ដោយ យាង សុជាមេត្តា
2017-08-18
RFA

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ RFA/Cheu Sideth
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែងថា ប្រទេសកម្ពុជា ហាក់កំពុងខិតទៅជិតស្ថានភាពគ្រោះថ្នាក់។ ការថ្លែងនេះ ធ្វើឡើងក្នុងពេលអ្នកស្រីធ្វើសន្និសីទសារព័ត៌មានបូកសរុបលទ្ធផលការងារនៃដំណើរទស្សនកិច្ចលើកទី៤ របស់អ្នកស្រីនៅកម្ពុជា។
ចំណាត់ការផ្លូវច្បាប់ជាច្រើនប្រឆាំងអ្នកនយោបាយ ការចោទប្រកាន់ពីការរំលោភលើអព្យាក្រឹត្យខាងនយោបាយរបស់អង្គការក្រៅរដ្ឋាភិបាល សវនាការសម្រេចពន្យារពេលការឃុំខ្លួនបណ្ដោះអាសន្ន ការបំភិតបំភ័យ និងការភ័យខ្លាចទាំងអស់នេះ គឺជាកត្តាសំខាន់ៗមួយចំនួនដែលធ្វើឲ្យអ្នកស្រី រ៉ូណា ស្មីត យល់ថា ប្រទេសកម្ពុជា ហាក់កំពុងខិតទៅជិតស្ថានភាពគ្រោះថ្នាក់នោះ។
អ្នកស្រីសង្កត់ធ្ងន់ថា កត្តាទាំងអស់នេះហើយដែលធ្វើឲ្យស្ថានភាពទូទៅនៅប្រទេសកម្ពុជា នៅមានភាពតានតឹង ហើយដែលអ្នកស្រីយល់ឃើញថា វានឹងមិនធ្វើឲ្យបរិយាកាសការបោះឆ្នោតនៅពេលខាងមុខមានភាពសេរីនោះទេ។ អ្នកស្រីជំរុញឲ្យរដ្ឋាភិបាលធានាថា គ្រប់ភាគីទាំងអស់មានលទ្ធភាពក្នុងការសួរដេញដោលគ្នា និងពិភាក្សាគ្នាដោយចំហលើបញ្ហាដែលជាកង្វល់របស់ពលរដ្ឋខ្មែរទាំងមូល។នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីលើកទី៤ នៅកម្ពុជា ដែលបិទបញ្ចប់នៅថ្ងៃទី១៨ ខែសីហា អ្នកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើន រួមមានមន្ត្រីរដ្ឋាភិបាល មន្ត្រីបក្សប្រឆាំង សង្គមស៊ីវិល និងទៅមើលអ្នកជាប់ឃុំក្នុងពន្ធនាការ និងមណ្ឌលកែប្រែជាដើម។
ក្នុងកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់នេះ អ្នកស្រីបានលើកឡើងពីបញ្ហាប្រឈមរបស់កុមារ ស្ថានភាពជនជាតិដើមភាគតិច ជនដែលរស់នៅតាមចិញ្ចើមផ្លូវ អ្នកញៀនគ្រឿងញៀន និងការបង្ក្រាបគ្រឿងញៀន បញ្ហារបស់ជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជា ពីនីតិរដ្ឋ និងការគ្រប់គ្រងវិស័យយុត្តិធម៌ និងលំហប្រជាធិបតេយ្យនៅកម្ពុជា ជាដើម។
ទាក់ទងលំហប្រជាធិបតេយ្យ អ្នកស្រី រ៉ូណា ស្មីត លើកឡើងថា បើទោះជាអ្នកស្រីស្វាគមន៍ចំពោះការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប ១រូប កាលពីពេលកន្លងទៅក្តី ប៉ុន្តែអ្នកស្រីយល់ថា អ្នកការពារសិទ្ធិមនុស្សនៅតែត្រូវបានគេដៅជាមុខសញ្ញាកាន់តែច្រើនឡើង។ ច្បាប់ជាច្រើនប្រភេទត្រូវបានយកមកប្រើប្រាស់ដើម្បីរឹតត្បិតអ្នករិះគន់រដ្ឋាភិបាល ហើយការបង្អាក់ការពិភាក្សាដេញដោលផ្នែកនយោបាយនៅតែបន្តកើតមានឡើងជាច្រើន។
អ្នកស្រីបារម្ភពីការអនុវត្តច្បាប់បាតុកម្មដោយសន្តិវិធី ដែលអ្នកស្រីថា មិនទាន់ត្រូវបានអាជ្ញាធរអនុវត្តពេញលេញនៅឡើយនៅថ្នាក់មូលដ្ឋាន ហើយក្រសួងមហាផ្ទៃ ថែមទាំងបានតម្រូវឲ្យសង្គមស៊ីវិលរាយការណ៍សកម្មភាពទាំងអស់របស់ពួកគេទៅឲ្យអាជ្ញាធរឃុំ និងស្រុកទៀត។
អ្នកស្រី រ៉ូណា ស្មីត កត់សម្គាល់ដែរថា បើទោះជាកម្ពុជា មានភាពជោគជ័យក្នុងការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ក្តី អ្នកស្រីនៅតែមានកង្វល់ពីការប្រើប្រាស់ពាក្យសម្ដីហិង្សាថ្លែងដោយមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាដែលគាំទ្របក្សកាន់អំណាច។ អ្នកស្រីថា មតិយោបល់បែបនេះមិនគួរត្រូវបានធ្វើឡើងដោយមន្ត្រីរដ្ឋាភិបាលឡើយ សូម្បីតែក្នុងភាពឯកជនក៏ដោយ ជាពិសេសនោះមិនត្រូវឲ្យមាននៅក្នុងសង្គមមួយដែលកំពុងមានសន្តិភាពដូចកម្ពុជា នោះទេ។
អ្នកស្រីសង្កត់ធ្ងន់ថា មន្ត្រីរាជការ កម្លាំងកម្លាំងនគរបាល និងយោធា ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះរឿងនយោបាយ។
