ដោយ អ៊ុង សេរីវុទ្ធ
2017-04-11
RFA

សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (រូបកណ្ដាល) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៦២ នៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នាវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ RFA/Morm Moniroth
ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងត្រឡប់មកដល់កម្ពុជាវិញហើយ នៅរសៀលម៉ោង៤ ថ្ងៃទី១១ មេសា។
នាយខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១១ មេសា ថា ដំណើរយាងមកកម្ពុជាវិញរបស់ព្រះករុណា ព្រះបាទសម្ដេចនរោត្ដម សីហមុនី សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ បន្ទាប់ពីព្រះអង្គបានទទួលការពិនិត្យព្រះរាជសុខភាព ពីក្រុមគ្រូពេទ្យនៅទីក្រុងប៉េកាំង ប្រទេសចិន។
ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា ដើម្បីយាងទៅពិនិត្យព្រះរាជសុខភាព តាមការណាត់របស់គ្រូពេទ្យចិន។ ព្រះអង្គតែងតែទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ក្នុង១ឆ្នាំ ២ដង។
ក្នុងពេលអវត្តមានរបស់ព្រះអង្គជាង១ខែនេះ ច្បាប់វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដ៏ចម្រូងចម្រាស និងរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថាជាច្បាប់សំដៅរឹតបន្តឹងគណបក្សប្រឆាំងនោះ ត្រូវអនុម័តយល់ព្រមឲ្យប្រើប្រាស់ទាំងស្រុង ដោយប្រមុខរដ្ឋស្ដីទីគឺប្រធានព្រឹទ្ធសភា លោក សាយ ឈុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ព្រះមហាក្សត្របានយាងមកដល់ភ្នំពេញវិញហើយក្រោយពីឆ្លងឆ្នាំនៅក្រុងព្រះសីហនុ
-
ក្រសួងមហាផ្ទៃកំណត់មុខសញ្ញាជនសង្ស័យកាត់តរូបភាពប្រមាថព្រះមហាក្សត្រ
-
ព្រះមហាក្សត្រនិងសម្ដេចម៉ែយាងទៅខេត្តព្រះសីហនុតាមរថភ្លើង
-
សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស សោយទិវង្គតក្នុងព្រះជន្ម៨០ព្រះវស្សា
-
ក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតករណីអ្នកប្រើហ្វេសប៊ុកកាត់តរូបប្រមាថព្រះមហាក្សត្រ
-
ខួប១២ឆ្នាំនៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រមានភាពស្ងប់ស្ងាត់
-
រាជរដ្ឋាភិបាលថៃស្នើសុំឲ្យកម្ពុជាបញ្ជូនជនជាតិថៃ៣នាក់ដែលប្រមាថស្ដេចត្រឡប់ទៅថៃវិញ
-
ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយាងគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ
-
ពលរដ្ឋនៅតែចាត់ទុកព្រះមហាវីរក្សត្រជាតួអង្គសំខាន់ក្នុងការសម្របសម្រួលបញ្ហានយោបាយ
-
កម្ពុជាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប៤ឆ្នាំទូទាំងប្រទេស
ដូចជាមិនចាប់អារម្មណ៏ នៅគេមិនរាប់ទៅគេមិននឹក!!!!