ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០១៧ | ម៉ោង 7:20 PM
http://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានពីសង្គ្រាមសារជាថ្មីម្តងទៀត ដោយអះអាងថា ភាពផុយស្រួយនៃសង្គ្រាម គឺអាចកើតមានយ៉ាងងាយស្រួលបំផុត ប្រសិនបើគណបក្សប្រជាជនចាញ់ឆ្នោត ដោយមិនបានដឹកនាំប្រទេស ស្របពេលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់។ ទោះជាយ៉ាងណា សម្រាប់អ្នកវិភាគយល់ថា សង្គ្រាមនឹងមិនអាចកើតមានបាននោះទេ។
ថ្លែងក្នុងពិធីសម្ពោធសាលាខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃ៩ឧសភានេះ នាយករដ្ឋមន្ត្រីនិងជាប្រធានបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា គណបក្សរបស់លោក បានដឹកនាំប្រទេសចាប់តាំងពីកម្ពុជាងើបពីរបបខ្មែរក្រហម នឹងនាំឲ្យមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។
លោកបន្តថា ពលរដ្ឋគ្រប់រូប បានរស់នៅក្រោមការដឹកនាំរបស់គណបក្សនេះ និងរស់នៅជាមួយគ្នាបាន ដោយសេរី និងមានយុត្តិធម៌នៅក្នុងសង្គម។
លោកថា៖ «អ្នកកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន អ្នកមានសេរីភាពគ្រប់បែបយ៉ាង អ្នកមានកំហុសទទួលទោសតាមច្បាប់ អ្នកគ្មានកំហុស គឺគ្មានការទទួលនូវទណ្ណកម្មណាមួយទេ។ ដូច្នេះសង្ឃឹមថា ប៉ុន្មានថ្ងៃទៀត ការបោះឆ្នោតនឹងមកដល់ប្រជាពលរដ្ឋនឹងធ្វើការវិនិច្ឆ័យឲ្យបានច្បាស់លាស់។ យើង បានរួមសុខរួមទុក្ខជាមួយគ្នា តាំងពីការលំបាក ស៊ីអត់ ស៊ីឃ្លាន ជាមួយគ្នារហូតមកដល់ពេលនេះ! តើយើងគួរបោះបង់ចោលនូវសមិទ្ធិផល ដែលយើងបានរួមគ្នា កសាងហើយ យើងសង្ឃឹមទៅលើការសន្យាមួយ ដែលនឹងផ្តល់ចម្លើយបមកវិញគឺសង្គ្រាម។ ខ្ញុំបាន ឮហើយ អ្នកខ្លះ ថាខ្ញុំភ័យ តែខ្ញុំសុំនិយាយត្រលប់ទៅវិញទៅអាសែន អត់ភ័យទេសុំទោស!»។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានស្តីបន្ទោសដល់ការប្រើប្រាស់ការបញ្ចេញមតិរបស់ខ្លួនតាមហ្វេសប៊ុកមួយចំនួន ដែលលោកថា នេះក៏ជាមូលហេតុ ជម្រុញឲ្យមានសង្គ្រាមក្នុងស្រុកនោះ។
លោកបន្ថែមថា៖ «បើទោះបីពេលនេះ ប្រទេសមានសន្តិភាពទូទាំងប្រទេស តែវាមានចរិតនៃភាពផុយស្រួយរបស់វា។ បើកមើលតាមហ្វេសប៊ុកភ្លាមទៅ អាចឃើញហើយ! នោះហើយជាមូលហេតុនៃសង្គ្រាម ការញ៉ុះញ៉ង់ការជេរប្រមាថ គ្រប់បែបយ៉ាង តើនោះវាជាអ្វី វាជាការដុតបញ្ឆេះកំហឹង នេះជាបញ្ហាដែលពេលនេះប្រជាជនត្រូវជ្រើសរើសរវាង សន្តិភាព និងសង្គ្រាមពិតប្រាកដហើយ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីពេលនេះ គ្រាន់តែការយល់ឃើញរបស់លោកតែប៉ុណ្ណោះ ព្រោះលោក ហ៊ុន សែន យល់ថាទំនាក់ទំនងរវាងរដ្ឋាភិបាលបច្ចុប្បន្នរបស់លោក ជាមួយរដ្ឋាភិបាលប្រទេសជិតខាង គឺមានទំនាក់ទំនងល្អជាងគណបក្សដទៃទៀត។
សម្រាប់លោក ឯម សុវណ្ណារ៉ា វិភាគថា លទ្ធភាពនៃសង្គ្រាមក្នុងស្រុកកម្ពុជា គឺមិនអាចកើតមាននោះទេ ដោយសារកម្ពុជាបច្ចុប្បន្ន គ្មានក្រុមឧទ្ទាម ឬកងកម្លាំងប្រឆាំងប្រដាប់អាវុធណាមួយមាននោះទេ តែលោកបានប្រមើលថា ប្រសិនជាកើតមានសង្គ្រាមនៅពេលដែលបក្សប្រជាជនចាញ់ឆ្នោត ដូចអ្វីដែលលោក ហ៊ុន សែន ថ្លែងនោះ លោកថា គឺជាសង្គ្រាមដែលមានការអុជអាលឡើងដោយបរទេសប៉ុណ្ណោះ។
