ដោយ ថា កិត្យា
2017-03-20
RFA

បង្គោលព្រំដែនលេខ១៦៩ថ្មីដែលទើបបោះនៅជាប់ផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ RFA/Tha Kitya
![]()
ប្រជាពលរដ្ឋខ្មែរសង្ស័យថា ការបោះបង្គោលព្រំដែនលេខ១៦៩ ដែលនៅជិតក្រុងបាវិត ខេត្តស្វាយរៀង អាចចូលទឹកដីខ្មែរមួយចំនួន។ ប៉ុន្តែករណីនេះ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង និងគណៈកម្មការព្រំដែន ឆ្លើយបដិសេធដោយចាត់ទុកថា ការបោះបង្គោលនោះត្រឹមត្រូវដោយមានការឯកភាពគ្នារវាងប្រទេសទាំងពីរ។
បើទោះបីជាបញ្ហាព្រំដែនមានភាពចម្រូងចម្រាសយ៉ាងណាក្តី ក៏ភាគីរដ្ឋាភិបាលកម្ពុជា និងវៀតណាម នៅតែពន្លឿនការបោះបង្គោលព្រំដែនដែរ។
បង្គោលព្រំដែនលេខ១៦៩ថ្មីដែលទើបបោះនៅជាប់ផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត នោះ ក៏បានក្លាយជាបញ្ហាចោទមួយ ដែលពលរដ្ឋសង្ស័យថា បង្គោលនោះអាចរំកិលចូលទឹកដីខ្មែរ ព្រោះពួកគាត់ធ្លាប់ដឹងថា បង្គោលចាស់នៅឆ្ងាយជាងបច្ចុប្បន្ន។
បុរសវ័យចំណាស់ម្នាក់ដែលរស់នៅជិតខ្សែបន្ទាត់ព្រំដែន លើកឡើងថា ការបោះបង្គោលព្រំដែនពុះចែកប្រទេសទាំងពីរ គឺកម្ពុជា ហាក់ដូចជាចាញ់ប្រៀបវៀតណាម រហូត៖ «ចូលតាមកន្លែងជិតកន្លែងឆ្ងាយ កន្លែងខ្លះ ៤ ទៅ ៥០០ម៉ែត្រក៏មាន កន្លែងខ្លះ ១គីឡូដីក៏មាន កន្លែងខ្លះ ២ ទៅ ៣០០ម៉ែត្រក៏មាន នៅក្នុងទឹកដីកម្ពុជា យើងទាំងអស់»។
អ្នកភូមិផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង បានលើកឡើងស្រដៀងគ្នាដែរថា បង្គោលថ្មីនេះហាក់ដូចជាបោះលយចូលទឹកដីខ្មែរ ខណៈដីតំបន់សភាគច្រើននៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានជនជាតិវៀតណាម កាន់កាប់ធ្វើស្រែចម្ការធម្មតា។ នៅចំណុចខ្លះ ជនជាតិវៀតណាម ធ្វើដំណាំកសិកម្មចូលហួសបង្គោលព្រំដែនក្នុងដីខ្មែរទៀតផង ដោយបច្ចុប្បន្នកំពុងដាំម្ទេស និងឪឡឹក ខណៈដីនៅខាងខ្មែរទុកដីទំនេរចោល ហើយកំពុងក្រៀមបែកប្រះក្រហែង។
ទាក់ទិនបញ្ហានេះ អភិបាលរងខេត្តស្វាយរៀង លោក ពេជ្រ សុវណ្ណ អះអាងថា ការចោទប្រកាន់នោះ គឺមិនពិតប្រាកដឡើយ។ លោកពន្យល់ថា ការបោះបង្គោលព្រំដែនថ្មីនេះ គឺមានការឯកភាពគ្នារវាងប្រទេសទាំងពីរ៖ «បង្គោលនេះ វាជាផ្លូវការហើយ ចង់ច្បាស់លាស់ លោកសួរទៅគណៈកម្មការវាស់វែងព្រំដែន ខាងឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅ គាត់អាចបញ្ជាក់កាន់តែច្បាស់ថែមទៀត»។
លោកបន្តពន្យល់ថា ដីដែលពលរដ្ឋវៀតណាម កំពុងអាស្រ័យផលនៅតាមខ្សែបន្ទាត់ព្រំដែននោះ គឺដោយសារប្រទេសទាំងពីរមិនទាន់បែងចែកគ្នានោះទេ ហើយម្យ៉ាងទៀតដីដែលនៅទំនេរចោលនោះ គឺភាគច្រើនជាដីរបស់ក្រុមហ៊ុនដែលមិនទាន់ធ្វើការអភិវឌ្ឍ។
រីឯប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការបោះបង្គោលព្រំដែនលេខ១៦៩ នោះ គឺមិនមានកំហុសឆ្គងនោះទេ ហើយភាគីទាំងពីរក៏បានជជែកគ្នារួចរាល់ហើយដែរ ទម្រាំឯកភាពគ្នាឲ្យបោះបង្គោលចេញជារូបរាង៖ «អត់មានអីខុសឆ្គងទេ គេបោះត្រឹមត្រូវបំផុត។ វាគ្រាន់តែប្រជាពលរដ្ឋយើងភ្ញាក់ផ្អើលខុសរឿង។ ការបោះបង្គោល គឺខាងវៀតណាម ក៏មិនចូល ខាងយើងក៏មិនចូល ហើយកន្លែងទីតាំងដែលត្រឹមត្រូវលើខ្សែព្រំដែនដែលភាគីទាំងពីរឯកភាពគ្នា។ យើងផ្អាកទុកយូរហើយ មិននឹងបោះបង្គោលនេះ ប៉ុន្តែឥឡូវយើងបានឯកភាពគ្នាហើយ បានយើងបើកជំហរឲ្យបោះ។ ដូច្នេះវាអត់មានអីត្រូវភ័យព្រួយបារម្ភទេ»។
