ដោយ រាជ វិញ្ញូ
2017-03-19
RFA

ពិធីដង្ហែសពឧបនាយករដ្ឋមន្ត្រី សុខ អាន ទៅទីបច្ឆាមុខវត្តបទុមវតី រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។ RFA/Rach Vingur
![]()
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគូប្រឆាំងគ្នាដ៏តានតឹងបំផុតនោះ បានចាត់ទុកការបាត់បង់លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ថាជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប។ ការចាត់ទុកនេះ ក្នុងពេលថ្នាក់ដឹកនាំកំពូលៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សនិស្សិត និងប្រជាពលរដ្ឋសរុបជាង ១ពាន់នាក់ បាននាំគ្នាជូនដំណើរជាលើកចុងក្រោយចំពោះសពលោក សុខ អាន ដើម្បីយកទៅបូជានៅខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ មីនា។
អ្នកវិភាគនយោបាយមើលឃើញថា ការចំណាយពេលវេលារបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ទៅចូលរួមជាមួយគណបក្សកាន់អំណាចដើម្បីដង្ហែសពលោក សុខ អាន ទៅបូជា ដែលជាការជូនដំណើរលើកចុងក្រោយនោះ គឺជាវប្បធម៌ដ៏ល្អមួយដើម្បីចងឲ្យជាប់នូវវប្បធម៌ផ្សះផ្សាជាតិសម្រាប់គណបក្សទាំងពីរ។
នៅថ្ងៃទី១៩ មីនា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សំខាន់ៗប្រហែលចំនួន ១០នាក់ រួមមានលោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ លោក សុន ឆ័យ និងលោក ម៉ៅ មុនីវណ្ណ ជាដើម បានទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីបូជាសពលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សុខ អាន និងរង់ចាំរហូតទាល់តែប្រធានរដ្ឋសភា លោក ហេង សំរិន ផ្ដល់ភ្លើងបូជាសព ទើបក្រុមតំណាងរាស្ត្របក្សប្រឆាំងទាំងនោះនាំគ្នាត្រឡប់ទៅវិញ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែងថា ថ្វីត្បិតតែមានទស្សនៈនយោបាយខុសគ្នាយ៉ាងណាក្ដី ប៉ុន្តែការចូលរួមជូនដំណើរចុងក្រោយនេះ គឺដើម្បីបង្ហាញអំពីការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់ ដែលធ្លាប់បំពេញការងារជាតំណាងរាស្ត្រជាមួយគ្នាអស់ជាច្រើនឆ្នាំកន្លងមក៖ «ធនធានមនុស្សទោះជានៅគណបក្សណាក៏ដោយ ធនធានមនុស្សសំខាន់ៗដែលជាអ្នកចេះដឹងដូចសម្ដេច សុខ អាន ហ្នឹង គឺគួរឲ្យស្ដាយស្រណោះ»។
លោក ប៉ុល ហំម ចាត់ទុកលោក សុខ អាន ថាជាមនុស្សស្លូតបូតម្នាក់ និងមិនសូវនិយាយស្ដីច្រើនឡើយ ហើយបើនិយាយវិញ ក៏ក្នុងលក្ខណៈស្លូតបូត និងមិនធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់មន្ត្រីបក្សផ្សេងនោះដែរ។
សពរបស់លោក សុខ អាន ត្រូវបានរំកិលចេញពីគេហដ្ឋានរបស់លោកស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ យកទៅបូជានៅខាងមុខវត្តបទុមវតី ដោយមានអ្នកចូលរួមដង្ហែជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងពលរដ្ឋជាច្រើននាក់។ ក្រោយព្រះមហាក្សត្រប្រោសព្រះរាជប្រទានគោរមងារជាសម្ដេចវិបុលបញ្ញា សុខ អាន បានពីរថ្ងៃ គឺកាលពីថ្ងៃទី១៥ មីនា រដ្ឋាភិបាលប្រកាសថា លោក សុខ អាន បានទទួលមរណភាពដោយរោគាពាធនៅទីក្រុងប៉េកាំង ប្រទេសចិន ហើយបន្ទាប់មក លោកត្រូវបានគេបញ្ជូនមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១៦ មីនា។ កម្មវិធីបុណ្យបូជាសពលោក សុខ អាន គឺមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងប្រធានព្រឹទ្ធសភា និងរដ្ឋសភាដែរ។
ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ បានឡើងថ្លែងវិយោគកថាមុនពេលបូជាសពលោក សុខ អាន ថា លោក សុខ អាន គឺជាកុលបុត្រខ្មែរមួយរូបដែលពេញមួយជីវិតបានលះបង់គ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិជាតិលើវិស័យវប្បធម៌ និងអក្សរសាស្ដ្រជាតិ។ លើសពីនេះ លោក សុខ អាន ក៏ជាអ្នកជំនាញខាងការទូតដ៏ល្បីម្នាក់របស់កម្ពុជា នៅឆាកអន្តរជាតិ។
លោក សាយ ឈុំ បន្ថែមថា ការបំពេញកិច្ចការជាច្រើនរាប់មិនអស់សម្រាប់បម្រើជាតិ គឺលោក សុខ អាន មិនបានគិតអំពីសុខភាពខ្លួនឯងនោះទេ ទើបបណ្ដាលឲ្យមានសុខភាពកាន់តែធ្ងន់ធ្ងរជាលំដាប់រហូតធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ជូនទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ៖ «ស្នាដៃរបស់សម្ដេចវិបុលបញ្ញា សុខ អាន ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគុណធម៌ដ៏ឧត្តុង្គឧត្តមនេះមិនអាចបំភ្លេចបានឡើយ»។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកការចូលរួមរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំង ដង្ហែសពលោក សុខ អាន យកទៅបូជា ថាដោយសារគណបក្សទាំងពីរមិនដែលយកគ្នាធ្វើជាសត្រូវ ហើយកន្លងមក គឺធ្វើការប្រកួតគ្នាតាមបែបប្រទេសកាន់លទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ៖ «យើងមានការសប្បាយរីករាយណាស់ដែលមានឯកឧត្តមជាតំណាងឲ្យគណបក្សសង្គ្រោះជាតិ។ យើងមិនមានបញ្ហាអីក្នុងសតិអារម្មណ៍ទេ ព្រោះប្រទេសយើងអនុវត្តទៅតាមរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ យើងតស៊ូនៅលើទីលានប្រជាធិបតេយ្យ តែយើងមិនចាត់ទុកគ្នាជាសត្រូវនោះទេ»។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា តាមបំណងរបស់លោក ចង់ឲ្យក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងទាំងអស់នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធសពលោក សុខ អាន ជាលើកចុងក្រោយ ព្រោះធ្វើបែបនេះនឹងអាចឲ្យបក្សប្រឆាំងរឹតតែរក្សាឲ្យបាននូវវប្បធម៌ឯកភាពជាតិ និងចេះជួយគ្នាទៅវិញទៅមក ប្រសិនបើបក្សណាមួយជួបទុក្ខ៖ «ក្នុងកាលៈទេសៈបែបនេះ គណបក្សប្រឆាំងគួរតែទៅទាំងអស់ ដើម្បីចូលរួមរំលែកមរណទុក្ខទៅ ហើយប្រសិនបក្សប្រឆាំងមានទុក្ខវិញម្ដង ខាងគណបក្សប្រជាជនកម្ពុជា គេនាំគ្នាមកឲ្យច្រើនដែរទៅ ជាប្រពៃណីមួយចងឲ្យជាប់នូវវប្បធម៌ផ្សះផ្សាជាតិ»។
ទោះជាយ៉ាងណា លោកបណ្ឌិត មាស នី មិនទាន់អាចព្យាករណ៍បានទេថា ការចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក សុខ អាន ដោយបក្សប្រឆាំងពេលនេះ អាចធ្វើឲ្យកម្ដៅនយោបាយថយចុះនោះ ព្រោះលោកថាកន្លងមក ការឡើងចុះនៃកម្ដៅនយោបាយ គឺមិនទៀងទាត់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពិធីបូជាសពឧបនាយករដ្ឋមន្ត្រី សុខ អាន
ដោយ រាជ វិញ្ញូ
2017-03-19
RFA
ថ្នាក់ដឹកនាំកំពូលៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សនិស្សិត និងប្រជាពលរដ្ឋមួយចំនួន ព្រមទាំងក្រុមតំណាងរាស្ត្របក្សប្រឆាំងដែលមានគ្នាប្រហែលជាង ១ពាន់នាក់ នាំគ្នាជូនដំណើរជាលើកចុងក្រោយចំពោះសពលោក សុខ អាន យកទៅបូជានៅខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។

