ដោយ ប្រាជ្ញ ចេវ
2017-04-06
RFA

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបពីការអនុវត្តច្បាប់ចរាចរណ៍ដើមឆ្នាំ២០១៦ នាក្រសួងមហាផ្ទៃ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បដិសេធមិនផ្តល់ដំបូន្មាន ឬប្រាប់ទៅដល់គណបក្សសង្គ្រោះជាតិ ដើម្បីគណបក្សជ្រើសតាំងអនុប្រធានឲ្យត្រឹមត្រូវស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សនោះទេ។ ចំណែកភាគីគណបក្សសង្គ្រោះជាតិ ត្អូញត្អែរថា មិនដឹងមូលហេតុអ្វីបានគណបក្សសង្គ្រោះជាត ធ្វើមិនត្រូវតាមការចង់បានរបស់ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ នៅតែរក្សាជំហរប្រាប់ពីកំហុសរបស់គណបក្សសង្គ្រោះជាតិ ក្នុងការជ្រើសរើសអនុប្រធានគណបក្សទាំងបីរូបរបស់គណបក្សប្រឆាំង ប៉ុន្តែនៅតែមិនប្រាប់ថា តើគណបក្សនេះត្រូវធ្វើបែបណាឲ្យត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា ប្រសិនបើក្រសួងមហាផ្ទៃ បង្គាប់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើយ៉ាងណាដើម្បីត្រឹមត្រូវស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សនោះ មានន័យថា ក្រសួងជ្រៀតជ្រែកការងាររបស់គណបក្សសង្គ្រោះជាតិ។ លោកបន្តទៀតថា គណបក្សសង្គ្រោះជាតិ មិនខ្វះបណ្ឌិត និងអ្នកច្បាប់នោះទេ ប៉ុន្តែគ្រាន់តែគណបក្សនេះចេះធ្វើមិនចេះ៖ «ចំពោះការឲ្យក្រសួងមហាផ្ទៃ ណែនាំទៅ ឬយ៉ាងម៉េចទៅ ខ្ញុំប្រហែលយល់ថានេះជាការលើកឡើងមួយទាញយកនូវការគាំទ្រ ពេលក្រសួងមហាផ្ទៃ ប្រាប់ទៅ ឃើញទេ ក្រសួងមហាផ្ទៃ ណែនាំជ្រៀតជ្រែកមែន ខ្ញុំខ្លាចមានបញ្ហាហ្នឹងទេ ខ្ញុំជឿថាអ្នកច្បាប់គណបក្សសង្គ្រោះជាតិ គាត់មិនល្ងង់ទេ»។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺនៅមួយថ្ងៃក្រោយអនុប្រធានម្នាក់ក្នុងចំណោមអនុប្រធានទាំងបីនាក់របស់គណបក្សសង្គ្រោះជាតិ គឺលោក អេង ឆៃអ៊ាង ស្នើទៅក្រសួងមហាផ្ទៃ ឲ្យប្រាប់គណបក្សសង្គ្រោះជាតិ ថាធ្វើបែបណាត្រឹមត្រូវក្នុងការជ្រើសតាំងអនុប្រធាន នោះគណបក្សនឹងធ្វើតាម។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និយាយថា អ្វីដែលគណបក្សត្រូវធ្វើ គណបក្សបានធ្វើអស់ហើយ។ ដូច្នេះគណបក្សគ្មានអ្វីត្រូវធ្វើទៀតទេ។ លោកថា បើក្រសួងមហាផ្ទៃ នៅតែមិនព្រមប្រាប់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបែបនេះ ដើម្បីឲ្យត្រឹមត្រូវតាមលក្ខន្តិកៈនោះទេ ការងារដែលគណបក្សត្រូវធ្វើនោះ គឺចុះមូលដ្ឋានជួបពលរដ្ឋ រៀបចំការចូលរួមបោះឆ្នោត៖ «វាជាកិច្ចការផ្ទៃក្នុងរបស់គណបក្ស ហើយគណបក្សបានធ្វើស្របតាមលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង ប៉ុន្តែក្រសួងមហាផ្ទៃ យកហេតុផលនេះហេតុផលនោះ ហើយមិនដឹងថាចង់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើយ៉ាងម៉េច? ដូច្នេះយើងក៏មិនដឹងថាធ្វើយ៉ាងម៉េចឲ្យត្រូវចិត្តក្រសួងមហាផ្ទៃ ដែរ»។
គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ មេសា សម្រេចជ្រើសរើសប្រធាន និងអនុប្រធានរបស់ខ្លួនដែលមានស្រាប់ម្តងទៀត ដែលគណបក្សនេះយល់ថាឲ្យស្របតាមលក្ខន្តិកៈរបស់គណបក្ស និងតាមការចង់បានរបស់ក្រសួងមហាផ្ទៃ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៥ ខែមេសា បានផ្ញើលិខិតទៅគណបក្សសង្គ្រោះជាតិ ប្រាប់គណបក្សនេះថា ក្រសួងទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្ស រួមនឹងការដកចេញនូវពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ចេញពីគោលនយោបាយអាទិភាពទាំង ៥ចំណុចរបស់គណបក្ស។
