មហា​​​​​​​​​​​​សង្ក្រាន្ត​​​​​​​​​​​​ព្យាករ​​​ថា ចូល​​​​​​ឆ្នាំ​​​ថ្មី​​​​​​ខាង​​​​​​​​​មុខ​​​​​​​​​​​​​​នឹង​​​​​​​​​​​​​​​​​នាំ​​​​​​មក​​​​​​​​​នូវ​​​​​​​​​​​​​​​​​​​​​លាភ​​​សំណាង​​​​​​ ឬ​​​មាន​​​​​​​​​​​​​​​​​​​​​គ្រោះ​​​​​​​​​​​​មហន្តរាយ

ខេមបូឌា ដេលី

នៅក្នុងឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជាអាចនឹងមានសង្គ្រាមកើតឡើង មានគ្រោះទឹកជំនន់ និងគ្រោះទុរ្ភិក្ស បើមិនដូច្នោះទេ ដំណាំចេកនឹងទទួលបានទិន្នផលល្អខ្លាំង ហើយមានភាពសុខដុមរមនាផ្នែកនយោបាយ។ រាសីពីរដែលខុសគ្នាស្រឡះនេះត្រូវបានព្យាករសម្រាប់ប្រទេសកម្ពុជា  នៅក្នុងមហាសង្ក្រាន្តប្រចាំឆ្នាំដែលក្នុងមួយឆ្នាំៗត្រូវបានប្រមូលចងក្រងដោយក្រសួងធម្មការ និងសាសនា។

មហាសង្ក្រាន្តដែលក្រសួងបានបោះពុម្ពផ្សាយជាលើកដំបូងនៅឆ្នាំ១៩៩៨នេះមានព័ត៌មានជាច្រើនដែលត្រូវបានប្រមូលចងក្រងតាមរយៈការតាមដានចលនារបស់តារា និងភពដោយប្រើតម្រាបុរាណ។

cam-photo-front_-channa-800x533


ឆ្នាំនេះមហាសង្ក្រាន្តព្យាករយ៉ាងច្បាស់ថានឹងមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ អាចនឹងផ្ទុះសង្គ្រាម និងបាត់បង់ទិន្នផលស្រូវពាក់កណ្ដាលនៅទូទាំងប្រទេសដោយសារសត្វល្អិតចង្រៃដែលស្រេកឃ្លាន។

លោកហោរា អុឹម បូរិន ដែលជាអ្នកនិពន្ធមហាសង្ក្រាន្តមានប្រសាសន៍ថា ការព្យាករឃើញថាអាចនឹងមានសង្គ្រាម ប៉ុន្តែលោកព្យាករមិនដឹងថាវានឹងចាប់ផ្ដើមនៅពេលណាឡើយ។

លោក អុឹម បូរិន ដែលក៏ជាប្រធានផ្នែកស្រាវជ្រាវនៅគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិមានប្រសាសន៍ថា “ខ្ញុំមិនដឹងទេ វាមិនច្បាស់លាស់ទេ”។

ទោះជាយ៉ាងណា វាមិនសុទ្ធតែមានស្ថានភាពអាក្រក់ទេ ពីព្រោះមហាសង្ក្រាន្តក៏មានការរៀបរាប់អំពីទេពធីតា កិមិរា ទេវី ដែលនឹងយាងចុះមកប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ វេលាម៉ោង៣និង១២នាទីរំលងអធ្រាត្រ ដោយនាំមកជាមួយនូវក្ដីសង្ឃឹមថានឹងសម្បូរចេក និងការចរចានយោបាយដោយសន្តិវិធី។

យោងតាមមហាសង្ក្រាន្ត ទេពធីតាអង្គនេះនឹងបង្ហាញខ្លួនកាន់ “ព្រះខ័ន្ធ” នៅដៃខាងស្ដាំ ហើយពិននៅដៃខាងឆ្វេង ខណៈអង្គុយលើខ្នងក្របី មហាសង្ក្រាន្តនិយាយថា ព្រះខ័ន្ធគឺជាអាវុធសម្រាប់ការពារខ្លួនដែលត្រូវប្រើនៅកន្លែងជិតៗ ចំណែកឯពិនតំណាងឱ្យចិត្តសាស្ត្រ  និងការទាញទឡ្ហីករណ៍អំពីទស្សនៈនានា។

