ដោយ លោក ណាត សុភាព | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧
http://vodhotnews.com

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឲ្យលោក អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារអស់មួយជីវិត ដោយចោទថាបានបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមនៅព្រឹកនេះ ដោយបានចោទប្រកាន់ថា ឈ្មោះ អឿត អាង បានបាញ់សម្លាប់លោក កែម ឡី ពីបទឃាតកម្មគិតទុកជាមុននិងកាន់កាប់អាវុធដោយមិនបានការអនុញាត្តិ ដោយយោងតាមក្រមព្រហ្មទណ្ឌ។
ចំណែកមេធាវីការពារក្តីឲ្យលោក ជួប សំលាប់ បានបញ្ជាក់ថា នេះជារឿងអយុត្តិធម៌ចំពោះកូនក្តីរបស់លោក ហើយលោកថា នឹងពិភាក្សាជាមួយកូនក្តីដើម្បីប្តឹងទៅឧទ្ធរណ៍ សុំឲ្យបន្ធូរបន្ថយទោសដល់កូនក្តីរបស់លោក។
ជាញឹកញាប់លោក ជួប សំលាប់ តែងបានបញ្ជាក់ថា លោកជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជានៅពីក្រោយនោះទេ៕
this Cambodia bloody court will responsible for this murder. not even just that this bloody court will face another problem that involved mass murder in Cambodian history. GOD bless Cambodian