ប៉ុន្តែអនុប្រធានទាំងបីរូបរបស់គណបក្សប្រឆាំងរួមមាន លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ មិនត្រូវរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ឡើយ។ លោករដ្ឋមន្ត្រីពន្យល់ថា ការជ្រើសតាំងនេះមិនស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្ស ដែលហួសរយៈពេល ៣០ថ្ងៃក្រោយអតីតប្រធានគណបក្ស លោក សម រង្ស៊ី បានលាលែង។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា គណបក្សប្រកួតប្រជែងជាមួយគណបក្សប្រឆាំងមិនចង់ឃើញគណបក្សសង្គ្រោះជាតិ មានសមាសភាពអនុប្រធានបក្សច្រើននាក់ ដូចការរៀបចំរបស់គណបក្សសព្វថ្ងៃនេះទេ។
ចំណែកនាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ថា គណបក្សសង្គ្រោះជាតិ អាចដោះស្រាយបញ្ហាដែលកំពុងកើតឡើងនេះបាន ព្រោះក្រសួងមហាផ្ទៃ បានទទួលស្គាល់សមាសភាពលោក កឹម សុខា ជាប្រធានគណបក្សរួចហើយ។ ដូច្នេះប្រធានគណបក្សអាចរៀបចំគណៈកម្មាធិការនាយក ដើម្បីជ្រើសរើសអនុប្រធានគណបក្ស។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនទាន់ឲ្យដឹងថា តើក្រសួងមានចំណាត់ការបែបណាចំពោះគណបក្សសង្គ្រោះជាតិ ដែលមិនបានអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួនដូចនេះនៅឡើយទេ។ តែទោះយ៉ាងនេះក្តី លោកបញ្ជាក់ថា ក្រសួងមិនបញ្ចប់សុពលភាព ឬលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីក្រសួងមហាផ្ទៃ ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រសួងមហាផ្ទៃមិនទទួលស្គាល់ការជ្រើសរើសអនុប្រធានគណបក្សប្រឆាំងទាំងបីរូប
-
ក្រសួងមហាផ្ទៃថាការរក្សាក្បាលម៉ាស៊ីនបក្សប្រឆាំងនៅដដែលគឺត្រូវតាមលក្ខន្តិកៈបក្ស
-
គណបក្សប្រឆាំងដាក់លិខិតផ្លូវការទៅក្រសួងមហាផ្ទៃសម្រេចលុបចោលពាក្យស្លោក
-
តុលាការខេត្តបាត់ដំបងកោះហៅចៅសង្កាត់រងទី២បក្សប្រឆាំងចូលបំភ្លឺនៅថ្ងៃទី២០មេសា
-
បក្សប្រឆាំងរក្សាក្បាលម៉ាស៊ីនបក្សតែលុបពាក្យស្លោកតាមការចង់បានរបស់បក្សកាន់អំណាច
-
គណបក្សសង្គ្រោះជាតិនឹងផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំដើម្បីតម្រូវតាមក្រសួងមហាផ្ទៃ
-
បក្សសង្គ្រោះជាតិនឹងកោះប្រជុំគណៈកម្មាធិការនាយកបក្សតបតាមលិខិតក្រសួងមហាផ្ទៃ
-
គណបក្សប្រឆាំងផ្ញើលក្ខន្តិកៈផ្ទៃក្នុងបក្សទៅក្រសួងមហាផ្ទៃ
-
លោក កឹម សុខា បញ្ជាក់ជំហរថានឹងនៅតែជាប្រធានបក្សទោះលក្ខន្តិកៈថ្មីឬចាស់
-
បក្សប្រឆាំងគ្រោងធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយគប់គ្រាប់បែកនៅរដ្ឋសភា
នេះបង្ហាញឲ្យឃើញកាន់តែច្បាស់ទៀតថា ក្រុមសែនខូច សែនកំសាក ចេះប្រើត្រឹមតែល្បិចខូចនិងច្បាប់ព្រៃប៉ុណ្ណោះ។ ក្រុមនេះពូកែខាងបង្ករឿង ចាប់កំហុស ទំលាក់កំហុសដាក់គេ ប៉ុន្តែមិនហ៊ានប្រាប់គេថា ត្រូវកែតម្រូវយ៉ាងម៉េចទើបត្រឹមត្រូវ។ ពិតជាខ្វាក់ទាំងភ្នែក ខ្វាក់ទាំងមនសិកា ខ្វាក់ទាំងឧត្តមគតិ មែន។
Because even he himself does not know where it was wrong and why it was wrong for what? He, via the government, just make trouble so that the opposition party would have no time to do anything else for the upcoming commune elections.
It is not difficult to understand: Just make you busy with this!!!!
That the way of veitcong mafia groups did for a long time since stupid king si haknouk kick U _N out from this hell king dom 1993. These mafia groups never care about the country or people’ All they ‘money,new car,new vilas ,women,and they never feel a shame ‘ in the small tiny country but have thousand stars only this beast regime leaded by veitcong mafia dictator .In the long term cambodia will be second kampuchea kroam ‘.GOD bless all cambodian people’