
ឧត្តមសេនីយ៍យោធាកម្ពុជាជាច្រើនរូបចូលរួមកិច្ចប្រជុំមួយនៅវិមានសន្ដិភាពកាលពីឆ្នាំ ២០១៥។ ហុង មិនា
Mon, 6 March 2017
ម៉ិច ដារ៉ា and Shaun Turton
ភ្នំពេញប៉ុស្តិ៍
នៅពេលដែលនិយាយដល់ការដំឡើងឋានន្តរស័ក្តិនៅក្នុងជួរកងយោធពលខេមរភូមិន្ទគឺមិនមែនគ្រប់គ្នាសប្បាយចិត្តនោះទេ។
នៅជុំវិញការដំឡើងឋានន្តរស័ក្តិដ៏ច្រើននាពេលថ្មីៗក្នុងជួរកងកម្លាំងយោធាដែលបានបង្ហាញកាលពីខែមុននោះ កាសែត ភ្នំពេញប៉ុស្តិ៍ បានស្វែងរកការយល់ឃើញពីមន្ត្រីយោធាមួយចំនួនទាក់ទងនឹងការដំឡើងតំណែងដ៏ច្រើននេះនៅក្នុងកងកម្លាំងប្រដាប់អាវុធ។
ខណៈការដំឡើងឋានន្តរស័ក្តិគឺជាឧបករណ៍មួយដើម្បីធានាឱ្យមានភក្ដីភាពចំពោះអ្នកកាន់អំណាចនោះវាត្រូវបានគេលើកឡើងថាវាជាកត្តាដ៏ចម្បងមួយនៅពីក្រោយនិន្នាការនៃការបង្កើតឡើងជាយូរមកហើយនូវករណីនេះហើយផលវិបាកមួយចំនួនត្រូវបានបង្ហាញដោយបទសម្ភាសជាច្រើនដែលត្រូវបានគេរាយការណ៍មកជារឿយៗ។
សម្រាប់មន្ត្រីវ័យក្មេងមួយចំនួននៅក្រសួងការពារជាតិទម្ងន់ធំបំផុតគឺជាប្រភពចម្បងនៃភាពអាម៉ាស់ខណៈពេលដែលអតីតយុទ្ធជនដែលជាអ្នកតស៊ូមួយចំនួនសម្លឹងមើលដល់ការដំឡើងតំណែងនេះដោយមិនសប្បាយចិត្ត។
មន្ត្រីក្រសួងការពារជាតិចំនួនបីរូបបានស្នើសុំមិនឲ្យបញ្ចេញឈ្មោះទេ នៅពេលនិយាយព្រោះជាភាពអាម៉ាស់របស់ខ្លួន។
ពួកគាត់បាននិយាយថា គ្មានអ្វីទាំងអស់ហើយនិមិត្តរូបមិនសមហេតុផលនៃស្ថានភាពនេះគឺច្រើនជាងមន្ត្រីជាន់ខ្ពស់ដែលកំពុងកាត់បន្ថយមុខតំណែងរបស់ពួកគេនៅពេលដែលត្រូវធ្វើការជាមួយសមភាគីបរទេស។
បុរសទាំងបីនាក់បានបញ្ជាក់អំពីការអនុវត្តនេះដោយពួកគាត់លើកឡើងពីឧទាហរណ៍ជាក់ស្តែងមួយចំនួនដែលពាក់ព័ន្ធទៅនឹងមេរបស់ពួកគាត់ផ្ទាល់តែម្តង ប៉ុន្តែពួកគាត់មិនអាចប្រាប់ឈ្មោះបានទេដើម្បីការពារអត្តសញ្ញាណរបស់ប្រភពនេះ។
បុគ្គលិកម្នាក់ដែលបានចំណាយពេលអស់ជិតមួយទសវត្សរ៍នៅក្នុងក្រសួងនេះបាននិយាយថា៖ «នេះគឺជារឿងធម្មតា» ។ «ឧត្តមសេនីយ៍ថ្នាក់ផ្កាយពីរអាចទម្លាក់ផ្កាយរបស់គាត់ចេញហើយក្លាយទៅជាវរសេនីយ៍ទោដោយធ្វើដូច្នេះគឺពួកគេអាចទៅចរចាជាមួយសមភាគីរបស់ខ្លួនបាន»។
បើគិតឲ្យសាមញ្ញ លោកនិយាយថាវាមានបរិបទចំនួនពីរ៖ គឺទី ១ ប្រទេសកម្ពុជា និងទី ២ គឺពិភពលោក។
