ដោយ លោក ណាត សុភាព | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 5:14 PM
http://vodhotnews.com
សន្ដិសុខ | សិទ្ធិមនុស្ស | អភិបាលកិច្ចល្អ

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)
ក្រសួងមហាផ្ទៃបានឲ្យដឹងថា នឹងបណ្តេញនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ហើយថានឹងចាប់យកទៅផ្តន្ទាទោសតាមច្បាប់។
លោក ឈាន ពិសិដ្ឋ ដែលធ្លាប់ផ្តួលខ្លួនមុខរថយន្តមន្ត្រីបក្សប្រឆំា បានប្រើអាវុធខ្លី បាញ់ទៅលើលោក សេម មករា នាយផ្នែករដ្ឋបាល ចំស្មារខាងឆ្វេងបណ្តាលអោយដាច់រលាត់កាលពីសប្តាហ៍មុន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់VOD នៅថ្ងៃចន្ទនេះថា ក្រសួងមហាផ្ទៃកំពុងប្រជុំ និងពិនិត្យមើលឯកសារនិងភស្តុតាងមួយចំនួន ដែលលោក ឈាន ពិសិដ្ឋ បានបាញ់លើលោក សេម មករា កាលពីថ្ងៃទី៩មេសា។ លោកបន្តថា ក្រោយពីប្រជុំ លោក ពិសិដ្ឋ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ និងស្វែងរកបុគ្គលរូបនោះយកទៅផ្តន្ទាទោសតាមច្បាប់។ លោកនិយាយថា «គ្រាន់តែលើកកំាភ្លើងវាខុសច្បាប់ដែលអាចទទួលទោសព្រហ្មទណ្ឌហើយ ។ បាញ់មេឯងទៀត បាញ់ទំាងឯកសណ្ឋានទៀត សមតែនឹងគុក»។
លោក ខៀវ សុភ័គ បានបង្ហើបថា ក្រុមសមត្ថកិច្ចបានដឹងពីតម្រុយដែលលោក ពិសិដ្ឋ លាក់ខ្លួនខ្លះហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីទីតំាងនោះទេ ដោយថាទុកឲ្យសមត្ថកិច្ចធ្វើកិច្ចការនេះ។
កាលពីខែធ្នូ ឆ្នាំមុន លោក ឈាន ពិសិដ្ឋ ត្រូវបានគេបង្ហោះវីដេអូ ដែលបង្ហាញថាគាត់បានធ្វើជាដេកដួលនៅមុខរថយន្ត សកម្មជនគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី ដោយចោទថាមន្ត្រីបក្សប្រឆំាងរូបនេះ បើករថយន្តបុកបណ្តាលឲ្យសន្លប់។ ក្រោយមក លោក ឌិន ពុទ្ធី ត្រូវបានអាជ្ញាធរនៅខេត្តនេះចាប់ឃុំខ្លួនមួយរយៈ បន្ទាប់មកនៅដើមឆ្នាំ២០១៧ ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងវិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕
មកដល់ពេលដេកមែនទែនក្នុងគុកហើយ ទុកគ្មានឡាននៅពីមុខ ក៍ដួលស្តូកលើការ៉ូដែរ។
When he had pretended to be unconscious in front of a car, everyone thought including the government, he was right!!! Now, he became wrong clearly!!!
It means that whenever you guys tolerate the wrong man, he will surely commit another crime!!!
He committed crimes so KARMA ‘