ដោយ សាន សែល
2017-03-19
RFA

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ Photo: RFA
![]()
ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ មីនា គ្រោងរៀបចំដាក់ពាក្យប្ដឹងបុគ្គលម្នាក់ដែលបានបង្ហោះសារលើហ្វេសប៊ុក (facebook) ប្រមាថសពលោក សុខ អាន។ ការប្រមាថដែលមន្ត្រីរដ្ឋាភិបាលអះអាងថា មិនអាចទទួលយកបាន ដោយវាបានប៉ះពាល់ដល់កិត្តិយសនៃសព ប៉ះពាល់ដល់ទំនៀមទម្លាប់ និងប៉ះពាល់ដល់អ្នកដែលគោរពចំពោះសពលោក សុខ អាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី គ្រោងចាត់វិធានការផ្លូវច្បាប់ចំពោះលោក ហៃ វណ្ណា ដែលមានហ្វេសប៊ុកឈ្មោះ Vanna Hay។
នៅថ្ងៃទី១៩ មីនា ចំថ្ងៃបូជាសពលោក សុខ អាន លោក ផៃ ស៊ីផាន បានបង្ហោះសារលើហ្វេសប៊ុកសម្ដែងការស្រណោះសោកស្ដាយចំពោះការបាត់បង់លោក សុខ អាន។ នៅថ្ងៃដដែលនេះ លោក ហៃ វណ្ណា បានចូលទៅបញ្ចេញយោបល់លើសារហ្វេសប៊ុកនេះ ដោយតបជារូបភាពការកាន់មរណទុក្ខលោក សុខ អាន ប៉ុន្តែបានសរសេរបន្ថែមលើរូបភាពនោះ ដោយអក្សរពណ៌ក្រហមជាភាសាអង់គ្លេសថា «R.I.H.=Rest In Hell» ឬមានន័យថា «ធ្លាក់នរកទៅ»។
លោក ផៃ ស៊ីផាន ហៅសារនេះថាជាការប្រមាថទឹកភ្នែករាប់លាននាក់ក្នុងជួររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅក្នុងគណបក្សប្រជាជនកម្ពុជា ឬនៅក្រៅគណបក្សក្តី ព្រមទាំងឥស្សរជនជាន់ខ្ពស់បរទេសមួយចំនួនផង ដែលបានសម្ដែងការស្ដាយស្រណោះលោក សុខ អាន ហើយនេះជាការប្រមាថទៅលើវប្បធម៌ថ្លៃថ្នូរ និងប្រពៃណីខ្មែរ៖ «…អាស្រ័យហេតុដូចនេះ មានតែស្ថាប័នតុលាការ និងច្បាប់ដែលអាចដោះស្រាយនៅក្នុងបញ្ហានេះ…»។
លោក ផៃ ស៊ីផាន បន្តថា លោក ហៃ វណ្ណា បានឈ្លានពានលើទំព័រហ្វេសប៊ុករបស់លោក ដើម្បីធ្វើជាឧបករណ៍ឈ្នានីស ញុះញង់បំបែកបំបាក់ បំភ័ន្តមតិសាធារណជន និងមន្ត្រីរាជការ និងគណបក្សប្រជាជនកម្ពុជា។
ឆ្លើយតបនឹងគម្រោងប្ដឹងនេះ លោក ហៃ វណ្ណា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៩ មីនា ថា ការសរសេរសារលើហ្វេសប៊ុកលោក ផៃ ស៊ីផាន នេះ ដើម្បីបង្ហាញពីការវាយតម្លៃ និងការយល់ឃើញផ្ទាល់របស់លោកចំពោះការបំពេញការងាររបស់មន្ត្រីសាធារណៈ៖ «»។
ក៏ប៉ុន្តែលោក ហៃ វណ្ណា បានបង្ហោះសារសុំទោសជាសាធារណៈចំពោះការសរសេរលើសលស់លើសពលោក សុខ អាន។
លោក ហៃ វណ្ណា វ័យ ៣០ឆ្នាំ ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ។ លោកកំពុងធ្វើការនៅប្រទេសជប៉ុន។ លោកបញ្ជាក់ប្រាប់អាស៊ីសេរីថា លោកគ្មានតួនាទី ឬតំណែងអ្វីក្នុងគណបក្សសង្គ្រោះជាតិ ទេ។
កាលពីខែធ្នូ ឆ្នាំ២០១៦ លោក ហៃ វណ្ណា ក៏ធ្លាប់រិះគន់រដ្ឋាភិបាលពីថ្លៃទំនិញពេលរដូវបុណ្យទាននៅលើសារហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន។