នៅក្នុងប្រទេសកម្ពុជាមានមនុស្សជាច្រើនស្វែងរកការដំឡើងឋានន្តរស័ក្តិមិនថាសម្រាប់ហេតុផលឡើងប្រាក់ខែសម្រាប់មុខតំណែងដើម្បីប្រើនៅក្នុងអាជីវកម្ម ឬដើម្បីអួតនៅលើហ្វេសប៊ុកនោះទេគឺមានច្រើន។ ប៉ុន្តែសម្រាប់អ្នកធ្វើការជាមួយនឹងដៃគូក្នុងតំបន់ និងអន្តរជាតិគឺរចនាសម្ព័ន្ធនៃមុខតំណែងកំពូលអាចធ្វើឲ្យពួកគេស្ថិតនៅក្នុងទីតាំងមួយដ៏ឆ្គងពេលដែលនិយាយដល់ការធ្វើឱ្យមានតុល្យភាពតួនាទី ការទទួលខុសត្រូវ និងឋានានុក្រមស្តង់ដារយោធា។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពេលសមយុទ្ធយោធានៅកោះពេជ្រ។ ផា លីណា
នាយកដ្ឋានក្រសួងការពារជាតិក្នុងប្រទេសឡាវជាធម្មតាគឺគ្មានតំណែងណាខ្ពស់ជាងថ្នាក់វរសេនីយ៍ទោនោះទេ។
លោកបានថ្លែងថាចំពោះមុខតំណែងស្មើគ្នារបស់កម្ពុជាជាធម្មតាគឺគេតែងដំឡើងដល់យ៉ាងហោចណាស់ថ្នាក់ផ្កាយពីរនៅលើស្មារបស់ពួកគេដែរ ហើយមានភាពខុសគ្នាដោយអន្លើជាមួយនឹងសមភាគីវៀតណាម និងថៃ។ «ការអញ្ជើញពេលខ្លះគេបញ្ជាក់ពីមុខតំណែងថាអ្នកណាគួរចូលរួមក្នុងកិច្ចប្រជុំដែលពាក់ព័ន្ធនោះដូច្នេះហើយខាងភាគីកម្ពុជាត្រូវបង្ខំចិត្តបន្ថយឋានៈរបស់ពួកគេដើម្បីអាចចូលរួមក្នុងកិច្ចប្រជុំនោះបាន»។
លោកបញ្ជាក់ថា៖ «យើងមានអារម្មណ៍ថាខ្មាសអៀនណាស់ ប៉ុន្តែយើងគ្មានជម្រើសនោះទេ។ មន្ត្រីជាន់ខ្ពស់មួយចំនួនក៏ត្អូញត្អែរផងដែរ»។
រឿងស្រដៀងគ្នានេះដែរក៏ត្រូវបានប្រាប់ដោយបុគ្គលិកម្នាក់ផ្សេងទៀតមកពីក្រសួងនេះដោយគាត់បាននិយាយថាមេរបស់គាត់ត្រូវផ្លាស់ប្តូរពីថ្នាក់ឧត្តមសេនីយ៍ផ្កាយ ១ ទៅថ្នាក់អនុសេនីយ៍ឯកដើម្បីដើរតួធ្វើជាអ្នកបកប្រែឲ្យគណៈប្រតិភូមួយដែលមកពីប្រទេសលោកខាងលិច។
លោកបានបន្តថា៖ «នេះគឺជារឿងធម្មតា។ ខ្ញុំសង្ឃឹមថាវានឹងផ្លាស់ប្តូរ។ មនុស្សមិនមានការគោរពច្រើនចំពោះកងយោធាពីព្រោះថាវាមានផ្កាយច្រើនពេកនៅលើមេឃ»។
បើយោងតាមប្រភពផ្ទៃក្នុងមួយបានបញ្ជាក់ថានៅក្នុងសៀវភៅផ្ទាល់របស់ក្រសួងការពារជាតិគឺមានឋានៈថ្នាក់ឧត្តមសេនីយ៍ចំនួន ១៣៨០ រូបហើយប្រភពនេះក៏បានសង្កត់ធ្ងន់ថាចំនួននេះនៅមិនទាន់ត្រូវបានកែសម្រួលនៅឡើយក្នុងមួយរយៈពេលនេះ។ ជាងមួយឆ្នាំកន្លងមកកងយោធពលខេមរភូមិន្ទបានបន្ថែមថ្នាក់ឧត្តមសេនីយ៍ ៥០០ នាក់ទៅក្នុងតំណែងកំពូលរបស់ខ្លួន។ ប្រភពមួយទៀតនៅសហគមន៍អនុព័ន្ធយោធាបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ២៤៥០ នាក់។
ប្រភពមួយផ្សេងទៀតបានព្យាករថាចំនួននេះអាចលើសពី ៣០០០ នាក់។
ពួកគេយល់ថា៖ «គេគ្រាន់តែបន្តបោះរង្វាន់មកឲ្យក្នុងបំណងដើម្បីរក្សាមនុស្សទុកនៅក្នុងក្រុមតែប៉ុណ្ណោះ»។
ជាញឹកញាប់មន្ត្រីក្រសួងការពារជាតិបាននិយាយថាការដំឡើងឋានន្តរស័ក្តិគឺធ្វើឡើងដោយផ្អែកតាមរយៈការវាយតម្លៃលើគុណសម្បត្តិ។