បើទោះជាបង្គោលព្រំដែនលេខ១៦៩ មានសរសេរឆ្នាំ២០០៨ ពីលើក្តី ពលរដ្ឋអះអាងថា បង្គោលនេះបានចាប់ផ្ដើមបោះកាលពីខែមករា ដើមឆ្នាំ២០១៧។
កិច្ចប្រជុំលើកទី៩ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា–វៀតណាម កាលពីថ្ងៃទី១៥ ខែមីនា បានវាយតម្លៃថា ការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីររហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៨៤%។ ភាគីទាំងពីរក៏ប្រកាសថា នឹងត្រូវខិតខំបន្តរក្សាការគ្រប់គ្រងព្រំដែនត្រឹមត្រូវតាមសន្ធិសញ្ញា និងការព្រមព្រៀងស្ដីពីព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា។ ក្នុងករណីមានហេតុការណ៍ និងបាតុភាពអ្វីមួយកើតឡើងនៅតំបន់ព្រំដែន បណ្ដាខេត្តជាប់ព្រំដែនត្រូវពិភាក្សាគ្នា និងសហការគ្នាដោះស្រាយភ្លាម ដោយមិនទុកឲ្យបញ្ហារីករាលដាលបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាប្រពៃណីល្អរវាងប្រទេសទាំងពីរ និងបង្កការរាំងស្ទះដល់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឡើយ ដោយឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក និងសន្តិវិធី។
យ៉ាងណាក៏ដោយចុះ អ្នកវិភាគស្នើឲ្យដោះស្រាយបញ្ហាជូនពលរដ្ឋរស់នៅតាមព្រំដែនជាមុនសិន មុននឹងបន្តបោះបង្គោល និងបោះតម្រុយបង្គោលព្រំដែន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានទស្សនៈថា ការបោះបង្គោលព្រំដែនកម្ពុជា កំពុងនៅមានភាពចម្រូងចម្រាសច្រើន ដោយសារពុំទាន់មានឯកភាពជាតិផ្ទៃក្នុង ដែលធ្វើឲ្យរដ្ឋាភិបាលបន្តទទួលរងនូវការរិះគន់ និងមានការតវ៉ាពីប្រជាពលរដ្ឋ ដោយសារការបាត់បង់ដី បង្គោលខិតចូល ជាដើម ប៉ុន្តែមិនដែលឃើញពលរដ្ឋវៀតណាម តវ៉ានោះទេ។ បញ្ហានេះ បានធ្វើឲ្យមានចម្ងល់ថា តើមានអ្វីចំណេញ អ្វីខាត ដែលជំរុញឲ្យមានការបោះបង្គោលឲ្យឆាប់ចប់នេះ? បញ្ហានេះ រដ្ឋាភិបាលគួរតែដោះស្រាយ និងអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋបានយល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អ្នកវិភាគស្នើឲ្យដោះស្រាយបញ្ហាជូនពលរដ្ឋមុននឹងបន្តបោះបង្គោលព្រំដែន
-
អាជ្ញាធរខេត្តមណ្ឌលគិរីថានៅតែបន្តអភិវឌ្ឍផ្លូវក្រវាត់ព្រំដែនទោះបីវៀតណាមមិនទាន់ឯកភាព
-
អាជ្ញាធរស្ថាបនាផ្លូវក្រវាត់ព្រំដែនខេត្តរតនគិរីបានប្រមាណ៥០គីឡូម៉ែត្រ
-
ពលរដ្ឋស្រុកមេមត់បារម្ភខ្លាចបាត់បង់ដីស្រែចម្ការដោយសារគម្រោងធ្វើផ្លូវក្រវាត់ព្រំដែន
-
រាជរដ្ឋាភិបាលចាប់ផ្ដើមអភិវឌ្ឍផ្លូវតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តរតនគិរី
-
អាជ្ញាធរខេត្តស្វាយរៀងសហការជាមួយមន្ត្រីបក្សប្រឆាំងធ្វើការលើករណីជួលដីនៅតាមព្រំដែន
-
អាជ្ញាធរខេត្តស្វាយរៀងថារកមិនឃើញករណីវៀតណាមជួលដីខ្មែរជាង១ពាន់ហិកតារទេ
-
បក្សប្រឆាំងស្នើអភិបាលខេត្តស្វាយរៀងអន្តរាគមន៍រឿងវៀតណាមជួលដីជាង១ពាន់ហិកតារ
-
សហគមន៍ស្រុកមេមត់ថាក្រុមហ៊ុន ម៉ែន សារុន នៅតែបន្តជួលដីឲ្យជនជាតិវៀតណាម
-
ពលរដ្ឋ១គ្រួសារនៅខេត្តស្វាយរៀងថាវៀតណាមមិនឲ្យបន្តធ្វើស្រែលើដីពួកគាត់