ពិធីដង្ហែសពឧបនាយករដ្ឋមន្ត្រី សុខ អាន ទៅទីបច្ឆាមុខវត្តបទុមវតី រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។

ពិធីបូជាសពឧបនាយករដ្ឋមន្ត្រី សុខ អាន នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។

អត្ថបទដែលទាក់ទង
-
មន្ត្រីរដ្ឋាភិបាលព្រមានប្ដឹងអ្នកប្រើហ្វេសប៊ុកម្នាក់ដែលប្រមាថសពលោក សុខ អាន
-
បក្សប្រឆាំងនឹងដឹកនាំប្រតិភូចូលរួមបុណ្យសពលោក សុខ អាន នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ
-
មន្ត្រីថ្នាក់ដឹកនាំកំពូលៗចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន
-
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន
-
រដ្ឋាភិបាលប្រគល់តួនាទីស្ដីទីឲ្យលោក ប៊ិន ឈិន ជំនួសលោក សុខ អាន
-
សពលោក សុខ អាន ត្រូវបានដឹកមកដល់កម្ពុជាហើយនៅម៉ោង៥ព្រឹកព្រលឹម
Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine
Can we compare about Sok An and Kem Lay?
Who is best one for Khmer?
How many Khmer people join in his dead?
Who made Khmer’heart sorrow?