ដោយ លោក ពេជ្រ ចំរុង | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 2:12 PM
http://vodhotnews.com

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)
នាយករដ្ឋមន្ដ្រីកម្ពុជា បានព្រមានថ្មីទៀតថាកម្ពុជាអាចនឹងផ្ទុះសង្គ្រាម បើសិនគណបក្សរបស់លោកចាញ់ការបោះឆ្នោតនាពេលខាងមុខ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងដោយចោទជាចម្ងល់ថា ប្រសិនបើគណបក្សប្រជាជនមិនបន្ដកាន់អំណាចនោះ លោកចោទសួរថា តើសន្ដិភាពនៅកម្ពុជាអាចត្រូវបានធានា ឬអត់ ដោយលោកថា បើការជេរប្រទិច លាបពណ៌ដាក់គ្នា និងការប្រមាថមាក់ងាយនៅតែបន្ដកើតមាន ក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។
លោកនាយករដ្ឋមន្ដ្រីថ្លែងដូចច្នេះ ក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ខែមេសាម្សិលមិញ។
លោកមានប្រសាសន៍បន្ដថា នៅពេលគណបក្សប្រជាជនកាន់អំណាច លោកថា ភាគីទាំងអស់សុទ្ធតែអាចរស់នៅជាមួយគ្នាដោយសុដុមរមនា ដោយលោកថា រដ្ឋាភិបាលរបស់លោកបានបង្កើតឱកាស និងបរិយាកាសល្អប្រសើរសម្រាប់អ្នកវិនិយោគនិងភាគីទាំងអស់។ លោកចោទជាសំណួរថា តើប្រជាជនកម្ពុជាគួរបោះឆ្នោតដើម្បីរក្សាសន្ដិភាព ឬបោះឆ្នោតដើម្បីសង្គ្រាម បើសិនមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលមែននោះ។
លោកថា៖ «តើប្រាកដទេ នៅពេលគណបក្សប្រជាជនមិនកាន់អំណាច តើធានាប្រាដកថា សន្ដិភាពនេះត្រូវបានធានា ឬអត់? បើការលាបពណ៌ ការជេរប្រទិច ការប្រមាថមាក់ងាយ នៅតែបន្ដកើតនៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការដាស់តឿនមួយ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ តើបោះឆ្នោតដើម្បីសន្ដិភាពបន្ដ ឬបោះឆ្នោតដើម្បីសង្គ្រាម?»។
ការព្រមានរឿងសង្គ្រាមនេះមិនមែនជារឿងថ្មីទេ ដែលលោក ហ៊ុន សែន តែងធ្វើ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិ កំពុងខិតចូលមកដល់។
សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា «សារសង្គ្រាម» របស់លោក ហ៊ុន សែន គឺជារឿងធម្មតាដែលបក្សកាន់អំណាចតែយកមកប្រើ ដើម្បីអួតពីសមត្ថភាពដឹកនាំប្រទេសរបស់ខ្លួន និងការរកប្រជាប្រិយភាព ដើម្បីយកឈ្នះការបោះឆ្នោតខាងមុខ។
ប៉ុន្ដែលោក មាស នី វិភាគថា សារព្រមានពីសង្គ្រាមនេះអាចមានហេតុផលខ្លះដែរ ដោយលោកសន្និដ្ឋានថា រដ្ឋាភិបាលទំនងជាដឹងខ្លួនមុន ឬទទួលបានព័ត៌មានច្បាស់ការណាមួយថា ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ពួកគេអាចមិនគាំទ្រគណបក្សប្រជាជនមួយរយភាគរយនោះទេ ឬលោកថា មានខ្លះគាំទ្របក្សប្រឆាំងដែរ។
លោកវិភាគទៀតថា ប្រសិនបើសង្គ្រាមកើតមានដោយសារគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ គឺវាមិនអាចទៅរួចទេ ដោយលោកថា គណបក្សប្រឆាំងមិនមានកម្លាំងទ័ពនៅក្នុងដៃ ពោលគឺមានតែរដ្ឋាភិបាលប៉ុណ្ណោះ។ លោកថា សង្គ្រាមអាចកើតមាន លុះណាតែមានកម្លាំងប្រដាប់អាវុធពីរប្រឈមមុខដាក់គ្នា។
លោកថា៖ «ខ្ញុំគិតថា វាជាការឃោសនាហ្នឹង ក៏ប៉ុន្ដែប្រសិនជាយើងពិនិត្យមើលតាមដានរឿងហ្នឹង វាហាក់ដូចជា ប្រមុខរដ្ឋាភិបាលគាត់អាចដឹងថា នៅក្នុងជួរកងទ័ព ឥឡូវហ្នឹង បើសិនជាយើងមើលពីកម្លាំងប្រដាប់អាវុធ វាអត់មានកម្លាំងប្រដាប់អាវុធណា ក្រៅពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ អញ្ចឹងទំនងហាក់ដូចជា រដ្ឋាភិបាលគាត់បានដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់នៅនៅក្រោមការគ្រប់គ្រង ស្មោះស្ម័គ្រជាមួយរដ្ឋាភិបាលទេ […]បើសិនជាមិនផ្ទេរអំណាច ឧទាហរណ៍ថា ឥឡូវសង្គ្រោះជាតិឈ្នះឆ្នោត បើសិនជា មិនប្រគល់អំណាចឲ្យសង្គ្រោះជាតិ នឹងមានសង្គ្រាម។ អ្នកណានឹងចេញមកច្បាំង?»។
បើតាមប្រតិទិនគ.ជ.ប យុទ្ធនាការឃោសនារកសំលេងឆ្នោតនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងមកដល់នៅថ្ងៃទី៤ មិថុនា ឆ្នាំដដែល៕
Vote for the one who always makes threat of f–king war?????????