ក្នុងរឿងមរណភាពលោក សុខ អាន នេះដែរ កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកឈ្មោះ សីហា ក៏បានបញ្ចេញសារសន្ទនាតាមទូរស័ព្ទរបស់មន្ត្រីគណបក្សប្រឆាំង ដែលបាននិយាយរិះគន់សពលោក សុខ អាន។ ក៏ប៉ុន្តែពួកគេបានសរសេរលិខិតសុំទោសវិញ ក្រោយពីមានប្រតិកម្មថ្កោលទោសរបស់អ្នកគាំទ្រគណបក្សកាន់អំណាច។
លោក ផៃ ស៊ីផាន សង្ស័យថា ការចេញរិះគន់សពលោក សុខ អាន ជាបន្តបន្ទាប់របស់សកម្មជន និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ នេះ អាចជាយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា។
ក៏ប៉ុន្តែលោក ហៃ វណ្ណា ដែលលោក ផៃ ស៊ីផាន គ្រោងប្ដឹងនោះ បដិសេធថាគណបក្សសង្គ្រោះជាតិ មិនបានណែនាំលោកឲ្យសរសេរសាររិះគន់លើហ្វេសប៊ុកនោះទេ៖ «»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏ច្រានចោលការសង្ស័យរបស់លោក ផៃ ស៊ីផាន នេះដែរ៖ «»។
លោក ហៃ វណ្ណា មើលឃើញថា ការព្រមានប្ដឹងរូបលោកនេះ ជាយុទ្ធសាស្ត្របង្ក្រាបអ្នករិះគន់រដ្ឋាភិបាល ខណៈការបោះឆ្នោតខិតចូលមកដល់។ ទន្ទឹមនឹងនេះ លោក ហៃ វណ្ណា ក៏ព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារលោកនៅប្រទេសកម្ពុជា។
ការចាត់តាមផ្លូវតុលាការប្រឆាំងនឹងអ្នករិះគន់ ឬអ្នកប្រមាថមន្ត្រីគណបក្សប្រជាជនកម្ពុជា ធ្លាប់កើតមានច្រើនករណីរួចមកហើយ។
យុវជន គង់ រ៉ៃយ៉ា និស្សិតសាកលវិទ្យាល័យ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ខែ បន្ទាប់ពីលោកបានបង្ហោះសារលើហ្វេសប៊ុកស្ដីពី «បដិវត្តន៍ពណ៌»។ កាលពីចុងខែកុម្ភៈ តុលាការក៏បានផ្ដន្ទាទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ដោយសារបានបង្ហោះសារប្រមាថជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើទំព័រហ្វេសប៊ុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
បក្សធំទាំងពីរចាត់ទុកមរណភាពលោក សុខ អាន ថាបាត់បង់ធនធានមនុស្សដ៏សំខាន់
-
បក្សប្រឆាំងនឹងដឹកនាំប្រតិភូចូលរួមបុណ្យសពលោក សុខ អាន នៅថ្ងៃចុងក្រោយនៃពិធីបុណ្យ
-
មន្ត្រីថ្នាក់ដឹកនាំកំពូលៗចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន
-
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន
-
រដ្ឋាភិបាលប្រគល់តួនាទីស្ដីទីឲ្យលោក ប៊ិន ឈិន ជំនួសលោក សុខ អាន
-
សពលោក សុខ អាន ត្រូវបានដឹកមកដល់កម្ពុជាហើយនៅម៉ោង៥ព្រឹកព្រលឹម
ប្រជាជនកម្ពុជា កំពុងរៀបចំសំណុំរឿងផ្តឹងបញ្ចប់ជីវិតនយោបាយរបស់CPP នៅឆ្នាំ២០១៨ខាងមុខនេះ ពីបទមើលងាយ
ប្រមាថដល់ស្តេចផែនដី ក្នុងការសុីញ៉េហត្ថលេខា ច្បាប់ថ្មីពីគណបក្ស ពេលដែលព្រះមហាក្សត្រយាងចេញក្រៅប្រទេស ដើម្បីពិនិត្យសុខ៉ភាព។
Keep barking, good dog.
Ah, ផៃ ស៊ីផាន only supports and serves whoever the winner and powerful; he is not an honest man; he is very selfish and having dog branch. He is a dangerous man
Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine