
ពិធីដង្ហែសពលោក សុខ អាន ឆ្ពោះទៅឈាបនដ្ឋាន នៅមុខវត្តបុទុម នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧។ @FB/Samdech Hun Sen Prime Minister
នៅព្រឹកថ្ងៃអាទិត្យនេះ សព លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានដង្ហែឆ្ពោះទៅកាន់ឈាបនដ្ឋាន មុខវត្តបទុម ដើម្បីរៀបចំពិធីបូជា។ នៅក្នុងពិធីបូជាសព នេះ មានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជាសំខាន់ៗ ឧបនាយករដ្ឋមន្រ្តីថៃ អនុប្រធានាធិបតីឥណ្ឌូនេស៊ី ព្រមទាំងតំណាងគណបក្សសង្រ្គោះជាតិផងដែរ។
បន្ទាប់ពីសពលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ជូនពីទីក្រុងប៉េកាំងមកដល់កម្ពុជា កាលពីព្រឹកព្រលឹម ថ្ងៃទី ១៦ មីនា ។ នៅព្រឹកថ្ងៃទី ១៩ មីនា នេះ សពរបស់លោក ត្រូវបានរំកិលចេញពីគេហដ្ឋាន នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្ពោះទៅវត្តបុទុមវត្តីដើម្បីបូជាបន្ទាប់ពីតម្កល់ទុកធ្វើបុណ្យតាំងពីថ្ងៃទី ១៦មីនាមក។
នៅក្នុងពិធីបូជាសពនៅថ្ងៃអាទិត្យនេះ មានការចូលរួមពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធានាធិបតីឥណ្ឌូនេស៊ី ឧបនាយករដ្ឋមន្ត្រីថៃ អនុប្រធានគណបក្សសង្គ្រោះជាតិ និងមន្រ្តីរាជការជាច្រើននាក់ទៀត។ ព្រមជាមួយគ្នានេះ នៅក្នុងពិធីបូជាសពរបស់លោក សុខ អាន លោក សាយ ឈុំ ជាអ្នកអានវិយោគកថា និងជីវប្រវត្តិ ចំណែក លោក ហេង សំរិន ជូនភ្លើងដល់សព។
ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក ប៉ុល ហំម និង លោកស្រី មួរ សុខហ៊ួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមគោរពវិញ្ញាក្ខន្ធសពលោក សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៩មីនានេះ។ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា ទោះបីជាគណបក្សសង្រ្គោះជាតិនិងគណបក្សប្រជាជនកម្ពុជា មានទស្សនៈនយោបាយខុសគ្នាក្តី ប៉ុន្តែការគោរពសពជាលើកចុងក្រោយ គឺជាការបង្ហាញនូវគុណធម៌ក្នុងនាមជាខ្មែរដូចគ្នា។ ទោះជាយ៉ាងនេះក្តី លោក កឹម សុខា ដែលជាប្រធានគណបក្ស មិនបានចូលរួមនោះទេ ដោយសារតែលោកកំពុងស្ថិតនៅក្រៅប្រទេស។
ជុំវិញប្រតិកម្មការចំណាយលើពិធីបុណ្យសព ដែលរដ្ឋាភិបាលគ្រោង ចំណាយ ៣០០០ លាន រៀល ប្រហែល ៧៥ម៉ឺនដុល្លារអាមេរិក កាលពីល្ងាចថ្ងៃទី ១៨ មីនា លោកសាយ ឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយស្នើសុំ បង្វែរលុយរៀបចំបុណ្យសព លោក សុខ អាន ចូលទៅក្នុងថវិការដ្ឋវិញ ហើយ ការចំណាយទាំងនេះ ជំនួសវិញដោយថវិការបស់គណបក្សប្រជាជនកម្ពុជា។
គួររំលឹកថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រោសព្រះរាជទានគោរមងារ ឯកឧត្តម សុខ អាន ជា «សម្តេចវិបុលបញ្ញា សុខ អាន» កាលថ្ងៃទី១៣ មីនា ។ ពីរថ្ងៃប៉ុណ្ណោះ មុនពេល រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជូនដំណឹងជាសាធារណៈ ថា លោក សុខ អាន បានទទួលមរណភាព នៅថ្ងៃទី១៥ មីនា វេលាម៉ោង ១៨:៣២នាទី នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ មីនា បានសម្រេច ប្រគល់ភារកិច្ច បន្ថែមជូនលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ធ្វើជា រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសលោក សុខ អាន ដែលបានទទួលមរណភាព៕
E
Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine
look this is an example for all Cambodian officer every level. SOK AN is an example he past the way without taking any thing white him . what he take white him is his man that have been earning during he was on earth. people will missing only the person who respecting to the other. also having good name as a leader who love their own people and their own nation. as I’m a Cambodian I fell sorry for him that have past the way that young. he should stay longer then this . at this moment all those high government officers can see in their own eyes . if one good leader people will crying and missing on every social action that he have been doing to his own people. but if you commit too many crime again your own people they will make a big celebration when you past the way. make a comparison between KEM LEY and SOK AN funeral what is the deference you can see it white your own eyes . after all I will say what you have earn is what you will get. peace for all Cambodian
The octopus is dead !