CNRP Will defeat ccp !
OH—–NO why can this guy be quiet not to wagging war again his own people. it seem to be quiet for a while all Cambodian seem to have peace . but so sad this guy is a problem maker by having been born as an evil he never give up what we call evil action. this guy was not a suitable person to be a leader of this poor nation. his speak his action was totally insane which no one can take it. why don’t this guy give up and give this poor nation a change . every thing will be judge by this people powers not by this gangster. HUN SEN had a lot of change to live in peace but so sad he never wanted it. from now on it all up to this poor nation make their judgement of what to do white this guy. peace to all Cambodian and GOD bless them all
If fare of loose don’t play !!!
If play don’t fare !!!
To be a pig but afraid of hot water !!!
យ៉ាងម៉ិុចទៀតហើយលោក ហ៊ុន សែន យួនដាក់សម្ពាតទៀតហើយឬ?បានជាមកគំរាមតែជាមួយខ្មែរគ្នាឯងទៅវិញ។ខ្ញុំសូមជំរាបឲ្យមហាជនខ្មែរបានយល់នៅក្នុងជួររដ្ធាភិបាលសព្វថ្ងៃមានពីរក្រុមគឺក្រុមយួននិងក្រុមលោក ហ៊ុន សែន។ដូឆ្នេះហើយទើបលោក ហ៊ុន សែន តែងតែនិយាយដ៍ដែលៗថាបើគាត់ចាញ់ឆ្នោតនិងមានសង្ក្រាមវាអាចបង្ករចេញពីក្រុមយួនដែលមាននៅគ្រប់ក្រសួង(គិម សន្តិភាពនេះក៍យួនដែរ)ហើយនៅមានផ្កាយពីរផ្កាយបីជានច្រើនទៀតក៍សុទ្ធតែយួន។នេះគឺជារឿងពិតដែលលោក ហ៊ុន សែន ចង់ប្រាប់ទៅមហាជនខ្មែរ។សូមទាំងអស់ពិចារណា
យ៉ាងម៉ិុចទៀតហើយលោក ហ៊ុន សែន យួនដាក់សម្ពាតទៀតហើយឬ?បានជាមកគំរាមតែជាមួយខ្មែរគ្នាឯងទៅវិញ។ខ្ញុំសូមជំរាបឲ្យមហាជនខ្មែរបានយល់នៅក្នុងជួររដ្ធាភិបាលសព្វថ្ងៃមានពីរក្រុមគឺក្រុមយួននិងក្រុមលោក ហ៊ុន សែន។ដូឆ្នេះហើយទើបលោក ហ៊ុន សែន តែងតែនិយាយដ៍ដែលៗថាបើគាត់ចាញ់ឆ្នោតនិងមានសង្ក្រាមវាអាចបង្ករចេញពីក្រុមយួនដែលមាននៅគ្រប់ក្រសួង(គិម សន្តិភាពនេះក៍យួនដែរ)ហើយនៅមានផ្កាយពីរផ្កាយបីជានច្រើនទៀតក៍សុទ្ធតែយួន។នេះគឺជារឿងពិតដែលលោក ហ៊ុន សែន ចង់ប្រាប់ទៅមហាជនខ្មែរ។សូមខ្មែរទាំងអស់ពិចារណាបើខ្លាចសង្គ្រាមខ្មែរនិងខ្លាយទៅជាកម្ពុជាក្រោមទីពីរតែបើមានសង្គ្រាមគឺមិនមែនខ្មែរនិងខ្មែរទេគឺក្រុមយួនជាមួយមេដឹកនាំពិភពលោកដែលគេស្រឡាញ់លទ្ធិប្រជាធិបតេយ្យហើយគេស្អប់ខ្ពើមបំផុតនៅមេដឹកនាំណារដែលក្រាញអំណាចនិងផ្ដាច់ការ។សុំផ្ដាំទៅក្រុមក្រាញអំណាចផងកុំលេងសើចជាមួយសង្គ្រាមគេមិនចាំបាច់ប្រើដល់៥៤គ្រាប់ទេថ្លៃណាស់។