ព្រះមហាក្សត្រ នរោត្តម សីហមុនី ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីយាងត្រឡប់ពីប្រទេសចិនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ្កាលពីម្សិលមិញនៅមុនចូលឆ្នាំខ្មែរ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ព្រះមហាក្សត្រ នរោត្តម សីហមុនី ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីយាងត្រឡប់ពីប្រទេសចិនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ្កាលពីម្សិលមិញនៅមុនចូលឆ្នាំខ្មែរ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ដូច្នេះវាព្យាករថា ការចរចានយោបាយនៅកម្ពុជា នឹងធ្វើឡើងដោយសន្តិវិធីនៅឆ្នាំក្រោយ ហើយនឹងមានការប៉ះទង្គិចពាក្យសម្ដីច្រើនជាងការប៉ះទង្គិចដោយដាវ។ មហាសង្ក្រាន្តបង្ហាញថា “យើងអាចនិយាយបានថា វាជាសង្គ្រាមពាក្យសម្ដីជាជាងការប្រើប្រាស់អាវុធ”។

លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្មមានប្រសាសន៍ថា យោងតាមការព្យាករទាំងនេះ ទេពធីតាអង្គនេះចូលចិត្តសោយផ្លែចេក មានន័យថាដំណាំនេះនឹងទទួលបានទិន្នផលល្អ។ ទោះជាយ៉ាងណា លោកពិតជាបានបញ្ជាក់ថា លោកមិនជឿទាំងស្រុងទេលើភាពពិតត្រឹមត្រូវនៃការអះអាងរបស់មហាសង្ក្រាន្តនេះ។លោកបានថ្លែងថា “ពាក់ព័ន្ធការព្យាករនេះយើងមិនទាន់ចាត់ទុកថាវាជារឿងពិតនៅឡើយទេ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកគ្មានអ្វីត្រូវនិយាយទេទាក់ទិនការព្យាករទាំងនេះ ហើយថា សៀវភៅនេះគ្រាន់តែជាជំនឿរបស់ហោរាម្នាក់ប៉ុណ្ណោះ។

លោកលើកឡើងទៀតថា “វាជាសិទ្ធិរបស់គាត់។ គាត់បានព្យាករដោយផ្អែកលើតម្រាបុរាណ។ ខ្ញុំជឿលើអ្វីដែលត្រឹមត្រូវ ប៉ុន្តែអ្វីដែលមិនត្រឹមត្រូវ ខ្ញុំមិនជឿទេ”។

នៅពេលសួរអំពីគ្រោះទឹកជំនន់ដែលអាចកើតមាន លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ទោះបីជាវាជាការព្យាកររបស់ហោរាម្នាក់ក្ដី  ក៏លោកមិនអាចច្រានចោលលទ្ធភាពដែលអាចមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានដែរ។

លោកមានប្រសាសន៍ទៀតថា “ខ្ញុំមិនជឿទេ ប៉ុន្តែខ្ញុំក៏មិនច្រានចោលការព្យាករនេះដែរ”៕សុខុម

 

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "មហា​​​​​​​​​​​​សង្ក្រាន្ត​​​​​​​​​​​​ព្យាករ​​​ថា ចូល​​​​​​ឆ្នាំ​​​ថ្មី​​​​​​ខាង​​​​​​​​​មុខ​​​​​​​​​​​​​​នឹង​​​​​​​​​​​​​​​​​នាំ​​​​​​មក​​​​​​​​​នូវ​​​​​​​​​​​​​​​​​​​​​លាភ​​​សំណាង​​​​​​ ឬ​​​មាន​​​​​​​​​​​​​​​​​​​​​គ្រោះ​​​​​​​​​​​​មហន្តរាយ"

  1. Rasmei says:

    បុណ្យក៏ធើ្វ ឈើក៏កាប់!!!!!!!!!!!!!!!!!!!!!!!