៉ាងទៅលើកនេះវាគឺគ្រាន់ជារឿងគាប់ជួនប៉ុណ្ណោះ។

លោក ឆាំ ប៊ុនថេត អ្នកវិភាគ នយោបាយនិងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា គ្មានផ្លូវដឹងច្បាស់នោះទេ។ ទោះបីជាព្រះមហាក្សត្រធ្លាប់ធ្វើតាមសំណើរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈការឡាយព្រះហស្តលេខាលើច្បាប់មុនៗដើម្បីពង្រឹងឥទ្ធិពលរបស់គណបក្សកាន់អំណាចក៏ដោយ តែព្រះអង្គប្រហែលជាមិនចង់ពាក់ព័ន្ធនឹងវិសោធនកម្មទាំងនោះឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាប្រហែលជាដោយសាររឿងហ្នឹង”។ លោកបានបន្ថែមថា “វាជារឿងល្អសម្រាប់ព្រះអង្គដែលយាងទៅក្រៅប្រទេសដើម្បីកុំឲ្យមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយណាមួយនោះ”។

ពេលវិសោធនកម្មនេះចូលជាធរមាន ក្រសួងមហាផ្ទៃនឹងមានសិទ្ធិអំណាចនៅក្នុងការផ្អាកសកម្មភាពរបស់គណបក្សនយោបាយ បើសិនជាមានការប្រព្រឹត្តបទល្មើសណាមួយដោយថ្នាក់ដឹកនាំតែម្នាក់គត់របស់គណបក្សនោះ។ តុលាការកំពូលនឹងមានសិទ្ធិអំណាចក្នុងការរម្លាយគណបក្សនយោបាយណាមួយទាក់ទិនការប្រព្រឹត្តបទល្មើសដែលមិនមានចែងច្បាស់លាស់។

ទោះបីជាគណបក្សប្រជាជនកម្ពុជាបានបដិសេធចាប់តាំងពីពេលនោះថាមិនដូច្នោះក៏ដោយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលើកឡើង ពេលស្នើសុំឲ្យមានការធ្វើវិសោធនកម្មនេះកាលពីខែមុនថា វាមានគោលដៅជាពិសេសលើគណបក្សសង្គ្រោះជាតិដែលស្ទើរតែឈ្នះការបោះឆ្នោតជាតិកាលពី៤ឆ្នាំមុន និងជាគូប្រជែងតែមួយគត់សម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ ­២០១៨។

ជាការតវ៉ាជំទាស់ គណបក្សប្រឆាំងបានធ្វើពហិការការបោះឆ្នោតស្តីពីការធ្វើវិសោធនកម្មនេះនៅសភា និងព្រឹទ្ធសភាកាលពីខែមុន។គណបក្សប្រជាជនកម្ពុជាដែលមានអាសនៈភាគច្រើនទាំងនៅក្នុងសភា និងព្រឹទ្ធសភានោះអាចអនុម័តច្បាប់វិសោធនកម្មនេះបានមិនថាមានការធ្វើពហិការយ៉ាងណានោះឡើយ។

តំណាងរាស្ត្រជាប់ពន្ធនាគារមួយចំនួនមកពីគណបក្សសង្គ្រោះជាតិ ព្រមទាំងមន្ត្រីដែលមកពីគណបក្ស សម រង្ស៊ី បានលាលែងពីតំណែងដើម្បីបង្ការខ្លាចក្រែងកើតមានបញ្ហាណាមួយដោយសារច្បាប់ថ្មីនេះ។ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលភៀសខ្លួនទៅក្រៅប្រទេសដើម្បីគេចពីការកាត់ឲ្យជាប់ទោសពីបទបរិហារកេរ្តិ៍នោះ ក៏បានលាលែងពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សលោកស្រីដែរ កាលពី ខែមុន នេះបើយោងតាមលិខិតមួយច្បាប់ចុះហត្ថលេខាដោយលោកស្រី ដែលត្រូវបានបង្ហោះនៅលើអីុនធឺណិតកាលពីចុងសប្តាហ៍។

កាលពីចុងខែមុន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាង១០បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយជំទាស់ថា វិសោធនកម្មនេះផ្ទុយនឹងរដ្ឋធម្មនុញ្ញ ព្រោះវាផ្តល់សិទ្ធិអំណាចដល់ក្រសួងមហាផ្ទៃ និងតុលាការកំពូលដែលមជ្ឈដ្ឋានទូទៅដឹងថា ជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា ក្នុងការឆក់យកអ្នកបោះឆ្នោតពីតំណាងដែលពួកគាត់បោះឆ្នោតឲ្យ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលជាអង្គការតស៊ូមតិមានមូលដ្ឋាននៅអាមេរិកបានចាត់ទុកវិសោធនកម្មនេះថាជា “ការវាយប្រហារចុងក្រោយ” ចំពោះមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា។

គណបក្សប្រជាជនកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលត្រូវការសិទ្ធិអំណាចថ្មីនេះជាចាំបាច់ដើម្បីរក្សាឯកភាពជាតិ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

5 Responses to "ប្រធាន​​​ព្រឹទ្ធ​​​សភានឹង​​​ចុះហត្ថលេខា​​​លើ​​​វិសោធកម្ម​​​ថ្មី​​​ ខណៈព្រះមហាក្សត្រ​​​យាង​​​ទៅក្រៅប្រទេស​​​"

  1. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    ទោះជានៅក៏វាដូចទីមោង បើស្តេចអួច!!!!!

  2. people says:

    Useless king’ everything under control of veitcong mafia dictator ‘so king should stay in china for ever ‘ not coming back it good for cambodian people’.Why king father protect TRAL ISLAND ?? and king ‘s son sign with mafia dictator veitcong and and gave to Youn?? cambodian people will fight back’and take it back’ .GOD bless all cambodian people’

  3. Tor says:

    Sayonara!

  4. ?? says:

    WE knew the king is escaping from responsible in this case. until now Cambodian should know that kingdom of Cambodia is under Vietcong dictator . we also knew that those cold blood killer turn every thing black to whit. they are so good at this kind of communist policy. but sorry Mr HUN SEN you are not that good of doing it. you dumb guy just trying to hide your face but your ass are wide open in that open field. even animal can see it this is what we call dumb over dumb. GOD bless all Cambodian

  5. Anonymous says:

    Les médecins de calmette sont très compétent, pourquoi aller en Chine ?