គាត់កំពុងតែប្រមាទដល់ព្រះមហាក្សត្រនៃស្តេចផែនដីហើយ ព្រោះព្រះអង្គបានប្រកាសឲ្យជនរួមជាតិ
ទៅបោះឆ្នោត កាលពីខែមុនថា កុំឲ្យភ័យព្រួយពីអ្នកណាម្នាក់ឡើយ
ដោយសារតែព្រះមហាក្សត្រព្រះអង្គបានប្រកាសឲ្យមហាជនទៅបោះឆ្នោតកុំឲ្យភ័យខ្លាចនិងពាក្យបំភឹតបំភ័យពីក្រុមណាមួយនិងហើយទើបកាលពីចូលឆ្នាំថ្មីកន្លងទៅក្រុមគាត់(ហ៊ុន សែន)មិនបានបញ្ជាឲ្យតាំងរួបថតព្រះអង្គនៅតាមទីសាធារណៈក្នុងការឆ្លើយតបទៅព្រះអង្គវិញថាកុុំចេះដឹងពេក អង្គ មិនធំជាងអញទេ ។phanna និយាយត្រឹមត្រូវ !
His brain loose something ‘ he become of mad-dog and mad of power like dictator all assad in syria’ . He don’t want to lost power ‘this is the words of dictators in the world ‘and he the longest dictator in asea ‘ .Wait and see when U S topple dictator kim-jon-un then dicattor hun-sen will be the same fate. GOD bless all cambodian people ‘
យុទ្ធសាស្ត្រ ស្តេចត្រាញ់??????
នយោបាយ តំឡើងស័ក្ត ក៏ជា មធ្យោបាយ ខ្ចីដៃប្រើ??????
ដំឡើងស័ក្ត ដឡើងយស បង្កជំលោះ ខំច្រៀងពិរោះ ថាសន្តិភាព???។
គំរាមសង្គ្រាម បៀមជាប់ក្នុងចិត្ត ខំប្រឹងប្រឌិត គិតបង្ហូរឈាម យកខ្មែរសត្រូវ
ជាប់ជាប្រចាំ រាស្ត្ររដ្ឋប្រែះស្រាំ ឯងប្រឹងជំលោះ។
ប្រឌិតយកលែស តំរេះជិះកឯង កូរកាយបែកផ្សែង យកក្មេងធ្វើឈ្នាន់ លុយទិញក្បាលប្រើ គេធុញគេទ្រាន់ រាស្ត្រខ្មែរបែរបន់ កម្មទាន់លោកិយ។
ល្មមឈប់យកពាក្យថាសង្រ្គាមមកប្រើក្នុងប្រទេសកម្ពុជាដ៏កំសត់របស់យើងទៀតទៅ
ប្រជាពលរដ្ឋខ្មែរឆ្អែតឆ្អន់ហើយធុញទ្រាន់ សង្រ្គាមខ្មានអ្វីចំណេញ់ទេ មានតែការព្រាត់ប្រាស់
ពេលគាត់ដឹងខ្លួនថាប្រជាជនគេលែងជឿជាក់លើការដឹកនាំប្រទេសមិនបានត្រឹមត្រូវ សែនពុករលួយ មានតែប្រើមធ្យោបាយទុច្ចរិត សម្លុត បំភ័យ បន្លាច។ ធ្វើបែបនេះ ខុសច្បាប់។ នេះការប្រមាថ មាក់ងាយឆន្ទះប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត ម្ចាស់ប្រទេស ពីព្រោះគ្មានតម្លៃសន្លឹកឆ្នោតរបស់ប្រជាជនណាដែលចង់ជ្រើសរើសអ្នកដឹកនាំប្រទេសដើម្បីទទួលបានមកវិញនូវសង្គ្រាមនោះទេ ។ ប្រជាជនគេមិនមែនល្ងង់ខ្លៅទេ គេក៏ចេះគិត ខុសត្រូវដែរ។ ប្រជាជនសម័យនេះ គេលែងភ័យខ្លាចសង្គ្រាមដោយសារអំពើអយុត្តិធម៏ក្នុងសង្គមហើយ។ មានតែក្រុមម៉ាហ្វីយា សែនខូច សែនកំសាក ប៉ុណ្ណោះ ដែលមានផែនការទុច្ចរិត ពេលចាញ់ឆ្នោតបង្កើតជាសង្គ្រាមប្លន់អំណាច់ពីអ្នកឈ្នះពិតប្រាកដ។
សែនអើយសែនល្មមឈប់គំរាមប្រជារាស្ដ្រទៀតទៅ! ធុញណាស់!!! លឺតែនិយាយរឿងសង្គ្រាមៗៗសង្គ្រាមហ្នឹងមកពីណា? អ្នកណាអ្នកបង្កើតសង្គ្រាមនោះ? ប្រជាជនឬរដ្ឋាភិបាលលោកខ្លួនឯង?