អ្នកស្រីក៏បារម្ភពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយតំណាងរាស្ត្របក្សកាន់អំណាច ដែលហាមឃាត់គណបក្សមិនឲ្យប្រើរូបភាព សំឡេង ឬឯកសារជាលាយលក្ខណ៍អក្សរ និងសកម្មភាពនានារបស់ទណ្ឌិត។ ការបារម្ភនេះ ដោយសារអ្នកស្រីមើលឃើញថា អ្នកដឹកនាំល្បីៗលើពិភពលោកជាច្រើន ត្រូវបានគេផ្ដន្ទាទោសនៅពេលណាមួយក៏បាន។
ទាក់ទងនឹងការបោះឆ្នោតវិញ អ្នកស្រីស្វាគមន៍ការចូលរួមរបស់បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតដែលបង្កើតឡើងដោយបណ្ដុំសង្គមស៊ីវិលដើម្បីឃ្លាំមើលការបោះឆ្នោតក្នុងពេលកន្លងទៅ។ អ្នកស្រីថា បន្ទប់ស្ថានការណ៍មិនមែនជាអង្គការក្រៅរដ្ឋាភិបាលមួយនោះទេ ដូច្នេះអ្នកស្រីថា បន្ទប់ស្ថានការណ៍មិនមានកាតព្វកិច្ចទៅតាមច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលឡើយដែលនេះប្រហែលជាអ្នកស្រីសំដៅលើចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដែលថា បន្ទប់ស្ថានការណ៍មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ទើបត្រូវបានរដ្ឋាភិបាលបិទមិនអោយបន្តការងាររបស់ខ្លួនទៀត។
នៅទីបញ្ចប់ អ្នកស្រី រ៉ូណា ស្មីត សង្ឃឹមថា ដើម្បីធ្វើដំណើរឆ្ពោះទៅមុខ ប្រទេសកម្ពុជា នឹងខិតខំចាកចេញពីស្ថានភាពគ្រោះថ្នាក់ទាំងអស់នេះ ដោយបញ្ចៀសមិនឲ្យមានទៀតនូវការគំរាមកំហែង អំពើហិង្សា ការបង្ក្រាបដោយការប្រើកម្លាំង ឬសង្គ្រាម ឬបង្កើតឲ្យមានសេចក្ដីថ្លែងទាំងឡាយណាមានលក្ខណៈអុចអាលពូជសាសន៍៕
Dear’ ms Rhona smith’ we are cambodian people been suffer for so long’ since 1970 ‘ .Since communist veitnam spread the war to cambodia’ and killing khmer people till now’ .This is the government who leaded by former killers(veitcong khmer-rouge ) and keep cambodian people as their hostage ‘ and tell the world it democracy but the fact is everything are fake ‘Why?? because this the plan of Veitcong communist youn-hanoi who uesd veitcong khmer rouge dictator to keep khmer people in their cage .U-N sponsor cost $2 billion and cambodian people should have a happiness in their life’ but instead this veitcong mafia dictator did the coup 1997 killing a lot of khmer ‘and bury parish accord and not respected U-N sponsor Parish accord ‘ so cambodia back to communist in fake democracy ‘.From now and in the future cambodian people never have a freedom to speak or criticise government otherwise jail or kill’ so we are cambodian people appeal to you to help cambodian people and her country ‘ .All system in this veitcong puppet government under control of veitcong mafia dictator one eye who killing alot of khmer people ‘ Please help cambodian people’.GOD bless all cambodian people’
at lease some one in the world know how dangerous this nation in the near future. as I used to say our nation is in a great danger from Vietcong policy . more then ever our poor nation need all of their country men to rescue her from danger. the future is not looking good for our nation by having those former killer . as I said the killer are still at large please look at all the situation that they did to our nation. international community is at our side all those animal can not murder our people just like in POL POT regime . at last I want to say to HUN SEN you really is not alone Mr. whatever you doing your evil act you will never hiding it. peace to our Cambodian and GOD bless them all