Of course youn are the robber ‘ they rob champa and kampuchea kroam ‘ their brain like animal’
អោយតាជាប់ព្រំប្រទល់ជាមួយយួនគឺថាមន្ដ្រីមូលដ្ឋានមិនហ៊ាននិយាយកាពិត គឺនិយាយកាពារច្រើនជាងនិយាយការពិត ហ៊ាននិយាយការពិតគឺអស់ដំណែងចឹងហ្មង
the border come closer to the capital PHNOMPEN that what we are seeing. the question is>>> do we Cambodian are happy to see this situation??? is that an agreement between HUN SEN and his master. this question have to ask to all Cambodian in 2018 . are we Cambodian want to stay as a nation in this region ????? or we have to fight to stay alive as a nation. please vote for some one else beside HUN SEN if we win and he not accepting it that will be another problem for him. believing me HUN SEN will bring this poor nation to hell. by having been born as a evil person this guy will not hesitated to killed his own family or destroy his nation. this guy have no solution to get out of Vietcong policy because he is not smart enough to be a leader. HUN SEN is a mad man by hearing his evil word he rather die if he lost powers . no brainer—– if he give up and come to his own nation he can be a hero once again if he can do it. but>>>>> HUN SEN make up your mind decide your own future be for it’s too late . GOD bless Cambodian
the border come closer to the capital PHNOMPEN that what we are seeing. the question is>>> do we Cambodian are happy to see this situation??? is that an agreement between HUN SEN and his master. this question have to ask to all Cambodian in 2018 . are we Cambodian want to stay as a nation in this region ????? or we have to fight to stay alive as a nation. please vote for some one else beside HUN SEN if we win and he not accepting it that will be another problem for him. believing me HUN SEN will bring this poor nation to hell. by having been born as a evil person this guy will not hesitated to killed his own family or destroy his nation. this guy have no solution to get out of Vietcong policy because he is not smart enough to be a leader. HUN SEN is a mad man by hearing his evil word he rather die if he lost powers . no brainer—– if he give up and come to his own nation he can be a hero once again if he can do it. but>>>>> HUN SEN make up your mind decide your own future be for it’s too late . so fare HUN SEN spook five and half hours about Cambodia map. he said Cambodian gain a lot of land from Vietnam. my question is which point where do Cambodia gain?????????? it seem to be Cambodia getting smaller from GOOGLE map GOD bless Cambodian