សែនអើយសែនល្មមឈប់គំរាមប្រជារាស្ដ្រទៀតទៅអ្នកមិនខ្លាចទេសង្គ្រាម!!!!សម្តេចដូចអីដែលខ្លាចនោះ។
បេីមានសង្រ្គាមរួចបង់លុយធនាគារ្
ប្រជាជន ជនបទ បន់ឱ្យតែមានសង្គ្រាមទេ
នឹងបានចែកដី ស្រែដីចំការគ្នាឡើងវិញម្ដងទៀតដូចក្រោយប៉ុលពត
ព្រោះដីបានលក់ និងបញ្ចាំធានាគារអស់ហើយ
ជាពិសេស ជំពាក់បំណុលគេមិនហ៊ាននៅស្រុកផង
ម្នាក់ៗចេញពីភូមិទៅធ្វើកម្មករនៅថៃ ម៉ាឡេស៊ី អស់ហើយ
បើមានសង្រ្គាមវិញ មានតែពួកអស់លោកទេដែលខាតច្រើនជាងគេ
ព្រោះ មានផ្ទះ មានដី មានលុយច្រើនណាស់ ។
សូមជ្រាប ពីស្ថានភាពប្រជាជនខ្មែរផង
ha ha ha!
បើបងប្អូនមិនចង់ឭពាក្យសង្គ្រាមទៀតទេ បោះឆ្នោតទម្លាក់អាមេ
សង្គ្រាមចោលទៅជាការស្រេច!
ពេល បក្សប្រជាជនចាញ់ឆោ្នតហើយ ពួកនេះអស់សិទ្ធិគ្រប់គ្រងកម្លាំងប្រដាប់អាវុធហើយ។ បើពួកនេះ ហ៊ានបះបោរមានន័យថា ជាពួកឧទ្ទាម ដែលជាការខុសច្បាប់ ទុកអោយប្រជាជនចាត់ការចុះ។ ដូណាល់ ត្រាំ ចាំជួយប្រជាជនកម្ពុជា ជានិច្ច ព្រោះលោកត្រាំ ស្អប់ណាស់អ្នកណាដែលក្អេងក្អាង ឈ្មួញសង្រ្គាមដូច ជា អាសាដ គីម ជុងអ៊ុន ហ៊ុន សែន។ល។ រង់ចាំមើលស្នដៃ ដូណាល់ ត្រាំម្តងមើល៍។
មន្រ្តីក្រសួងពាណិជ្ជកម្ម សំណូមពរសម្តេចជួយកែលម្អក្រសួងពាណិជ្ជកម្មផង ដែលបច្ចុប្បន្នថ្នាក់ដឹកនាំករសួងជិតឆ្កួតអស់ហើយ គឺឆ្កួតនឹងជម្ងឺបក្សពួកនិយម ពុករលួយ។ តឹករ៉េត កំរង ឆ្កួតនឹងអំណាច និយាយលែងដឹងខុសត្រូវ មើលងាយមន្ត្រីរាជការ កាន់ជើងឃុបឃិតពុករលួយតែជាមួយ ស៊ីម សុខខេង ខេង បូរី ហូ ស៊ីវយ៉ុង ។ល។ តែងតាំងមនុស្សដែលមិនទាន់តាំងស៊ុបផងអោយធ្វើជាអនុប្រធានការិយាល័យ។ ចំណែក ស៊ីម សុខខេង និង ណុប សុភ័ណ្ឌតារា វិញ បញ្ជូនមនុស្សដែលមិនទាន់តាំងស៊ុបផងអោយចេញបេសកកម្មក្រៅប្រទេស ដូចជា តែ រតនា សួស អ៊ឹមសុជីវី ណេណចាន់ សាមុត ។ល។ ហើយ ប៉ាន សូរស័ក្តិ ចេះតែធ្មេចភ្នែក ចារឯកភាពទាំងងងឹតងងល់។ ស៊ីម សុខខេង កំពុងធ្វើបាបមន្រ្តីចាស់ ហើយជ្រួលជ្រើមតែជាមួយពួកអែបអប ហៃអើក្មេងៗ យកមកធ្វើើជាត្រីមុខ។ សួរថា ពួកក្មេងទាំងនោះ មានការទទួលខុសត្រូវចំពោះក្រសួងបានកម្រិតណា ??សូមពិនិត្យមើលលក្ខន្តិកៈមន្រ្តីរាជការផង! ចុះអ្នកចាស់ៗដែលមានសមត្ថភាព និងភាពចាស់ទុំ យកទៅទុកឯណា។ តឹករ៉េត កំរង ដែលមិនចេះ ធ្វើចេះ គួរចេញពីក្រសួងពាណីជ្ជកម្មទៅ កុំមុខក្រាស់ដល់ណាទៀត។ចប់។