លោក មាស សំអុល ប្រធាននាយកដ្ឋានបុគ្គលិកដែលទទួលបន្ទុកចំពោះការដំឡើងឋានន្តរស័ក្តិបានបដិសេធមិនផ្តល់កិច្ចសម្ភាសន៍អំពីរឿងនេះទេ។ ប៉ុន្តែការដំឡើងឋានន្តរស័ក្តិត្រូវបានញាំញីជាយូរមកហើយនៅក្នុងជួរកងយោធពលខេមរភូមិន្ទ។
លោកថ្លែងថា៖ «វាដូចជាស្មៅមួយគុម្ពអ៊ីចឹងអាជ្ញាធរបានព្យាយាមកាត់តម្រឹមកំណើនថ្នាក់ឧត្តមសេនីយ៍ដែលកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋាភិបាល និងកងកម្លាំងតស៊ូបានធ្វើសមាហរណកម្មនៅឆ្នាំ ១៩៩៣»។
បើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានឲ្យដឹងថាចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ទី ៩០ មកគឺគម្រោងធ្វើឲ្យកងកម្លាំងប្រដាប់អាវុធកាន់តែមានប្រសិទ្ធភាពគឺមានរាប់បញ្ចូលទាំងការកាត់បន្ថយចំនួនថ្នាក់ឧត្តមសេនីយ៍ពីចំនួន ១៨០០ ទៅ ១០០ នាក់។
របាយការណ៍នោះបានបញ្ជាក់ថា ត្រឹមឆ្នាំ ១៩៩៥ មានថ្នាក់ឧត្តមសេនីយ៍ប្រហែល ២០០ នាក់។ នាយឧត្តមសេនីយ៍ម្នាក់ក្នុងចំណោមនាយឧត្តមសេនីយ៍ទាំងអស់នាពេលនោះក៏មានលោក ញឹក ប៊ុនឆៃ ម្នាក់ដែរដែលលោកជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទដែលស្ថិតនៅក្រោមរដ្ឋាភិបាលដែលដឹកនាំដោយហ៊្វុនស៊ិនប៉ិចក្នុងទសវត្សរ៍ឆ្នាំ ៩០។
ថ្លែងកាលពីពេលថ្មីៗនេះលោក ប៊ុនឆៃ ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងថាចំនួននេះបានចាប់ផ្តើមកើនឡើងជាថ្មីម្តងទៀតនៅចុងទសវត្សរ៍ឆ្នាំ ២០០០។ ជាមួយនឹងសំណើសុំយោបល់ពីការការដំឡើងឋានៈនៅទូទាំងប្រទេសលោកថ្លែងថាក្រសួងមានពេលវេលាដ៏លំបាកណាស់ក្នុងការទម្លាក់នរណាម្នាក់មកក្រោយវិញ។
លោកថ្លែងថា៖ «នៅពេលដែលអង្គភាពមួយឃើញថាអង្គភាពមួយទៀតបានស្នើសុំដំឡើងឋានៈនោះពួកគេក៏ស្នើសុំមួយដែរ។
ស្ថានភាពបែបនេះហាក់បានបង្ហាញពីកម្រិតដ៏ខ្ពស់បំផុតមួយនៅឆ្នាំ ២០១១។ នៅពេលធ្វើពិធីរំឭកខួបលើកទី ៥៨ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ បានប្រកាសអំពីការបញ្ឈប់ដំឡើងតំណែងដែលធ្វើឱ្យមានគម្លាតរវាងមុខតំណែងរបស់មន្ត្រីមួយចំនួន និងសមត្ថភាពរបស់ពួកគេហើយលោកបានបន្ថែមថាវាលំបាកនៅពេលដែលសហការជាមួយនឹងប្រទេសដទៃទៀត។