លោកថា៖ «ដោយសារតែកម្លាំងម្ខាងទៀតអត់មានកម្លាំងអីទេ ឬក៏តតាំងទេ កាលណាផ្ទុះទាល់តែមានចលនាផ្សេងគាំទ្រ ឬក៏មានតែរបត់នៅខាងក្រៅប្រទេស ដែលមានឧបត្ថម្ភខាងសេដ្ឋកិច្ចជំនួយហ្នឹងខ្លាំងហើយគាត់គាំទ្រម្ខាងៗ គាត់ជម្រុញអាវុធអីមកអាហ្នឹង ទើបជម្រុញទៅជាសង្គ្រាម។ ឥឡូវនេះ កងកម្លាំងមានតែម្ខាង អត់អាចធ្វើសង្គ្រាមជាមួយខាងណា! គឺអត់មានទេ […] »។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វិច លោក សំ គន្ធាមី យល់ថាការថ្លែងរបស់នាយករដ្ឋមន្ត្រីពេលនេះ អាចជាការបំបាក់ស្មារតីប្រជាពលរដ្ឋ ហើយលោកថា ក្នុងនាមជាប្រមុខរដ្ឋាភិបាល លោកមិនគួរថ្លែងបែបនេះឡើយ ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់នោះ។
លោកថា៖ «សម្តីរបស់គាត់ហ្នឹងធ្វើឲ្យប៉ះពាល់ទឹកចិត្ត ធ្វើឲ្យរារែកច្រើនណាស់ ព្រោះអីប្រជាពលរដ្ឋខ្មែរ គេខ្លាចសង្គ្រាមគេ លែងចង់ដឹងលែងចង់ឮហើយ។ គ្មាននរណាម្នាក់ចង់ឲ្យមានសង្គ្រាមទេ តែដល់គាត់ធ្វើអញ្ចឹងទៅធ្វើឲ្យបោះពាល់អារម្មណ៍…គួរតែថ្លែងលើកទឹកចិត្តឲ្យអ្នកបោះឆ្នោត អញ្ចើញទៅបោះគ្រប់គ្នា អនុវត្តន៍សិទ្ធរបស់គាត់គ្រប់ៗគ្នា ដើម្បីកសាងប្រទេសអភិវឌ្ឍន៍ប្រទេស ដើម្បីជ្រើសរើសអ្នកដឹកនាំល្អ មើលគណបក្សណាល្អ ដែលមានកម្មវិធីល្អ ឲ្យគាត់មើលទៅ អាហ្នឹងលើកទឹកចិត្តឲ្យគាត់ទៅបោះឆ្នោត មិនមែនធ្វើឲ្យបាក់ទឹកចិត្តទេ»។
បើតាមប្រតិទិន គ.ជ.ប នៅសល់រយៈពេលតែ២៦ថ្ងៃទៀតតែប៉ុណ្ណោះ គឺនៅថ្ងៃទី៤មិថុនាខាងមុខ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នឹងចាប់ផ្តើមហើយ ខណៈលោក ហ៊ុន សែន បន្តថ្លែងសារព្រមានជាច្រើនលើកពីសង្គ្រាម។
គួររំលឹកថា ព្រះមហាក្សត្រកម្ពុជា តាមរយៈសាលិខិតមួយច្បាប់របស់ព្រះអង្គចុះថ្ងៃទី២០កុម្ភះ ព្រះអង្គបានជម្រុញទៅកាន់ពលរដ្ឋគ្រប់រូបឲ្យទៅបោះឆ្នោតនាពេលខាងមុខ ដោយប្រើសិទ្ធិសេរីភាពរបស់ខ្លួន និងទៅតាមសតិសម្បជញ្ញៈ និងសុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ៕
Rasmei
May 4, 2017 at 2:56 pm
អីយ៉ា!!!!
Rasmei
————————-
May 4, 2017 at 3:01 pm
អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!
————————–
Anonymous
May 4, 2017 at 3:46 pm
Why don’t stay in Cambodian hospital?
You don’t believe in Khmer doctor?
You are the King don’t believe whether The Khmer people?
You must the Sample !!!! ??? !!!!
——————————-
Anonymous
May 4, 2017 at 3:52 pm
You are afraid of …………. too.
Anonymous
May 4, 2017 at 3:56 pm
ចាស់ហើយលោកតា
—————————–
សុខខេង
May 4, 2017 at 4:08 pm
សូមសម្តេច សម្រាកឲ្យបានស្រួលចុះ ខ្ញុំ សុខ អាន ស ខេង និង ប៊ិន ឈិន នេត សាវឿន ជួយមើលការងារជំនួស។
—————————–
country student
May 4, 2017 at 4:33 pm
What អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!!អីយ៉ា!!!! mean???????????????????????????????????????????????????????????????????????
