ដោយ លោក ពេជ្រ ចំរុង | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧
http://vodhotnews.com

អនុរដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Patrick Murphy
មន្ដ្រីការទូតអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារនេះ ស្របពេលជាមួយគ្នានឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីវៀតណាម។
អនុរដ្ឋមន្ដ្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការប្រចាំតំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើតគឺលោក Patrick Murphy ដែលធ្វើទស្សនៈកិច្ចនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នេះ ដើម្បីជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា មន្ដ្រីសង្គមស៊ីវិល វិស័យឯកជន និងបក្សប្រឆាំង។ នេះដោយតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
ប៉ុន្ដែបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមិនបញ្ជាក់ថាតើលោក Patrick Murphy នឹងលើកយកបញ្ហាអ្វីខ្លះទៅពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា និងបក្សប្រឆាំងនោះទេ។
បើតាមកិច្ចសម្ភាសន៍មួយ ដែលចុះផ្សាយលើគេហទំព័រក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ បានដកស្រង់សម្ដីលោក Patrick Murphy ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើត គឺដើម្បីពង្រីកផលប្រយោជន៍សន្ដិសុខជាតិអាមេរិកក្នុងតំបន់នេះ។
បើយោងតាមគេហទំព័រក្រសួងការបរទេសអាមេរិក មុនទទួលតំណែងអនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Patrick Murphy ក៏ធ្លាប់ជាអនុប្រធានផ្នែកបេសកកម្ម និងទំនាក់ទំនងនៅប្រទេសថៃ ពីឆ្នាំ២០១៣ដល់២០១៦ និងនៅប្រទេសឡេសូតូ ពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៨។
ដំណើរទស្សនកិច្ចរបស់មន្ដ្រីការទូតអាមេរិករូបនេះ ធ្វើឡើងចំពេលជាមួយនាយករដ្ឋមន្រ្ដីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ដល់២៦មេសាឆ្នាំ២០១៧ ដើម្បីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងការទូតកម្ពុជានិងវៀតណាម៕
Cambodia is the fake democracy country’ so this country need to be pressured from U S and international ‘.Since 1993 PARISH ACCORD been bury ‘,did the coup 1997 then gave illegal treaties (1980,1982,1985,2005) back to veitcong ‘ that opposition not agree ‘ so they agree everything only one party ” this is communist style ,and jail the M-P ,senator ‘ against the international human right .Cambodia need help from international or U S .’GOD bless all cambodian people’