នៅក្នុងឆ្នាំ ២០១៦ ឧត្តមសេនីយ៍ត្រីថ្មីចំនួន ២៤៣ រូបត្រូវបានដំឡើងឋានៈខណៈដែលរាប់សិបនាក់ផ្សេងទៀតបានទទួលការបំពាក់ឋានន្តរស័ក្តិថ្នាក់ផ្កាយបន្ថែមទៀត។ នៅក្នុងឆ្នាំនេះរដ្ឋាភិបាលបានប្រកាសថាខ្លួននឹងដំឡើងឋានន្តរស័ក្តិដល់អតីតយុទ្ធជនដែលបានចូលបម្រើកងទ័ពចាប់ពីឆ្នាំ ១៩៧៩ ចុះដោយស្វ័យប្រវត្តិ។ ការផ្លាស់ប្តូរនេះត្រូវបានអ្នកនៅក្នុងស្ថាប័នសាមីថាវាគឺជាការខិតខំប្រឹងប្រែងមួយដើម្បីដោះស្រាយការមិនពេញចិត្តក្នុងចំណោមទាហានដែលបានចូលបម្រើការងារយូរឆ្នាំដែលខកចិត្ត។
ការផ្តួចផ្តើមនេះត្រូវបានគេមើលឃើញរួចមកហើយថាមានឧត្តមសេនីយ៍ថ្មីចំនួន ២៥៦ រូបត្រូវបានដំឡើងឋានន្តរស័ក្តិដែលការដំឡើងនេះបានដឹកនាំដោយកូនប្រុសច្បងអាយុ ៣៩ ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន ម៉ាណែតដែលជាឧត្តមសេនីយ៍ផ្កាយបី និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
តាមឧត្តមសេនីយ៍ឯកម្នាក់ដែលបានរំឭកពីឱកាសនៃការដំឡើងឋានៈរបស់គាត់ចុងក្រោយបំផុតកាលពីឆ្នាំមុនបញ្ជាក់ថាជុំចុងក្រោយបំផុតនៃការដំឡើងឋានន្តរស័ក្តិដោយស្វ័យប្រវត្តិជាថ្មីម្តងទៀតគឺដើម្បីពង្រឹងភាពខុសគ្នារវាងតួនាទី និងការទទួលខុសត្រូវ។
បើទោះបីជាមន្ត្រីរូបនេះដែលទើបស្ថិតក្នុងវ័យ ៣០ ឆ្នាំស្តើងក្តីក៏គាត់កម្រទៅការិយាល័យណាស់ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះហើយគាត់បានបម្រើការងារនៅក្នុងកងកម្លាំងប្រដាប់អាវុធមិនទាន់ដល់មួយទសវត្សរ៍ទេ។ ថ្ងៃមួយខណៈដែលគាត់កំពុងជិះម៉ូតូក្នុងទីក្រុងភ្នំពេញគាត់ត្រូវបានគេទូរស័ព្ទមកប្រាប់ដំណឹងជាមុនអំពីការដំឡើងឋានន្តរស័ក្តិនេះ។
មានគេប្រាប់គាត់ថា៖ «តម្លៃរៀបចំរត់ឯកសារ» គឺត្រូវបង់ ២៥០ ដុល្លារដើម្បីរក្សាឈ្មោះឲ្យមានសុវត្ថិភាពនៅក្នុងបញ្ជីនោះ ប៉ុន្តែទោះបីជាយ៉ាងណាមន្ត្រីពីររូបរបស់ក្រសួងការពារជាតិដែលត្រូវបានដកស្រង់សម្តីថាតួលេខគឺទាបជាងនេះ។
គាត់ថ្លែងថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន! ខ្ញុំទើបទទួលការដំឡើងតំណែងពីរឆ្នាំមុនទៅជាវរសេនីយ៍ឯក»។ «វាពិតជាឆាប់ណាស់សម្រាប់ខ្ញុំ វាហាក់ដូចជាមិនស៊ីជាមួយអាយុ និងអតីតភាពការងារខ្ញុំទេ»។
ចាប់ពីឆ្នាំ ២០០៩ រហូតមកដល់ពេលនេះគឺមានរយៈពេលប្រាំបីឆ្នាំមកហើយ វាពិតជាលឿនខ្លាំងណាស់»។ «មនុស្សមួយចំនួនបានចូលបម្រើការងារពីឆ្នាំ ១៩៧៩ មក ប៉ុន្តែតាមពិតទៅវាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ។