——————————
country student
May 4, 2017 at 4:58 pm
Please Singaporean doctor injects him with poisonous to death or gives him injection that makes him mentally ill; have him urinates on his own clothes and eat his poop
——————————–
??
May 4, 2017 at 6:42 pm
some body just like that when he see coffin then he realize I have been commit a lot of crime again humanity. life is too short if any one past the way at least he or she should left their name for some people to appreciated on what they have doing good thing in the past. for whom commit a lot of sin people will make a big celebration when he past the way. this is a logical of human life every where in the whole world. as I said you can run but you can not hiding . what going up it have to come down no matter what . for HUN SEN the persons who close to him who will hate him the most because they knew all his evil act. the last question to him is >>>> can you take any money or your I phone white you when the time come??????? I hop some thing will change when he gone from this sad nation. peace to Cambodian and GOD bless them all
———————————-
country student
May 4, 2017 at 6:52 pm
Ah ngoab Hun sen
Ah Tay Hong Hun Sen
Your Ma Ma Me- Di Pok waits for you
Your PAPa Ah- Hun Neng waits for you
————————————–
country student
May 4, 2017 at 7:11 pm
You looked like you going to die soon
—————————————-
Bat Aun Srey
May 5, 2017 at 3:45 am
We all are judged by our actions and our words. Hun Sen’s actions and words will be judged by Cambodian people. We all live once and die once, should we all do good thing in our life. His hands may be redden by Cambodian’s blood. He is not much different than the Khmer Rouge. His ideology and his actions are almost the same as his brother, Pol Pot.
If we look at the photo, we see that his family is at his side. How about the other families whose families have been jailed under his regime, do they have their families on their bed sides?. Think about equality and justice in Cambodia.
—————————
Khmer
May 5, 2017 at 6:05 am
How come he comes to Singapor for treatment? Why does him treat in his country? Does Cambodian Doctors not suitable for him? That is shamefully.
———————————
Rasmei
May 5, 2017 at 8:32 am
He knew them for sure the f–king Cambodian doctors are just like the f–king himself!!! Nobody cares about this!!!
—————————
មុនី
May 5, 2017 at 8:51 am
សូមសម្រាកនៅសឹង្ហបូរី រហូតចុះ លោក លី ក្វាន់យូ កំពុងរង់ចាំអ្នក។
—————————
Tor
May 5, 2017 at 10:22 am
សំដាច់ចាកចេញទៅ អង្កាល់?
——————————–
people
May 5, 2017 at 2:26 pm
Human being born and die’ . When you are living in this world and become the leader must have a good heart ,good leader then the gate of heaven wait for you’ but while you committed a lot of crimes ‘ the gate of hell waiting for you’ and will be burn in there for a long time ‘you pay back what you have done to other people ‘ .You can lie to other people or the world but you can’t lie to yourself ‘ you believe in buddha ‘ you must believe in KARMA’ . Don’t know how many people die in your hands and your animal veit-boss . GOD will punish the evil people in this world or other world ‘you can’t get away from justice of GOD ‘. GOD bless all cambodian people’
————————————-
country student
May 5, 2017 at 5:50 pm
Ah, hun sen is dying soon. If only tiredness, the doctor will hospitalize him only a day and gives him medicine to take at home as an outpatient.
————————————–
Chourn
May 6, 2017 at 11:08 pm
ប្រហែលជាចង់ទៅតាមលំដាប់លំដោយហើយ សម្តេច ជាសុីម សម្តេចសុខអាន និង…………..ប្រហែលជាមិនបានដឹកនាំ៩០ឆ្នាំស្អីនោះទេដល់អាយុ៧០និងទ្រង់យ៉ាប់ផង។
—————————————
Peypey Pom
May 7, 2017 at 10:22 am
Samdach your billy is too big and your face is so TIRED ,maybe you are worry too much no one can
do your job .Don’t worry a lot of them will take care for you.GET WELL SOON DON’T GO YET!
Mr dictator gone mental ‘ people laughing at him ‘. People believe you barking the same story ‘
Foreigner did not fire Cambodia any more.
This time for all Cambodian to choose their leader.
ប្រហែលជាការភ័យស្លន់ស្លោនៃការបាត់បង់អំណាចពេលខាងមុខខិតជិតមកដល់ហើយ។ ប្រទេស ដែលប្រគួតប្រជែងគ្នាដោយប្រជាធិបតេយ្យតាមរយះការបោះឆ្នោតគឺត្រូវតែមានអ្នកជាប់ឆ្នោតនិង អ្នកចាញ់ឆ្នោតអញ្ចឹងហើយកុំភ័យខ្លាចខ្លាំងពេក។ បើក្រោយបោះឆ្នោតត្រូវតែមានសង្គ្រាមនោះ ប្រទេសនានានៅក្នុងភិភពលោកគេចាំបាច់បោះឆ្នោតធ្វើអី គេបោះឆ្នោតដើម្បីបញ្ជៀសសង្គ្រាម ដោយប្រើវិធីបោះឆ្នោតដោយអហឹង្សារហ្នឹងហើយ កុំចេះតែដើបំភ័យពលរដ្ឋអីគេដឹងអស់ហើយ។