ដោយ អ៊ុង សេរីវុទ្ធ
2017-03-06
RFA

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតែងតាំងថ្មី ថ្លែងក្នុងសមាជវិសាមញ្ញគណបក្ស នាទីស្នាក់ការគណបក្សសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។ RFA/Sorn Chanratha
![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកជាអ្នករៀបចំឲ្យលោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ បានសម្រេច ដើម្បីជំនួសលោក សម រង្ស៊ី ដែលទើបលាលែង។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃទី៦ មីនា ដោយលោកបញ្ជាក់ថា សារសំឡេងដែលបែកធ្លាយរវាងលោក និងលោក កឹម សុខា នោះជាការពិត ហើយលោកបានរៀបចំកិច្ចការនេះ ដើម្បីឲ្យលោកកឹម សុខាធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ៖ «ខ្ញុំ (ហ៊ុន សែន) និយាយជាមួយកឹម សុខា និយាយមែន! ហើយផែនការឲ្យលោក កឹម សុខា ឡើងកាន់បក្ស ខ្ញុំក៏រៀបចំ និយាយឲ្យត្រឹងអ៊ីចឹងម៉ង! ផែនការនឹងវាច្បាស់ណាស់! ដាក់វិសោធនកម្មច្បាប់។ អ៊ីចឹងវាទាល់កន្លែងៗអី! អីចឹងចាំដល់ឆ្នាំ២០១៨ អី! ច្បាប់វាឲ្យ៩០ថ្ងៃសម្រាប់រើស (ប្រធានបក្ស) ចឹងមិនរើសឲ្យលឿន!»។
ទោះជាយ៉ាងណាក៏ដោយ ការលាលែងពីតំណែងប្រធានបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ហើយជ្រើសរើសប្រធានគណបក្សថ្មីនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ដើម្បីការពារការរំលាយគណបក្សនេះមុនការបោះឆ្នោតខាងមុខ ដោយលោក ហ៊ុន សែន តាមរយៈសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រុមប្រឹក្សាធម្មនុញ្ញឯកភាពលើខ្លឹមសារសេចក្ដីស្នើវិសោធនកម្មច្បាប់បក្សនយោបាយ
-
ពលរដ្ឋឃុំបឹងល្វាខេត្តកំពង់ធំស្នើបង្កើតឃុំថ្មីមួយដែលកៀកនឹងពួកគាត់
-
សេចក្ដីស្នើវិសោធនកម្មច្បាប់បក្សនយោបាយទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ
-
ក្រសួងការបរទេសលើកពីកត្តាដែលអាចធ្វើឲ្យប៉ះពាល់ទំនាក់ទំនងកម្ពុជា-អាមេរិក-សហគមន៍អឺរ៉ុប
-
បក្សប្រឆាំងប្រកាសមិនទទួលខុសត្រូវចំពោះការជេរប្រមាថបក្សកាន់អំណាច
-
ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្ដីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយ
-
លោក ហ៊ុន សែន ប្ដេជ្ញារក្សាសន្តិភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយ
-
តំណាងរាស្ត្របក្សប្រឆាំងគ្រោងសុំឲ្យក្រសួងពាក់ព័ន្ធបំភ្លឺរឿងកម្មសិទ្ធិបញ្ញា
-
ព្រឹទ្ធសភានឹងប្រជុំពិនិត្យសេចក្ដីស្នើកែប្រែច្បាប់គណបក្សនយោបាយនៅថ្ងៃទី២៨ កុម្ភៈ
ចង់តែសេីចទេលោកអេីយចេះនិយាយចេញមករួច!!!