សូមសម្តេចជួយវេះកាត់ផង។
ហៅមេចោរឲ្យជួយកម្ចាត់កូនចៅចោរ ហៅមេពុករលួួយឲ្យជួយកម្ចាត់កូនចៅពុករលួយ ហៅមេបក្សពួកគ្រួសារនិយម ឲ្យជួយកម្ចាត់កូនចៅបក្សពួកនិយមគ្រួសារនិយម។ ហឺ ! តើអាចធ្វើទៅរួចដែរ? បើអាចធ្វើបាន ម្លេះមិនសមស្រុកខ្មែរ គ្រប់មន្ទីរ ក្រសួង មានស្ថានភាព មហាសែនដុនដាប យ៉ាប់យឺន ដូចសព្វថ្ងៃនេះទេ។ សូមទោសទៅចុះសម័យតេជោ បើមានត្រឹមចំណេះដឹង មានត្រឹមសមត្ថភាព និងស្មោះត្រង់ចំពោះការងារ ប៉ុណ្ណាក៏ដោយ បើគ្មានលុយ គ្មានខ្សែ គ្មានបក្សពួក គ្មានចេះឡេបឡប គឺគេទុកនៅមួយកន្លែង។ មេអង្គភាពខំប្រឹងពុករលួយ គាបកូនចៅ កៀងគរយកលុយទៅជួយបក្ស ដើម្បីទប់មុខតំណែងឲ្យជាប់ខ្លាចរបូតជ្រុះទៅអ្នកផ្សេង ។ នេះជាវិបត្តិនៃប្រព័ន្ធដឹកនាំប្រទេសកើតឡើងដោយគ្មានការបោះឆ្នោតឯកត្តនាមក្នុងការជ្រើសរើសបុគ្គលមានគុណសម្បត្តិល្អគ្រប់គ្រាន់សម្រាប់ដឹកនាំតាមស្ថាប័នជាតិទាំងស៊ីវិលនិងកំលាំងប្រដាប់អាវុធ។
Please Singaporean doctor injects him with poisonous to death or gives him injection that makes him mentally ill; have him urinates on his own clothes and eat his poop
សូមវិភាគអំពីទង្វើ និង យល់ឲ្យបានច្បាស់អំពីភាសា Update និង Upgrade ។ តើ Update ដើម្បីផលប្រយោជន៍
រួម ឬក៍ ផ្ទាល់ខ្លួន?។ សព្វថ្ងៃនេះនៅតាមស្ថាប័នរដ្ឋភាគច្រើន គេច្រើនតែប្រើប្រាស់យុទ្ធសាស្ត្រ Update ដោយយុវជន
កើតជំនាន់ក្រោយ ហើយបោះបង់រំលងចោលមិនចាំបាច់ Upgrade ដែលគេយល់ថាជាទស្សន:អភិរក្សនិយម។ សូម
ដាក់សំណួរទៅដល់អ្នកគ្រប់គ្រងជំនាន់ថ្មីថា តើមានអ្នកណា Upgrade ជួយបន្តដោះស្រាយជំរះកិច្ចការនៅសល់ចុង
ក្រោយ បើអ្វីៗ ត្រូវបានបង្កើតថ្មី ហើយគន្លងកិច្ចការចាស់កំពុងត្រូវបានបោះបង់ គ្រវែងទុកចោលអស់ទៅហើយ? ។