ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​​ចាញ់​សម្លុត​គណបក្ស​នយោបាយ​រឿង​បោះឆ្នោត​ឃុំសង្កាត់

ដោយ អ៊ុង សេរីវុទ្ធ
2017-03-20
RFA

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev


ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជនណា​ម្នាក់ ឬ​គណបក្ស​នយោបាយណាមួយ ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​​ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​​គណបក្ស​​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ឲ្យ​អាស៊ីសេរី​ដឹង​ថា ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី ចេញ​កាល​​ថ្ងៃ​ទី​២០ កុម្ភៈ ហើយ​នៅ​ថ្ងៃ​ទី​២០ មីនា គ..ប យក​ផ្សព្វផ្សាយ​ម្ដង​ទៀត ដើម្បី​រំលឹក​ដល់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ព្រះរាជសារ​នេះ គ..ប ធ្លាប់​ផ្សព្វផ្សាយ​ម្ដង​រួច​ហើយ ពេល​ទទួល​បាន​ពី​ព្រះមហាក្សត្រ​ភ្លាម។

ក្នុង​ព្រះរាជសារ​នោះ ព្រះមហាក្សត្រ​បាន​​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​សិទ្ធិបោះឆ្នោត​ទាំងអស់ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ។ ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧​នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ​សុំ​កុំឲ្យ​មាន​ការ​ព្រួយ​បារម្ភ ពីការ​គៀបសង្កត់ គំរាម​កំហែង ឬ​សម្លុត​​ពី​ជនណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​​ចាញ់​សម្លុត​គណបក្ស​នយោបាយ​រឿង​បោះឆ្នោត​ឃុំសង្កាត់"

  1. Chipmonk says:

    Base on Highest Majesty the King’s message: Which political party can intimidate and or threat with punishable damage physically, mentally, and property to Cambodian people when people vote with their choice heard?
    Name your own choice.

  2. Anonymous says:

    Good king !!!
    Try to be a real King !!!

  3. people says:

    Thanks a lot ‘ our majesty the king’ we all cambodian people love&respect majesty ‘