ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 4:15 PM
http://vodhotnews.com

លោក ជាំង ជៀងកៅ និងលោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថារហូតមកដល់ត្រឹមខែកុម្ភៈឆ្នាំ២០១៧នេះ ប្រទេសចិនបានផ្តល់ជាជំនួយទាំងឥតសំណង និងមានសំណងដល់កម្ពុជាបានជាង៤ពាន់លានដុល្លារហើយ សម្រាប់ការអភិវឌ្ឍ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
ថ្លែងក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីអភិបាលកិច្ចនៅប្រទេសចិន ដោយប្រធានាធិបតី ស៊ី ជិនពីង នៅវិមានសន្តិភាព កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីប្រកាសថា ចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ទាំងឥតសំណង និងមានសំណងដល់កម្ពុជាជាច្រើនដល់ទៅ ៤២០០លានដុល្លារអាមេរិក គិតត្រឹមខែកុម្ភៈឆ្នាំនេះ ដោយជំនួយទាំងនោះទទួលមកសម្រាប់អភិវឌ្ឍន៍ទៅលើវិស័យហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល អប់រំ និងសន្តិសុខសង្គមជាដើម។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថាប្រាប់វីអូឌីនាពេលថ្មីៗនេះថា កម្ចីពីប្រទេសចិន មិនបានដាក់លក្ខណពីសិទ្ធិមនុស្សនិងអភិបាលកិច្ចទេ។ លោកថា ចិនគិតតែម្យ៉ាងគឺយកការប្រាក់ឲ្យគ្រប់ ពីប្រទេសជាកូនបំណុលសម្រាប់ជាផលប្រយោជន៍ប្រទេសគេជាការស្រេច។
លោក យង់ គិមអេង ឲ្យដឹងទៀតថា ជំនួយបែបនេះ អាចក្លាយជាការដាក់ទណ្ឌកម្មដល់ពលរដ្ឋក្រីទៅវិញទេ បើរដ្ឋាភិបាលជាកូនបំណុលនោះ យកប្រាក់កម្ចីនោះ ទៅប្រើប្រាស់គ្មានតម្លាភាពឬក៏មានអំពើពុករលួយនោះ។
លោកថា៖ «ពិតមែនតែលុយកម្ចីគេគិតពីបញ្ហាសិទ្ធិមនុស្សជារួម គេអត់ចង់ឃើញប្រាក់កម្ចីដែលយកពីប្រទេស របស់គេហ្នឹង ទៅជាឧបករណ៍រំលោភសិទ្ធិមនុស្សទេបាទ។ អញ្ចឹងបើធ្វើបែបហ្នឹងវាធ្វើឲ្យអាប្រាក់កម្ចី របស់គេហ្នឹងវាក្លាយជាការដាក់ទណ្ឌកម្មវិញ វាមិនមែនជាការជួយបាទ»។
លោក យង់ គិមអេង ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាបានកសាងស្ពានថ្នល់ច្រើនមែន ប៉ុន្តែលោកថា ថ្នល់ភាគច្រើនគ្មានគុណភាព ធ្វើមុខ ខូចក្រោយ ឬធ្វើហើយខូចវិញ ក្នុងរយៈពេលខ្លី។
ទំនាក់ទំនងកម្ពុជាចិនត្រូវបានគេមើលឃើញថាមានភាពស្អិតរមួតតាមរយៈជំនួយ។ លោក ហ៊ុន សែន កាលពីសប្តាហ៍មុនបានថ្លែង សរសើរចិនថាឲ្យលុយដែលខ្ចីស្រួលចាត់ចែងតាមតម្រូវការរបស់ខ្លួនទៀតផង ខណៈដែលជំនួយដែលទទួលពីលោកសេរីមានអាមេរិក និងសហភាពអឺរ៉ុប មានភ្ជាប់លក្ខខណ្ឌសិទ្ធិមនុស្ស និងមានការត្រួតពិនិត្យច្រើន ដែលធ្វើឲ្យរដ្ឋាភិបាលមិនសប្បាយចិត្តទៅនឹងលក្ខខណ្ឌដែលបានភ្ជាប់ទាំងនោះ៕
វាន់កហើយចៅៗជំនាន់ក្រោយ។ប៉ុណ្ណឹងហើយនៅញញឺមកើតទៀត អាឃ្លោក!
please look at HUN SEN he is so proud of himself by borrowing money from CHINA. HUN SEN think this country and it’s people is belonging to him . he can use it for the profit of himself and his high ranking officer. it is not make any deferent from what international community said CAMBODIA the country for sell. it will not going to be that long this poor nation will belonging to CHINA. when this poor nation can not pay back all those monies that HUN SEN owing CHINA will take over. after all I can say we Cambodian are so lucky to have a smart man in the world to lead our nation. ???????????????
ពាក្យចាស់ពោលថា អ្នកមានមិនបាន ៣ តំណ ឯអ្នកក្រមិនបាន ៣ ជំនាន់ ។ នែ៎! ចិន មើលគំរូ
ប្រទេសខ្មែរជំពាក់ប្រាក់បំណុលអាមេរិក ប្រមាណជា ៥០០ លានដុល្លា! អ្នកដឹកនាំប្រទេសខ្មែរទៅ
តាមជំនាន់បានតេះដៀលការជំពាក់ប្រាក់បំណុលអាមេរិកថា ជាបំណុលកខ្វក់។ ចុះបើជាបំណុល
របស់ចិនវិញ តើមានអ្នកចង់ថា ជាបំណុលអ្វីដែរ ? ( ឈាមក្រហមឆ្អាល់ រំលោភសិទ្ធិមនុស្ស ខ្វេះដី
ខួងយករ៉ែ … )។