ដោយ លោក ពៅ មេត្តា | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧
http://vodhotnews.com

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ (FB: លោក ទៀ បាញ់)
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរដល់កងទ័ពឲ្យមានសុខភាពល្អ ក្នុងឱកាសដែលលោកធ្វើដំណើរទៅពិនិត្យសុខភាពប្រចាំឆ្នាំនៅទីក្រុងប៉េកាំងប្រទេសចិន។
នៅលើហ្វេសប៊ុក របស់លោក ទៀ បាញ់ នៅថ្ងៃនេះបានបង្ហោះរូបភាពមួយចំនួន រួមទាំងខ្លឹមសារជូនពរដល់កងទ័ពនិងប្រជាពលរដ្ឋឲ្យមានសុខភាពល្អ។ លោកបន្តថា ការដែលពលរដ្ឋនិងកងទ័ពមានសុខភាពល្អ គឺជាផ្នែកសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេស។
លោកសរសេរថា៖ «ខ្ញុំបានឆ្លៀតឱកាសធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលពិនិត្យសុខភាពប្រចាំឆ្នាំ…បងប្អូនកងទ័ព និងប្រជាពលរដ្ឋទូទាំងប្រទេសសូមអោយមានសុខភាពល្អមាំមួនគ្រប់ៗគ្នា… ប្រជាជនមានសុខភាពល្អ ជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍប្រទេសជាតិ»។
ទាក់ទងទៅនឹងការទៅពិនិត្យសុខភាពប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនៅប្រទេសចិននេះ អ្នកវិភាគបញ្ហាសង្គមមួយរូបគឺ លោក អ៊ូ វីរៈ បានផ្តល់យោបល់ជាសំនួរលើរូបថតលោក ទៀ បាញ់ នោះថា «សុខភាព ជារឿងសំខាន់។ ចុះពេទ្យស្រុកខ្មែរ?»។
លោក អ៊ូ វីរៈ មិនបានអត្ថាធិប្បាយអ្វីបន្ថែមទេ គ្រាន់តែសួរថា «ចុះពេទ្យស្រុកខ្មែរ?»។ ទោះយ៉ាងណាកន្លងទៅមានការរិះគន់ថា ប្រព័ន្ធសុខាភិបាលនៅក្នុងស្រុក មិនអាចធ្វើពលរដ្ឋទុកចិត្តបានទេ ទាំងផ្នែកសីលធម៌ និង ចំណេះដឹងជំនាញពេទ្យ ជាហេតុនាំឲ្យអ្នកមានលុយច្រើន និង មធ្យមស្វែងរកការថែទាំសុខភាព និង ព្យាបាលជំងឺនៅក្រៅប្រទេស៕
Et l’hôpital Calmette ?
All theses communist veitcong never trust his own people or hospital ‘ look at communist king si hak nouk ‘ After he steer the country like dictator and asked veitcong to killed khmre 3 million he scaring and stay at communist countries and at the end die in communist china ‘ .All communist people never get out of hell’ .GOD bless all cambodian people’