ដោយ ខែ សុណង
2017-03-19
RFA

រូបក្រដាសប្រាក់១ម៉ឺនរៀលថ្មី។ Photo National Bank
![]()
ធនាគារជាតិនៃកម្ពុជា ប្រកាសប្ដូរក្រដាសប្រាក់ថ្មីជូនសាធារណជនចំពោះក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
សេចក្ដីជូនដំណឹងរបស់ធនាគារជាតិ បានឲ្យដឹងថា ដើម្បីជាការអបអរសាទរខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា នឹងទទួលប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ដោយផ្ដល់ក្រដាសថ្មីជូនសាធារណជនដែលមានតម្រូវការ។ ការប្ដូរក្រដាសប្រាក់នេះ នឹងប្រព្រឹត្តនៅថ្ងៃទី២០ មីនា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី–ខេត្ត លើកលែងតែស្នាក់ការកណ្ដាលតែប៉ុណ្ណោះ។
ធនាគារជាតិ អំពាវនាវឲ្យសាធារណជនចូលរួមចំណែកលើកទឹកចិត្ត និងគាំទ្រប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អ្នកដាំស្វាយចន្ទីនៅខេត្តរតនគិរីរកឃើញសត្វល្អិតបំផ្លាញផ្កានិងក្ដឹបស្វាយចន្ទី
-
អ្នកសេដ្ឋកិច្ច៖ ការកំណត់អត្រាការប្រាក់អាចធ្វើឲ្យគ្រឹះស្ថានខ្លះធ្លាក់ចំណូលឬក្ស័យធន
-
កសិករខេត្តកំពង់ឆ្នាំងត្អូញត្អែររឿងសណ្ដែកបាយមានជំងឺនិងលក់បានតម្លៃថោក
-
អាជ្ញាធរខេត្តព្រះសីហនុអំពាវនាវឲ្យពលរដ្ឋចូលរួមគាំទ្រផលិតផលក្នុងស្រុក
-
កសិករនិងឈ្មួញនៅរតនគិរីត្អូញត្អែរពីដំណាំស្វាយចន្ទីគ្មានផល
-
“កំណើនសេដ្ឋកិច្ចនឹងឡើងដល់៧%តាមការព្យាករប្រសិនប្រទេសមានស្ថិរភាពនយោបាយ”
-
កម្ពុជា-ថៃព្រមព្រៀងគ្នាកំណត់តម្លៃពន្ធនាំត្រីចូលពីកម្ពុជាទៅលក់នៅថៃ
-
ចំណូលពីវិស័យរ៉ែនិងថាមពលកើន២៤៨%ខណៈសង្គមស៊ីវិលជំរុញឲ្យផ្សាយព័ត៌មានចំណូល
-
អាជ្ញាធរកម្ពុជានឹងចរចាជាមួយភាគីថៃជុំវិញរឿងនាំត្រីចូលពីកម្ពុជា
-
អ្នកជំនាញស្នើឲ្យពលរដ្ឋស្មោះត្រង់ពេលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
សូមធនាគារជាតិបង្កើតលុយឲ្យមានទំហំស្តង់ដាដូចៗគ្នា និងមានគុណភាពផង ពីព្រោះកន្លងមកឃើញតែដូរនិងបង្កើតប្រភេទក្រដាស់ប្រាក់ថ្មីដែលអន់គុណភាពទាំងពណ៏ ទាំងសាច់ក្រដាស់ និងរូបភាព។