ការដំឡើងឋានន្តរស័ក្តិក្នុងវិស័យយោធាបានចូលមកដល់ដោយស្ថិតនៅក្រោមការពិនិត្យពិច័យថ្មីក្នុងខែមករា នៅពេលដែល ភ្នំពេញ ប៉ុស្តិ៍ បានបង្ហាញពីក្រុមអង្គរក្សចំនួនបីនាក់ដែលមកពីបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីបានប្រើអំពើហិង្សាលើតំណាងរាស្រ្តបក្សប្រឆាំងចំនួនពីររូបយ៉ាងធ្ងន់ធ្ងរក្រោយមកបុរសដែលវាយតំណាងរាស្រ្តនេះត្រូវបានដំឡើងឋានន្តរស័ក្តិបន្ទាប់ពីពួកគេត្រូវបានដោះលែងពីពន្ធនាគារ។
ទោះជាយ៉ាងណា សមាជិកម្នាក់នៃកងអង្គរក្សដែលបានស្នើសុំមិនឲ្យបញ្ចេញឈ្មោះបានថ្លែងថាការផ្លាស់ប្តូរនេះគឺហួសពីភ្ញាក់ផ្អើលទៅទៀត។
អនុសេនីយ៍ឯកអាយុ ៥០ ឆ្នាំម្នាក់ដែលមិនបានទទួលការដំឡើងតំណែងបានថ្លែងថា៖ «ខ្ញុំមិនបានទទួលការដំឡើងតំណែងទេពីព្រោះខ្ញុំគ្មានលុយបង់ឲ្យពួកគេ។ នៅក្នុងអង្គភាពនេះពួកគេងាយនឹងទទួលបានការដំឡើងតំណែងណាស់។ វាជាស្ថាប័នសំខាន់ក្នុងការឡើងឋានៈព្រោះពួកគេជាកងការពារសម្តេច ហ៊ុន សែន»៕ NS
Contact authors: ម៉ិច ដារ៉ា and Shaun Turton
star is rising on a small sky that blocking the light from the sun. all these stars they did not care as long as they have their star they can use it to make $ from it. I just born and raise as a Cambodian but I was out of that small hole and seeing the world is bigger then what I used to see. after I think back to the small hole I see it too fare away from each other. the thing I saw was when they see or copy some thing from the big world they are going crazy. Cambodian should see the bright light since 2023 but the big cloud was cover since then up until now. GOD bless all Cambodian
សុទ្ធផ្កាយចោរ!!!!
This dark king dom is under control of veitcong dictator mafia ‘that why cambodian people feel so embarrass ‘ suck a mall country and 15 million people have plenty of stars ‘ that so funny’.Some star maybe don’t have soldiers ‘and don’t know the law of soldiers’ .In the world if they see all these stars they might can’t stop laughing ‘ that unbelievable’ .Since independent from french ‘cabodia having soldiers and general like international but since veitcong mafia dictator control the country everything out of this world like mad king dom. GOD bless all cambodian people’