ដោយ សាន សែល
2017-04-20
RFA

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា លោក កែ គឹមយ៉ាន (ឆ្វេង) និងប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀននៃប្រទេសវៀតណាម លោក វ៉ូ ឌឹក ដាម (Vũ Đức Đam) ជួបពិភាក្សានៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅខែមេសា ឆ្នាំ២០១៧។ Photo courtesy of nacd.gov.kh
![]()
អាជ្ញាធរកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដោយណែនាំឲ្យមន្ត្រី និងភ្នាក់ងារនៅតាមព្រំដែន ផ្លាស់ប្ដូរព័ត៌មានគ្នា និងរួមដៃគ្នាស៊ើបអង្កេតការជួញដូរគ្រឿងញៀន។
គេហទំព័ររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ឲ្យដឹងថា ភាគីកម្ពុជា និងវៀតណាម នឹងរៀបចំកិច្ចប្រជុំប្ដូរវេនគ្នាឲ្យបានទៀងទាត់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ជាពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀតរវាងការិយាល័យនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងកាត់តាមព្រំដែន។
រដ្ឋាភិបាលវៀតណាម ក៏បានយល់ព្រមជួយកសាងមជ្ឈមណ្ឌលជាតិស្ដារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅប្រទេសកម្ពុជា។
បន្ថែមពីលើនេះ វៀតណាម នឹងជួយកម្ពុជា បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីកម្ពុជា លើការងារអនុវត្តច្បាប់ និងការងារព្យាបាល ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
អាស៊ីសេរី មិនអាចទាក់ទងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដើម្បីសាកសួរបន្ថែមអំពីបទល្មើសគ្រឿងញៀនដែលឆ្លងកាត់ព្រំដែននៃប្រទេសកម្ពុជា និងវៀតណាម បានទេនៅថ្ងៃទី២០ មេសា។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ មេសា។
សារព័ត៌មានវៀតណាម ញូវ (Vietnam News) ផ្សាយថា លោក កែ គឹមយ៉ាន បានឲ្យភាគីវៀតណាម ដឹងថា ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា កំពុងវិវឌ្ឍន៍ស្មុគស្មាញ។
នៅប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី១ មករា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ អាជ្ញាធរបង្ក្រាបគ្រឿងញៀន បានចំនួនជាង ៣ពាន់ករណី (៣.០១៧ករណី) ដោយឃាត់មនុស្សចំនួនជិត ៧ពាន់នាក់ (៦.៩៥៥នាក់) ហើយសារធាតុញៀនគ្រប់ប្រភេទជិត ៤០គីឡូក្រាម និងកញ្ឆាក្រៀមជិត ១២គីឡូក្រាម ត្រូវបានរឹបអូស។
សារព័ត៌មានវៀតណាម ញូវ រាយការណ៍ថា ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀននៃប្រទេសវៀតណាម លោក វ៉ូ ឌឹក ដាម (Vũ Đức Đam) ថ្លែងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺមានសារសំខាន់ដើម្បីទប់ស្កាត់ និងប្រឆាំងគ្រឿងញៀននៅប្រទេសទាំងពីរ ហើយនឹងដើម្បីដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងតំបន់។
ភាគីវៀតណាម លើកឡើងពីការរីកដុះដាលចំណងទាក់ទងរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដោយសារការបំពេញទស្សនកិច្ចរបស់មន្ត្រីកំពូលៗជាប្រចាំ។
ទស្សនកិច្ចរបស់លោក កែ គឹមយ៉ាន នៅរដ្ឋធានីហាណូយ លើកនេះ ត្រូវបានលោក វ៉ូ ឌឹក ដាម រំពឹងថា នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីនេះ។
ឆ្នាំ២០១៧ ជាខួបទី៥០ នៃចំណងការទូតរវាងប្រទេសទាំងពីរ។ ប្រទេសកម្ពុជា គឺមិនត្រឹមជាទីផ្សារមួយប៉ុណ្ណេះទេ ប៉ុន្តែជាច្រកឆ្លងកាត់ការជួញដូរគ្រឿងញៀនផងដែរ។
របាយការណ៍របស់ការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ ឲ្យដឹងថា ប្រទេសកម្ពុជា ក្លាយជាផ្លូវឆ្លងកាត់សំខាន់នៃការជួញដូរគ្រឿងញៀនក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសតំបន់ត្រីកោណមាសនៃប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អាជ្ញាធរបង្ក្រាបគ្រឿងញៀនបានជិត៣ពាន់ករណីក្នុងរយៈពេលជាង៣ខែ
-
គ្រូបង្រៀនខេត្តព្រះសីហនុនៅតែបារម្ភអំពីបញ្ហាគ្រឿងញៀនប៉ះពាល់ការសិក្សាសិស្ស
-
រដ្ឋបាលខេត្តព្រះសីហនុប្រកាសធ្វើតេស្ដរកសារធាតុញៀនលើបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន
-
គ្រួសារយុវជនស្លាប់ដោយការបាញ់បង្ក្រាបគ្រឿងញៀនអំពាវនាវរកយុត្តិធម៌
-
ស្ថាប័នជំនាញបន្តធ្វើតេស្ដរកសារធាតុញៀនពីមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងសមត្ថកិច្ច
-
សង្គមស៊ីវិលបារម្ភពីការហូរចូលគ្រឿងញៀននៅតំបន់ដាច់ស្រយាលខែត្រស្ទឹងត្រែង
-
អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត២ពាន់ករណីក្នុងយុទ្ធនាការជិត២ខែ
-
សង្គមស៊ីវិលថាអាជ្ញាធរនឹងមិនអាចលុបបំបាត់គ្រឿងញៀនបើមិនចាប់ឈ្មួញចែកចាយធំៗ
-
អាជ្ញាធរបង្កើតមណ្ឌលបន្ថែមដើម្បីផ្ទុកអ្នកញៀនគ្រឿងញៀនបន្ទាប់ពីឃាត់ខ្លួនជិត៣ពាន់នាក់
-
អង្គភាពជំនាញថាកំពុងពន្លឿននិងសម្រេចឲ្យបានផែនការបង្ក្រាបគ្រឿងញៀន
Bloody veit come to order their dogs to followed the strategy of killing khmer people’ . They rob cambodia ,they told their dogs to do the coup 1997, and they told their dogs to bury parish accord,they told their dog to give them Tral island ‘ and they told khmer like brother&sister ‘ what a bloody animal veit”.one day you and your dogs will be punished by GOD .GOD bless all cambodian people’